jump to navigation

ថ្នម​អូន​មួយ​យប់​ទល់​ភ្លឺ 15/08/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំណាព្យ​ភាសាខ្មែរ​, សុភមង្គល, ស្នេហា, អត្ថបទ​ចំរៀង.
Tags: , , ,
add a comment

១-ចំរៀង​មួយ​បទ បង​ធ្លាប់​ច្រៀង​បំពេរ លួងលោម​ស្នេហ៍​ អោយ​អូន​កេង​ ប្រលែង​លេង​តែ​ពីរ​នាក់ វាយោរ​សែន​ត្រជាក់ សន្សើម​ក៏​ធ្លាក់​​​ផ្កាយ​រះ​ព្រោងព្រាយ អនុស្សាវរីយ៍​​ ទុក​ជា​ទី​ពណ្ណរាយ ក្រោយ​ពី​យប់​នេះ​ហើយ អូន​អើយ​យើង​លែងឯការ។

២-កែវភ្នែក​ទាំង​គូ សម្លឹង​មើល​មក​បង អូន​យក​ដៃ​អង្អែល​ខ្នង នួនល្អង​ខ្សឹប​ប្រាប់​ថា នៅ​លើ​លោកា​ទោះ​យ៉ាង​ណា អូន​មិន​បង់បោះ ម្រាមដៃ​ល្វត់ល្វន់ ល្អ​គន់​គ្មាន​ខ្ចោះ យក​មក​ត្រដុស​លើ​ថ្ងាស​បង ឱ! ស្នេហ៍ស្នង​បង​សែន កក់ក្ដៅ​ម្ល៉េះ​ទេ។

៣-សន្យា សន្យា សន្យា​ស្មោះ​ស្នេហ៍ បើ​មាន​អ្នក​ប្រួលប្រែ ​សូម​មេឃ​ និង ដី ជា​សាក្សី​​ កុំ​ប្រណី​មនុស្ស​ក្បត់ អីឡូវ​បង​ជឿ​អូន​ហើយ ម្ចាស់​ចិត្ត​ត្រាណត្រើយ ផ្អែក​ខ្លួន​អូន​កើយ​នៅ​លើ​ស្មាបង កេង​ទៅ​ កេង​​ទៅ​ អូន​កេង​ទៅ ចាំ​បង​ត្រកង កុំ​មានក្ដី​​សៅហ្មង​ បងនឹង​​នៅ​ថ្នមថ្នាក់​អូន មួយយប់​​​​ទល់​ភ្លឺ។

កំណាព្យ៖ បាន​ត្រឹម​តែ​លួច​ស្រលាញ់ 26/11/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំណាព្យ​ភាសាខ្មែរ​, កំណាព្យ​របស់​ខ្ញុំ, អត្ថបទ​ចំរៀង.
Tags: , , , ,
6 comments

អត្ថបទ​ចំរៀង៖ ទូរស័ព្ទ​ភ្ជាប់​ស្នេហ៍ 21/06/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំរៀង​ខ្មែរ, រឿង​ផ្ទាល់​ខ្លួន, ស្នេហា, អត្ថបទ​ចំរៀង.
Tags: , ,
3 comments

ទូរស័ព្ទភ្ជាប់ស្នេហ៍

(១)- យប់​ថ្ងៃ​បង​តែង​ស្រមៃ យប់​ថ្ងៃ​ទូរស័ព្ទ​ទៅ​​ស្រី សាសង​ពាក្យ​សម្ដី ប្រាប់​ដល់​រូប​នួនល្អង *សំលេង​អូន​សែន​ពីរោះ នៅ​ងំ​ក្នុង​ត្រចៀក​បង​ ទោះ​ស្ដាប់ជា​ច្រើន​ដង ក៏​មិន​ព្រម​ជិន​ណាយ។

(២)- វេលា​ហួស​អស់​ច្រើន​ឆ្នាំ និស្ស័យ​យើង​មិន​ដាច់​ឡើយ នឹក​ឃើញ​ដល់​ត្រាណត្រើយ ចុច​ទូរស័ព្ទ​​ឆ្លើយឆ្លង *តើ​អូន​នៅ​ចាំ​បង​ទេ? ​ប្រុស​ម្នាក់​​ដែល​ធ្លាប់​លួច​ប៉ង ច្រើន​ឆ្នាំ ច្រើន​ខែ កន្លង តាំង​ពី​បង​មិន​ទាន់​ពេញ​វ័យ។

R- ​សំលេង​ទូរស័ព្ទ ចេញ​​​ពី​បេះដូង រ៉ាយរ៉ាប់​ពាក្យ​ក្នុង​ចិត្ត​ ពី​ទី​ដ៏​សែន​ឆ្ងាយ ពាក្យ​​ពេចន៍​រៀបរាប់​ដោយ​ផ្ទាល់ ជួស​អក្ខរា​​ក្នុង​​ចុតហ្មាយ ប្រាប់​ថា​បង​សែន​ស្ដាយ បន្លាយ​ពេលវេលា​ដោយ​គ្មាន​ស្នេហ៍។

(៣)- ចង់​ប្រាប់​ពាក្យ​​មួយ​យ៉ាង​ខ្លី ចង់​ប្រាប់​​ទៅ​អាណែត​ស្រី ថា​នៅ​ក្នុង​ហរទ័យ ស្នេហ៍​អូន​គ្មាន​ប្រួល​ប្រែ *ជឿ​ចិត្ត​​លើ​រូប​បង​ចុះ ណា​ម្ចាស់​ចិត្ត​កំពូល​ស្នេហ៍ បង​នឹង​មិន​កែប្រែ ធ្វើ​អោយ​ម្ចាស់​ស្នេហ៍​អូន​កង្វល់៕

-ទំនុកច្រៀង៖ ជិន វ៉ារី -ច្រៀងដោយ៖ សុផាត

អត្ថបទចម្រៀង៖ បិសាចពាក់ស្រោមឥសី 19/06/2012

Posted by ឧត្តម in ចំរៀង​សំរាប់​ជាតិ, អត្ថបទ​ចំរៀង.
Tags: ,
add a comment

១-ឱ​! កម្ពុជា ជា​ភូមិកំណើត រនោច​គ្មាន​ខ្នើត គ្មាន​ដួង​ចន្ទ្រា ទ្វីប​លោក​ងងឹត សត្វ​រស់​រងា ឱ!​ កម្ម​វេរា ផ្ដន្ទា​គ្មាន​លោះ។

២-​បិសាច​ពាក់​ស្រោម ឥសី​មាន​បុណ្យ ទាម​ចំណែក​គុណ ម្ដេច​ពាក់​ស្រោម​ងោះ កំណាច​ព្រៃផ្សៃ អប្រិយ​ទុរយស ឬ​ចង់​បាន​ឈ្មោះ នរក​ត​ផៅ។

(R)-សម្លេង​ទ្រហោ យំសោក​ស្រណោះ គេ​ខាក​គេ​ស្ដោះ ឈូស​ទីលំនៅ អ្នកក្រ​ទាម​សិទ្ធ គេ​ចោទ​ថា​ខ្លៅ វាយ​ខ្នោះ​យក​ទៅ ពង្វែង​បន្លំ។

៤-នេះ​គឺ​សង្គម ទ្រនំ​ពស់វែក អ្នក​មាន​អំណាច ធ្វើ​ឫក​​​ហែង​ហំ ធាតុ​ពិត​ដូច​សត្វ នរក​ជាប់​ឃុំ មួយ​ជាតិ​ជា​ខ្ញុំ បម្រើ​នាយទុន។

Related articles

អត្ថបទ​ចំរៀង៖ សមុទ្រ​អនុស្សារ 14/06/2012

Posted by ឧត្តម in ចំរៀង​ខ្មែរ, អត្ថបទ​ចំរៀង.
Tags:
11 comments

ឆ្នេរអូរឈើទាល ខែ សីហា ឆ្នាំ ២០១១

Related articles
%d bloggers like this: