jump to navigation

ក្រាហ៊្វិក៖ ចិញ្ចឹម​សត្វ​ដើម្បីសុខភាព​ 13/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, សុខភាព.
Tags: , , , , ,
4 comments

ចុច​លើ​រូបភាព​ចូល​ទៅ​អាន

ចិញ្ចឹម​សត្វ​ល្អ​សំរាប់​សុខភាព​តែ​ហាម​ ខ្លា តោ ពស់​វែក ខ្ទួយ ក្អែប 😯

Related articles

រូបភាព៖ ឆ្កែ​បេះដូង​មនុស្ស មនុស្ស​បេះដូង​ឆ្កែ 06/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​រូបភាព.
Tags: , ,
2 comments

ប្រភព៖ Bun Seng Kong

Related articles

បុណ្យ​ញ៉ាំ​សាច់​ឆ្កែ​ត្រូវ​បាន​លុបចោល​នៅ​ប្រទេស​ចិន 25/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , ,
add a comment

ពិធី​បុណ្យ​ប្រពៃណី​របស់​ចិន​មួយ ​​ដែល​ធ្លាប់​គេ​ប្រារព្ធ​ធ្វើ​ចំនួន​បី​ថ្ងៃ ដែល​បុណ្យ​នេះ​មាន​អាយុ​កាល​ចំនួន ប្រាំមួយ​រយ ឆ្នាំ​មក​ហើយ​នោះ​គឺ “បុណ្យ​បរិភោគ​សាច់​ឆ្កែ” ត្រូវ​បាន​​គេ​លុប​ចោល​ ដោយសារ​តែ​មាន​ការ​រៀបចំ​ប្រឆាំង​តាម​អ៊ីនធឺណិត​ ការ​លុបចេញ​នេះ​ដោយសារ​តែ​មនុស្ស​ជំនាន់​ថ្មី​នេះ​ មាន​គំនិត​ថ្មី​ដែល​គិត​ដល់​សិទ្ធិ​សត្វ។ ពិធី​បុណ្យ​នេះ​គេ​ចាប់ផ្ដើម​វា​ឡើង​នៅ​ឆ្នាំ ១៣៨៩ នៅ​ពេល​ដែល​រឿង​និទាន​ថា​វីរបុរស​រាជវង្ស​ មីង ព្យាយាម​តាម​ចាប់​ខ្លួន​ ជីងហួ ហើយ​សំរេច​ចិត្ត​សំលាប់​ឆ្កែ​ទាំង​អស់​​ដើម្បី​កុំ​​អោយ​ព្រុស​នៅ​ពេល​យប់​​ ដែល​អាច​ធ្វើ​អោយ​ការ​លប​ចូល​នៅ​​ពេល​យប់​បែកការ​បាន។​

សកម្មជន​​ជាច្រើន​បាន​​អោយ​ដឹង​ថា​មាន​ឆ្កែ​​ចំនួន​ពី ៥ ០០០ ដល់ ១០ ០០០ ក្បាល​នឹង​ត្រូវ​គេ​សំលាប់​សំរាប់​ពិធី​នេះ​ ដោយ​មិន​គិត​ដល់​ទុក្ខ​សោក​របស់​ពួក​គេ។ រូបថត និង ក្រាហ្វិក​ជាច្រើន​​​នៃ​ការ​សំលាប់​សត្វ​ឆ្កែ​ បាន​ចរាចរ​ពេញ​អ៊ីនធឺណិត ​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ដោយ​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​បញ្ចេញ​នូវ​​ការ​ខឹង​សម្បារ។

តាម​សំដី​របស់​លោក​ Wang Lingyi ដែល​ជា​សកម្មជន​ម្នាក់​បាន​សរសេរ​នៅ​ក្នុង​ប្រកាស​នៃ​ប្លុក​របស់​គាត់​ថា “សត្វ​ឆ្កែ​ជាច្រើន​នឹង​ត្រូវ​គេ​ចាក់​នឹង​កាំបិត ខ្លះ​សំលាប់​ដោយ​ព្យួរ​ក​ ខ្លះ​សំលាប់​ដោយ​ការ​វាយ​​អោយ​សន្លប់ ហើយ​បោះ​ចូល​ទៅ​ក្នុង​ទឹក​កំពុង​ដាំ​ពុះ។ ឆ្កែ​ខ្លះ​បាន​លោត​បម្រះ​ក្នុង​ទឹក​ដ៏​មហា​សែន​ក្ដៅ​នោះ ពួក​គេ​លំបាក តែ​អ្នក​ដែល​សំលាប់​ឆ្កែ​លក់​នៅ​តែ​សង្កត់​ពួក​គេ​ជ្រមុជ​ក្នុង​ទឹក​ក្ដៅ​នោះ ហើយ​បេះ​បោច​រោម​ពួក​គេ។ ខ្ញុំ​គិត​ថា​​រដ្ឋការ​លុប​ចោល​ពិធី​នោះ ​ពីព្រោះ​តែ​សម្ពាធ​យ៉ាង​ខ្លាំង​ពី​​អ្នក​នៅ​ក្នុង​អ៊ីនធឺណិត”។ ដោយសារ​តែ​ការ​ដាក់​សម្ពាធ​ពី​សាធារណជន​​ រដ្ឋការ​ក្រុង​​បាន​សំរេច​ចិត្ត​នៅ​យប់​ថ្ងៃ​ចន្ទ​ ក្នុង​សប្ដាហ៍​នេះ​ក្នុង​ការ​លុបចោល​ពិធីបុណ្យ​នេះ។៚

Related articles

ព័ត៌មាន​ស្រុកខ្មែរ៖ ឆ្កែ​ស្លាប់ មនុស្ស​ស្លាប់ ស្វា​រស់ 18/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , , ,
2 comments

អាន​មួយ​ភ្លែត​ស្មាន​ថា​ជា​រឿង​កំប្លែង ​ដែល​ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ខេត្ត​របស់​ខ្ញុំ រឿង​នេះ​ថា​តូច​ក៏​បាន ថា​ធំ​ក៏​បាន តែ​គិត​ថា​វា​មិន​ដល់​ថ្នាក់​ត្រូវ​សំលាប់​គ្នា​ទាល់​តែ​សោះ ម៉្យាង​ពួក​គេ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​ផង។ គ្រប់​ពេលវេលា​ដែល​យើង​មាន​កំហឹង​​ក្នុង​ចិត្ត​ គ្រប់​សកម្មភាព​របស់​យើង​​ភាគ​ច្រើន​មិន​ត្រឹមត្រូវ​នោះ​ទេ ដូច្នេះ​ជា​មេរៀន​សំរាប់​មនុស្ស​គ្រប់​គ្នា និង សំរាប់​ខ្លួន​ខ្ញុំ​ផង​ដែរ បើ​ពេល​មាន​កំហឹង​កុំ​ធ្វើ​អ្វី​អោយ​សោះ​គឺ​កាន់​តែ​ប្រសើរ ចាំ​ត្រជាក់​ចិត្ត​មក​វិញ​ចាំ​និយាយ​គ្នា វា​ដូច​ពាក្យ​មួយ​គេ​ថា “ពេល​ខ្យល់​ព្យុះ​ កុំ​បើក​ក្ដោង”។

ពេល​យើង​ខឹង​អ្នក​ណា​ម្នាក់​ គួរ​ព្យាយាម​​ដក​ដង្ហើម​មួយ​ៗ ​ដើរ​ចេញ​ពី​កន្លែង​ដែល​អាប់អួ​ ដើរ​ចេញ​ពី​មនុស្ស​ដែល​ធ្វើ​​អោយ​អ្នក​ខឹង​ ដោយ​ប្រាប់​ថា​ចាំ​និយាយ​គ្នា​ពេលក្រោយ​ ព្រោះ​ពេល​នេះ​អ្នក​កំពុង​តែ​ខឹង​ ដើរ​ចេញ​ទៅ​ទី​វាល​ដែល​មាន​ខ្យល់​អាកាស​ត្រជាក់​ល្អ តាម​មាត់​បឹង មាត់​ទន្លេ វាល​ស្មៅ​ជាដើម។

តាម​ព័ត៌មាន​ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ​បាន​អោយ​ដឹង​ថា បុរស​ម្នាក់​​អាយុ ២៥ ឆ្នាំ​ត្រូវ​បាន​មិត្តភ័ក្ដិ​របស់​ខ្លួន​បាញ់​សំលាប់​ដោយ​ស្នា​ ដោយសារ​តែ​បុរស​ម្នាក់​នោះ​មិន​បាន ជួយ​រំដោះឆ្កែ​របស់​​ខ្លួន​ដែល​ត្រូវ​បាន​វាយប្រហារ​ដោយ​សត្វ​ស្វា ហើយ​មិន​តែ​ប៉ុណ្ណោះ​បុរស​ម្នាក់​នោះ បាន​យក​ឆ្កែ​ដែល​ស្វា​វាយ​ប្រហារ​ដល់​ស្លាប់​នោះ​មក​ធ្វើ​ជា​ចំណី​ទៀត ផង។ ហេតុការណ៍ នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ អង្គារ ទី ១៦ ខែ សីហា ឆ្នាំ ២០១១ នេះ ហើយ​ជនល្មើស​ក៏​បាន​សារភាព​អំពី​ករណី​បទ​ឧក្រិដ្ឋ​នេះ​ដែរ បន្ទាប់​ពី​ត្រូវ​បាន​គេ​ចាប់​ខ្លួន។

Related articles

កុំ​អោយ​សូកូឡា​ទៅ​ឆ្កែ​ញ៉ាំ ទុក​អោយ​មនុស្ស​ស៊ី 02/02/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​, សុខភាព.
Tags: , , , , ,
add a comment

តើ​ អ្នក​ស្រលាញ់​​ឆ្កែ​របស់​​អ្នក​ទេ? តើ​អ្នក​តែងតែ​ចែក​រំលែក​អ្វី​ៗ​សព្វ​យ៉ាង​ជាមួយ​ឆ្កែរបស់​អ្នកសូម្បី​តែ​ អ្វី​ដែល​អ្នក​ញ៉ាំ? ជា​ការ​ល្អ​ដែល​អ្នក​ស្រលាញ់​ និង ចេះ​ចែក​រំលែង​អ្វី​ៗ​ជាមួយ​អ្នក​ដែល​អ្នកស្រលាញ់ តែ​ប្រយ័ត្ន​របស់​មួយ​គឺ “សូកូឡា” វានាំ​មក​នូវ​គ្រោះ​ថ្នាក់​ដល់​ឆ្កែ​របស់​អ្នក​បាន ដូច្នេះ​សូម​ទុក​សូកូឡា​របស់​អ្នក​អោយ​ឆ្ងាយ​ពី​អ្នក​ដែល​អ្នក ស្រឡាញ់!

សារធាតុ ​ក្នុង​សូកូឡា​អាច​ធ្វើ​អោយ​ឆ្កែ​រំជើបរំជួល​​ដ៏​សែន​ខ្លាំង​ខ្លា​ដល់​កំរិត ​គ្រោះថ្នាក់​មួយ។ ផល​គ្រោះថ្នាក់​នេះ​​វា​នឹង​កើត​ឡើង​តាម​កំរិត​ថា​ឆ្កែ​នោះ​ញ៉ាំ​អស់​ចំនួន​ ប៉ុន្មាន ឆ្កែ​នោះ​មាន​ទម្ងន់​ប៉ុន្មាន និង ភាព​ប្រតិកម្ម​នឹង​សារធាតុ​ដែល​ឆ្កែ​នោះ​មាន​ចំពោះ​សារធាតុ​ក្នុង​សូកូឡា។

នេះ​បើ​តាម​ការ​អោយដឹង​ពី​លោក Greg Nelson ដែល​ជា​អនុប្រធាន​នៃ Central Veterinary Associates ​នៅ Valley Stream, N.Y (ក្រុង​ញូយក) ការ​ប្រតិកម្ម​អាច​មាន​ដូច​ជា​មាន​បញ្ហា​ឈឺ​ក្នុង​ពោះ ក្អួត រាករូស បេះដូង​ដើរ​ញាប់​ខ្លាំង មិន​អាច​នៅ​ស្ងៀម​បាន ហើយ​ករណី​ធ្ងន់ធ្ងរ​អាច​ដល់​ប្រកាច់​ស្តូកស្តឹង បាត់​បង់​ស្មារតី​ រហូត​ដល់​ស្លាប់​ ដូច្នេះ “No chocolate to the dogs”​ ចូរ​ចងចាំ!!!

Related Articles

%d bloggers like this: