jump to navigation

ក្រាហ៊្វិក៖ ចិញ្ចឹម​សត្វ​ដើម្បីសុខភាព​ 13/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, សុខភាព.
Tags: , , , , ,
4 comments

ចុច​លើ​រូបភាព​ចូល​ទៅ​អាន

ចិញ្ចឹម​សត្វ​ល្អ​សំរាប់​សុខភាព​តែ​ហាម​ ខ្លា តោ ពស់​វែក ខ្ទួយ ក្អែប 😯

Related articles

អត្ថបទ​ភាសា​អង់គ្លេស៖ 25 Dangerous Situations And How To Escape Them 10/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​ផ្សេង​ៗ, ព័ត៌មាន​ភាសា​អង់គ្លេស, សុខភាព, សុភមង្គល.
Tags: , ,
add a comment

ថ្ងៃ​នេះ​ “ស្រុក​ខ្មែរ ស្នេហ៍​ខ្ញុំ” ​​សូម​ណែនាំ​​អត្ថបទ​ដែល​ប្រហែល​មាន​ប្រយោជន៍​មួយ​ដល់​អ្នក​​អាន​ទាំង​អស់​គ្នា វា​នៅ​ជា​ភាសា​អង់គ្លេស​នៅ​ឡើយ សុំ​ទោស​​ដែល​មិន​មាន​ពេល​​គ្រប់គ្រាន់​អាច​បក​ជា​ភាសា​​ខ្មែរ​ជូន។ គិត​ថា​អ្នក​ទាំង​អស់​គ្នា​គួរ​ចំណាយ​ពេលវេលា​​អាន​វា​​ វា​ជា​ប្រយោជន៍​សំរាប់​ខ្លួន​អ្នក​ផ្ទាល់។

25 Dangerous Situations And How To Escape Them.

Related articles

ក្រាហ៊្វិក៖ Website Privacy Policy 08/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ.
Tags: , ,
add a comment

ចុច​លើ​រូបភាព​ចូល​ទៅ​អាន

Related articles

ក្រាហ៊្វិក៖ រីករាយថ្ងៃ​កំណើត​ទី ១៩ ឆ្នាំ Text Message 04/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, បច្ចេកវិទ្យា.
Tags: , , , , ,
add a comment

ចុច​លើ​រូបភាព​ចូល​ទៅ​អាន

Related articles

“ប៉ាវ” មាន​ដើម​កំណើត​មក​ពី​ណា? 10/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , , ,
2 comments

ល្បែង​ម៉្យាង​ដែល​មនុស្ស​ទូទៅ​ស្គាល់ ពិសេស​យើង​ប្រើ​វា​ច្រើន​​កាល​ពី​នៅ​ក្មេង​ ដែល​នោះ​យើង​ហៅ​វា​ថា “ប៉ាវ” ជា​ភាសា​អង់គ្លេស​​គឺ Rock-paper-scissors។ ល្បែង​នេះ​មាន​ដើម​កំណើត​មក​ពី​ប្រទេស​ចិន​ជា​យូរ​លង់​ណាស់​​មក​ហើយ​​តាំង​ពី​ជំនាន់​ “រាជវង្ស​ហាន” មក​ម្ល៉េះ តែ​វា​នៅ​ត្រូវ​បាន​មនុស្ស​​យើង​ ប្រើ​វា​រហូត​ទល់​បច្ចុប្បន្ន​។ ​មាន​ប្រទេស​ខ្លះ​គេ​​បន្ថែម​ចំនួន​លើស​បី​ទៅ​ទៀត តែ​នៅ​ប្រទេស​កម្ពុជា​យើង​គឺ​នៅ​រក្សា​ទំរង់​ដើម​របស់​វា​តែ​បី​ទេ​គឺ​ “ក្ដាប់ ចង្អុល លា​”។ សូម​អាន​បន្ថែម​ក្នុង http://wikipedia.org

Related articles

មនុស្ស​លើ​លោក​នឹង​ដល់​ប្រាំពីរ​ពាន់​លាន​នាក់​​ចុង​ខែ​នេះ 18/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , ,
add a comment

តាម​របាយការណ៍​របស់​គេហទំព័រ http://www.7billionactions.org បាន​អោយ​ដឹង​ថា​នៅ​ថ្ងៃ​ទី ៣១ ខែ តុលា ឆ្នាំ ២០១១ នេះ​ចំនួន​មនុស្ស​សរុប​ទូទាំង​សកល​លោក​នឹង​មាន​ចំនួន​ដល់ “ប្រាំពីរ​ពាន់​លាន​នាក់​” បើ​យើង​មើល​ក្នុង​គេហទំព័រ​នោះ​ឃើញ​ថា​ចំនួន​មនុស្ស​មនុស្ស​កំពុង​តែ​កើន​ចំនួន​ទៅ​មុខ​ ដូច​ទ្រនិច​នាឡិកា​កំពុង​តែ​​លោត។ តើ​អ្នក​ទាំង​អស់​គ្នា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ចំនួន​ប្រជាជន​កើន​ឡើង​ដ៏​សន្ធឹក​សន្ធាប់​បែប​នេះ?

ចូល​ទៅ​កាន់​គេហទំព័រ​នេះ ចុច​ទីនេះ

Related articles

ក្រាហ៊្វិក៖ ចំនុច​មួយ​ចំនួន​ដើម្បី​រស់​បាន​អាយុ ១០០ 02/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, សុភមង្គល.
Tags: , , , , , ,
add a comment

Related articles

ចំណេះដឹង​ទូទៅ៖ TED គឺ​ជា​អ្វី? 21/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​ជាតិ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
add a comment

“TED” រឺ Technology, Entertainment, Design គឺ​ជា​អង្គការ​ដែល​មិន​រក​ប្រាក់​កំរៃ​មួយ​​​សំរាប់​ចែកចាយ​គំនិត​ល្អ​ៗ  (Ideas Worth Spreading)​ ដែល​​​​អញ្ជើញ​​អ្នក​ល្បី​ៗ​​ មាន​ចំណេះដឹង​​​ទាំង​ឡាយ​​ នាំ​យក​គំនិត​ថ្មី​ៗ​​របស់​ពួក​​គេ ​មក​ចែកចាយ​​​តាម​រយៈ​​​ការ​ធ្វើ សន្និសីទ​​ ​ហើយ​ក៏​មាន​វីដេអូ​​ចែកចាយ​​អោយ​មនុស្ស ទូទាំង​សកល​​​អាច​មើល​ និង ស្ដាប់​​​ដោយ​មិន​គិត​ថ្លៃ ដោយ​អ្នក​ល្បីល្បាញ​ទាំង​នោះ​​ម្នាក់​ៗ​អាច​អត្ថាធិប្បាយ​បាន​ចំនួន ១៨ នាទី។ TED ផ្ដើម​មុន​គេ​នៅ​ កាលីហ្វនីញ៉ា នៃ​សហរដ្ឋ​អាមេរិក​ចំនួន​ ២៥ ឆ្នាំ​កន្លង​ទៅ ហើយ​បាន​រីក​ធំធាត់​​​គាំទ្រ​ដល់​អ្នក​ផ្ដើម​គំនិត​​ទាំង​នោះ​ក្នុង​ការ​ផ្លាស់ប្ដូរ​​ជា​សកល​​។ សន្និសីទ ប្រចាំ​ឆ្នាំ​​ The Annual TED Conference ប្រព្រឹត្ត​ឡើង​រៀងរាល់​ឆ្នាំ​នៅ​ ឡុងប៊ិច កាលីហ្វនីញ៉ា សហរដ្ឋ​អាមេរិក​។ ហើយ​សំរាប់​សន្និសីទ​ចក្កវាឡ​​ TEDBlobal ធ្វើ​ឡើង​នៅ​ Oxford ប្រទេស​អង់គ្លេស​រៀងរាល់​ឆ្នាំ។ ហើយ​​សំរាប់អ្នក​ដែល​អត្ថាធិប្បាយ​​​​គំនិត​ថ្មី​ៗ​នៅ TEDTalks ​ត្រូវ​បាន​​ចុះផ្សាយ អោយ​អាន​ និង ទស្សនា​នៅ​ TED.com រៀង​រាល់​ថ្ងៃ។

ហើយ​ចំនែក​ TEDx វិញ​គឺ​ដូច​គ្នា​នឹង TED ដែរ​គ្រាន់​តែ​គេ​រៀបចំ​ធ្វើ​វា​ឡើង​ទៅ​តាម​តំបន់​ប្រទេស​ផ្សេង​ៗ​ក្នុង​សកលលោក​ ហើយ​វា​ត្រូវ​បាន​ទទួល​ការ​អនុញ្ញាត​ពី ​​TED  ហើយ​វា​​មាន​លំនាំ​ព្រឹត្តិការណ៍​ដូច​គ្នា​​នឹង TED ដើម​ដែរ។ ដូច​គ្នា​នៅ​ប្រទេស​កម្ពុជា​យើង​គេ​ដាក់​ថា TEDxPhnomPenh ហើយ​ប្រសិន​ជា​អ្នក​ចង់​ដឹង​​គំនិត​ថ្មី​ៗ​ទាំង​នោះ​ លោក​អ្នក​អាច​ចូល​ទៅ​កាន់​គេហទំព័រ​នោះ​អាន ទស្សនា និង ស្ដាប់​​បាន​តាម​រយៈ TEDxPhnomPenh.com

ខាងក្រោម​ជា​វីដេអូ​របស់ កែវ កូនីឡា និយាយ​អំពី​ប្លុក​ក្នុង​កម្ពុជា

Happy Blogging Everyone!

Related articles

%d bloggers like this: