jump to navigation

ស្នេហា៖ រាត្រី​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់ 13/02/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in សុខភាព​ផ្លូវ​ភេទ, សុភមង្គល, ស្នេហា.
Tags: , ,
add a comment

គិត​រហូត​ដល់​ពេល​នេះ មាន​រយៈពេល​មួយ​ឆ្នាំ​ទៅ​ហើយ ដែល​បុប្ផា​ក្រពុំ​មួយ​ទង​នេះ ត្រូវ​បាន​កន្លង់​ចិត្ត​ព្រាន ប្រហារ​អោយ​ក្រៀម​ស្រពោន​រីងរៃ រៀងរាល់​រាត្រី​ទឹកភ្នែក​អូន​ហូរ​ជោគ​ថ្ពាល់ អនុស្សាវរីយ៍​ដ៏​ផ្អែមល្ហែម​ក្នុង​រាត្រី​ថ្ងៃ​ទី ១៤-កុម្ភៈ-២០១២ ត្រូវ​បាន​រសាត់​ទៅ​បាត់​ តែ​មួយ​ពព្រិច​ភ្នែក ត្រឹម​វេលា​ផ្កាយ​ព្រឹក​ចាប់​ផ្ដើម​រះ ហើយ​ជំនួស​មក​វិញ​នូវ​វិប្បដិសារី ដែល​ពោរពេញ​ដោយ​ក្ដី​ឈឺចាប់​គ្មាន​ល្ហែល្ហើយ……

[កាល​ពី​មួយ​ឆ្នាំ​មុន ១៤-កុម្ភៈ-២០១២]

ឱ!​បង​អើយ​ម្ដេច​ដាច់​មេត្តា? មិន​អាសូរ​ដល់​ចិត្ត​អូន​ជា​ក្មេង​ស្រី​ម្នាក់ ដែល​ទើបតែ​ធំ​ពេញ វ័យ​ក្រមុំ​ ជា​ជំទង់​លង់​នឹង​ភ្លើង​មាន​ពណ៌​ក្រហម​ឆ្អៅ ដោយ​មិន​បាន​ដឹង​ថា​កម្ដៅ​មាន​រហូត ដល់​រាប់​ពាន់​អង្សា។ រាត្រី​ថ្ងៃ Valentine’s Day ឆ្នាំ​នេះ អូន​នឹង​យំ យំ យំ យំ​អោយ​អស់​ចិត្ត យំ​ព្រោះ​តែ​អាណិត​កូនស្រី ចេញ​ពី​ផ្ទៃ​អូន ហើយ​មិន​ទាំង​ដឹង​ ឪពុក​របស់​ខ្លួន នៅ​ទីណា។

[សូម​រង់ចាំ​អាន​ភាគ​បន្ត​នៅ​ថ្ងៃ Valentine’s Day ១៤-កុម្ភៈ-២០១៤ ឆ្នាំ​ក្រោយ]

Repost៖ តើ​គួរ​រួម​ភេទ​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់? 10/02/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ, សុខភាព​ផ្លូវ​ភេទ.
Tags: , , , , ,
add a comment

ដោយសារ​អត្ថបទ​ថ្មី​ៗ​និយាយ​អំពី “សីលធម៌​ក្នុង​សង្គម” អញ្ចឹង​ថ្ងៃ​នេះ​សូម​ថែម​មួយ​ទៀត​បង្ហើយ​ទៅ​ចុះ។ វា​ជា​ប្រធានបទ​ដែល​មនុស្ស​ជាច្រើន​កំពុង​តែ​ជជែក ពិភាក្សា រិះគន់​ ទាក់ទង​នឹង​ “សីលធម៌​ស្រី​ប្រុស” មនុស្ស​ជាច្រើន​​និយាយ​ថា​បុណ្យ​សង្សារ​គេ​គិត​ដល់​សណ្ឋាគារ និង ផ្ទះ​សំណាក់​ដែល​​ក្មេង​ជំទង់ លើ​ជំទង់ ចាស់​ជំទង់​តម្រង់​គ្នា​ចូល​ដើម្បី​​សម្ភោធ​ពិធី​បុណ្យ​នោះ​ ដែល​ភាសា​អង់គ្លេស​ថា “Valentine’s Day“។

សង្គម​ស្រុក​យើង​បើ​ទាក់ទង​នឹង​សីលធម៌​នេះ​ មនុស្ស​ទូទៅ​រិះគន់​ច្រើន​តែ​លើ​មនុស្ស​ស្រី តែ​មនុស្ស​ប្រុស​គេ​មិន​សូវ​អើ​ពើ​ទេ ព្រោះ​គេ​ថា “ប្រុស​ជា​មាស​ទឹក​ដប់ ទោះ​ធ្លាក់​ភក់​ប្រឡាក់​ក៏​លាង​ជ្រះ​វិញ​ដែរ” ដែល​វា​ខុស​គ្នា​ពី​សង្គម​ ដែល​មាន​អរិយធម៌​ជឿនលឿន​ភាគ​ច្រើន​​គេ​អោយ​តំលៃ​ប្រុស​​ស្រី ស្មើ​គ្នា ឬ ស្ទើរ​តែ​ស្មើ​គ្នា។

ហ៊ឺ! ខ្ញុំ​មិន​ដឹង​និយាយ​ថា​យ៉ាង​ម៉េច​ទេ​រឿង​នេះ? មនុស្ស​ខ្លះ​គេ​និយាយ​ថា​ ពួក​វា​ធំ​ៗ​ហើយ​វា​នាំ​គ្នា​ទៅ​រួម​ដំណេក​ជាមួយ​គ្នា​មាន​ខុស​​ច្បាប់​ឯណា។ មនុស្ស​មួយ​ចំនួន​ទៀត​និយាយ​ថា​ ច្បាប់​ក៏​យើង​ត្រូវ​គិត សីលធម៌​ក៏​យើង​ត្រូវ​គូរ។ អ្នក​ខ្លះ​ថា​​អោយ​ពួក​វា​រួម​​ដំណេក​ជាមួយ​គ្នា​ទៅ​ ព្រោះ​ដល់​អាយុ​នេះ​វា​ត្រូវ​តែ​អញ្ចឹង​​ ជា​ច្បាប់​ធម្មជាតិ​របស់​វា ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ​វា​គង់​តែ​ទៅ​ដល់​ចំណុច​ហ្នុង​ដូច​តែ​គ្នា រង់ចាំ​ដល់​ថ្ងៃ​រៀបការ​វា​យូរ​ពេក។ អ្នក​ខ្លះ​ថា​បើ​មិន​អោយ​ពួក​វា​រួម​ដំណេក​ជាមួយ​គ្នា​វា ក្រែង​ពួក​វា​ទៅ​រក​សេវាកម្ម​ខាង​ក្រៅ​ក្រែង​វា​ឆ្លង​រោគ កើត​អេដស៍​ងាប់ អញ្ចឹង​រួមភេទ​មុន​ និង ក្រោយ​រៀបការ​វា​មិន​សំខាន់​ទេ សំខាន់​កុំ​អោយ​តែ​កើត​អេដស៍។

​ចុះ​ចំណែក​អ្នក​ទាំង​អស់​គ្នា​មាន​គំនិត​យ៉ាង​ណា​ដែរ​អំពី​រឿង​នេះ​?

(ច្រើន​ទៀត…)

ជនជាតិ​ជប៉ុន​មិនមាន​សង្សារ ហើយ​ក៏​មិន​ចង់​បាន​សង្សារ​ 30/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​, សុខភាព​ផ្លូវ​ភេទ, សុភមង្គល.
Tags: , , , , , ,
5 comments

យោង​តាម​ការ​ស្ទង់​មតិ​របស់​រដ្ឋាភិបាល​ជប៉ុន​ ទៅ​លើ​ប្រជាជន​របស់​ខ្លួន​ ដែល​មិន​ទាន់​រៀបការ ពួក​គេ​បាន​រក​ឃើញ​ថា​បុរស​​ដែល​​មាន​អាយុ​ចាប់​ពី ១៨ ដល់ ៣៤ ឆ្នាំ​ដល់​ទៅ​ចំនួន ៦១% មិន​មាន​ដៃ​គូ​​។ ពួក​គេ​ក៏​រក​ឃើញ​ថា​ចំនួន​ស្រី​ជប៉ុន​ចាប់​ពី​អាយុ ១៨ ដល់​ ៣៤ ឆ្នាំ​ដល់​ទៅ ៥០% មិន​មាន​ដៃ​គូ​ដែរ។ ប្រទេស​ជប៉ុន​ជា​ប្រទេស​ដែល​មាន​អត្រា​ក្នុង​ការ​បង្កើត​កូន​ទាប​បំផុត​ក្នុង​លោក ដោយ​ហេតុនេះ​វា​នឹង​ធ្វើ​អោយ​ចំនួន​ប្រជាជន​ធ្លាក់​ចុះ​យ៉ាង​គំហុក​​ ក្នុង​រយៈ​យ៉ាង​យូរ​បំផុត​​​ពាក់​កណ្ដាល​សតវត្ស​​ទៀត។ ចំនួន​​បុរស​ដែល​មិន​មាន​ដៃ​គូ​នេះ​ចំនួន​ជាង ១៥​% ពួក​គេ​ថា​ពួក​គេ​ក៏​មិន​ចង់​បាន​​ដៃ​គូ ហើយ​ស្រី​ដែល​មិន​មាន​ដៃ​គូ​​​នេះ​ចំនួន ២៣% ក៏​មិន​ចង់​បាន​ដៃ​គូ​ដែរ។

ពួក​គេ​ទាំង​នោះ​ខ្លះ​បាន​អះអាង​ថា ​ការ​មាន​លុយ​កាន់​តែ​ខើច​ខ្លី​ជា​​បញ្ហា ហើយ​អ្នក​ខ្លះ​ទៀត​គិត​ថា​វា​ពិបាក​ក្នុង​ការ​ស្វែង​រក​ដៃ​គូ​ដ៏​ល្អ​ម្នាក់ ​នៅ​ពេល​ដែល​ពេល​គេ​ ចូល​ដល់​វ័យ​ច្រើន​ជាង ២៥ ឆ្នាំ។ មនុស្ស​ស្រី​ទាំង​នោះ​និយាយ​ថា​ជីវិត​នៅ​​ម្នាក់​ឯង​មិន​មាន​ដៃ​គូ​វា​សក្ក​សម​ជាមួយ​ពួក​គេ​ជាង​។ ក្នុង​ការ​ស្ទង់​មតិ​នោះ​ក៏​បាន​រក​ឃើញ​ថា​ចំនួន​ច្រើន​ជាង​ ១៥% នៃ​បុរស​ស្ត្រី​មិន​ទាន់​រៀបការ​ទាំង​នោះ​ដែល​មាន​អាយុ​ចាប់​ពី ៣៥ ដល់ ៣៩ ឆ្នាំ​បាន​និយាយ​ថា​ពួក​គេ​មិន​ដែល​រួម​ភេទ។ ជា​ធម្មតា​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន ​តែងតែ​ធ្វើការ​​ស្ទង់​មតិ​អំពី​បញ្ហា​នេះ​ រៀងរាល់​ប្រាំ​ឆ្នាំ​ម្ដង ដោយសារ​តែ​នេះ​ជា​ក្ដី​បារម្ភ​មួយ​របស់​ពួក​គេ​ចំពោះ​ប្រជាជន​របស់​ខ្លួន។

Related articles

គួរ​រួម​ភេទ​នៅ​ពេលណា​​? 08/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ, សុខភាព​ផ្លូវ​ភេទ.
Tags: , , , , ,
28 comments

ដោយសារ​អត្ថបទ​ថ្មី​ៗ​និយាយ​អំពី “សីលធម៌​ក្នុង​សង្គម” អញ្ចឹង​ថ្ងៃ​នេះ​សូម​ថែម​មួយ​ទៀត​បង្ហើយ​ទៅ​ចុះ។ វា​ជា​ប្រធានបទ​ដែល​មនុស្ស​ជាច្រើន​កំពុង​តែ​ជជែក ពិភាក្សា រិះគន់​ ទាក់ទង​នឹង​ “សីលធម៌​ស្រី​ប្រុស” មនុស្ស​ជាច្រើន​​និយាយ​ថា​បុណ្យ​សង្សារ​គេ​គិត​ដល់​សណ្ឋាគារ និង ផ្ទះ​សំណាក់​ដែល​​ក្មេង​ជំទង់ លើ​ជំទង់ ចាស់​ជំទង់​តម្រង់​គ្នា​ចូល​ដើម្បី​​សម្ភោធ​ពិធី​បុណ្យ​នោះ​ ដែល​ភាសា​អង់គ្លេស​ថា “Valentine’s Day“។

សង្គម​ស្រុក​យើង​បើ​ទាក់ទង​នឹង​សីលធម៌​នេះ​ មនុស្ស​ទូទៅ​រិះគន់​ច្រើន​តែ​លើ​មនុស្ស​ស្រី តែ​មនុស្ស​ប្រុស​គេ​មិន​សូវ​អើ​ពើ​ទេ ព្រោះ​គេ​ថា “ប្រុស​ជា​មាស​ទឹក​ដប់ ទោះ​ធ្លាក់​ភក់​ប្រឡាក់​ក៏​លាង​ជ្រះ​វិញ​ដែរ” ដែល​វា​ខុស​គ្នា​ពី​សង្គម​ ដែល​មាន​អរិយធម៌​ជឿនលឿន​ភាគ​ច្រើន​​គេ​អោយ​តំលៃ​ប្រុស​​ស្រី ស្មើ​គ្នា ឬ ស្ទើរ​តែ​ស្មើ​គ្នា។

ហ៊ឺ! ខ្ញុំ​មិន​ដឹង​និយាយ​ថា​យ៉ាង​ម៉េច​ទេ​រឿង​នេះ? មនុស្ស​ខ្លះ​គេ​និយាយ​ថា​ ពួក​វា​ធំ​ៗ​ហើយ​វា​នាំ​គ្នា​ទៅ​រួម​ដំណេក​ជាមួយ​គ្នា​មាន​ខុស​​ច្បាប់​ឯណា។ មនុស្ស​មួយ​ចំនួន​ទៀត​និយាយ​ថា​ ច្បាប់​ក៏​យើង​ត្រូវ​គិត សីលធម៌​ក៏​យើង​ត្រូវ​គូរ។ អ្នក​ខ្លះ​ថា​​អោយ​ពួក​វា​រួម​​ដំណេក​ជាមួយ​គ្នា​ទៅ​ ព្រោះ​ដល់​អាយុ​នេះ​វា​ត្រូវ​តែ​អញ្ចឹង​​ ជា​ច្បាប់​ធម្មជាតិ​របស់​វា ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ​វា​គង់​តែ​ទៅ​ដល់​ចំណុច​ហ្នុង​ដូច​តែ​គ្នា រង់ចាំ​ដល់​ថ្ងៃ​រៀបការ​វា​យូរ​ពេក។ អ្នក​ខ្លះ​ថា​បើ​មិន​អោយ​ពួក​វា​រួម​ដំណេក​ជាមួយ​គ្នា​វា ក្រែង​ពួក​វា​ទៅ​រក​សេវាកម្ម​ខាង​ក្រៅ​ក្រែង​វា​ឆ្លង​រោគ កើត​អេដស៍​ងាប់ អញ្ចឹង​រួមភេទ​មុន​ និង ក្រោយ​រៀបការ​វា​មិន​សំខាន់​ទេ សំខាន់​កុំ​អោយ​តែ​កើត​អេដស៍។

​ចុះ​ចំណែក​អ្នក​ទាំង​អស់​គ្នា​មាន​គំនិត​យ៉ាង​ណា​ដែរ​អំពី​រឿង​នេះ​?

Related articles

ថ្នាំ​ពន្យា​កំណើត​សំរាប់​មនុស្សប្រុស​ធានា​បាន​ ១០០% 03/06/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, សុខភាព, សុខភាព​ផ្លូវ​ភេទ, សុភមង្គល.
Tags: , , , , , ,
2 comments

អ្នក​វិទ្យាសាស្ត្រ​ ឥណ្ឌា Reversible Inhibition of Sperm under Guidance (RISUG) បង្កើត​បាន​ថ្នាំ​ពន្យារ​កំណើត​សំរាប់​មនុស្ស​ប្រុស​ហើយ វា​ជា​ប្រភេទ​ថ្នាំ​ចាក់ ដែល​ចាក់​ម្ដង​អាច​មានប្រសិទ្ធិភាព​ដល់​ទៅ​រយៈពេល ១០ ឆ្នាំ ដោយ​មាន​ប្រសិទ្ធិភាព​ដល់ ១០០ ភាគរយ។ ថ្នាំ​ចាក់​នេះ​មិន​មាន​ផល​ប៉ះពាល់​ផ្សេង​ទេ (No side effects) ហើយ​យើង​អាច​បញ្ឈប់​ប្រសិទ្ធិភាព​របស់​វា​បាន​គ្រប់​ពេល ដោយ​មិន​ចាំ​បាច់​រង់ចាំ​ដល់​ ១០ ឆ្នាំ​អោយ​ថ្នាំ​នោះ​អស់​ប្រសិទ្ធិភាព​នោះ​ទេ។ ថ្នាំ​នេះ​ក៏​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា RISUG ផង​ដែរ ក្រោយ​ពី​ចាក់​វា​ចំនួន​ពីរ​ម្ជុល​ហើយ​ចំនួន​ ១៥ នាទី​វា​នឹង​មានប្រសិទ្ធិភាព​ភ្លាម​ដោយ​មិន​អាច​អោយ​​ដៃ​គូ​ស្រី​របស់​អ្នក​មាន​ផ្ទៃពោះ​នោះ​ទេ​។

Related articles

សុខភាព​ផ្លូវ​ភេទ៖ ​អ្នកគិត​​ដល់​រឿង​នោះ​ប៉ុន្មាន​ដង​មួយ​ថ្ងៃ? 06/05/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, សុខភាព​ផ្លូវ​ភេទ, សុភមង្គល.
Tags: , , ,
3 comments

តាម​ការ​សិក្សា​កាល​ពី​មុន​បា​បង្ហាញ​ថា​ មនុស្ស​ប្រុស​គិត​ដល់​រឿង​ផ្លូវ​ភេទ​រៀងរាល់ ប្រាំពីរ​វិនាទី​ម្តង​។ តែ​តាម​ការ​សិក្សា​ថ្មី​មួយ​របស់ Terri Fisher ដែល​ជា​ពេទ្យ​ចិត្តសាស្ត្រ​នៅ​មហា​វិទ្យាល័យ The Ohio State University , Mansfield បាន​ប្រាប់​ដល់​​គេហទំព័រ LiveScience ដែល​គេ​សិក្សា​ទៅ​លើ​សិស្ស​មហាវិទ្យាល័យ​បាន​រក​ឃើញ​ថា​មនុស្ស​ប្រុស​គិត​ដល់​បញ្ហា​លើ​គ្រែ​តែ “១៨ ដង”​ ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ហើយ​ចំណែក​មនុស្ស​ស្រី​វិញ​គិត​ដល់​បញ្ហា​នេះ​តែ​ចំនួន​ “១០ ដង​” ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ដែល​វា​ស្មើ​នឹង​ពួក​គេ​គិត​ដល់​រឿង​ញ៉ាំ និង ដេក​តែ​ប៉ុណ្ណោះ។

សូម​កុំ​សំលឹង​ខ្ញុំ​ក្នុង​ក្រសែ​ភ្នែក​បែប​នេះ​បាន​ទេ!

Related Articles

សុខភាព​ផ្លូវភេទ៖ ​កុំ​ញ៉ាំ​នំប៉ុង​សាច់ស​​​ដើម្បី​រាត្រី​ទឹក​ឃ្មុំ 07/04/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ផ្សេង​ៗ, សុខភាព, សុខភាព​ផ្លូវ​ភេទ.
Tags: , , ,
6 comments

ការ​បាត់​បង់​ចំណង់​ផ្លូវ​ភេទវា​ប្រៀប​បាន​ដូច​ជា​ ឡាន​​អាឡាំប៉ាដា​ស្រការនាគ (ឡាន​ដឹក​ខ្មោច) ដឹក​យក​សេចក្តី​ស្នេហា​របស់​អ្នក​ទៅ​វត្ត​លង្ការ​អញ្ចឹង។ ជីវិត​ស្នេហា និង ប្តី​ប្រពន្ធ​ប្រែ​ក្លាយ​ទៅ​ជា​ភ្លាវ​គ្មានរសជាតិ វា​ប្រៀប​បាន​នឹង​យក​នំ​បញ្ចុក​មាត់​អ្នក​ដែល​មិន​ឃ្លាន ញ៉ាំ​អញ្ចឹង វា​គួរអោយ​ចង់​ក្អួត​ទៅ​វិញ​ ទោះម្ហូប​នោះ​ទិញ​មក​ពី ម៉ាស្ទើ​រ ស៊ូគីស៊ូប ក្តី។ ការ​បាត់​បង​ចំណង់​ផ្លូវ​ភេទ​កើត​ឡើង​ភាគ​ច្រើន​ លើ​មនុស្ស​ដែល​មាន​អាយុរាង​ជ្រេ​បន្តិច បើ​សិន​ជា​បញ្ហា​នោះ​ធ្ងន់​ធ្ងរ​អ្នក​កប្បី​ទៅ​ពិភាក្សា​គ្នា​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ។

ចំនែក​ឯ​ការ​សិក្សា​ថ្មី​ៗ​​បាន​រក​ឃើញ​ថា​​ “នំប៉ុង​សាច់​ស” បាន​កាត់បន្ថយ​ចំណង់​ផ្លូវ​ភេទ​របស់អ្នក​ដោយ​សារ​តែ​វា​ធ្វើ​អោយ​ជាតិ​ស្ករ​ក្នុង​ខ្លួន​របស់​អ្នក​ថយ​ចុះ ដូច្នេះ​អ្នក​ដែល​មាន បញ្ហា​​នេះ​គួរ​តែ​ចាប់​អារម្មណ៍​នឹង​ម្ហូប​អាហារ​ដេល​អ្នក​ញ៉ាំ​រៀងរាល់​ថ្ងៃ​ផង។ គួរ​ដឹង​ថា ថ្នាំ​ផ្តាសាយ ទឹក​តូនិក (Tonic Water) និង ថ្នាំ​កាត់​បន្ថយ​ការ​ឈឺចាប់​ (ដូចជា អាស្ពីរីន) ជា​ដើម​ក៏​ធ្វើអោយ​ចំណង់​ផ្លូវ​ភេទ​របស់​អ្នក​ថយ​ចុះ​ដែរ។

ជាការ​ប្រសើរ​ប្រសិន​ជា​អ្នក​ដឹង​ពី​របៀប​ដាស់​អារម្មណ៍​ដល់​ដៃ​គូ​របស់​អ្នក ​មុន​ពេល​រួម ភេទ​អោយ​មាន​អារម្មណ៍​រោលរាល​​ អន្ទះអន្ទែង ដែល​វិធី​ទាំង​នោះ​អ្នក​អាច​ស្វែង​រក​តាម​អ៊ីនធើណេត រឺ ជា​សៀវភៅ រឺ វីដេអូ​ រឺ ទស្សនាវដ្តី​ បាន។ មាន​មនុស្ស​ជាច្រើន​ប្រើ​វិធី​ហឹង្សា​ដើម្បី​ដាស់​អារម្មណ៍​ផ្លូវ​ភេទ​ អ្នក​ខ្លះ​យក​ទៀន​ដែល​រលាយ​កំពុង​ដុត​សំរក់​លើ​ខ្លួន ប្រាណ​របស់​ដៃ​គូ ខ្លះ​ប្រើ​រំពាត់​ដើម្បី​វាត់​លើ​រាងកាយ​របស់​ដៃ​គូ​ជាដើម។

“Remember: Sex is not dirty”

Related Articles

%d bloggers like this: