jump to navigation

រូបមន្ត ៥០ + ១ ហ៊ុន សែន ជិះ​សេះ​លែង​ដៃ? 23/01/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , ,
add a comment

តាម​ការ​ពិត​ទៅ​បញ្ហា​រាល់​ថ្ងៃ​នេះ​មិនមែន​បញ្ហា ៥០+១ រឺ ២/៣ នោះ​ទេ ដូច​យើង​ឃើញ​រាល់​ថ្ងៃ​នេះ​ ហ៊ុន សែន ប្រើ​រូបមន្ត​ ៥០ + ១ ហើយ​តែ​បញ្ហា​នៅ​តែ​ជាប់​គាំង ហើយ​រដ្ឋាភិបាល​នេះ​ក៏​នៅ តែ​មិន​ស្រប​ច្បាប់ សភា​កើត​ឡើង​ក៏​មិន​ត្រឹមត្រូវ គ្មាន​អ្នក​ចួល​រួម​ស្បថ​ដល់​ចំនួន​យ៉ាង​តិច​ ១២០ រូប​ដដែល នៅ​តែ​ជា​សភា​មិន​ពហុបក្ស។ 

បើ​សិន​ជា​រូបមន្ដ​ ៥០ + ១ ពិត​ជា​ធ្វើ​អោយ​គណបក្ស​ប្រជាជន​ជិះ​សេះ​លែង​ដៃ​ដូច​លោក សុខ ទូច និយាយ​មែន អញ្ចឹង​លោក ហ៊ុន សែន លែង​ដៃ​បាត់​ទៅ​ហើយ មិនមែន​តាម​អង្វរ​ តាម​គម្រាម​អោយ​​គណបក្ស​សង្គ្រោះជាតិ​ចូល​ក្នុង​សភា​នោះ​ទេ។

អីឡូវ​រូបមន្ដ ៥០ + ១ ដែល​លោក ហ៊ុន សែន ថា​លោក សម រង្ស៊ី ថ្វាយ​អំណាច​ដាក់​លើ​ជើង​ពាន​ថ្វាយ​នោះ​ អីឡូវ​ក្រុម​លោក ហ៊ុន សែន ទៅ​ដល់​ណា​ហើយ? ក្រែង​នៅ​គាំង​ស្ដូក​នៅ​ហ្នឹង​ទៅ​មុខ​មិន​រួច​ផង​ហ្នឹង។

អញ្ចឹង​បញ្ហា​ជាប់​គាំង​ថ្ងៃ​នេះ​ព្រោះ​រឿង​អ្វី? បញ្ហា​ជាប់​គាំង​ថ្ងៃ​នេះ ព្រោះ​កើត​ឡើង​ដោយសារ​តែ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត បណ្ដាល​អោយ​គណបក្ស​សង្គ្រោះជាតិ​មិន​ព្រម​ចូល​បង្កើត​រដ្ឋាភិបាល​នេះ មុន​ពេល​ដែល​បញ្ហា​ភាព​កខ្វក់​មិន​ទាន់​បាន​សំអាត​ជា​មុន​សិន។

ទាំង​លោក​ សុខ ទូច ក៏​ដូច​ជា​យើង​មួយ​ចំនួន​ ក៏​ត្រូវ​ដឹង​ដែរ​ថា ប្រទេស​ជាច្រើន​ក្នុង​សកលលោក​នេះ​ ប្រើប្រាស់​ប្រព័ន្ធ ៥០ + ១ ហើយ​បញ្ហា​អត់​មាន​ចោទ អត់​គាំង​ទេ នៅ​ពេល​ដែល​ការ​បោះឆ្នោត​ ប្រព្រឹត្ត​ទៅ​ដោយ​ប្រក្រតី ដោយ​យុត្តិធម៌​ត្រឹមត្រូវ។

ចំណុច​មួយ​ទៀត​ដែល​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ដឹង​គឺ​ថា​ អំពី​ច្បាប់​ស្រុក​ខ្មែរ​យើង​ ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ ទោះ​បី​ជា​ការ​បង្កើត​រដ្ឋាភិបាល​ជាមួយ​នឹង​រូបមន្ត ៥០ + ១ មែន​ តែ​​រូបមន្ត​នេះ​ គេ​អត់​មាន​ប្រើ​ក្នុង​ការ​កែប្រែរដ្ឋធម្មនុញ្ញជាតិ ជាពិសេសការឲ្យសច្ចាប័ន្យ លើសន្ធិសញ្ញា កិច្ចព្រមព្រៀងអន្តរជាតិ​នោះ​ទេ។ អញ្ចឹង​ទោះ​​គណបក្ស​ប្រជាជន​កម្ពុជា​ ថា​ខ្លួន​អាច​បង្កើត​រដ្ឋាភិបាល​បាន​ (ពួក​គេ​និយាយ​ខ្លួន​ឯង) ក៏​តាម​រដ្ឋធម្មនុញ្ញ​ ពួក​គេ​អត់​អាច​​ធ្វើ​អ្វី កែប្រែ​ចំណុច​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​រៀបរាប់​អំបាញ់មិញ​នេះ​ទេ។

ធម៌​ទេសនា៖ តើ​ខ្ញុំ​ខុស​អ្វី? 24/12/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ធម៌ទេសនា, សាសនា.
Tags: , , , ,
add a comment

កិច្ច​សម្ភាស​ជាមួយ​ឧត្ដម​សេនីយ៍​ម្នាក់​ 02/09/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , ,
add a comment

យុទ្ធសាស្ត្រ​ថ្មី​របស់​ គណបក្ស សង្គ្រោះ​ជាតិ 26/09/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , , , ,
add a comment

យុទ្ធសាស្ត្រ​ថ្មី​មួយ​របស់​គណបក្ស​ថ្មី​គឺ គណបក្ស សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ទើប​តែ​ច្របាច់​បញ្ចូល​គ្នា​រ​វាង​​ គណបក្ស សិទ្ធិ​មនុស្ស និង គណបក្ស សម រង្ស៊ី បាន​បង្ហាញ​អោយ​ឃើញ​ ក្នុង​ពេល​ថ្មី​ៗ​នេះ​គឺ “ការ​ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​បោះឆ្នោត​រើស​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣”។ យុទ្ធសាស្ត្រ​ថ្មី​នេះ​​ត្រូវ​បាន​គណបក្ស​ថ្មី​នេះ ប្រុង​នឹង​ប្រើ​ ប្រសិន​ណា​ជា​មិន​មាន​កំណែទម្រង់​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ចេញ​ទេ តាម​រយៈ​យុទ្ធសាស្ត្រ​ថ្មី​នេះ គណបក្ស​ សង្គ្រោះ​ជាតិ សង្ឃឹម​ថា​អាច​ជា​ការ​បំភិតបំភ័យ​មួយ ដល់​គណបក្ស​កាន់​អំណាច​បាន ព្រោះ​ថា​ការ​មិន​មាន​គណបក្ស​ប្រឆាំង ចូលរួម​ការ​បោះឆ្នោត ជា​ការ​គំរាម​កំហែង​យ៉ាង​សម្បើម​ ដល់​ទៅ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។

យើង​មិន​ដឹង​ថា​តើ​ការ​បំភិតបំភ័យ​ របស់​គណបក្ស​ សង្គ្រោះ​ជាតិ អាច​ធ្វើ​​អោយ​មាន​ការ​ភិតភ័យ​មែន​រឺ​យ៉ាង​ណា​នោះ​ទេ ព្រោះ​ថ្ងៃ​មុន​នេះ​លោក ហ៊ុន សែន បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើ​ពហិការ​មិន​ចូល​រួម​​នឹង​ការ​បោះឆ្នោត ដោយ​អោយ​សមាជិក​របស់​ខ្លួន ត្រៀម​ខ្លួន​ដើម្បី​ទទួល​យក​កៅអី​ ដែល​គណបក្ស សង្គ្រោះ​ជាតិ បោះបង់​ចោល។

បើ​សិន​ជា​គណបក្ស សង្គ្រោះ​ជាតិ មិន​ចូល​រួម​​ការ​បោះឆ្នោត​មែន ចុះ​គណបក្ស​ផ្សេង​ទៀត​​ តើ​ពួក​គេ​នឹង​មិន​ចូល​រួម​ដែរ? តាម​មើល​ទៅ​មិន​ដូច្នេះ​ទេ​ដូច​ជា​ គណបក្ស ហ៊្វុនស៊ីនប៉ិច គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស ខ្មែរ​ឈប់​ក្រ…ល…។ អញ្ចឹង​បើ​សិន​ជា​គណបក្ស​ទាំង​នោះ​ នៅតែ​ចូលរួម​អញ្ចឹង​ការ​ធ្វើ​ពហិការ​របស់​ គណបក្ស សង្គ្រោះ​ជាតិ ហាក់​មិន​គំរាម​កំហែង​ដល់​ គណបក្ស ប្រជាជន​កម្ពុជា ខ្លាំង​ណាស់​នោះ​ទេ ព្រោះ​ការ​បោះឆ្នោត​នៅ​តែ​ជា​ការ​បោះឆ្នោត​ពហុបក្ស។

កាល​ពី​ពេល​កន្លង​ទៅ​លោក សួន សេរីរដ្ឋា ប្រធាន​អំណាច​ពលរដ្ឋ​ខ្មែរ តែងតែ​អំពាវ​នាវ​ អោយ​ប្រជាជន​កម្ពុជា ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​បោះឆ្នោត តែ​​លោក សម រង្ស៊ី បាន​អំពាវនាវ​ដល់​ប្រជាជន​ខ្មែរ​ទាំង​អស់ កុំ​អោយ​ជឿ​តាម​ការ​ឃោសនា ​របស់​អ្នក​នយោបាយ​​ឡប់ឡិន​ផ្សេង មិន​អោយ​ពួក​គេ​ចូល​រួម​ការ​បោះឆ្នោត តែ​ពេល​នេះ​លោក សម រង្ស៊ី​ ខ្លួន​ឯង​ជា​អ្នក​មាន​គំនិត ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​បោះឆ្នោត​ ដោយ​ខ្លួន​លោក​ទៅ​វិញ។ អញ្ចឹង​យើង​មើល​ឃើញ​ថា ជំហាន​ដើរ​មួយ​នេះ ជា​ជំហាន​ដើរ​បោះ​​តាម​ក្រោយ​លោក សួន សេរីរដ្ឋា រឺ ជា​ជំហាន​ដែល​លោក សម រង្ស៊ី បោះ​ជំហាន លើ​ជំហាន​ដែល​លោក​ហាម​ប្រជាជន​មិន​អោយ​បោះ​ដើរ​កាល​ពី​ពេល​កន្លង​មក។

គិត​ថា​ប្រសិន​ជា​ការ​ធ្វើ​ពហិការ​ មិន​ចូល​រួម​ការ​បោះឆ្នោត ក្លាយ​ជា​រឿង​ពិត នឹង​មាន​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​សំណាក់​ អន្តរជាតិ ប្រទេស​ជា​ម្ចាស់​អំណោយ អង្គការ​​ជាតិ និង អង្គការ​អន្តរជាតិ​ ជា​មិន​ខាន​ទៅ​លើ​ការ​បោះឆ្នោត​ឆ្នាំ ២០១៣ ខាង​មុខ​នេះ។ អញ្ចឹង​តើ​ គណបក្ស សង្គ្រោះ​ជាតិ ពិត​ជា​ហ៊ាន​ធ្វើ​ពហិការ​មែន​ទេ ប្រសិន​ជា​ គ-ជ-ប មិន​មាន​ការ​កែ​ទម្រង់? ហើយ​ប្រសិន​ជា​ គណបក្ស សង្គ្រោះ​ជាតិ មិន​ចូល​រួម​ការ​បោះឆ្នោត​មែន​តើ គណបក្ស ប្រជាជន​កម្ពុជា ហ៊ាន​បោះឆ្នោត​ដោយ​គ្មាន​ គណបក្ស សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ ដែល​ធំ​ជាង​គេ​បំផុត​ក្នុង​ប្រទេស​មួយ​នេះ​ទេ?

Related articles

គណបក្ស សង្គ្រោះ​ជាតិ 21/08/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , , , , ,
add a comment

មើល​ទៅ​​ក្រោយ​ពី​គណបក្ស​ចំនួន​ពីរ​គឺ គណបក្ស​ សិទ្ធិ​មនុស្ស និង គណបក្ស​ សម រង្ស៊ី ច្របាច់​បញ្ចូល​គ្នា បង្កើត​បាន​គណបក្ស​ថ្មី​មួយ​គឺ “គណបក្ស សង្គ្រោះ​ជាតិ” តើ​ការ​ច្របាច់​បញ្ចូល​គ្នា​នេះ​​អាច​ជា​ពន្លឺ​​ថ្មី​នៃ​ក្ដី​សង្ឃឹម​ចាស់​​​ សំរាប់​អ្នក​ទាំង​អស់​គ្នា​ទេ? ដើម្បី​ប្ដូរ​អ្នក​ដឹកនាំ ប្ដូរ​របៀប​ដឹកនាំ​ ដែល​ឃើញ​មុខ​មនុស្ស​ដដែល​ៗ​ ពូជ​អ្នក​ធ្វើ​ធំ​នៅ​តែ​ធ្វើ​ធំ ពូជ​អ្នក​មាន​ទ្រព្យ​នៅ​តែ​មាន​ទ្រព្យ ពូជ​គេ​រដ្ឋមន្ត្រី​នៅ​តែ​ជា​មន្ត្រី ពូជ​ពួក​ប្លន់​គេ​នៅ​តែ​ប្លន់​គេ ហើយ​ចំណែក​ពូជ​​អ្នក​ក្រ​នៅ​តែ​ក្រ ទោះ​ខំ​ប្រឹង​ធ្វើការ រៀន​សូត្រ​ចប់​សាលា​ណា​ក្ដី ព្រោះ​តែ​កៅអី​មន្ត្រី​សំរាប់​តែ​គ្នា​គេ មាន​ខ្សែ​ស្រឡាយ​តែ​ប៉ុណ្ណោះ។

អ្នក​ទាំង​អស់​គ្នា​ឆ្អែត​ឆ្អន់ ធុញ​ទ្រាន់​នឹង​ពួក​ប៉ូលីស តុលាការ​ច្របាច់​ក​អ្នក បង​ប្អូន​អ្នក​យក​លុយ​ដាក់​ហោប៉ៅ​ទេ? អ្នក​ទាំង​អស់​គ្នា​ខូច​ចិត្ត​ទេ ពេល​ដែល​តុលាការ​ប្ដូរ​ស​ទៅ​ជា​ខ្មៅ ត្រូវ​ទៅ​ជា​ខុស តម្រូវ​អោយ​អ្នក​ជា​​អ្នក​ជា​អ្នក​ចាញ់ ទោះ​ជា​អ្នក​មិន​មាន​ខុស​តែ​គ្មាន​លុយ​សូក​ប៉ាន់​ពួក​គេ? អ្នក​ទាំង​អស់​គ្នា​តូច​ចិត្ត​ទេ ពេល​ដែល​យួន​ហូរ​ចូល​មក​នៅ​ក្រុង​ខេត្ត​ ដណ្ដើម​ការងារ​ទាំង​អស់​របស់​អ្នក? អ្នក​ទាំង​អស់​គ្នា​ពិត​ជា​នៅ​ចង់​ លឺ​សំលេង​ប្រជាជន​ខ្មែរ​ពិត​ប្រាកដ ស្រែក​ទ្រហោ​យំ ដោយសារ​តែ​រដ្ឋាភិបាល​នេះ​អនុញ្ញាត​អោយ​ក្រុមហ៊ុន​ផ្សេង​ៗ ដណ្ដើម​យក​ដី​ផ្ទះ​សម្បែង​ពួក​គេ​ គ្រប់​ពេល​វេលា​បែប​នេះ? អ្នក​ទាំង​អស់​គ្នា​ពិត​ជា​ចង់​អោយ​ព្រៃឈើ សត្វ​ព្រៃ ត្រី ធនធាន​ធម្មជាតិ​ដែល​ដូន​តា​របស់​យើង​បន្សល់​ទុក​អោយ ត្រូវ​បាត់​បង់​រលីង​តែ​ម្ដង​ក្នុង​ពេល​នេះ?

ខ្ញុំ​គិត​ថា​បើ​សិន​ជា​អ្នក​ទាំង​អស់​គ្នា ពិត​ជា​ស្រលាញ់​ប្រទេស​ជាតិ​ដ៏​ផូរផង់​នេះ មិន​អោយ​បាត់បង់​ទៅ​មែន អ្នក​ទាំង​អស់​គ្នា​ត្រូវ​តែ​បន្ត​ក្ដី​សង្ឃឹម​របស់​អ្នក​បន្ត​ទៀត បោះឆ្នោត​ទម្លាក់​គណបក្ស​ប្រជាជន​កម្ពុជា ​ដឹកនាំ​សព្វ​ថ្ងៃ​នេះ ដោយ​បោះ​ជូន​គណបក្ស​ដែល​អ្នក​ទុក​ចិត្ត​បាន។ សំណួរ​មួយ​អ្នក​គួរ​តែ​សួរ​ខ្លួន​​ឯង តើ​ក្នុង​ចំណោម​គណបក្ស​​ដែល​និយាយ​ថា​​ មាន​បំណង​ឡើង​មក​កែប្រែ​ប្រទេស​ជាតិ​ទាំង​អស់ តើ​មាន​គណបក្ស​ណា​ផ្សេង​ ដែល​អ្នក​អាច​ទុក​ចិត្ត​ជាង​ គណបក្ស សង្គ្រោះ​ជាតិ នេះ​ទេ? អ្នក​ទាំង​អស់​គ្នា​នឹង​មិន​សំលឹង​ឃើញ​គណបក្ស​ណា​ផ្សេង​នោះ​ទេ ត្រូវ​ទេ? បើ​អញ្ចឹង​ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ម្នាក់​ដែរ សូម​អំពាវនាវ​អោយ​អ្នក​ទាំង​អស់​គ្នា បោះឆ្នោត​ជូន​គណបក្ស សង្គ្រោះ​ជាតិ ទាំង​អស់​គ្នា។

សំណួរ​មួយ​ទៀត​ថា ​ចុះ​បើ​បោះ​ឆ្នោត​អោយ​ គណបក្ស សង្គ្រោះ​ជាតិ នៅ​តែ​ខុស​ មិន​មាន​អ្វី​កែប្រែ​ធ្វើ​យ៉ាង​ម៉េច​ទៅ? ចំលើយ​មួយ​ខ្ញុំ​ជូន​ដល់​អ្នក​ទាំង​អស់​គ្នា​គឺ បោះ​អោយ​គណបក្ស​ណា​ផ្សេង​ទៀត នៅ​ក្រោយ​ពេល​ប្រាំ​ឆ្នាំ​ ពេល​ដែល​មាន​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​ម្ដង​ទៀត។ សូម​អ្នក​ទាំងអស់​គ្នា​កុំ​ភ័យ​ក្នុង​ការ​ផ្លាស់ប្ដូរ​តាម​រយៈ​ការ​បោះឆ្នោត​នេះ ព្រោះ​ការ​ផ្លាស់ប្ដូរ​នេះ​មិន​ដូច​បញ្ចប់​ការ​ដឹកនាំ​សម្ដេច​សីហនុ ​មក​​ជួប​លោក លន់ ណុល ហើយ​ក៏​មិនមែន​បញ្ចប់​របប​លោក លន់ ណុល មក​ជួប​លោក​ ប៉ុល ពត​ នោះ​ដែរ។

តើ​អ្នក​ខ្លាច​អ្វី​នឹង​សាក​ប្រើ​របស់​មួយ​ថ្មី បើ​របស់​ចាស់​ប្រើ​ការ​វា​មិន​កើត មែន​ទេ?

Related articles

ព័ត៌មាន​ដកស្រង់៖ បទ​សម្ភាសន៍​ជា​មួយ​លោក ប៉ែន សុវណ្ណ អតី​ត​នាយករដ្ឋ​មន្រ្ដី​ខ្មែរ​សម័យ​ដើម​ទសវត្សរ៍​១៩៨០ – ភាគ​ទី ២ 04/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , , ,
add a comment

កាល​ពី​ភាគ​​មុន​ ប្រិយ​មិត្ត​អ្នក​ស្ដាប់​បាន​ជ្រាប​ហើយ​ថា លោក​ ប៉ែន សុវណ្ណ គឺជា​អតីត​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ដែល​តាម​សម្ដី​លោក​​ត្រូវ​លោក ហ៊ុន សែន ដែល​កាល​នោះ​សមាជិក​រណសិរ្ស​តំណាង​ឲ្យ​យុវជន​ ធ្វើ​បក្ស​ប្រហារ​នៅ​ថ្ងៃ​ ២​ ធ្នូ ក្នុង​ឆ្នាំ​ ១៩៨១ ទម្លាក់​លោក​ ប៉ែន​ សុវណ្ណ​ពី​តំណែង​នាយក​រដ្ឋមន្ត្រី​។

កាល​ពី​ថ្ងៃ​សុក្រ​កន្លងទៅ​នេះ លោក​បាន​អញ្ជើញ​មក​បន្ទប់​ផ្សាយ​សំឡេង​ របស់​វិទ្យុ​អូស្ត្រាលី​ ដោយ​សារ​លោក​ត្រូវ​អញ្ជើញ​មក​ទស្សន​កិច្ច ​ជួប​បង​ប្អូន​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី។ បច្ចុប្បន្ន​លោក​គឺជា​សមាជិក​ជាន់​ខ្ពស់ ​នៃ​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​មាន​លោក​ កឹម សុខា ជា​ប្រធាន។

តើ​ហេតុ​អ្វី​បាន​ជា​លោក​ ប៉ែន សុវណ្ណា​ ត្រូវ​អាជ្ញាធរ​វៀតណាម​សម្រេច​ដោះ​លែង​លោក​ពី​គុក​ងងឹត​នៅ​ក្រុង​ហាណូយ​វិញ​អស់​ពេល​ជាង​ ១០​ ឆ្នាំ​នោះ? នៅ​ថ្ងៃ​នេះ​ជា​បន្ត​ទៅ​ទៀត​នេះ សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​លោក យុទ្ធ ឈាង និង​លោក ប៉ែន សុវណ្ណ​ ដែល​ជា​ចាស់​ព្រឹទ្ធាចារ្យ​ផ្នែក​នយោបាយ​ម្នាក់​អំពី​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​លោក​បាន​ឆ្លង​កាត់​។

Related articles

លោក សម រង្ស៊ី មិន​ខ្លាច​ឯកសារ​សំងាត់​លោក ហ៊ុន សែន 07/06/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , ,
2 comments

នៅ​ថ្ងៃ​ទី ០៦ ខែ មិថុនា ឆ្នាំ ២០១១ នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​ថា​លោក​មាន​ឯកសារ​សំងាត់​ច្រើន​ទៀត​ដែល​ទាក់ទង​នឹង​លោក កឹម សុខា និង សម រង្ស៊ី ផង​ដែរ។ នេះ​ហាក់​បី​ដូច​ជា​សារ​គំរាម​មួយ​ដល់​គណបក្ស​ប្រឆាំង​ទាំង​ពីរ​នេះ​ ទោះ​បី​សារ​ដែល​លោក ហ៊ុន សែន និយាយ​នោះ​មិន​ទាន់​បាន​បញ្ចេញ​នៅ​ឡើយ​ក្តី។ អាន​អត្ថបទ​នោះ​​របស់​​ វិទ្យុអាស៊ីសេរី សូម​ចុចទីនេះ

ប៉ុន្តែ​តាម​រយៈ​វីដេអូ​ខាង​ក្រោម​លោក សម រង្ស៊ី ហាក់​មិន​មាន​ក្តី​កង្វល់​សូម្បី​តែ​បន្តិច​ទាក់ទង​នឹង​ឯកសារ​ដែល​លោក ហ៊ុន សែន លើក​ឡើង​តែ​ម្នាក់​ឯង​នោះ។ លោក សម រង្ស៊ី ហាក់​កាន់​តែ​ពន្យុះ​អោយ​លោក ហ៊ុន សែន បញ្ចេញ​ឯកសារ​នោះ​ទៅទៀត​ផង។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​ដូច​តទៅ៖

Related articles

ការ​ទំលាយ​ឯកសារ និង គោលបំណង 03/06/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , ,
5 comments

សុំ​និយាយ​រឿង​ច្រំ​ដែល​មួយ​​ “អំពី​ការ​បែក​ធ្លាយ​កិច្ច​សន្ទនា​​តាម​​ទូរស័ព្ទ” និយាយ​រឿង​ច្រំ​ដែល​ព្រោះ​តែ​សំណួរ​ត្រូវ​បាន​គេ​​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅមក​ថា ហេតុអ្វី​ក៏​លោក ហ៊ុន សែន បញ្ចេញ​ឯកសារ​នោះ​ពេល​នេះ? ចំណុច​មាន​ពីរ​ដែល​សមហេតុសមផល​គឺ៖​​

  • ធ្វើ​អោយ​គណបក្ស​ សម រង្ស៊ី និង គណបក្ស កឹម សុខា ចូល​គ្នា​មិន​បាន

នៅ​កម្ពុជា​មាន​គណបក្ស​ប្រឆាំង​តែ​ពីរ​នេះ​ទេ ដែល​ទទួល​ការ​គាំទ្រ​ពី​ប្រជាជន​បាន ច្រើន ជាង​គេ ហើយ​ដែល​ទទួល​កៅអី​អង្គុយ​ក្នុង​រដ្ឋសភា អញ្ចឹង​បើ​គណបក្ស​ទាំង​ពីរ​នេះ​ចូល​រួម​ជា​មួយ​គ្នា​សំលេង​កាន់​តែ​ខ្លាំង អាច​ជា​ក្តី​បារម្ភ​មួយ​សំរាប់​គណបក្ស ប្រជាជន​កម្ពុជា។

  • បង្វែរ​អារម្មណ៍​របស់​ប្រជារាស្ត្រ

ប្រជារាស្ត្រ​ទាំង​អស់​ដែល​ចូល​រួម​គាំទ្រ​គណបក្ស សម រង្ស៊ី និង គណបក្ស កឹម សុខា គឺ​ប្រជារាស្ត្រ​ទាំង​នោះ​សុទ្ធ​តែ​អ្នក​ស្អប់​លោក ហ៊ុន សែន អញ្ចឹង​វិធី​ដែល​អាច​គូរ​រូប​មួយ​អោយ​ប្រជារាស្ត្រ​មើល​គឺ​ការ​បញ្ចេញ​ការ​ឃុបឃិត​មួយ​នេះ​របស់​លោក កឹម សុខា ដើម្បី​អោយ​ប្រជារាស្ត្រ​ឃើញ​ថា​មិនមែន​មាន​តែ​លោក ហ៊ុន សែន ទេ​ដែល​មិន​ល្អ សូម្បី​តែ​ពួក​អ្នក​ប្រឆាំង​ក៏​មិនមែន​ជា​មនុស្ស​ត្រឹមត្រូវ​ដែរ ដូច្នេះ​ប្រជារាស្ត្រ​អាច​បែរ​ទៅ គាំទ្រ​គណបក្ស ប្រជាជន​កម្ពុជា​វិញ រឺ មិន​ទៅ​បោះ​ឆ្នោត​តែ​ម្តង ព្រោះ​តែ​គិត​ថា “អាក្រូច​ក៏​ដូច​អាពោន”។

ចំពោះ​ឯកសារ​សំលេង​នោះ​វា​ជា​ក្តី​អាម៉ាស់​មួយ​ទៅ​ហើយ​ ទោះ​បី​លោក កឹម សុខា និយាយ​យ៉ាង​ណា​ក៏​មិន​អាច​លុប​លាង​វា​បាន​ដែរ ព្រោះ​ភស្តុតាង​យ៉ាង​ច្បាស់​ក្រឡែត​យ៉ាង​នេះ​ទៅ ហើយ​នោះ។ តែ​ចំណុច​​វិជ្ជមាន​ចំពោះ​​លោក កឹម សុខា ក៏​ទទួល​បាន​មក​វិញ​ដែរ​ ហេតុអ្វី? ព្រោះ​តាម​រយៈ​ការ​បញ្ចេញ​ឯកសារ​នេះ​បញ្ជាក់​អោយ​ឃើញ​ថា​លោក កឺម សុខា គឺ​ពិត​ជា​​បាន​ផ្ដាច់​ខ្លួន​ចេញ​ពី​អាយ៉ង​របស់​លោក ហ៊ុន សែន យ៉ាង​ពិត​ប្រាកដ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​លោក ហ៊ុន សែន តាម​កំចាត់​គាត់។

អញ្ចឹង​ខ្ញុំ​គិត​ថា​ទាំង​គណបក្ស​ សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស​ មិន​ត្រូវ​ផ្លាស់​ប្ដូរ​ជំហរ​ក្នុង​ការ​រួបរួម​ជា​ដាច់​ខាត កុំ​អោយ​សំលេង​ប្រឆាំង​បែក​ជា​ពីរ​ដូច​ពេល​កន្លង​ទៅ ហើយ​កាន់​តែ​អោយ​លទ្ធភាព​កាន់​តែ​ធំ​ទៅ​ គណបក្ស​ប្រជាជន​កម្ពុជា ទៅ​កាន់​ជោគជ័យ​បាន។ ​

Related articles

%d bloggers like this: