jump to navigation

រូបមន្ត ៥០ + ១ ហ៊ុន សែន ជិះ​សេះ​លែង​ដៃ? 23/01/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , ,
add a comment

តាម​ការ​ពិត​ទៅ​បញ្ហា​រាល់​ថ្ងៃ​នេះ​មិនមែន​បញ្ហា ៥០+១ រឺ ២/៣ នោះ​ទេ ដូច​យើង​ឃើញ​រាល់​ថ្ងៃ​នេះ​ ហ៊ុន សែន ប្រើ​រូបមន្ត​ ៥០ + ១ ហើយ​តែ​បញ្ហា​នៅ​តែ​ជាប់​គាំង ហើយ​រដ្ឋាភិបាល​នេះ​ក៏​នៅ តែ​មិន​ស្រប​ច្បាប់ សភា​កើត​ឡើង​ក៏​មិន​ត្រឹមត្រូវ គ្មាន​អ្នក​ចួល​រួម​ស្បថ​ដល់​ចំនួន​យ៉ាង​តិច​ ១២០ រូប​ដដែល នៅ​តែ​ជា​សភា​មិន​ពហុបក្ស។ 

បើ​សិន​ជា​រូបមន្ដ​ ៥០ + ១ ពិត​ជា​ធ្វើ​អោយ​គណបក្ស​ប្រជាជន​ជិះ​សេះ​លែង​ដៃ​ដូច​លោក សុខ ទូច និយាយ​មែន អញ្ចឹង​លោក ហ៊ុន សែន លែង​ដៃ​បាត់​ទៅ​ហើយ មិនមែន​តាម​អង្វរ​ តាម​គម្រាម​អោយ​​គណបក្ស​សង្គ្រោះជាតិ​ចូល​ក្នុង​សភា​នោះ​ទេ។

អីឡូវ​រូបមន្ដ ៥០ + ១ ដែល​លោក ហ៊ុន សែន ថា​លោក សម រង្ស៊ី ថ្វាយ​អំណាច​ដាក់​លើ​ជើង​ពាន​ថ្វាយ​នោះ​ អីឡូវ​ក្រុម​លោក ហ៊ុន សែន ទៅ​ដល់​ណា​ហើយ? ក្រែង​នៅ​គាំង​ស្ដូក​នៅ​ហ្នឹង​ទៅ​មុខ​មិន​រួច​ផង​ហ្នឹង។

អញ្ចឹង​បញ្ហា​ជាប់​គាំង​ថ្ងៃ​នេះ​ព្រោះ​រឿង​អ្វី? បញ្ហា​ជាប់​គាំង​ថ្ងៃ​នេះ ព្រោះ​កើត​ឡើង​ដោយសារ​តែ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត បណ្ដាល​អោយ​គណបក្ស​សង្គ្រោះជាតិ​មិន​ព្រម​ចូល​បង្កើត​រដ្ឋាភិបាល​នេះ មុន​ពេល​ដែល​បញ្ហា​ភាព​កខ្វក់​មិន​ទាន់​បាន​សំអាត​ជា​មុន​សិន។

ទាំង​លោក​ សុខ ទូច ក៏​ដូច​ជា​យើង​មួយ​ចំនួន​ ក៏​ត្រូវ​ដឹង​ដែរ​ថា ប្រទេស​ជាច្រើន​ក្នុង​សកលលោក​នេះ​ ប្រើប្រាស់​ប្រព័ន្ធ ៥០ + ១ ហើយ​បញ្ហា​អត់​មាន​ចោទ អត់​គាំង​ទេ នៅ​ពេល​ដែល​ការ​បោះឆ្នោត​ ប្រព្រឹត្ត​ទៅ​ដោយ​ប្រក្រតី ដោយ​យុត្តិធម៌​ត្រឹមត្រូវ។

ចំណុច​មួយ​ទៀត​ដែល​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ដឹង​គឺ​ថា​ អំពី​ច្បាប់​ស្រុក​ខ្មែរ​យើង​ ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ ទោះ​បី​ជា​ការ​បង្កើត​រដ្ឋាភិបាល​ជាមួយ​នឹង​រូបមន្ត ៥០ + ១ មែន​ តែ​​រូបមន្ត​នេះ​ គេ​អត់​មាន​ប្រើ​ក្នុង​ការ​កែប្រែរដ្ឋធម្មនុញ្ញជាតិ ជាពិសេសការឲ្យសច្ចាប័ន្យ លើសន្ធិសញ្ញា កិច្ចព្រមព្រៀងអន្តរជាតិ​នោះ​ទេ។ អញ្ចឹង​ទោះ​​គណបក្ស​ប្រជាជន​កម្ពុជា​ ថា​ខ្លួន​អាច​បង្កើត​រដ្ឋាភិបាល​បាន​ (ពួក​គេ​និយាយ​ខ្លួន​ឯង) ក៏​តាម​រដ្ឋធម្មនុញ្ញ​ ពួក​គេ​អត់​អាច​​ធ្វើ​អ្វី កែប្រែ​ចំណុច​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​រៀបរាប់​អំបាញ់មិញ​នេះ​ទេ។

សញ្ជាតិ​ពីរ​ជា​មនុស្ស​អាក្រក់? 07/01/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , ,
add a comment

ការ​មាន​សញ្ជាតិ​ពីរ ដូច​ជា​មិនមាន​អ្វី​ទាក់ទង​នឹង​ភាព​ជា​មនុស្ស​ល្អ ភាព​ជាអ្នក​ស្រលាញ់​ជាតិ​មាតុភូមិនោះ​ទេ ដូច​ក្នុង​ករណី​ដែល​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ តែងតែ​ចោទ​ប្រកាន់​ទៅ​លោក​ សម រង្ស៊ី នោះ ការ​ចោទ​គ្នា​ដោយ​ប្រការ​រឿង​សញ្ជាតិ​ពីរ ដើម្បី​បញ្ជាក់​ពី​បុគ្គិល​លក្ខណៈ​មនុស្ស​ម្នាក់ វា​ហាក់​ដូច​ជា​​បញ្ជាក់​ពី​ភាព​ក្មេង​ខ្ចី​មួយ​នៃ​នយោបាយ។ ប៉ុល ពត ឌុច អៀង សារី ខៀវ សំផន អ្នក​ទាំង​នោះ​មាន​សញ្ជាតិ​ប៉ុន្មាន? ហើយ​តើ​ពួក​គេ​ទាំង​នោះ​បាន​បន្សល់​ទុក​អ្វី​ខ្លះ ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា? ហើយ​តើ​សោកនាដកម្ម​ ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ កាល​មុន និង ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន កើត​ចេញ​ពី​មនុស្ស​សញ្ជាតិ​ពីរ?

បើផ្អែក​តាម​ប្រវត្តិសាស្ត្រ​នៃ​ជីវិត​លោក សម រង្ស៊ី តាម​ដំណាក់​កាល យើង​ចង់​សួរ​ថា​ហេតុអ្វី​បាន​ជា​លោក សម រង្ស៊ី ទទួល​បាន​សញ្ជាតិ​បារាំង? លោក សម រង្ស៊ី ត្រូវ​ចាកចេញ​ពី​ប្រទេស​ខ្លួន ​តាំង​ពី​វ័យ​ក្មេង​សិក្សា​នៅ​ប្រទេស​បារាំង​ ដើម្បី​សិក្សារៀន​សូត្រ ដែល​ខ្លួន​លោក សម រង្ស៊ី កាល​នោះ​មិន​ទាន់​ទាំង​ដឹង​ អ្វី​ជា​នយោបាយ​ស្រុក​ខ្មែរ​ផង។ ការ​ទទួល​​បាន​សញ្ជាតិ​បារាំង​នេះ មិនមែន​ជា​គោល​បំណង​របស់​លោក សម រង្ស៊ី ដើម្បី​លុប​បំបាត់​ឈាម​ជ័រ​ខ្លួន​ជា​ខ្មែរ​នោះ​ទេ តែ​កាលៈទេសៈ​តំរូវ​ តាម​សភាព​ស្រុក​ទេស​តែ​ប៉ុណ្ណោះ មិនមែន​លោក​កំពុង​តែ​ធ្វើ​ការងារ​ក្នុង​ប្រទេស​ដោយ​សុខ​សប្បាយ ហើយ​ទៅ​ចុះ​ឈ្មោះ​សុំ​យក​សញ្ជាតិ​បារាំង​នោះ​ទេ។

លោក សម រង្ស៊ី មិន​ដែល​បាន​កសាង​អ្វី​ទេ បាន​ត្រឹម​តែ​ថា? បើ​និយាយ​ពី​ការ​កសាង​តើ​លោក សម រង្ស៊ី ដែល​មាន​ឱកាស​ជា​អ្នក​ដឹកនាំ​ប្រទេស​មួយ​នេះ​ទេ?​ ការ​បោះ​ជំហ៊ាន​ចូល​ក្នុង​ឆាក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា គឺជា​គោល​បំណង​មួយ​របស់​លោក ដើម្បី​អាច​មាន​ឱកាស​អាច​កសាង​ប្រទេស​ជាតិ​នេះ តែ​អ្នក​ដែល​នៅ​ត្រាំ​ ក្រាញ់​ននៀល​នឹង​អំណាច​​ តែងតែ​ស្វែង​រក​គ្រប់​វិធី​ដើម្បី​រារាំង​ដំណើរ​ចូល​​ទៅ​​កាន់ ​ឱកាស​នៃ​ការ​ដឹកនាំ​ប្រទេស​​របស​លោក សម រង្ស៊ី តាម​គ្រប់​រូប​ដូច​ដែល​មនុស្ស​ទាំង​អស់​គ្នា​បាន​ដឹង។

នៅ​ពេល​ដែល​ខ្លួន​តាម​ព្យាយាម​រារាំង​ ឱកាស​នៃ​លោក សម រង្ស៊ី ក្នុង​ការ​បង្ហាញ​ស្នាដៃ​កសាង​ប្រទេស​ជាតិ​មួយ​នេះ បែរ​ជា​ខ្លួន​ស្រែក​ថា​លោក​ សម រង្ស៊ី មិន​បាន​កសាង​អ្វី​ទាល់​តែ​សោះ​ទៅ​វិញ ដូច​ក្នុង​ពេល​បោះឆ្នោត​កន្លង​ទៅ​ចុង​ឆ្នាំ​ ២០១៣ នេះ​ជាដើម ពួក​គេ​ព្យាយាម​គ្រប់​វិធី​ដើម្បី​អាច​យក​ឈ្នះ​លោក សម រង្ស៊ី ដើម្បី​បង្អាក់​ដំណើរ​ឆ្ពោះ​ទៅ​ដឹកនាំ​កសាង​សង្គម​ជាតិ​មួយ​នេះ។

ធម៌​ទេសនា៖ តើ​ខ្ញុំ​ខុស​អ្វី? 24/12/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ធម៌ទេសនា, សាសនា.
Tags: , , , ,
add a comment

កិច្ច​សម្ភាស​ជាមួយ​ឧត្ដម​សេនីយ៍​ម្នាក់​ 02/09/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , ,
add a comment

%d bloggers like this: