jump to navigation

ខុសច្បាប់ដែលមិនថែទាំឪពុកម្ដាយនៅចិន 22/03/2019

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ដក់ស្រង់, អត្ថបទដកស្រង់.
Tags:
add a comment

ច្បាប់ថ្មីរបស់ប្រទេសចិនបានកំណត់អោយកូនៗរបស់ពួកគេ ត្រូវតែមកមើលពួកគេ និង ចិញ្ចឹមពួកគេ បើមិនដូច្នេះទេនឹងត្រូវតទួលទោសចំពោះមុខច្បាប់ ដែលច្បាប់ថ្មីនោះពួកគេអោយឈ្មោះថា Elderly Right Law “ច្បាប់សម្រាប់ចាស់ជរា”។ ច្បាប់នេះកំណត់ងោយកូនៗត្រូវតែយកចិត្តទុកដាក់ពីផ្លូវចិត្ត ផ្លូវកាយ លុយកាក់ សំរាប់ឪពុកម្ដាយរបស់ពួកគេ ដែលនេះមិនមែនគ្រាន់តែជាសារអប់រំដល់កូនៗនោះទេ វាជាច្បាប់ដែលអាចដាក់ទោសដល់កូនៗរហូតដល់ជាប់គុកទៀតផង។

វាក៏បង្ហាញពីភាពចម្រុងចម្រាស់នៃច្បាប់នេះផងដែរ ថាតើគេអនុវិត្តន៍ច្បាប់នេះបានច្បាស់លាស់ដែរទេ ដែលកូនៗជាច្រើននិយាយថា តើអ្នកណាទៅដែលមិនចង់ទៅជួបឪពុកម្ដាយ រឺ ស្រុកកំណើតអោយបានញឹកញាប់ទៅ? តែនេះមកតែមានការលំបាកផ្សេងៗ ខ្លះនៅក្រៅស្រុក ខ្លះមិនមានលុយកាក់ដើម្បីធ្វើដំណើរជាដើម។ បើយោងទៅនឹងតួលេខនៃរដ្ឋាភិបាលចិន ប្រជាជនយ៉ាងហោចណាស់ជាង ១៧០ លាននាក់ដែលមានអាយុ ៦០ ឆ្នាំ រឺ ច្រើនជាងនេះ នៅឆ្នាំ ២០១០ ហើយចំនួននេះនឹងកើនឡើងទ្វេដងនៅឆ្នាំ ២០៣០។ 

ការបង្កើតច្បាប់នេះឡើងដោយសារតែ ចាស់ជរាត្រូវរងគ្រោះជារឿយៗ ដូចជារឿងលោកយាយអាយុ ៩១ ឆ្នាំត្រូវបានកូនប្រហារវាយ ហើយបង្ខំអោយចេញពីផ្ទះ ពេលដែលគាត់សុំបបរមួយចានពីកូនប្រសារស្រីរបស់គាត់ ហើយរឿងនេះល្បីពេញអ៊ីនធឺណិត ហើយក៏មានមនុស្សជាច្រើនផ្សេងទៀត បានបង្ហោះរឿងស្រដៀងៗគ្នា ដែលកើតឡើងនៅកន្លែងផ្សេងៗពីគ្នា ដូចជាតាចាស់អាយុ ១០០ ឆ្នាំម្នាក់ត្រូវបានកូនៗអោយដេកក្នុងទ្រុងជាមួយជ្រូកជាដើម។ 

ទោះយ៉ាងណាច្បាប់នេះហាក់មិនសូវទទួលការគាំទ្រពីប្រជាជនទេ ដោយពួកគេគិតថាការងារនេះគួរតែកើតចេញពីចិត្ត ដែលមិនគួរស្ថិតនៅលើច្បាប់ជាអ្នកកំណត់នោះទេ។ 

%d bloggers like this: