jump to navigation

ខុសច្បាប់ដែលមិនថែទាំឪពុកម្ដាយនៅចិន 22/03/2019

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ដក់ស្រង់, អត្ថបទដកស្រង់.
Tags:
add a comment

ច្បាប់ថ្មីរបស់ប្រទេសចិនបានកំណត់អោយកូនៗរបស់ពួកគេ ត្រូវតែមកមើលពួកគេ និង ចិញ្ចឹមពួកគេ បើមិនដូច្នេះទេនឹងត្រូវតទួលទោសចំពោះមុខច្បាប់ ដែលច្បាប់ថ្មីនោះពួកគេអោយឈ្មោះថា Elderly Right Law “ច្បាប់សម្រាប់ចាស់ជរា”។ ច្បាប់នេះកំណត់ងោយកូនៗត្រូវតែយកចិត្តទុកដាក់ពីផ្លូវចិត្ត ផ្លូវកាយ លុយកាក់ សំរាប់ឪពុកម្ដាយរបស់ពួកគេ ដែលនេះមិនមែនគ្រាន់តែជាសារអប់រំដល់កូនៗនោះទេ វាជាច្បាប់ដែលអាចដាក់ទោសដល់កូនៗរហូតដល់ជាប់គុកទៀតផង។

វាក៏បង្ហាញពីភាពចម្រុងចម្រាស់នៃច្បាប់នេះផងដែរ ថាតើគេអនុវិត្តន៍ច្បាប់នេះបានច្បាស់លាស់ដែរទេ ដែលកូនៗជាច្រើននិយាយថា តើអ្នកណាទៅដែលមិនចង់ទៅជួបឪពុកម្ដាយ រឺ ស្រុកកំណើតអោយបានញឹកញាប់ទៅ? តែនេះមកតែមានការលំបាកផ្សេងៗ ខ្លះនៅក្រៅស្រុក ខ្លះមិនមានលុយកាក់ដើម្បីធ្វើដំណើរជាដើម។ បើយោងទៅនឹងតួលេខនៃរដ្ឋាភិបាលចិន ប្រជាជនយ៉ាងហោចណាស់ជាង ១៧០ លាននាក់ដែលមានអាយុ ៦០ ឆ្នាំ រឺ ច្រើនជាងនេះ នៅឆ្នាំ ២០១០ ហើយចំនួននេះនឹងកើនឡើងទ្វេដងនៅឆ្នាំ ២០៣០។ 

ការបង្កើតច្បាប់នេះឡើងដោយសារតែ ចាស់ជរាត្រូវរងគ្រោះជារឿយៗ ដូចជារឿងលោកយាយអាយុ ៩១ ឆ្នាំត្រូវបានកូនប្រហារវាយ ហើយបង្ខំអោយចេញពីផ្ទះ ពេលដែលគាត់សុំបបរមួយចានពីកូនប្រសារស្រីរបស់គាត់ ហើយរឿងនេះល្បីពេញអ៊ីនធឺណិត ហើយក៏មានមនុស្សជាច្រើនផ្សេងទៀត បានបង្ហោះរឿងស្រដៀងៗគ្នា ដែលកើតឡើងនៅកន្លែងផ្សេងៗពីគ្នា ដូចជាតាចាស់អាយុ ១០០ ឆ្នាំម្នាក់ត្រូវបានកូនៗអោយដេកក្នុងទ្រុងជាមួយជ្រូកជាដើម។ 

ទោះយ៉ាងណាច្បាប់នេះហាក់មិនសូវទទួលការគាំទ្រពីប្រជាជនទេ ដោយពួកគេគិតថាការងារនេះគួរតែកើតចេញពីចិត្ត ដែលមិនគួរស្ថិតនៅលើច្បាប់ជាអ្នកកំណត់នោះទេ។ 

Everything available in Cambodia Mr.buyer 17/03/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ភាសា​អង់គ្លេស.
Tags: , , ,
add a comment

Cambodia Sells Off Virgin Rainforest to Rich Chinese Investors.

Related articles

ប៉ាគីស្ថាន បង្រៀន​ភាសា​ចិន​នៅ​សាលា​ចាប់​ពីឆ្នាំ ២០១៣ 13/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , , ,
2 comments

សេចក្ដី​សំរេច​មួយ​បាន​ធ្វើ​ឡើង​នៅ​កិច្ចប្រជុំ​ដោយ​លោក​រដ្ឋមន្ត្រី​ Qaim Ali Sha និង លេខាធិការដ្ឋាន​ របស់​គាត់​​នៅ​ប្រទេស​ ប៉ាគីស្ថាន កាល​ពី ថ្មី​ៗ​នេះ​កន្លង​ទៅ​ក្នុង​ការ​ដាក់​បញ្ចូល​អោយ​គ្រប់​សាលា​រដ្ឋ​ទាំង​អស់​ត្រូវ​តែ​បង្រៀន​សិស្ស​ចាប់​ពី​ថ្នាក់​ទី ៦ ឡើង​ទៅ​អោយ​រៀន​ភាសា​ចិន​ជា​ដាច់ខាត​ចាប់​ពី​ឆ្នាំ ២០១៣។ ការ​រៀន​ភាសា​ចិន​ក៏​មាន​ការ​លើក​ទឹកចិត្ត​ដល់​សិស្ស​ដែល​​ពូកែ​ភាសា​ចិន​ អាច​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​បរទេស​ដើម្បី​ចំណេះដឹង និង មុខ​ជំនាញ​ផង​ដែរ។

តាម​ការ​អោយ​ដឹង​ការ​ដាក់​ភាសា​ចិន​ចូល​ក្នុង​វិស័យ​អប់រំ​នៃ​ប្រទេស ប៉ាគីស្ថាន នេះ​គឺ​ដោយសារ​តែ​ប្រទេស​ទាំង​ពី​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច និង វប្បធម៌​យូរ​អង្វែង​ជាមួយ​គ្នា។ នាង Aseefa Bhutto ដែល​ជា​កូនស្រី​របស់​លោក​ប្រធានាធិបតី Zardari នៃ​ប្រទេស​ប៉ាគីស្ថាន​មាន​គម្រោង​នឹង​ទៅ​រៀន​ភាសា​ចិន​ នៅ​ប្រទេស​ចិន​ បន្ទាប់​ពី​នាង​បញ្ចប់​សកលវិទ្យាល័យ​។

ប្រទេស​ចិន​ ក៏​អោយ​រង្វាន់​ជា​អាហារូបករណ៍​ ក្នុង​ចំនួន​យ៉ាង​ច្រើន​ចំពោះ​សិស្ស​ ប៉ាគីស្ថាន​ សំរាប់​ការ​រៀន​ភាសា​ចិន។ តាម​ប្រភព​មួយ​ក៏​បាន​អោយ​ដឹង​ថា​ សេចក្ដី​សំរេច​អោយ​ចាប់​ផ្ដើម​បង្រៀន​ភាសា​ចិន​ នៅ​ក្នុង​សាលា​គឺ​ធ្វើ​តាម​បង្គាប់​របស់​លោក​ប្រធានាធិបតី Zardari។

ក្បាច់​ចិន​គឺ​ក្បាច់ “ហុត​ទឹក​សម្លឹង​កាក ដក​ច្រវា​ក្រាក​សម្លឹង​ត្រើយ”

Related articles

ចិន​នឹង​មាន​ប្រលាន​យន្តហោះ​ធំ​ជាង​គេ​លើ​លោក​ ២០១៥ 10/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , ,
1 comment so far

នៅ​ឆ្នាំ ២០១៥ ប្រលានយន្តហោះ​​អន្តរជាតិ​ Beijing Daxing International Airport នៃ​ប្រទេស​ចិន​នឹង​បើក​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់ ​​វា​នឹង​ក្លាយ​ជា​ប្រលានយន្តហោះ​ដែល​ធំ និង រវល់​ជាង​គេ​បំផុត​ក្នុង​លោក ដែល​អាច​អោយ​​ចរាចរ​អ្នក​ដំណើរ​បាន​ដល់​ទៅ ៣៧០ ០០០ (សាម​សិប​ប្រាំពីរ​ម៉ឺន) នាក់​ក្នុង​មួយ​ថ្ងៃ។ គួរ​បញ្ជាក់​ថា​ប្រលានយន្តហោះ​ដែល​មាន​ស្រាប់​នោះ​អាច​ចរាចរ​មនុស្ស​បាន​ដល់​ទៅ ៧៥ លាន​នាក់​ក្នុង​មួយ​ឆ្នាំ។ កាល​ពី​ឆ្នាំ​ទៅ​អាច​អោយ​មនុស្ស​ធ្វើ​ដំណើរ​បាន​ដល់​ទៅ ៧៣ លាន​នាក់ នេះ​បើ​តាម​សម្ដី​របស់ Cao Yunchun ដែល​ជា​សាស្ត្រាចារ្យ​មក​ពី​មហា​វិទ្យាល័យ Civil Aviation University។

Related articles

%d bloggers like this: