រឿងនិទានរបស់ កែម ឡី 18/07/2016
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កែម ឡី, កំប្លែងភាសាខ្មែរ.Tags: កែម ឡី
add a comment
រឿងកំប្លែងទី 1: អ្នកវិភាគអត់ចេះអ្វីទេ
មានបុរសពីរនាក់ ធ្វើការធំបានជជែកគ្នាពីបញ្ហាសង្គម និងនយោបាយខ្មែរនៅថ្ងៃទី 27 មិថុនាឆ្នាំ 2016។
បុរសឈ្មោះបញ្ហាបានលើកឡើងថា៖ សង្គមយើងឥឡូវសប្បាយណាស់ មានកន្លែងផឹកសុីគ្រប់ទីកន្លែងលេងល្បែងសុីសងតាមចិត្ត និង មានកន្លែងទិញគ្រឿងញៀនបានទៀតផង។
បុរសឈ្មោះពូកែស្តាប់បានសួរថា ហេតុអ្វីបានជាលោកកែមឡីចេះគ្រប់មុខនិងនិយាយត្រូវ ៗ និងចំ ៗ ម្លេះ? បុរសម្នាក់ទៀតបានបដិសេធភ្លាម ថាទេលោកកែមឡីគាត់មិនដឹងអ្វីច្រើនទេគាត់អត់ចេះអ្វីច្រើនទេ ប៉ុន្តែដោយសារតែយើងបង្កើតបញ្ហាច្រើនពេក និយាយត្រង់ណាក៏ត្រូវដែរ។
បញ្ហាមួយមិនព្រមដោះស្រាយ ទៅនាំគ្នាបង្កើតបញ្ហារាប់រយជំពូកថែមទៀត ។ ដូចនេះមិនចាំបាច់តែលោកកែមឡីនិយាយទេ សូម្បីតែកុមារតូចៗក៏និយាយមិនខុសដែរ ព្រោះបញ្ហាសង្គមច្រើនហួសហេតុ គ្រប់ទីកន្លែង។