jump to navigation

រឿង​ពិត៖ ឆ្កែ​ស្រុក​ខ្មែរ​ 29/06/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, រឿង​ខ្លី, រឿង​ពិត, អត្ថបទ​តាម​សំណូមពរ.
Tags: , , ,
add a comment

កាល​ពី​មុន ​ខ្ញុំ​មាន​មិត្តភ័ក្ដិ​ជនជាតិ​បរទេស​ម្នាក់ គាត់​ធ្វើការ​នៅ​ស្រុក​ខ្មែរ​ជាច្រើន​ឆ្នាំ តែ​ត្រលប់​ទៅ​ប្រទេស​កំណើត​វិញ ​ច្រើន​ឆ្នាំ​ហើយ។ ខ្ញុំ​ជួប​គាត់​ម្ដងម្កាល សំណេះសំណាល​គ្នា​លេង គាត់​និយាយ​ប្រាប់​ខ្ញុំ​ថា​ គាត់​រស់នៅ​ផ្ទះ​ជួល​មួយ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ ជីវភាព​សមញ្ញា ធ្វើ​ដំណើរ​ទៅ​ធ្វើការ​តាម​ម៉ូតូ​ឌុប។ គាត់​ជា​មនុស្ស​មាន​សន្ដាន​ចិត្ត​ល្អ ស្អប់​ខ្ពើម​ការ​ជិះជាន់ ស្អប់​ខ្ពើម​អំពើ​អាក្រក់ និង ជា​មនុស្ស​ជួយ​យក​អសារ​គ្នា​ណាស់។

ថ្ងៃ​មួយ​គាត់​ប្រាប់​ខ្ញុំ​ថា​ គាត់​ចិញ្ចឹម​ឆ្កែ​មួយ​ក្បាល​នៅ​ស្រុក​ខ្មែរ គាត់​នឹក​វា​ខ្លាំង​ណាស់ តែ​គាត់​មិន​អាច​យក​វា​មក​ប្រទេស​ក្រៅ ​តាម​គាត់​បាន​ទេ ត្បិត​អី​តាម​យន្តហោះ​ហាម​យក​សត្វ​តាម​ជាមួយ។ ដូច្នេះ​ហើយ​បាន​ជា​គាត់ ​ត្រូវ​ចំណាយ​លុយ​ទិញ​សំបុត្រ​យន្តហោះ ទៅ​លេង​ឆ្កែ​របស់​គាត់​រៀងរាល់​ឆ្នាំ។

គាត់​ថា​ឆ្កែ​គាត់​ពិសេស​ណាស់ ខុស​ពី​ឆ្កែ​​គេ​ផ្សេង​នៅ​ប្រទេស​កម្ពុជា។ ខ្ញុំ​ក៏​សួរ​សំណួរ​បន្ថែម​​ទៅ​គាត់​ចង់​ដឹង​ភាព​អស្ចារ្យ​នោះ គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា “កុំ​ថា​ឡើយ​មនុស្ស​ខ្មែរ សូម្បី​តែ​ឆ្កែ​ខ្មែរ​ក៏​មិន​ចេះ​ប្រព្រឹត្ត​ខ្លួន​ដែរ – Not only Khmer people even though Khmer dogs don’t know how to behave”។ គាត់​ថា​ឆ្កែ​គាត់​មិន​ចេះ​តែ​ព្រុស​​រញ៉េរញ៉ៃ​​ ដោយ​មិន​មាន​ដឹង​មាន​អី​ច្បាស់​លាស់ មិន​ដេញ​ខាំ​មនុស្ស មិន​ដេញ​ខាំ​គ្នា​វា ញ៉ាំ​ក៏​ដឹង​កន្លែង ជុះ​ក៏​ដឹង​កន្លែង និង តែងតែ​បង្ហាញ​កាយវិការ​សុភាព​រាបសា​ ស្លូតបូត ចំពោះ​មនុស្ស និង សត្វ​ឆ្កែ​គ្នា​វាទៀត​​ផង។

សូម​សម្ដែង​ក្ដី​សោកសង្រេង​ដល់​សព​​ប្អូន​ស្រី ហោន ចន្ទ្រា 12/03/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , ,
16 comments

ម្ចាស់​ទំព័រ “ស្រុក​ខ្មែរ ស្នេហ៍​ខ្ញុំ” សូម​សំដែង​នូវ​ក្ដី​សោកសង្រេង ក្រៀមក្រំ ដល់​មរណភាព​របស់​ប្អូន​ស្រី ហោន ចន្ទ្រា ផង​ ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​អំពើ​ឆក់​ប្លន់​​បាញ់​យក​ម៉ូតូ នៅ​ខណៈ​ពេល​ប្អូន​ស្រី​ចេញ​ពី​សាលារៀន។ វា​ជា​ក្ដី​សោកស្ដាយ​មួយ​ចំពោះ​ក្រុម​គ្រួសារ មិត្តភ័ក្ដិ ប្រជាជន​ខ្មែរ​ទាំង​អស់​ និង សង្គម​ផង​ដែរ នូវ​ការ​បាត់បង់​ប្អូន​ស្រី​នេះ។

សូម​ប្អូន​ស្រី​បាន​ទៅ​ដល់​ស្ថាន​បរមសុខ ជួប​តែ​នឹង​រឿង​ល្អ​ៗ​​​ក្នុង​ជីវិត​នៅ​កន្លែង​ថ្មី។ មនុស្ស​ដែល​យក​ជីវិត​ប្អូន​ស្រី នឹង​ទទួល​បាប​នៃ​អំពើ​អាក្រក់​របស់​ខ្លួន​ជាក់​ជា​មិន​ខាន ​”ធ្វើ​បាប​បាន​បាប ធ្វើ​បុណ្យ​បាន​បុណ្យ”។ ប្អូន​ស្រី​ក៏​មាន​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម ហ្វេសប៊ុក ផង​ដែរ ចុច​ទីនេះ អាច​អាន​ព័ត៌មាន​បន្ថែម​ក្នុង​សារព័ត៌មាន​​ដើម​អម្ពិល ចុច​ទីនេះ

Related articles

ព័ត៌មាន​ដកស្រង់៖ បុរី​កីឡា 06/01/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , ,
add a comment

Related articles

រឿង​ផ្ទាល់ខ្លួន៖ ការងារ​បង្កើត​​ទឹកចិត្ត​ 17/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, រឿង​ផ្ទាល់​ខ្លួន, សុភមង្គល.
Tags: , , , , , , , , ,
add a comment

មាន​ពាក្យ​មួយ​ឃ្លា​ដែល​ខ្ញុំ​តែងតែ​ចងចាំ​ទុក​ក្នុង​ចិត្ត​គឺ​ “ដើម្បី​អោយ​មាន​ទឹកចិត្ត​នឹង​ការងារ ចូរ​ធ្វើ​ការងារ​ដើម្បី​អោយ​អ្នក​មាន​ទឹកចិត្ត” ការ​ដែល​យើង​សោះអង្គើយ​ មិន​ព្រម​លូក​ដៃ​ចាប់​ធ្វើ​អ្វី​មួយ​ វា​ហាក់​ដូច​ជា​ការ​ជំរុញ​អោយ​ ខ្លួន​យើង​លែង​មាន​ទឹកចិត្ត​នឹង​ធ្វើ​អ្វី​មួយ​អញ្ចឹង។ ដូច​កាល​​ពី​ខ្ញុំ​ទើប​ប្រលង​បាក់ឌុប​ជាប់​ ខ្ញុំ​គ្មាន​លុយ​កាក់​ដើម្បី​រៀន​បន្ត​ នៅ​មហា​វិទ្យាល័យ​ទៀត​នោះ​ទេ មិត្ត​រួម​ថ្នាក់​របស់​ខ្ញុំ​បាន​ទៅ​ភ្នំពេញ​ដើម្បី​បន្ត​ការ​សិក្សា​នៅ​ទីនោះ តែ​ចំណែក​ខ្ញុំ​នៅ​តែលតោល​ក្នុង​ខេត្ត​ក្រចេះ​នៅ​ឡើយ ខ្ញុំ​ហេងហាង​មែនទែន​ព្រោះ​មិន​ដឹង​ធ្វើ​អ្វី​បន្ត​ទៀត មាន​ថ្ងៃ​មួយ​ខ្ញុំ​ទៅ​ផែ​កាណូត​លឿន ​​ផែ​ដែល​មិត្ត​រួម​សាលា​ខ្ញុំ​​ គេ​ជិះ​កាណូត​លឿន​ទៅ​រៀន​នៅ​ភ្នំពេញ នៅ​ទីនោះ​ខ្ញុំ​ហាក់​​​តូច​ចិត្ត​ខ្លួន​ឯង​ដែល​មិន​អាច​ទៅ​រៀន​បន្ត​បាន​នឹង​គេ។ 

នៅ​ពេល​ខ្ញុំ​ទៅ​ផែ​កាណូត​នោះ​ ខ្ញុំ​ឃើញ​កាណូត​លឿន​មក​ដល់​ មួយ​សន្ទុះ​ក្រោយ​ឃើញ​មាន​ភ្ញៀវ​ជាច្រើន​ឡើង​ជណ្ដើរ​ផែ​ថ្ម​នោះ ​មក​លើ​ច្រាំង​មាន​ទាំង​ពួក​បារាំង​អី​ទៀត​ផង ខ្ញុំ​​ឃើញ​ក្មេង​ប្រុស​តូច​ៗ​​មួយ​ហ្វូង​អាយុ​ប្រហែល​ជា​ ១០ ឆ្នាំ​​និយាយ​​អឺងកង ​”Two Dollars One Room, Two dollars one room” ពេល​នោះ​ទើប​ខ្ញុំ​ដឹង​ថា​ក្មេង​ៗ​ទាំង​នោះ​ហៅ​ភ្ញៀវ​ទៅ​កេង​ផ្ទះ​សំណាក់​ ហើយ​ពួក​គេ​ទទួល​បាន​លុយ​ថ្លៃ​ហៅ​ភ្ញៀវ​ពី​ម្ចាស់​ផ្ទះ​សំណាក់ (លុយ​ទឹក​តែ)។ ឃើញ​បែប​នោះ​ វា​ធ្វើ​អោយ​ខ្ញុំ​ចាប់​អារម្មណ៍​រឿង​នេះ ​ហើយ​ក៏​គិត​ថា​ខ្លួន​មិន​​អាច​រៀន​បន្ត​បាន​ ហើយ​ក៏​អត់​មាន​ការងារ​ធ្វើ​ អញ្ចឹង​ហេតុ​ម្ដេច​ក៏​មិន​ទៅ​ហៅ​ភ្ញៀវ​ជាមួយ​ក្មេង​ៗ​ទាំង​នោះ?

(ច្រើន​ទៀត…)

កំសាន្ដ​រូបភាព៖ ស្រុក​ខ្មែរ​ទាល់​តែ​មាន​ខ្សែ​បាន​រស់​ស្រួល 09/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​រូបភាព, កំសាន្ត​រូបភាព, ព័ត៌មាន​ជាតិ.
Tags: , , ,
2 comments

Related articles

កំសាន្ដ​វីដេអូ៖ Phnom Penh City Timelapse 06/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, ព័ត៌មាន​ជាតិ.
Tags: , , ,
add a comment

កំសាន្ត​រូបភាព៖ ភ្នំពេញ​ឆ្នាំ ១៩៩៩ 03/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​រូបភាព, ព័ត៌មាន​ជាតិ.
Tags: , , , , , , ,
5 comments

ប្រភព៖ http://www.khmer440.com

Related articles

រឿង​ផ្ទាល់ខ្លួន៖ Sam រៀបការ​ហើយ 08/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន.
Tags: , , , , , ,
4 comments

“Sam” គឺជា​មិត្ត​ដ៏​ស្និទ្ធស្នាល​ម្នាក់​របស់​ខ្ញុំ​ ពួក​យើង​ស្គាល់​គ្នា​ប្រហែល​ជិត​ដប់​ឆ្នាំ​ហើយ និយាយ​ពី​ទីក្រុង​ភ្នំពេញ​ពួក​យើង​ដើរ​លេង​ជាមួយ​គ្នា​ស្ទើរ​គ្រប់​កន្លែង ទាំង​យប់​ទាំង​ថ្ងៃ មាន​រឿង​សប្បាយ​ និង រឿង​កើត​ទុក្ខ​ជាមួយ​គ្នា​ច្រើន ពួក​យើង​ស្គាល់​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន​យ៉ាង​ច្បាស់ ក្រុម​គ្រួសារ​របស់​ខ្ញុំ​ស្រលាញ់​ចូលចិត្ត​គាត់​ណាស់ ហើយ​បើ​និយាយ​អំពី​អ៊ីមែល​ដែល​គាត់​ផ្ញើ​មក​ខ្ញុំ​រហូត​ដល់​ថ្ងៃ​នេះ​មាន​ចំនួន ១២៨៦ អ៊ីមែល ព្រោះ​ពួក​យើង​តែងតែ​និយាយ​គ្នា​រឿងរ៉ាវ​គ្រប់យ៉ាង ការងារ​ផ្ទាល់​ខ្លួន​ខ្លះ ការងារ​របស់​អ្នក​ដទៃ​ខ្លះ។ ​

ក្រោយ​ពី​ដំណើរ​កំសាន្ត​រយៈពេល​មួយ​ឆ្នាំ​ពេញ ​ស្ទើរ​ជុំ​វិញ​ផែនដី​ ​គាត់​ត្រលប់​មក​ផ្ទះ​វិញ​បាន​មួយ​ឆ្នាំ​គាត់​ចង់​រៀបការ ព្រោះ​គាត់​គិត​ថា​ដំណើរ​កំសាន្ត​ពេញ​មួយ​ឆ្នាំ ​ជាមួយ​មិត្ត​ស្រី​របស់​គាត់​នាង​ជា​នារី​ម្នាក់ ​ដែល​គាត់​ស្រលាញ់​ពិត​ប្រាកដ។ ខ្ញុំ​រីករាយ​ខ្លាំង​ណាស់​ពេល​លឺ​ថា​គាត់​អាច​ស្វែង​រក​មនុស្ស​ស្រី​ម្នាក់​ បាន​សំរាប់​ជីវិត​របស់​គាត់​យ៉ាង​ជោគជ័យ (គាត់​ពិត​ជា​មាន​សំណាង​ខ្ពស់) ទីបំផុត​ពួក​គេ​ក៏​រៀបការ​ជាមួយ​គ្នា​ប៉ុន្មាន​ថ្ងៃ​មុន​នេះ តែ​ថ្ងៃ​ដែល​ពួក​គេ​រៀបការ​ខ្ញុំ​បែរ​ជា​មាន​អារម្មណ៍​ ស្រងេះស្រងោច​ទៅ​វិញ ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​ជា​បាត់បង់​មនុស្ស​ម្នាក់​ទៅ​វិញ ព្រោះ​គិត​ថា​ពេល​គាត់​រៀបការ​ហើយ​គាត់​នឹង​ក្លាយ​ជា​មនុស្ស​ផ្សេង​ ដែល​ខុស​ប្លែក​ជា​មិត្ត​ម្នាក់​ដែល​ស្គាល់​គ្នា​ជិត​ដប់​ឆ្នាំ​កន្លង​មក​នេះ។

ខាង​លើ​ដែល​ខ្ញុំ​បាន​រៀបរាប់ ​ជា​អារម្មណ៍​ពិត​មួយ​ក្នុង​ពេល​នេះ ជីវិត​មនុស្ស​វា​ត្រូវ​ទៅ​តាម​ដំណើរ​អញ្ចឹង ពេល​ធំឡើង​ត្រូវ​រៀបការ បង្កើត​កូន​ចៅ ហើយ​សង្ឃឹម​ថា​ពួក​គេ​នឹង​ស្រលាញ់​គ្នា រួមរស់​ជាមួយ​គ្នា​អស់​មួយ​ជីវិត ដូច​ពាក្យ​ខ្មែរ​យើង​ថា​ដល់​ខាំ​ចេក​របូត​ ខាំ​ពោត​របេះ៕៚

Related articles

%d bloggers like this: