jump to navigation

បក្សីរាងបេះដូងសំរាប់ភរិយារៀងរាល់ព្រឹក 01/03/2018

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in សុភមង្គល, ស្នេហា.
Tags: , ,
add a comment

រៀងរាល់ព្រឹកបុរសម្នាក់នោះតែងតែដាក់ចំណីរាងជារាងបេះដូង​ ដើម្បីអោយសត្វចាបមកចឹកស៊ីចំណីហើយចេញជារាងបេះដូងបែបនេះ​ អោយប្រពន្ធរបស់គាត់ឃើញជារៀងរាល់ព្រឹក។​ វាពិតជារឿងមួយដែលយើងគិតមិនដល់​ តែវាងាយធ្វើបាន អ្នកអាចសាកល្បងបាន​សំរាប់មនុស្សជាទីស្រលាញ់របស់អ្នក។

AB78CC73-7EAA-4FAE-A05F-E20C30777914.jpeg

ស្នាម​ញញឹម 22/04/2016

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in សុភមង្គល, ស្នេហា.
Tags:
add a comment

វីដេអូចំរៀង​​ខ្មែរ៖ ថ្ងៃ​មង្គល 10/07/2015

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in វីដេអូ​ចំរៀង​ខ្មែរ, សុភមង្គល, ស្នេហា.
Tags: , , ,
add a comment

ផ្ទាល់ខ្លួន៖ នឹក​ម្ហូប 07/11/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន, សុភមង្គល.
Tags: ,
2 comments

តាម​ការ​ពិត​ទៅ​ម្ហូប​ទាំង​នេះ​ វាមិនមែន​ជា​ដើមកំណើត​របស់​ខ្មែរ​ ពី​ដំបូង​មក​នោះ​ទេ វា​ឡូកឡំ​គ្នា​ជាមួយ​ប្រទេស​ជិត​ខាង តែ​នៅ​ពេល​ដែល​យើង​កើត​មក ញ៉ាំ​ម្ហូប​អស់​ទាំង​នេះ​តាំង​ពី​ក្មេង​ជា​ប្រចាំ ដូច្នេះ​ម្ហូប​ទាំង​អស់​នេះ វា​ហាក់​ដូច​ជា​​ម្ហូប​ប្រចាំ​ភូមិ​ស្រុក ប្រចាំ​គ្រួសារ​ទៅ​ហើយ ដែល​យើង​តែងតែ​នឹក​រលឹក​ និង ឃ្លាន​ចង់​ញ៉ាំ ពិសេស​ពេល​ដែល​យើង​ចាកចេញ​ ឆ្ងាយ​ពី​គ្រួសារ យើង​តែងតែ​នឹក​រលឹក​វាជាប្រចាំ។ មើល​តាម​រូបភាព​អ្នក​ទាំង​អស់​គ្នា ដែល​ជា​ខ្មែរ​ដែល​ធ្លាប់​រស់នៅ​ក្នុង​ប្រទេស នឹង​មិន​ឃើញ​ប្លែក​ភ្នែក​នោះ​ទេ ព្រោះ​សុទ្ធ​តែ​ជា​ម្ហូប​ ដែល​ពួក​យើង​ឃើញ​ញឹកញាប់​ស្រាប់​មក​ហើយ។ សំរាប់​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ផ្សេង​ៗ​ នៅ​ខាង​អឺរ៉ុប​ជាដើម ជា​ពិសេស​ប្រទេស​ដែល​មិន​សម្បូរ​ខ្មែរ​ច្រើន​រស់នៅ មាន​ការ​ពិបាក​ក្នុង​ការ​រក​ម្ហូប​ដូច​នេះ​ញ៉ាំ​ណាស់ ទោះ​ជា​ចង់​ចំណាយ​លុយ​ច្រើន​ក្ដី ហើយ​ទោះ​រក​បាន​ក៏​រសជាតិ​មិន​ដូច រសជាតិ​ដែល​ពួក​យើង​ធ្លាប់​ញ៉ាំ ក្នុង​ប្រទេស​យើង​ដែរ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​លំបាក នៃ​ជីវិត​របស់​ខ្មែរ ដែល​រស់នៅ​ក្រៅ​ស្រុក។ ​​ 

(ច្រើន​ទៀត…)

ថ្នម​អូន​មួយ​យប់​ទល់​ភ្លឺ 15/08/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំណាព្យ​ភាសាខ្មែរ​, សុភមង្គល, ស្នេហា, អត្ថបទ​ចំរៀង.
Tags: , , ,
add a comment

១-ចំរៀង​មួយ​បទ បង​ធ្លាប់​ច្រៀង​បំពេរ លួងលោម​ស្នេហ៍​ អោយ​អូន​កេង​ ប្រលែង​លេង​តែ​ពីរ​នាក់ វាយោរ​សែន​ត្រជាក់ សន្សើម​ក៏​ធ្លាក់​​​ផ្កាយ​រះ​ព្រោងព្រាយ អនុស្សាវរីយ៍​​ ទុក​ជា​ទី​ពណ្ណរាយ ក្រោយ​ពី​យប់​នេះ​ហើយ អូន​អើយ​យើង​លែងឯការ។

២-កែវភ្នែក​ទាំង​គូ សម្លឹង​មើល​មក​បង អូន​យក​ដៃ​អង្អែល​ខ្នង នួនល្អង​ខ្សឹប​ប្រាប់​ថា នៅ​លើ​លោកា​ទោះ​យ៉ាង​ណា អូន​មិន​បង់បោះ ម្រាមដៃ​ល្វត់ល្វន់ ល្អ​គន់​គ្មាន​ខ្ចោះ យក​មក​ត្រដុស​លើ​ថ្ងាស​បង ឱ! ស្នេហ៍ស្នង​បង​សែន កក់ក្ដៅ​ម្ល៉េះ​ទេ។

៣-សន្យា សន្យា សន្យា​ស្មោះ​ស្នេហ៍ បើ​មាន​អ្នក​ប្រួលប្រែ ​សូម​មេឃ​ និង ដី ជា​សាក្សី​​ កុំ​ប្រណី​មនុស្ស​ក្បត់ អីឡូវ​បង​ជឿ​អូន​ហើយ ម្ចាស់​ចិត្ត​ត្រាណត្រើយ ផ្អែក​ខ្លួន​អូន​កើយ​នៅ​លើ​ស្មាបង កេង​ទៅ​ កេង​​ទៅ​ អូន​កេង​ទៅ ចាំ​បង​ត្រកង កុំ​មានក្ដី​​សៅហ្មង​ បងនឹង​​នៅ​ថ្នមថ្នាក់​អូន មួយយប់​​​​ទល់​ភ្លឺ។

ស្នេហា៖ រាត្រី​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់ 13/02/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in សុខភាព​ផ្លូវ​ភេទ, សុភមង្គល, ស្នេហា.
Tags: , ,
add a comment

គិត​រហូត​ដល់​ពេល​នេះ មាន​រយៈពេល​មួយ​ឆ្នាំ​ទៅ​ហើយ ដែល​បុប្ផា​ក្រពុំ​មួយ​ទង​នេះ ត្រូវ​បាន​កន្លង់​ចិត្ត​ព្រាន ប្រហារ​អោយ​ក្រៀម​ស្រពោន​រីងរៃ រៀងរាល់​រាត្រី​ទឹកភ្នែក​អូន​ហូរ​ជោគ​ថ្ពាល់ អនុស្សាវរីយ៍​ដ៏​ផ្អែមល្ហែម​ក្នុង​រាត្រី​ថ្ងៃ​ទី ១៤-កុម្ភៈ-២០១២ ត្រូវ​បាន​រសាត់​ទៅ​បាត់​ តែ​មួយ​ពព្រិច​ភ្នែក ត្រឹម​វេលា​ផ្កាយ​ព្រឹក​ចាប់​ផ្ដើម​រះ ហើយ​ជំនួស​មក​វិញ​នូវ​វិប្បដិសារី ដែល​ពោរពេញ​ដោយ​ក្ដី​ឈឺចាប់​គ្មាន​ល្ហែល្ហើយ……

[កាល​ពី​មួយ​ឆ្នាំ​មុន ១៤-កុម្ភៈ-២០១២]

ឱ!​បង​អើយ​ម្ដេច​ដាច់​មេត្តា? មិន​អាសូរ​ដល់​ចិត្ត​អូន​ជា​ក្មេង​ស្រី​ម្នាក់ ដែល​ទើបតែ​ធំ​ពេញ វ័យ​ក្រមុំ​ ជា​ជំទង់​លង់​នឹង​ភ្លើង​មាន​ពណ៌​ក្រហម​ឆ្អៅ ដោយ​មិន​បាន​ដឹង​ថា​កម្ដៅ​មាន​រហូត ដល់​រាប់​ពាន់​អង្សា។ រាត្រី​ថ្ងៃ Valentine’s Day ឆ្នាំ​នេះ អូន​នឹង​យំ យំ យំ យំ​អោយ​អស់​ចិត្ត យំ​ព្រោះ​តែ​អាណិត​កូនស្រី ចេញ​ពី​ផ្ទៃ​អូន ហើយ​មិន​ទាំង​ដឹង​ ឪពុក​របស់​ខ្លួន នៅ​ទីណា។

[សូម​រង់ចាំ​អាន​ភាគ​បន្ត​នៅ​ថ្ងៃ Valentine’s Day ១៤-កុម្ភៈ-២០១៤ ឆ្នាំ​ក្រោយ]

ទស្សនៈ “កុំ​លោភ​ហួស​ប្រមាណ” 04/02/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ, សាសនា, សុភមង្គល.
Tags: , , , , , ,
3 comments

សូម​ខំ​សាង​ល្អ​អ្នក​ទាំង​អស់​គ្នា កុំ​លោភលន់​ហួស​ប្រមាណ កុំ​បង្ក​​គ្រោះភ័យ​ដល់​អ្នក​ផង សូម​រស់នៅ​ដោយ​សន្តិភាព គោរព​ស្រលាញ់​គ្នា​ ថែ​រក្សា​គ្នា​ជា​បង​ប្អូន ព្រោះ​នៅ​ទីបំផុត​មនុស្ស​គ្រប់​គ្នា​ចាកចេញ​ទៅ​វិញ ដោយ​មិន​អាច​សណ្ដោងយក​​​អ្វី​ សូម្បី​តែ​បន្តិច​ទៅ​តាម​ខ្លួន។

“កើត​មក​មាន​ប៉ុណ្ណា ត្រលប់​ទៅ​វិញ​មាន​​តែ​ប៉ុណ្ណឹង​ឯង”

Related articles

ស្នេហា៖ រីករាយ​ថ្ងៃ​នៃ​ក្តីស្រលាញ់ ២០១៣! 26/01/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន, រឿង​ពិត, សុភមង្គល, ស្នេហា.
Tags: , , ,
add a comment

អត្ថបទ​មួយ​​សំរាប់​ Valentine’s Day ខ្ញុំ​ធ្លាប់​សរសេរ​ម្ដង​រួច​មក​ហើយ ដែល​ដាក់​ចំណងជើង​ថា “រីករាយ​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់” ចុះ​ផ្សាយ​ក្នុង​ថ្ងៃ​ទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១១។ គិត​ទៅ​រយៈពេល​​ពីរ​ឆ្នាំ ដូចជា​លឿន​ដល់​ហើយ តែ​មួយ​ពព្រិច​ភ្នែក​សោះ។ អត្ថបទ​បែប​ៗ​នេះ​បើ​អោយ​សរសេរ​ចុះ​ផ្សាយ​​ពេល​អីឡូវ​ទៀត​​ មាន​អារម្មណ៍​ថា​ដូច​ជា ​រឹង​ខ្លួន​យ៉ាង​ម៉េច​ទេ​ ព្រោះ​វា​ជា​អត្ថបទ​បែប​យុវវ័យ ជោគជាំ​ដោយ​មនោសញ្ចេតនា​ រវើរវាយ​សម្ដែង​ចេញ​ខ្លួន​តែ​មួយ​ពព្រិច​ភ្នែក ហើយ​ក៏​រលាយ​ទៅ​វិញ​បាត់ ដូច​ជា​ពពុះ​ស្រា​បៀរ​ហ៊ែននីគែន។ ក្នុង​វ័យ​ ៣៣ ឆ្នាំ ក្នុង​ដួងចិត្ត​នៃ​បុរស​ម្នាក់​នេះ តែលតោល​រក​កំពង់ផែ​ចត​មិន​ទាន់​ឃើញ ភាព​ស្មុគស្មាញ​​កើន​ឡើង​ទ្វេ​ដង​រក​ស្មាន​មិន​ត្រូវ វា​ស្ថិត​នៅ​ចន្លោះ​មួយ​ ដែល​ស្ទើរ​ចាស់ ស្ទើរ​ក្មេង បើ​នឹក​ដល់​ឃ្លា​មួយ​ឃ្លា​របស់​កវី​ដ៏​មហា​សំបូរ​មនោសញ្ចេតនា​ផ្អែម​ល្ហែម មិន​ចេះ​រីង​ស្ងួត “នូ ហាច” គាត់​សរសេរ​មួយ​ឃ្លា​ក្នុង​រឿង​ “មាលា​ដួងចិត្ត” ថា ៖ “អាត្ម័ន​ជរា ព្រលឹង​រេចរឹល​ អាច​រត់​ចូល​ជ្រក​បាន​នៅ​ក្នុង​សាសនា​ ប៉ុន្តែ​អាត្ម័ន​ក្មេង​ យុវ​ចិន្ដា​​ នឹង​រក​កំពង់ផែ​ចូល​សម្រាក​បានតែ​ក្នុង​កាមារម្មណ៍”។ ចុះ​ចំពោះ​បុរស​វ័យ​ ៣៣ ឆ្នាំ​ម្នាក់​នេះ មិនមែន​ក្មេង ហើយ​ក៏​មិនមែន​ចាស់​ តើ​អាត្ម័ន​មួយ​នេះ​ នឹង​អាច​ចូល​ជ្រក​បាន​នៅ​ទីកន្លែង​ណា? ចូល​ក្លិប​រាត្រី​​រាំ​កំសាន្ត​​រឹង​ដៃ​រឹង​ជើង​កំរើក​លែង​រស់​រវើក តែ​បើ​អោយ​ទៅ​​នៅ​វត្ត​អារាម​ សូត្រ​ព្រះធម៌​មិន​ទាន់​ត្រូវ បើ​ដូច្នេះ​តើ​មាន​ទីកន្លែង​ណា​សំរាប់​រូប​ខ្ញុំ?

“ថ្ងៃ​ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១១ ​ថ្ងៃ​នៃ​ក្តី​ស្រលាញ់”

អស់ រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ ដែល​ថ្ងៃ​នេះ​​បង​មិន​ដែល​ទទួល​បាន​អ្វី និង ទិញ​អ្វី​អោយ​​អ្នកណា​ម្នាក់​ ព្រោះ​តែ​ក្នុង​ដំណើរ​ជីវិត​ដ៏​វែង​ឆ្ងាយ​របស់​បង​នេះ មិន​ដែល​គិត​ថា​មាន​អ្នកណា​ម្នាក់​ដែល​គួរ​បង​ទិញ​អោយ​ក្រៅ​អំពី​រូប​អូន។ គ្មាន​អូន​បង​ពិត​ជា​មិន​ដឹង​ថា​ “ស្នេហា” គឺ​ជា​អ្វី​នោះ​ទេ? ហើយ​ក៏​មិន​ដឹង​ថា​វា​មាន​​រសជាតិ​យ៉ាង​ណា​នោះ​ដែរ? ដូច​ពាក្យ​អូន​និយាយ​ថា​ “វា​មិន​ទាន់​ជា​ទី​បញ្ចប់​នៃ​ពិភពលោក​នៅ​ឡើយ​ទេ វា​ទើប​តែ​ជា​ចំនុច​ចាប់​ផ្ដើម” ពួក​យើង​បាន​ផ្ដើម​វា​យ៉ាង​ល្អ​​ប្រសើរ ហើយ​បង​ក៏​មិន​ចង់​បោះបង់​វា​ចោល​​ដោយ​ងាយ​បែប​ នោះ​ដែរ បង​នឹង​កំដរ​អូន ​បន្ត​សាច់រឿង​របស់​យើង​តទៅ​ទៀត បង​ពិត​ជា​ចង់​ដឹង​ខ្លាំង​ណាស់​អូន​ដឹង​ទេ?​​ ចង់​ដឹង​ថា​ទី​បញ្ចប់​នៃ​រឿង​នេះ​វា​យ៉ាង​ដូចម្តេច។

រដូវ​ផ្ការីក​មួយ​ឆ្នាំ​ហើយ​ មួយ​ឆ្នាំ​ទៀត​អស់​ជាច្រើន​ឆ្នាំ បង​បាន​ត្រឹម​តែ​ដើរ​តាម​សួនច្បារ មើល​ផ្កា​គ្រប់​ជំពូក​រីក​ស្គុះស្គាយ បង​ចងចាំ​កាល​ពី​​១០ ឆ្នាំ​មុន​ថា​អូន​រំភើប​ចិត្ត​ខ្លាំង​ណាស់​ គ្រប់​ពេល​​ដែល​បាន​ឃើញ​ផ្កា​ម្តង​ៗ អូន​រត់​លេង​ដូច​កូនក្មេង​ដែល​មិន​ចេះ​ខ្វាយខ្វល់ មិន​ចេះ​កើត​ទុក្ខ ទោះបី​នោះ​គ្រាន់​តែ​ជា​វាល​ផ្កា​ស្មៅ​ធម្មតា​មួយ​ប៉ុណ្ណោះ។ បង​ក៏​ចាំ​ទៀត​ថា​អូន​រត់​ដួល ហើយ​គ្រិច​ជើង បង​ត្រូវ​អៀវ​អូន​ដាក់​លើ​ខ្នង​ពី​ទីវាល​នោះ​រហូត​ដល់​ផ្ទះ អូន​ដឹង​ទេ​អូន​ពិត​ជា​ធ្ងន់ខ្លាំង​​ណាស់​ បង​បែក​ញើស​ឡើង​ជោគ​​ប្រាណ​ដូច​ទទឹក​ទឹក​ភ្លៀង ​ដែល​ពេល​ដែល​បង​មក​ដល់​ផ្ទះ​ម៉ាក់​របស់​បង​សួរ​បង​ថា​ ហេតុអ្វី​បាន​ជា​បង​ងូត​ទឹក​ទាំង​ខោអាវ​ វា​ពិត​ជា​គួរ​ អោយ​ចង់​សើច​មែន​ទែន ​ដែល​គាត់​គិត​ដូច្នោះ ត្បិត​អី​កូនប្រុស​របស់​គាត់​ម្នាក់​នេះ​ធំ​ពេញ​កំលោះ​ទៅ​ហើយ។

បង​សង្ឃឹម​ ថា​ “ថ្ងៃ​នៃ​ក្តី​ស្រលាញ់” ឆ្នាំ​នេះ​អូន​នឹង​មិន​ឈរ​អើត​តាម​បង្អួច​ លួច​សម្រក់​ទឹកភ្នែក​តែ​ម្នាក់​ឯង​កណ្ដាល​រាត្រី​ដូច​ប៉ុន្មាន​ឆ្នាំ​មក​នេះ ​ទេ។ អូន​ស្គម​ជាង​មុន​ឆ្ងាយ ណាស់ ទឹកមុខ​អូន​ បង្កប់​ដោយ​ភាព​ទុក្ខ​ព្រួយ​ម៉្យាង​ ដែល​បង​ដឹង​ថា​ទុក្ខ​ព្រួយ​នោះ​បណ្ដាល​មក​ពី​អ្វី។ ម្តង​នេះ​បង​នៅ​តែ​ត្រូវ​និយាយ​ថា​ “សុំទោស​អូន”​ ម្តង​ហើយ​ម្តង​ទៀត សុំ​ទោស​ដែល​អោយ​អូន​លំបាក​ច្រើន​ឆ្នាំ​មក​នេះ។  សូម​ធ្វើ​ជា​មនុស្ស​ជា​ទី​ស្រលាញ់ របស់​បង​សារ​ជា​ថ្មី​ចាប់​ពី​ពេល​នេះ​ណា៎! បង​នឹក​អូន​ បង​ត្រូវការ​អូន បង​ស្រលាញ់​អូន!!!!

Related Articles

%d bloggers like this: