jump to navigation

សួស្ដីឆ្នាំថ្មីឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ 13/04/2018

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in សាសនា.
Tags: ,
add a comment

khmernewyear

សួស្ដី​ឆ្នាំ​ថ្មី ២៥៥៩ 14/04/2015

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in សាសនា.
Tags:
add a comment

រីករាយ​បុណ្យ​ភ្ជុំបិណ្ឌ 20/09/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, សាសនា.
Tags: , ,
add a comment

wat phnom

ធម៌​ទេសនា៖ តើ​ខ្ញុំ​ខុស​អ្វី? 24/12/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ធម៌ទេសនា, សាសនា.
Tags: , , , ,
add a comment

សាសនា៖ ព្រះធម៌ទេសនា​អំពី​បុណ្យភ្ជុំបិណ្ឌ 02/10/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, សាសនា.
Tags:
add a comment

  • ព្រះ​ធម៌​ទេសនា​ទី​មួយ
  • ព្រះធម៌​ទេសនា​ទី​ពីរ
  • ប្រវត្តិ​បុណ្យ​ភ្ជុំបិណ្ឌ

ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា៖ ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ” ដូចេ្នះ​យើង​អាច​សម្គាល់​ពាក្យ​នេះ តាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” ​(ការពូតដុំ បាយជាដុំៗ​ដែល​យើង​ហៅថា “បាយបិណ្ឌ”) ។

dsdsf

បើ ​តាម​តម្រា​ចារ​តាម​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ កម្ពុជា​យើង​ បាន​បង្ហាញ​ថា​ ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​គឺ​កើត​មាន​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ។​ ប៉ុន្តែ​ទាស់​ត្រង់​ថា​ កាល​ពី​សម័យ​មុន​គេ​មិន​ហៅ​ថា​ បុណ្យ​ភ្ជុំ​ទេ​ ដោយ​នៅ​ក្នុង​ពិធី​នេះ​គេ​មាន​បែង​ចែក​ចេញ​ជា​ពីរ​ថ្នាក់។​ ថ្នាក់​ដំបូង​ គឺ​គេ​ចាប់​ផ្ដើម​ធ្វើ​ចាប់​ពី​ថ្ងៃ​១​រោច​ រហូត​ដល់​ថ្ងៃ​១៤​រោច​ ជា​វារកភត្ត​ (ភត្ត​ធ្វើ​តាម​ថ្ងៃ)​ ជា​បន្ត​បន្ទាប់។​ ចំណែក​មួយ​ថ្នាក់​ទៀត​គេ​ធ្វើ​នៅ​ថ្ងៃ​១៥​រោច​ ដែល​គេ​ហៅ​ថា​បុណ្យ​ភ្ជុំ។​ ពិធី​បុណ្យ​ទាំង​ពីរ​ថ្នាក់​នេះ​ បច្ចុប្បន្ន​ត្រូវ​បាន​យើង​បូក​បញ្ចូល​គ្នា​ ហើយ​ហៅ​កាត់​ថា​ ពិធី​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ​ឯង។

Related articles

សួស្ដីឆ្នាំ​ថ្មី ព.ស ២៥៥៧ [គ.ស ២០១៣] 07/04/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, សាសនា.
Tags: ,
add a comment

ទស្សនៈ “កុំ​លោភ​ហួស​ប្រមាណ” 04/02/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ, សាសនា, សុភមង្គល.
Tags: , , , , , ,
3 comments

សូម​ខំ​សាង​ល្អ​អ្នក​ទាំង​អស់​គ្នា កុំ​លោភលន់​ហួស​ប្រមាណ កុំ​បង្ក​​គ្រោះភ័យ​ដល់​អ្នក​ផង សូម​រស់នៅ​ដោយ​សន្តិភាព គោរព​ស្រលាញ់​គ្នា​ ថែ​រក្សា​គ្នា​ជា​បង​ប្អូន ព្រោះ​នៅ​ទីបំផុត​មនុស្ស​គ្រប់​គ្នា​ចាកចេញ​ទៅ​វិញ ដោយ​មិន​អាច​សណ្ដោងយក​​​អ្វី​ សូម្បី​តែ​បន្តិច​ទៅ​តាម​ខ្លួន។

“កើត​មក​មាន​ប៉ុណ្ណា ត្រលប់​ទៅ​វិញ​មាន​​តែ​ប៉ុណ្ណឹង​ឯង”

Related articles

និទាន​កំសាន្ដ៖ តើ​មនុស្ស​ម្នាក់​នោះ​ឈ្មោះ​អ្វី? 23/09/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​អប់រំ​, រឿង​ខ្លី, សាសនា, សុភមង្គល.
Tags: , ,
add a comment

ក្នុង​ពេល​មួយ ព្រះ​អាទិទេព​បាន​បញ្ជូន​អ្នក​រស់នៅ​ឋានសួគ៌​ ចុះ​មក​ចាប់​កំណើត​នៅ​ឋាន​មនុស្ស​លោក ក្នុង​ចំណោម​អ្នក​ទៅ​ចាប់​កំណើត​ ក្នុង​ឋាន​មនុស្ស​លោក​ទាំង​អស់ មាន​ទេវតា​ស្រី​មួយ​ ហាក់​មិន​សប្បាយ​ចិត្ត​សោះ ទេវតា​ស្រី​នោះ បាន​និយាយ​ទៅ​កាន់​ព្រះអាទិទេព​ថា៖

ទេវតា​ស្រី៖ “ព្រះ​អាទិទេព នាង​ខ្ញុំ​លឺ​ថា​ ពេល​ខ្ញុំ​ទៅ​ចាប់​កំណើត​ នៅ​ឋាន​មនុស្ស​លោក ខ្ញុំ​នឹង​ទៅ​ជា​កូន​ក្មេង​ម្ដង​ទៀត តើ​ពិត​ទេ?”

អាទិទេព៖ ពិត​មែន​ហើយ។

ទេវតា​ស្រី៖ ខ្ញុំ​ធ្លាប់​នៅ​ឋានសួគ៌​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ខ្ញុំ​ញញឹម​គ្រប់​ពេល​វេលា តើ​ខ្ញុំ​នឹង​សប្បាយ​ចិត្ត និង ញញឹម​អញ្ចឹង​ទៀត​ទេ?

អាទិទេព៖ សូម​កុំ​ព្រួយ​បារម្ភ​អី យើង​មាន​​​មនុស្ស​ម្នាក់​ អោយ​​នៅ​ជាមួយ​ឯង​ហើយ ឯង​នឹង​មិន​ចាំ​បាច់​ញញឹម​ដោយ​ខ្លួន​ឯង​ទេ មនុស្ស​ម្នាក់​នោះ​នឹង​​មាន​រឿង​សប្បាយ​ជា​ច្រើន ពាក្យ​ពីរោះ សម្ដី​ទន់ភ្លន់ កក់​ក្ដៅ និយាយ​អោយ​ឯង​ស្ដាប់ ហើយ​ឯង​នឹង​សប្បាយ​ចិត្ត ញញឹម​ស្រស់​បំព្រង។

ទេវតា​ស្រី៖ ខ្ញុំ​នៅ​ឋានសួគ៌​នេះ ពេល​ណា​ឃ្លាន​គ្រាន់​តែ​នឹក​ឃើញ​ដល់​ម្ហូប​អាហារ​ នឹង​ឆ្អែត​​ដោយ​ខ្លួន​ឯង តើ​ខ្ញុំ​នឹង​ធ្វើ​ដូច​ម្ដេច​ពេល​ដល់​ឋានមនុស្ស​លោក?

អាទិទេព៖ ឯង​កុំ​បារម្ភ​អី មនុស្ស​ម្នាក់​នោះ នឹង​ចំអិន​ម្ហូប​ឆ្ងាញ់​ៗ​ អោយ​ឯង​បរិភោគ បញ្ចុក​ឯង ផ្លុំ​ម្ហូប​ក្ដៅ​អោយ​ត្រជាក់​មុន​នឹង​ដាក់​ចូល​ក្នុង​មាត់​ឯង។

ទេវតា​ស្រី៖ ខ្ញុំ​នៅ​ទីនេះ​គ្មាន​ព្យុះ គ្មាន​ភ្លៀង គ្មាន​គ្រោះថ្នាក់​អ្វី​ទេ តើ​ពេល​ដែល​ខ្ញុំ​ទៅ​ដល់​ឋាន​មនុស្ស​លោក​ តើ​ខ្ញុំ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ទៅ?

អាទិទេព៖ រឿង​នេះ​ក៏​ឯង​មិន​ចាំបាច់​បារម្ភ​ដែរ មនុស្ស​ម្នាក់​នោះ​នឹង​ការពារ​ឯង ពី​ព្យុះ​ភ្លៀង​ ពី​គ្រោះ​ថ្នាក់ មនុស្ស​ម្នាក់​នោះ​នឹង​ហ៊ាន​ពលី​​ជីវិត​ដើម្បី​ការពារ​ឯង ដោយ​គ្មាន​សោកស្ដាយ។

ទេវតា​ស្រី៖ អូ គួរ​អោយ​រំភើប​ក្នុង​ចិត្ត​ណាស់​នូវ​អំពើ​គ្រប់​យ៉ាង​ របស់​មនុស្ស​ម្នាក់​នោះ តើ​មនុស្ស​ម្នាក់​នោះ​ឈ្មោះ​អ្វី​ទៅ​ព្រះ​អាទិទេព?

អាទិទេព៖ វា​មិន​សំខាន់​ថា​មនុស្ស​ម្នាក់​នោះ​ឈ្មោះ​អ្វី​នោះ​ទេ តែ​ពេល​ដែល​ឯង​ចាប់​កំណើត ​នៅ​ឋាន​មនុស្ស​លោក​ជាមួយ​មនុស្ស​ម្នាក់​​នោះ ឯង​នឹង​ត្រូវ​ហៅ​មនុស្ស​ម្នាក់​នោះ​ថា “អ្នក​ម្ដាយ”។

%d bloggers like this: