jump to navigation

កំសាន្ដ​វីដេអូ៖ U.K. Official Visit Arrival Ceremony 21/03/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , ,
add a comment

រឿង​ខ្លី៖ ស្នេហ៍​​ដែល​គ្មាន​ចំលើយ 09/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ខ្លី, ស្នេហា.
Tags: , , , , , ,
13 comments

“យ៉ា សូម​កុំ​និយាយ​បន្ត​ទៀត​បាន​ទេ​​អូន​សម្លាញ់​ បង​ស្ដាប់​លឺ​ពាក្យ​អូន​ហើយ ហើយ​បង​ក៏​យល់​ចិត្ត​អូន​ដែរ តែ​សូម​កុំ​និយាយ​ទៀត​បាន​ទេ?”

នេះ​​ជា​សំដី​ស្រែក​គំហក​របស់​ខ្ញុំ​ចំពោះ​នាង ឈ្មោះ​ពេញ​របស់​នាង​គឺ “ចរិយា” នាង​ជា​សង្សារ​សំណប់​ចិត្ត​របស់​ខ្ញុំ​ តាំង​ពី​សាលា​វិទ្យាល័យ​មក​ម្ល៉េះ នាង​រង់ចាំ​ខ្ញុំ​អស់​ជាច្រើន​ឆ្នាំ​​ដើម្បី​អាច​រួមរស់​ជាមួយ​គ្នា​។ នាង​ជា​កំលាំង​ចិត្ត​ដ៏​មោះមុត ​អាច​អោយ​ខ្ញុំ​ពុះពារ​រាល់​ឧបសគ្គ​ទាំង​ឡាយ រហូត​ដល់​បាន​បញ្ចប់​សាលា​អនុ​បណ្ឌិត​ នៅ​ប្រទេស​អង់គ្លេស​ទៀត​ផង។

នាង​ស្ថិត​ក្នុង​ចិត្ត​ខ្ញុំ​គ្រប់​ដង្ហើម​ចេញ​ចូល ខ្ញុំ​ទ្រាំ​ស្ទើរ​មិន​បាន​ដែល​រស់នៅ​ឆ្ងាយ​ពី​នាង​ ខ្ញុំ​បន់​អោយ​រៀន​ចប់​ឆាប់​ៗ​នឹង​អាច​មក​ជួប​នាង ស្រាប់​តែ​ដល់​ពេល​បាន​មក​ជួប​នាង​ នៅ​ស្រុក​ខ្មែរ​ម្ដង​ទៀត ខ្ញុំ​មាន​អារម្មណ៍​ថា​អ្វី​ៗ​ហាក់​បី​ដូច​ជា​សោះ​កក្រោះ បាត់​បង់​អស់​រសជាតិ ភាព​ផ្អែម​ល្ហែម​ ដែល​ធ្លាប់​មាន​កាល​ពី​ពេល​មុន ហ៊ឺ…..នាង​​មើល​ទៅ​ដូច​ជា​មិន​មាន​អ្វី​ប្រែប្រួល​ទេ រូប​សម្រស់​ក៏​នៅ​តែ​ស្រស់​ស្អាត​ផូរផង់ ចុះ​អញ្ចឹង​តើ​មូលហេតុ​អ្វី​ បាន​ជា​ខ្ញុំ​បាត់បង់​អស់​អ្វី​ដែល​ខ្ញុំ​ធ្លាប់​មាន​ចំពោះ​នាង​ក្នុង​អតីតកាល​ទៅ​?

“បង​ប្រាប់​អូន​ទៅ​ថា​ បង​ឈប់​ស្រលាញ់​អូន​ហើយ បង​ប្រាប់​អូន​ទៅ​ថា ​​បង​មិន​ចង់​រៀបការ​ជាមួយ​អូន​ទេ បង​មិន​និយាយ​តែ​បង​មិន​ខ្វល់ បង​មិន​រុញ​អូន​ចេញ តែ​បង​មិន​ទាញ​អូន​ចូល ហេតុអ្វី? ហេតុ​អ្វី​ទៅ​បង​សម្លាញ់?”

តើ​អោយ​អោយ​ឆ្លើយ​ប្រាប់​នាង​យ៉ាង​ម៉េច ខ្ញុំ​ក៏​អត់​ដឹង​ដែរ​ថា​​ហេតុអ្វី​បាន​ជា​ ផ្ទៃ​សមុទ្រ​ដែល​ធ្លាប់​មាន​ពណ៌​ផ្ទៃ​មេឃ​គួរ​គយគន់ ប្រែ​ក្លាយ​ទៅ​ជា​ពណ៌​ខ្មៅ​ គួរ​អោយ​ធុញ​ទ្រាន់​បែប​នេះ​ទៅ​វិញ។

“ថ្ងៃ​ជិត​លិច​ហើយ​ អូន​សំលឹង​មើល​ទៅ សំលឹង​កុំ​ងាក​ក្រោយ​មើល​បង​​អោយ​សោះ អូន​ត្រូវ​តែ​មើល​​វា​រហូត​ដល់​ថ្ងៃ​នេះ​លិច​បាត់​ សឹម​អូន​ងាក​មក​រក​បង នោះ​បង​នឹង​ប្រាប់​អូន​ថា បង​នឹង​នៅ​ជាមួយ​អូន រឺ បង​នឹង​ចាក​ចេញ​ពី​អូន”

ចរិយា អង្គុយ​យ៉ាង​ស្ងៀមស្ងាត់ ដោយ​មិន​កំរើក​ខ្លួន សំលឹង​មើល​ទៅ​ព្រះ​អាទិត្យ​ដែល​កំពុង​តែ​បន្ទាប​ប្រាណ​​បន្តិច​ម្ដង​ៗ​ ទៅ​ក្នុង​ផ្ទៃ​សមុទ្រ​ដាច់​កន្ទុយ​ភ្នែក នាង​អង្គុយ​សំលឹង​បែប​នោះ​​ រហូត​ដល់​ឆ្នេរ​សមុទ្រ​ ផ្ទៃ​មេឃ​ទាំង​មូល​ងងឹត​សូន្យ​សុង​ចូល​ក្នុង​រាត្រី​កាល​បាត់​ទៅ៕៚

Related articles

កំសាន្ត​វីដេអូ៖ Korea’s Got Talent 20/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , ,
12 comments

America’s Got Tanlent” ជា​ភាសា​ខ្មែរ​អាច​និយាយ​បាន​ថា ​”អាមេរិក​មាន​ទេពកោសល្យ” មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ចំពោះ​សកលលោក ទាំង​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប​ជា​ច្រើន​ចំលង​តាម ដូច​ជា​នៅ​ប្រទេស​អង់គ្លេស​គឺ Britain’s Got Talent។ ក្នុង​ប្រទេស​ស៊ុយអែត​កម្មវិធី​នេះ​គេ​ដាក់​ឈ្មោះ​ថា Talang ជា​ភាសា​ស៊ុយអែត ដែល​ប្រែ​ជា​ភាសា​អង់គ្លេស​ថា Talent នេះ​ឯង។ ក្នុង​ទ្វី​អាស៊ី​ប្រទេស​មួយ​ដែល​យុវវ័យ​ខ្មែរ​កំពុង​ពេញ​និយម​នោះ​គឺ​ប្រទេស​កូរ៉េ (កូរ៉េ​ខាង​ត្បូង) ដែល​ប្រទេស​មួយ​នេះ​បាន​តែងតែ​ចំលង​តាម​ស្ទីល​អាមេរិក​យ៉ាង​គំហុក​ អីឡូវ​នេះ​ពួក​គេ​ក៏​មាន Korea’s Got Talent ដែរ។ និយាយ​ទៅ​កម្មវិធី​នេះ​ល្អ​​តាម​គំនិត​ខ្ញុំ​ ព្រោះ​បាន​ផ្ដល់​ឱកាស​ដល់​អ្នក​ ដែល​មាន​ទេពកោសល្យ​បាន​បង្ហាញ​ស្នាដៃ​របស់​ខ្លួន ទោះ​បី​ថា​អ្នក​នោះ​មិន​ចាំ​បាច់​មាន​រូបរាង​សង្ហា ស្អាត​ រឺ មាន​ខ្សែ​នាំ​ចូល​សិល្បៈ​ក្ដី គឺ​កម្មវិធី​នេះ​អនុញ្ញាត​អោយ​មនុស្ស​គ្រប់​គ្នា​ចូល​បង្ហាញ​បាន។ ខ្ញុំ​បាន​មើល​ Korea’s Got Talent នេះ​ដែរ គួរ​អោយ​ចាប់​អារម្មណ៍​ចំពោះ​ប្រទេស​កូរ៉េ​មួយ​នេះ ដែល​លេច​មុខ​លេច​មាត់​ក្នុង​ពិភពលោក​នឹង​គេ​បាន​ច្រើន​គ្រប់​វិស័យ​តែ​ម្ដង​ ទាំង​បច្ចេកវិទ្យា កីឡា សិល្បៈ និង ជា​ច្រើន​​ទៀត។

វីដេអូ​ដែល​ខ្ញុំ​ចូលចិត្ត​បទ “Tomorrow”

ចូល​ទៅ​មើល​​វីដេអូ​ច្រើន​ទៀត​ក្នុង​ YouTube ​សូម​ចុច​ទីនេះ

  • ចំពោះ​អ្នក​ឈ្នះ​ America’s Got Tanlent អាច​ទទួល​បាន​លុយ​ ១០០ ០០០ ០០០ (មួយ​លាន) ដុល្លារ។
  • ចំនែក​ឯ​ Britain’s Got Talent វិញ​នឹង​ទទួល​បា​ប្រាក់ ១០០ ០០០ (មួយ​សែន) ផោន។
  • ចំនែក​ឯ Korea’s Got Talent ទទួល​បាន​ប្រាក់​ចំនួន ១០០ ០០០ (មួយ​សែន) ដុល្លារ​សហរដ្ឋអាមេរិក។

Related articles

Repost៖ Darius ទន្សាយធំជាងគេលើលោក 08/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​ផ្សេង​ៗ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , ,
add a comment

ទន្សាយ​មួយ​ដែល​មាន​ប្រវែង​ ១.៣​ ម៉ែត្រ​ វាស់​ចាប់​ពី​ច្រមុះ​ដល់​កន្ទុយ​របស់​វា​ ហើយ​មាន​ទំងន់​ដល់​ទៅ​ ២២​ គក​ ដែល​បាន​ជំនួស​តំណែង​ម្ដាយ​របស់​វា​ Alice​ ដែល​ធ្លាប់​ជា​ទន្សាយ​ធំ​ជាង​គេ​បំផុត​នៅ​លើ​សកលលោក​។​ Darius មាន​អាយុ​ទើប​តែ​ ១២​ ខែ​ប៉ុណ្ណោះ​ហើយ​ញ៉ាំ

World biggest rabbitការ៉ុត​​ដល់​​ ១២​​ មើម​ ​ប៉ោម​ ៦​​ផ្លែ​ ​និង​ ស្ពៃ ​២​គុម្ព​​ ក្នុង​មួយ​ថ្ងៃ​ នេះ​​តាម​​សំដី​របស់ ​Annette Edwards ​ដែល​ជា​អ្នក​បង្កាត់​ពូជ​វា។​ Annette​​ បាន​​និយាយ​ថា ​”វា​ស្លូត​បូត​ណាស់​ហើយ ខ្ញុំ​ឆ្ងល់​ថា​ ​ប្រហែល​មក​ពី​វា​រត់​លេង ច្រើន​ហើយ​បូក​រួម​នឹង​ ចំណី​អាហារ​ និង​ លំហាត់​ប្រាណ​ទើប​ធ្វើ​អោយ​វា ធំ​ធាត់​លូត​លាស់​ជាង​ ទន្សាយ​​ផ្សេង​ទៀង​”​។​ នាង​ក៏​បាន​រៀប​រាប់​ទៀត​ថា​អ្វី​ដែល​ភ្ញាក់​ផ្អើល​​នោះ​​គឺ​​ថា​​ Darius នៅ​លូត​លាស់ ​ធំ​ធាត់​ត​ទៅ​ទៀ​ត​ ហើយ​វា​នឹង​​មាន​​មាឌ​​ ធំ​មែន​ទែន រហូត​ដល់​ចំណុច​មួយ​ ដែល​​វា​​លែង លូត​លាស់​នោះ​”​។​​ Annette​ Edwards​ អាយុ​ ៥៩​ ឆ្នាំ​ ធ្លាប់​​បាន​​បង្កាត់​​ពូជ​ទន្សាយ​ ដែល​ធំ​បំផុត​ក្នុង លោក​ ៤​ ក្បាល​ នៅ​ផ្ទះ​របស់​នាង​នៅ​ Worcester​ ចក្រភព​​អង់គ្លេស​​ ហើយ​ឥឡូវ​នេះ ​កំពុង​រង់ចាំ​ការ បញ្ជាក់​ពី​កំណត់​ត្រា Guinness​ record​ របស់​ Darius​៕៚

Related articles

%d bloggers like this: