jump to navigation

បច្ចេកវិទ្យា៖ ធ្វើ​អោយ​ស្រុក​ខ្មែរ​ធ្លាក់​ព្រិល​បាន​ [Window] 24/12/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, បុណ្យ​ណូអែល.
Tags: , , , , ,
add a comment

បុណ្យ​ណូអែល​ ​ចូល​មក​ដល់​ហើយ ការ​ប្រារព្ធ​ពិធី​នេះ​​​វា​កាន់​តែ​អស្ចារ្យ​ជាមួយ​នឹង​ “ព្រិល” ដែល​មនុស្ស​ជាច្រើន​តែងតែ​ចង់​ឃើញ​គឺ​ “White Christmas”។ សំរាប់​ប្រទេស​​ដែល​មាន​អាកាសធាតុ​ក្ដៅ វា​​ជា​រឿង​មិន​អាច​ធ្វើ​​អោយ​ព្រិល​ធ្លាក់ តាម​បែប​ធម្មជាតិ​បាន តែ​ទោះ​យ៉ាង​ណា​ ប្រសិន​ជា​គ្មាន​ព្រិល​ធ្លាក់​ខាង​ក្រៅ​ផ្ទះ​មែន តែ​អ្នក​ទាំង​អស់​គ្នា​អាច​ធ្វើ​អោយ​មាន ​ព្រិល​ធ្លាក់​លើ​អេក្រង់​កុំព្យូទ័រ​របស់​អ្នក​បាន​ដោយ​ទាញ​យក  Software ​ដែល​មាន​ទំហំ​ដ៏​សែន​តូច​មួយ​មក​ដាក់​ ក្នុង​កុំព្យូទ័រ​របស់​អ្នក​ជា​ការ​ស្រេច។ តាម​រយៈ  Software នេះ​អ្នក​ក៏​អាច​ធ្វើ​អោយ​មាន​ព្រិល​ធ្លាក់​នៅ​ប្រទេស​កម្ពុជា​ដែរ ធ្លាក់​លើ​អេក្រង់។

ទាញ​យក​កម្មវិធី​នោះ​ សូម​​ចុច​ទីនេះ

Related articles

ទាញ​យក​ម៉ូដ​អក្សរ​ខ្មែរ​សំរាប់​ខ្មែរ​យូនីកូដ 24/03/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មាន​ជាតិ.
Tags: , ,
5 comments

បើ​និយាយ​អំពី​ លីមូន​ខ្មែរ យើង​មាន​​ម៉ូដ​អក្សរ​ច្រើន​យ៉ាង តែ​បើ​ចូល​មក​ដល់​ ខ្មែរ​យូនីកូដ វិញ​យើង​ឃើញ​ថា​មិន​ទាន់​សម្បូរ​បែប​នៅ​ឡើយ​ទេ តែ​អ្នក​ប្រើប្រាស់​ជាច្រើន​បាន​កំពុង​ និង កំពុង​តែ​បង្កើត​វា​ឡើង​បន្ថែម​ម្ដង​មួយ​ៗ​ដែរ ហើយ​សង្ឃឹម​ថា​វា​នឹង​សម្បូរ​បែប​ច្រើន​ នៅ​ពេល​ខាង​មុខ​នេះ។

ខ្ញុំ​គិត​ថា​មនុស្ស​ភាគច្រើន​ដែល​ប្រើប្រាស់​ម៉ូដ​អក្សរ​នៃ​​ ខ្មែរ​យូនីកូដ​ តែ​​ប៉ុន្មាន​ម៉ូត​ប៉ុណ្ណោះ​ដែល​ម៉ូដ​ទាំង​នោះ​ដោយ​មក​ជាមួយ​ពេល​ដែល​អ្នក​ទាញ​យក​ ខ្មែរ​យូនីកូដ មក​ប្រើប្រាស់​ក្នុង​កុំព្យូទ័រ​របស់​អ្នក។ អញ្ចឹង​ប្រសិន​ជា​អ្នក​ចង់​បាន​ម៉ូដ​បន្ថែម​ទៀត ​អ្នក​រក​មើល​មើល​​បាន​ដោយ ចុច​ទីនេះ ។ ពេល​អ្នក​​ពេញចិត្ត​ម៉ូដ​អក្សរ​ណាមួយ​ហើយ សូម​លោក​អ្នក​ចុច​លើ​វា ហើយ​វា​នឹង​នាំ​លោក​អ្នក​ដល់​ផ្ទាំង​ថ្មី​មួយ​​ទីនោះ​អ្នក​អាច​ចុច​លើ​ពាក្យ Download នៅ​ផ្នែក​ខាង​លើ​ចំហៀង​ខាង​ស្ដាំ​ដើម្បី​ទាញ​យក។

ក្រោយ​ពេល​ទាញ​យក​ហើយ​​ ដើម្បី​អោយ​ម៉ូដ​អក្សរ​ថ្មី​របស់​អ្នក​​ដំណើរ​ការ​​ លុះត្រាតែ​​អ្នក​ដាក់​ម៉ូដ​អក្សរ​ថ្មី​នោះ​ក្នុង​ប្រអប់ Font។ ដើម្បី​ចូល​ទៅ​ក្នុង​ប្រអប់​ Font ​ដំបូង​អ្នក​អាច​ចុច Start » My computer » ​Local Disk C » Window » Font ពេល​ចូល​ដល់​ទីនេះ​លោក​អ្នក​អាច​ដាក់​​ម៉ូដ​អក្សរ​ដែល​ទើប​តែ​ទាញ​យក​ថ្មី​ៗ​នេះ​បាន​ហើយ (ងាយ​ស្រួល​បំផុត​គឺ​ប្រើ Copy និង Paste រឺ Ctrl+c និង Ctrl+v)។

Related articles

វិទ្យាសាស្ត្រ​៖ ប្រវែង​ពី​ខ្លី​បំផុត​ដល់​វែង​បំផុត 08/02/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​, វិទ្យាសាស្ត្រ.
Tags: , , ,
6 comments

ថ្ងៃ​នេះ​ខ្ញុំ​សូម​នាំ​មក​ជូន​នូវ​គេហទំព័រ​មួយ ដែល​អ្នក​អាច​មើល​ពី​ “ប្រវែង” នៃ​របស់​ដែល​ខ្លី​​បំផុត​រហូត​ដល់​វែង​​បំផុត អ្នក​ត្រូវ​តែ​ចុច​មើល ខ្ញុំ​សន្យា​ថា​អ្នក​នឹង​ខក​ចិត្ត ស្ដាយ​ពេលវេលា​នោះ​ទេ។ វា​ងាយ​ស្រួល​ដោយ​គ្រាន់​តែ​ចុច​រមូរ​ទៅ​ខាង​ឆ្វេង​ រឺ ទៅ​ខាង​ស្ដាំ រឺ ចុច​លើ​របស់​​​ដែល​អ្នក​ចង់​ស្គាល់​ប្រវែង នោះ​វា​នឹង​បង្ហាញ​ប្រាប់​ពី​ប្រវែង​ និង ព័ត៌មាន​​ខ្លះ​ៗ​ភ្ជាប់​មក​ជាមួយ​ផង​ដែរ។

ចុច​​លើ​រូបភាព​ដើម្បី​ចូល​ទៅ​កាន់​គេហទំព័រ​នោះ

Related articles

“Piracy” ​ធ្វើ​អោយ​មុខ​ជំនួញ​កាន់​តែ​ល្អ​នៅ​ទី​បញ្ចប់ 31/01/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , ,
4 comments

តាម​សម្ដី​របស់​លោក Mikael Hed ដែល​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន Rovio ដែល​ជា​ក្រុមហ៊ុន​​ហ្វាំងឡង់​ ខាង​បង្កើត​ល្បែង​កំសាន្ដ​តាម​កុំព្យូទ័រ​​​ ដែល​​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហ្វាំងឡង់​ ដែល​បង្កើត​ល្បែង​កំសាន្ដ​មួយ​ ដែល​មនុស្ស​ទូទាំង​សកលលោក​ស្គាល់​គឺ Angry Birds នោះ​លោក​បាន​មាន​ប្រសាសន៍​ថា “Piracy” គឺ​មិន​ជា​អាក្រក់​នោះ​ទេ ព្រោះ​វា​ធ្វើ​​អោយ​ក្រុមហ៊ុន​​លក់​ដាច់​ និង រក​ចំណូល​បាន​ច្រើន​។

We have some issues with piracy, not only in apps, but also especially in the consumer products. There is tons and tons of merchandise out there, especially in Asia, which is not officially licensed products.

“We took something from the music industry, which was to stop treating the customers as users, and start treating them as fans”.

“If we lose that fanbase, our business is done, but if we can grow that fanbase, our business will grow”.

តាម​ការ​អោយ​ដឹង​របស់​លោក​គឺ​ថា ​មាន​ផលិតផល​មិន​មាន​ការ​អនុញ្ញាត​ ត្រឹមត្រូវ​តាម​ច្បាប់​យ៉ាង​ច្រើន​​នៅ​អាស៊ី ​តែ​ដរាប​ណា​ផលិតផល​ទាំង​នោះ​មិន​មាន​​មហន្តរាយ​ដល់​ផលិតផល​ដើម​របស់ Angry Birds ដែល​នាំ​អោយ​ប៉ះពាល់​ដល់​អ្នក​គាំទ្រ​ទេ នោះ​វា​មិន​អី​នោះ​ទេ។ គាត់​ចង់​និយាយ​ថា​ជាមួយ​នឹង​ Angry Birds របស់​គាត់​ គាត់​ចង់​បាន​អ្នក​គាំទ្រ​ មិនមែន​គ្រាន់​តែ​ជា​អ្នក​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ ដូច្នេះ​កាលណា​មាន​អ្នក​គាំទ្រ​កាន់​តែ​ច្រើន មុខ​ជំនួញ​ក៏​កាន់​តែ​រីក​ចំរើន៕៚

Related articles

បច្ចេកវិទ្យា៖ សូម​ទាញ​យក​រូបភាព​សំរាប់ Facebook Timeline របស់​អ្នក​ទីនេះ 26/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា.
Tags: , , ,
add a comment

ចូលចិត្ត Facebook Timeline? ពិបាក​រក​រូបភាព​មក​ដាក់? កុំ​បារម្ភ​អី ព្រោះ​មាន​ខ្ញុំ​បារម្ភ​ជំនួស​ហើយ អ្នក​អាច​ចូល​ក្នុង​គេហទំព័រ​មួយ​នេះ​ខាងក្រោម​ ជ្រើស​រើស​រូប​មួយ​ណា​ដែល​អ្នក​ពេញ​ចិត្ត​ ទាញ​ដាក់​ក្នុង​កុំព្យូទ័រ​របស់​លោក​អ្នក ហើយ​បន្ទាប់​មក​ចូល​ទៅ​ក្នុង​ហ្វេសប៊ុក របស់​អ្នក​យក Change Cover ហើយ​ដាក់​រូប​​ដែល​អ្នក​ទើប​តែ​ទាញ​យក​ ទៅ​ដាក់​ទីនោះ​ជា​ការ​ស្រេច។

http://facebooktimelinebanner.com

Related articles

បច្ចេកវិទ្យា៖ អ្នក​អាច​ធ្វើ​អោយ​ស្រុក​ខ្មែរ​ធ្លាក់​ព្រិល​បាន​ 11/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា.
Tags: , ,
2 comments

បុណ្យ​ណូអែល​ ជិត​ចូល​មក​ដល់​ហើយ ការ​ប្រារព្ធ​ពិធី​នេះ​​​វា​កាន់​តែ​អស្ចារ្យ​ជាមួយ​នឹង​ “ព្រិល” ដែល​មនុស្ស​ជាច្រើន​តែងតែ​ចង់​ឃើញ​គឺ​ “White Christmas”។ នៅ​អឺរ៉ុប​​ឆ្នាំ​នេះ​រហូត​ដល់​ខែ ធ្នូ ទៅ​ហើយ​នៅ​តែ​មិន​ទាន់​មាន​ព្រិល​ធ្លាក់​នៅ​ឡើយ ដែល​វា​ខុស​ឆ្ងាយ​ពី​កាល​ពី​ឆ្នាំ​មុន​ព្រិល​ធ្លាក់​រហូត​ដល់​ប្រទេស​ អេស្ប៉ាញ៉ុល។ តែ​ទោះ​យ៉ាង​ណា​ប្រសិន​ជា​គ្មាន​ព្រិល​ធ្លាក់​ខាង​ក្រៅ​ផ្ទះ​មែន តែ​អ្នក​ទាំង​អស់​គ្នា​អាច​ធ្វើ​អោយ​មាន ​ព្រិល​ធ្លាក់​លើ​អេក្រង់​កុំព្យូទ័រ​របស់​អ្នក​បាន​ដោយ​ទាញ​យក Software ​ដែល​មាន​ទំហំ​ដ៏​សែន​តូច​មួយ​មក​ដាក់​ក្នុង​កុំព្យូទ័រ​របស់​អ្នក​ជា​ការ​ស្រេច។ តាម​រយៈ Software នេះ​អ្នក​ក៏​អាច​ធ្វើ​អោយ​មាន​ព្រិល​ធ្លាក់​នៅ​ប្រទេស​កម្ពុជា​ដែរ។

ទាញ​យក​កម្មវិធី​នោះ​ សូម​​ចុច​ទីនេះ

Related articles

ដំណឹង​សំរាប់​អ្នក​ប្រើ iPhone BlackBerry Gmail 07/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មាន​ផ្សេង​ៗ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , ,
add a comment

លោក Julian Assange ដែល​ជា​ស្ថាបនិក​នៃ​អង្គការ Wikileaks បាន​និយាយ​​សំដៅ​ទៅ​អ្នក​ប្រើ​​ iPhone, BlackBerry, Gmail  មួយ​ឃ្លា​ថា “You’re all screwed”។ នេះ​ក៏​ដោយសារ​ក្រុមហ៊ុន​មួយ​ចំនួន​របស់​ប្រទេស​នៅ​លោក​ខាង​លិច និង ក្រុមហ៊ុន​ចិន មាន​លក់​គ្រឿង​ប្រដាប់​ដែល​អាច​​តាមដាន​​ជាមួយ​នឹង​ទូរស័ព្ទ​ទាំង​នោះ​បាន។ 

ផលិតផល​ដែល​ក្រុមហ៊ុន​ទាំង​នោះ​ផលិត​ឡើង​ អាច​ប្រើ​ទូរស័ព្ទ​ទាំង​នោះ​ ដើម្បី​លួច​ថតរូប​ដល់​អ្នក​ប្រើ​ និង អ្នក​នៅ​ជុំវិញ​បាន​ ដោយ​អ្នក​មិន​ទាំង​ដឹង​ខ្លួន​ផង។ ក្រុមហ៊ុន​ទាំង​នោះ​ក៏​លក់​ផលិតផល​ ដែល​អាច​អោយ​ពួក​គេ​​ប្ដូរ​សារ​ដែល​អ្នក​សរសេរ​ អាច​តាម​ដាន​ទីតាំង​របស់​អ្នក និង អាច​ដឹង​ពី​មនុស្ស​ក្នុង​បញ្ជី​អ៊ីមែល​របស់​អ្នក។

គួរ​បញ្ជាក់​ថា​ក្រុមហ៊ុន​ដែល​លក់​ផលិតផល​នោះ​​ខាង​ Wikileaks បាន​អោយ​ដឹង​ថា​មាន​ដល់​ទៅ​ចំនួន ១៦០ ក្រុមហ៊ុន ក្នុង​ប្រទេស​ចំនួន ២៥ ប្រទេស។ ផលិតផល​នោះ​ក៏​អាច​លួច​ថត​សំលេង​របស់​អ្នក​កំពុង​និយាយ​គ្នា តាម​ទូរស័ព្ទ រឺ ក្រៅ​ទូរស័ព្ទ​ហើយ​ផ្ញើ​ទៅ​ពួក​គេ​បាន សូម្បី​តែ​ទូរស័ព្ទ​របស់​អ្នក​ដាក់​ជា Stand-by mode ក៏​ដោយ។ 

ចំណែក​អ្នក​កាសែត​ម្នាក់​មក​ពី​ទស្សនាវដ្ដី​ប្រចាំ​សប្ដាហ៍​នៃ​ប្រទេស​អ៊ីតាលី​​ L’Espresso គឺ​លោក Stefania Maurizi បាន​និយាយ​ថា​ផលិតផល Software នោះ​មិន​គ្រាន់​តែ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​អាច​បង្កើត​សារ​ក្លែងក្លាយ​ហើយ​ផ្ញើ​សារ​នោះ​ចេញ​ទៀត​ផង។ Steven Murdoch មក​ពី​ក្រុម Cambridge Security ​បាន​និយាយ​ថា​ Software ទាំង​នោះ​ក៏​កំពុង​បាន​ផលិត​ដោយ​ក្រុមហ៊ុន​នៅ​ប្រទេស​អង់គ្លេស​ ​ដែល​ក្រុម​ហ៊ុន​ខ្លះ​មាន​ទីតាំង​នៅ​ Surrey និង Oxford ទៀត​ផង។

Related articles

ក្រាហ៊្វិក៖ រីករាយថ្ងៃ​កំណើត​ទី ១៩ ឆ្នាំ Text Message 04/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, បច្ចេកវិទ្យា.
Tags: , , , , ,
add a comment

ចុច​លើ​រូបភាព​ចូល​ទៅ​អាន

Related articles

%d bloggers like this: