jump to navigation

អំណាន៖ សួន​សន្តិភាព – ម៉ៅ ចំណារ 30/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, អត្ថបទ​តាម​សំណូមពរ, អំណាន.
Tags: , , , , , , , , , , , , ,
add a comment

ខាង​​ក្រោម​នេះ​ជា​អត្ថបទ​មួយ​និយាយ​អំពី​ការ​ចង់​បង្កើត​ “សួន​សន្តិភាព” នៃ​ក្ដី​ស្រមៃ​របស់​ក្មេង​ស្រី​រស់នៅ​ស្រុក​ខ្មែរ​ម្នាក់​​ ដែល​ស្រលាញ់​ជាតិ មាតុភូមិ ការ​រីក​ចំរើន ភាព​រុងរឿង ការ​រស់នៅ​ចុះ​សម្រុង​គ្នា ដោយ​ក្ដី​សុខ​សប្បាយ​ទាំង​ផ្លូវ​កាយ ផ្លូវ​ចិត្ត ហើយ​ចំពោះ​រូប​នាង​ផ្ទាល់​ដែល​ចាប់​ពី​បើក​ភ្នែក​ ឃើញ​ដែនដី​ខ្មែរ​កាលណា​មក នាង​ហាក់​កម្រ​ឃើញ​ទឹក​ដី​នៃ​ជីវិត​របស់​នាង​ដែល​មនុស្ស​រាល់​គ្នា​អោយ​រហស្សនាម​​​ថា ទឹកដី​សុវណ្ណភូមិ នេះ​មាន​ពន្លឺ​​ចែងចាំង​ណាស់​ ហេតុ​នេះ​ហើយ​អ្វី​ដែល​នាង​​ និង ​ប្រជាជន​ទូទាំង​ប្រទេស​​កំពុង​តែ​ស្រេក​ឃ្លាន​បំផុត​​នោះ​គឺ “សន្តិភាព”។

តើ​ពាក្យ​ដែល​នាង​និយាយ​ថា “សន្តិភាព” នេះ​​គឺ​នាង​សំដៅ​ទៅ​កាន់​ការ​​​មិន​ធ្វើ​​សង្គ្រាម​រវាង​ ខ្មែរ-ថៃ និង ខ្មែរ-យួន និង បរទេស​ផ្សេង​ទៀត? ទាំង​​អស់​​នេះ​សុទ្ធ​តែ​មិនមែន អញ្ចឹង​តើ​នាង​សំដៅ​លើ​អ្វី​ពិត​ប្រាកដ? គោល​គំនិត​របស់​នាង​​ចង់​បាន​បាន​នោះ​គឺ សន្តិភាព​ក្នុង​ប្រទេស រវាង​ខ្មែរ​ និង ខ្មែរ​គ្នា​ឯង។ នាង​បាន​ដឹង​យ៉ាង​ច្បាស់​តាមរយៈ​ឯកសារ​ប្រវត្តិសាស្ត្រ ហើយ​នាង​បាន​ដឹង​ថា​ប្រទេស​ជាតិ​ដ៏​ប្រសើរ​របស់​នាង​​បាន​ឆ្លង​កាត់​សង្គ្រាម​រវាង​គ្នា​ និង គ្នា​អស់​ជាច្រើន​សតវត្ស​ណាស់​មក​ហើយ ពិសេស​ចុង​ក្រោយ​នេះ​គឺ​មហា​វិនាសកម្ម​ពី​សំណាក់​ការ​ដឹក​នាំ​របស់​លោក ប៉ុល ពត។

ចំណុច​សង្គ្រាម​ និង ការ​បែង​ចែក​ខ្មែរ​ជា​ច្រើន​ក្រុម នៃ​របប​ដឹក​នាំ​របស់ ប៉ុល ពត នេះ​ជា​ចំណុច​ដែល​នាង​សង្កត់​យ៉ាង​ធ្ងន់​ក្នុង​គោលបំណង​បង្កើត “សួន​សន្តិភាព” ព្រោះ​នាង​បាន​ដឹង​ថា​អ្នក​ដែល​បាត់បង់​មនុស្ស​ជា​ទី​ស្រលាញ់​​ដូច​ជា​ បង ប្អូន ពូ មីង ម្ដាយ ឪពុក……ពួក​គេ​នៅ​មាន​ចិត្ត​ខឹង​គុំកួន នៅ​ក្នុង​ចិត្ត​ត្បិត​តែ​ពួក​គេ​មិន​និយាយ​ចេញ​ពេល​ខ្លះ ហើយ​មនុស្ស​មួយ​ក្រុម​ទៀត​គឺ​កងទ័ព​ដែល​ធ្វើ​ការ​ជាមួយ​ក្រុម​ខ្មែរ​ក្រហម ធ្វើ​តាម​បញ្ជា​របស់​ខ្មែរ​ក្រហម ពួក​គេ​សព្វ​ថ្ងៃ​រស់នៅ​ក្នុង​វិប្បដិសារី​ មាន​កំហុស​ក្នុង​ចិត្ត​ ទោះ​បី​ខ្លួន​ធ្វើ​តាម​បញ្ជា​គេ​ក្ដី​ក្នុង​ការ​កាប់​សំលាប់​ប្រជាជន​ដែល​ជា​ជាតិ​របស់​ខ្លួន​ឯង។​​

ជន​រងគ្រោះ​ដែល​បាត់​បង់​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន និង មនុស្ស​ដែល​មាន​បាត​ដៃ​ប្រឡាក់​ឈាម​តើ​ពួក​គេ​ទាំង​ពីរ​ សង​ខាង​អាច​ចាប់​ដៃ​គ្នា​បាន​ទេ​ក្នុង​ពេល​អីឡូវ? អ្នក​បាត់​បង់​មនុស្ស​ជាទី​ស្រលាញ់​ប្រាកដ​ជា​ ​មិន​ចង់​ចាប់​ដៃ​ជាមួយ​អ្នក​ដែល​បាន​ប្រព្រឹត្ត​នោះ​ទេ ហើយ​ចំនែក​អ្នក​ដែល​បាន​ប្រព្រឹត្ត​ តើ​ពួក​គេ​ហ៊ាន​ចាប់​ដៃ​​ជន​រងគ្រោះ​ទាំង​នោះ​ទេ? ក៏​ពួក​គេ​មិន​ហ៊ាន​ដែរ ព្រោះ​ខ្លួន​តែងតែ​គិត​ថា​ខ្លួន​មាន​កំហុស​ក្នុង​ចិត្ត​រៀង​រហូត​មក។

អញ្ចឹង​បាន​សេចក្ដី​ថា​ខ្មែរ​នៅ​តែ​ចូល​មិន​ចុះ​នឹង​គ្នា ខ្មែរ​នៅ​បែក​ចែក​គ្នា ខ្មែរ​មិន​កាន់​ដៃ​គ្នា ចុះ​ធ្វើ​ម្ដេច​អោយ​ខ្មែរ​យើង​អាច​ហុច​​ចាប់​ដៃ​គ្នា​ឡើង​វិញ​ទោ​វិញ​ទៅ​មក? ចំពោះ​កញ្ញា ម៉ៅ ចំណារ ថា​នឹង​យក​ធម្មជាតិ​ដើម្បី​តភ្ជាប់​ទំនាក់ទំនង​នេះ​ឡើង​វិញ​ ដោយ​បង្កើត​អោយ​មាន​ “សួន​សន្តិភាព” ​ មួយ ​អោយ​មនុស្ស​គ្រប់​គ្នា​អាច​ដាំ​ដើមឈើ​នៅ​ទីនោះ អ្នក​បាត់​បង់​អ្នក​ជា​ទី​ស្រលាញ់​អាច​ដាំ​ដើម​ឈើ​មួយ​ដើម ហើយ​អាច​គិត​ក្នុង​ចិត្ត​ថា ​អ្នក​ដែល​បាន​ស្លាប់​ទៅ​នោះ​បាន​រស់​ឡើង​វិញ ដូច​ដើម​ឈើ​​ដែល​ពួក​គេ​ដាក់​ដាំ​នោះ។ ហើយ​អ្នក​ដែល​ប្រព្រឹត្ត​ក៏​អាច​ដាំ​ដើម​ឈើ​ដែរ​ ដោយ​គិត​ក្នុង​ចិត្ត​ថា​ ខ្លួន​បាន​ស្រោច​ស្រង់​ជីវិត​មនុស្ស​ ដែល​ខ្លួន​ធ្វើ​អោយ​ស្លាប់​ខ្លួន​អោយ​រស់​ឡើង​វិញ​ដែរ ដូច​ដើមឈើ​ដែល​ពួក​គេ​ដាំ​ឡើង​វិញ​អញ្ចឹង។

តើ​អ្នក​ទាំង​អស់​គ្នា​យល់​យ៉ាង​ដូចម្ដេច​ដែរ​ ចំពោះ​គំនិត​នេះ? ប្រសិន​ជា​អ្នក​គិត​ថា​គំនិត​នេះ​ប្រសើរ​ដែល​ធ្វើ​អោយ​ខ្មែរ​ចាប់​ដៃ​គ្នា​ឡើង​វិញ​បាន​តាម​រយៈ​ធម្មជាតិ សូម​មេត្តា​ទទួល​ដឹង​ និង បញ្ជូន​សារ​ដ៏​វែង​នេះ​ដល់​មនុស្ស​គ្រប់​គ្នា​ក្នុង​សង្គម​​ខ្មែរ និង សកលលោក​ទាំង​មូល ដោយ​សង្ឃឹម​ថា​ “សួន​សន្តិភាព” នឹង​លេច​រូបរាង​ឡើង​បាន ដោយ​ប្រការ​ណាមួយ​ក្នុង​ទឹកដី​សុវណ្ណភូមិ​នៃ​យើង ដែល​នឹង​មាន​ដើមឈើ​គ្រប់​មុខ មាន​ផ្កា​ចម្រុះ​ពណ៌​​សំរាប់​រាល់​ការ​ផ្សះផ្សា​គ្នា​ទាំង​ឡាយ​ ជា​សួន​កំសាន្ដ​ សួន​លំអ​ សំរាប់​មនុស្ស​គ្រប់​រូប​​បង្កើត​អោយ​មាន​សន្តិភាព​ពិត​ប្រាកដ​នោះ​គឺ “សួន​សន្តិភាព” សួន​​ដែល​នាំ​មក​នូវ​សន្តិភាព​ផ្លូវ​ចិត្ត​សំរាប់​មនុស្ស​រាល់​គ្នា។

View this document on Scribd

Related articles

Repost៖ និទាន​បែប​អប់​រំ “ផ្កា​មួយ​ទង” 02/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​អប់រំ​, ប្រលោមលោក.
Tags: , ,
9 comments

មាន​ប្រុស​កំលោះ​ម្នាក់​បាន​និយាយ​ទៅ​កាន់​បុរស​វ័យ​ចំណាស់​ម្នាក់​ថា

-កំលោះ​ក្មេង

លោក​អ៊ំ​មាន​អាយុ​ច្រើន​គួរ​សម​ខ្ញុំ​ឆ្ងល់​ថា​ហេតុ​អ្វី​ក៏​លោក​អ៊ំ​មិន​ព្រម​រៀប​ការ​យក​ប្រពន្ធ?

បុរស​ចំណាស់

នេះ​ពិត​ជា​សំនួរ​គួរ​អោយ​ចាប់​អារម្មណ៍​ណាស់​ក្មួយ​ ប៉ុន្តែ​ហេតុ​អ្វី​ក៏​ក្មួយ​មិន​ទាន់​រៀប​ការ ដែរ ក្មួយ​មាន​អាយុ​យ៉ាង​តិច​ក៏ ២៥ ឆ្នាំ​ ក្មួយ​មាន​លុយ មាន​ការងារ​ធ្វើ និង​ រូប​រាង​ក៏​សង្ហា ទៀត?

កំលោះ​ក្មេង

តាម​ការ​ពិត​ក្មួយ​នៅ​មាន​ពេល​វេលា​វែង​ឆ្ងាយ​ទៀត​ដើម្បី​គិត​រឿង​នេះ ព្រោះ​ក្មួយ​នៅ​ក្មេង​តែ​​ក្មួយ​ពិត​ជា​ឆ្ងល់ និង ចង់​ដឹង​រឿង​របស់​លោក​អ៊ំ​ខ្លាំង​ណាស់។

បុរស​ចំណាស់

បើ​ក្មួយ​ចង់​ដឹង​លុះ​ណា​តែ​ក្មួយ​ដើរ​ជុំវិញ​បឹង​នេះ​មួយ​ជុំ​ រក​បេះ​ផ្កា​ណា​ដែល​ស្អាត​ជាង​គេ អោយ​អ៊ំ​មួយ​ទង​មក អ៊ំ​នឹង​រៀប​រាប់​រឿង​រ៉ាវ​គ្រប់​យ៉ាង​អោយ​ក្មួយ​បាន​ជ្រាប។ អ៊ំ​ចាំ​ក្មួយ​នៅ​ទី​នេះ​តែ​ក្មួយ​ត្រូវ​សន្យា​នឹង​អ៊ំ​ថា​មិន​ត្រូវ​ដើរ​បក​ក្រោយ​ជា​ដាច់​ខាត​ណា៎!

————

បុរស​​ក្មេង​នោះ​បាន​ចាក​ចេញ​ទៅ​រក​បេះ​ផ្កា​តាម​មាត់​បឹ​ង​បាត់​ទៅ ព្រោះ​គាត់​ចង់​ដឹង​រឿង រ៉ាវ​ពិត​របស់​បុរស​វ័យ​ចំណាស់​នោះ​ខ្លាំង​ណាស់​មួយ​សន្ទុះ​ក្រោយមក បុរស​វ័យ​​ក្មេង​បាន មក​ដល់​កន្លែង​ដើម​កន្លែង ដែល​គាត់​បាន​សន្យា​ជាមួយ​បុរស​វ័យ​ចំណាស់​ថា​មក​ជួប គាត់​នៅ​ទីនេះ។តែ​វា​ចំលែក​ពន់​ពេក​ក្រៃ​ ព្រោះ​នៅ​តាម​មាត់​បឹង​សំបូរ​ផ្កា​ច្រើន​ណាស់​តែ ក្នុង​ដៃ​បុរស​វ័យក្មេង​គ្មាន​ផ្កា​មួយ​ទង​មក​ជាមួយ​សោះ (មក​ដោយ​បាត​ដៃ​ទទេ)។

បុរសចំណាស់

អេ, ឯណា​ផ្កា​មួយ​ទង​ដែល​ក្មួយ​ទៅ​បេះ​អោយ​អ៊ំ​នោះ?

កំលោះ​ក្មេង

តាម​ការ​ពិត​ខ្ញុំ​បាន​ឃើញ​ផ្កា​ស្អាត​ៗ​ជា​ច្រើន​ តាម​ដង​ផ្លូវ​ខ្ញុំ​ឃើញ​មួយ​ហើយ​មួយ​ទៀត​តែ ខ្ញុំ​មិន​បាន​សំរេច​ចិត្ត​ថា​ បេះ​យក​មួយ​ទង​ណា​អោយ​ពិតប្រាកដ​នោះ​ទេ ព្រោះ​ខ្ញុំ​បាន​គិត ថា​នៅ​ខាង​មុខ​នឹង​មាន​ផ្កា​ស្អាត​ៗ​ជាង​នេះ​ត​ទៅ​ទៀត​ជា​មិន​ខាន តែ​ពេល​ដែល​ខ្ញុំ ចាក​ចេញ​ហើយ​ដើរ​បន្ត​ខ្ញុំ​អត់​ឃើញ​មាន​ផ្កា​អោយ​ខ្ញុំ​បេះ​ទៀត​នោះ​ទេ។ ខ្ញុំ​ចង់​បក​ក្រោយ​ទៅ រក​ផ្កា​ដែល​ស្អាត ផ្កា​ដែល​ខ្ញុំ​ដើរ​រំលង​នោះ​ដែរ​ តែ​ខ្ញុំ​បាន​សន្យា​ជា​មួយ​លោក​អ៊ំ​រួច​ហើយ​ថា​មិន​ដើរ​ត្រឡប់​ក្រោយ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ទីបំផុត​ខ្ញុំ​រក​ផ្កា​មួយ​ទង​មក​ដាក់​ក្នុង ដៃ​មិន​បាន។

យោបល​ដែល​គួរ​ពិចារណា

សូម ​ប្រយ័ត្ន​រឿង​រ៉ាវ​របស់​អ្នក​ជាន់​ដាន​នឹង​រឿង​និទាន​នេះ​សូម​កុំ​យក​ពេល​ វេលា​នៃ​ជីវិត​ដ៏​ខ្លី​របស់​អ្នក ​ទៅ​អង្គុយ​ធ្វើ​ការ​ប្រៀប​ធៀប​ច្រើន ហួស​ កំរិត​រហូត​ដល់​ទី​បញ្ចប់​នៃ​ជីវិត​អ្នក បាន​ត្រឹម​តែ​ដឹង និង សោក​ស្ដាយ​​ផ្កា​ដែល​អ្នក​បាត់​បង់​ ផ្កា​ដែល​អ្នក​គិត​ថា​ “ល្អ​ស្រស់” ហើយ​អ្នក​មិន​អាច​បក​ក្រោយ​ទៅ​បេះ ​យក​មក​បាន​នោះ​​​​ ព្រោះ​ផ្កា​មួយ ទង​នោះ​មិន ប្រាកដ​​ថា​នៅ​ត្រូវ​ការ​អ្នក រឺ ផ្កា​មួយ​ទង​នោះ ​អាច​នឹង​ធ្លាក់​ទៅ​ក្នុង​ដៃ​មនុស្ស​ផ្សេង​ទៅ ហើយ។

ម៉្យាង ​វិញ​ទៀត​ចំពោះ​អ្នក​មាន​ផ្កា​ក្នុង​ដៃ គួរ​ចេះ​ថែ​រក្សា ស្រោច​ទឹក ដាក់​ជី ដើម្បី​អោយ​ផ្កា​របស់​អ្នក​រីក​ស្រស់​បំព្រង ស្គុស​ស្គាយ មាន​ក្លិន​ពិដោរ​ក្រអូប​ឈ្ងុយ​ឈ្ងប់ ជា​ជាង​យក​ភ្នែក និង អារម្មណ៍​ទៅ​សញ្ជឹង​គិត​មើល ​ឃើញ​ផ្កា​របស់ គេ​ផ្សេង​ថា​ល្អ ជាង របស់​ខ្លួន ដែល​ក្នុង​ពេល​តែ​មួយ​ក៏​ប្រហែល​មាន អ្នក​ផ្សេង​បាន​កំពុង​គិត​ ថា​ផ្កា​ក្នុង ​ដៃ​របស់​អ្នក ក៏​ល្អ​ជាង​របស់​គេ​ដែរ។

“ឆ្អែត​ណា​ក៏​មិន​ស្មើ​នឹង​ស្កប់ សុខ​ណា​ក៍​មិន​ស្មើ​នឹង​ស្ងប់”

Related Articles

រឿង៖ មិត្ត​ក្រៅ​អំបូរ -​ ដោយ ប៉ែន ពុទ្ធសភា 01/05/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ប្រលោមលោក, ព័ត៌មាន​ជាតិ.
Tags: , , ,
1 comment so far

ខាង​ក្រោម​នេះ​គឺ​រឿង “មិត្ត​ក្រៅ​អំបូរ” ដែល​និពន្ធ​ដោយ ប៉ែន ពុទ្ធសភា តែ​ក្រោយ​មក​លោក​ត្រូវ​​បង្ខំចិត្ត​ចាកចេញ​ពី​មាតុភូមិ​កំណើត ​ដោយសារ​តែ​មាន​ការ​គំរាម​ចាប់​ខ្លួន​ពី សំណាក់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។

“ចុច​លើ​រូបភាព​អាន​អត្ថបទ​រឿង”

ប្រភព៖ KI-Media.blogspot.com

Related Articles

ប្រលោមលោក៖ ក្មេង​វត្ត និង ក្មេង​សាលា​បារាំង 16/11/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ប្រលោមលោក.
Tags: , , ,
add a comment

“ចុច​លើ​រូបភាព​ចូល​ទៅ​អាន​រឿង”

-ដោយ ជុត ខៃ

ប្រលោមលោក៖ វាំងនន​ជីវិត 20/10/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ប្រលោមលោក.
Tags: , , ,
2 comments

រឿង “វាំងនន​ជីវិត”

-វាំងនន​ជីវិត​វគ្គ​ទី ១

-វាំងនន​ជីវិត​វគ្គ​ទី ២

-វាំងនន​ជីវិតវគ្គទី ៣ (ចប់)

ប្រលោមលោក៖ កូន​ក្របី​មនោសញ្ចេតនា 14/10/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ប្រលោមលោក.
Tags: , , ,
4 comments

រឿង​ “កូន​ក្របី​មនោសញ្ចេតនា”

-ដោយ ជុត ខៃ

និទាន​បែប​អប់​រំ៖ ផ្កា​មួយ​ទង 21/08/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​អប់រំ​, ប្រលោមលោក.
Tags: , ,
8 comments

មាន​ប្រុស​កំលោះ​ម្នាក់​បាន​និយាយ​ទៅ​កាន់​បុរស​វ័យ​ចំណាស់​ម្នាក់​ថា

-កំលោះក្មេង

លោក​អ៊ំ​មាន​អាយុ​ច្រើន​គួរ​សម​ខ្ញុំ​ឆ្ងល់​ថា​ហេតុ​អ្វី​ក៏​លោក​អ៊ំ​មិន​ព្រម​រៀប​ការ​យក​ប្រពន្ធ?

បុរសចំណាស់

នេះ​ពិត​ជា​សំនួរ​គួរ​អោយ​ចាប់​អារម្មណ៍​ណាស់​ក្មួយ​ ប៉ុន្តែ​ហេតុ​អ្វី​ក៏​ក្មួយ​មិន​ទាន់​រៀប​ការ ដែរ ក្មួយ​មាន​អាយុ​យ៉ាង​តិច​ក៏ ២៥ ឆ្នាំ​ ក្មួយ​មាន​លុយ មាន​ការងារ​ធ្វើ និង​ រូប​រាង​ក៏​សង្ហា ទៀត?

កំលោះក្មេង

តាម​ការ​ពិត​ក្មួយ​នៅ​មាន​ពេល​វេលា​វែង​ឆ្ងាយ​ទៀត​ដើម្បី​គិត​រឿង​នេះ ព្រោះ​ក្មួយ​នៅ​ក្មេង​តែ​​ក្មួយ​ពិត​ជា​ឆ្ងល់ និង ចង់​ដឹង​រឿង​របស់​លោក​អ៊ំ​ខ្លាំង​ណាស់។

បុរសចំណាស់

បើ​ក្មួយ​ចង់​ដឹង​លុះ​ណា​តែ​ក្មួយ​ដើរ​ជុំវិញ​បឹង​នេះ​មួយ​ជុំ​ រក​បេះ​ផ្កា​ណាដែល​ស្អាត​ជាង​គេ អោយ​អ៊ំ​មួយ​ទង​មក អ៊ំ​នឹង​រៀប​រាប់​រឿង​រ៉ាវ​គ្រប់​យ៉ាង​អោយ​ក្មួយ​បានជ្រាប។ អ៊ំ​ចាំ​ក្មួយ​នៅ​ទី​នេះ​តែ​ក្មួយ​ត្រូវ​សន្យា​នឹង​អ៊ំ​ថាមិន​ត្រូវ​ដើរ​បក​ក្រោយ​ជា​ដាច់​ខាត​ណា៎!

————

បុរស​​ក្មេង​នោះ​បាន​ចាក​ចេញ​ទៅ​រក​បេះ​ផ្កា​តាម​មាត់​បឹ​ង​បាត់​ទៅ ព្រោះ​គាត់​ចង់​ដឹង​រឿង រ៉ាវ​ពិត​របស់​បុរស​រ័យ​ចំណាស់​នោះ​ខ្លាំង​ណាស់មួយ​សន្ទុះ​ក្រោយមក បុរស​រ័យ​ក្មេង​បាន មក​ដល់​កន្លែង​ដើម​កន្លែង ដែល​គាត់​បាន​សន្យា​ជាមួយ​បុរស​វ័យ​ចំណាស់​ថា​មក​ជួប គាត់នៅ​ទីនេះ។តែ​វា​ចំឡែក​ពន់​ពេក​ក្រៃ​ ព្រោះ​នៅ​តាម​មាត់​បឹង​សំបូរ​ផ្កា​ច្រើន​ណាស់​តែ ក្នុង​ដៃ​បុរស​វ័យក្មេង​គ្មាន​ផ្កា​មួយ​ទង​មក​ជាមួយ​សោះ (មក​ដោយ​បាត​ដៃ​ទទេ)។

បុរសចំណាស់

អេ, ឯណា​ផ្កា​មួយ​ទង​ដែល​ក្មួយ​ទៅ​បេះ​អោយ​អ៊ំ​នោះ?

កំលោះក្មេង

តាម​ការ​ពិត​ខ្ញុំ​បាន​ឃើញ​ផ្កា​ស្អាត​ៗ​ជា​ច្រើន​ តាម​ដង​ផ្លូវខ្ញុំ​ឃើញ​មួយ​ហើយ​មួយ​ទៀត​តែ ខ្ញុំ​មិន​បាន​សំរេច​ចិត្ត​ថា​ បេះ​យក​មួយ​ទង​ណា​អោយ​ពិតប្រាកដ​នោះ​ទេ ព្រោះ​ខ្ញុំ​បាន​គិត ថានៅ​ខាង​មុខ​នឹង​មាន​ផ្កា​ស្អាត​ៗ​ជាង​នេះ​ត​ទៅ​ទៀត​ជាមិន​ខាន តែ​ពេល​ដែល​ខ្ញុំ ចាក​ចេញ​ហើយ​ដើរ​បន្ត​ខ្ញុំ​អត់​ឃើញ​មាន​ផ្កា​អោយ​ខ្ញុំ​បេះ​ទៀតនោះ​ទេ។ ខ្ញុំ​ចង់​បក​ក្រោយ​ទៅ រក​ផ្កា​ដែល​ស្អាត ផ្កា​ដែល​ខ្ញុំ​ដើរ​រំលង​នោះ​ដែរ​ តែ​ខ្ញុំ​បានសន្យា​ជា​មួយ​លោក​អ៊ំ​រួច​ហើយ​ថា​មិន​ដើរ​ត្រឡប់​ក្រោយ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ទីបំផុត​ខ្ញុំ​រក​ផ្កា​មួយ​ទង​មក​ដាក់​ក្នុង ដៃ​មិន​បាន។

យោបល​ដែល​គួរ​ពិចារណា

សូម ​ប្រយ័ត្ន​រឿង​រ៉ាវ​របស់​អ្នក​ជាន់​ដាន​នឹង​រឿង​និទាន​នេះ​សូម​កុំ​យក​ពេល​ វេលា​នៃ​ជីវិត​ដ៏​ខ្លី​របស់​អ្នក ​ទៅ​អង្គុយ​ធ្វើ​ការ​ប្រៀប​ធៀប​ច្រើន ហួស​ កំរិត​រហូត​ដល់​ទី​បញ្ចប់​នៃ​ជីវិត​អ្នក បាន​ត្រឹម​តែ​ដឹង និង សោក​ស្តាយ​​ផ្កា​ដែល​អ្នក​បាត់​បង់​ ផ្កា​ដែល​អ្នក​គិត​ថា​ “ល្អស្រស់” ហើយ​អ្នក​មិន​អាច​បក​ក្រោយ​ទៅ​បេះ ​យក​មក​បាន​នោះ​​​​ ព្រោះ​ផ្កា​មួយ ទង​នោះ​មិន ប្រាកដ​​ថា​នៅ​ត្រូវ​ការ​អ្នក រឺ ផ្កា​មួយ​ទង​នោះ ​អាច​នឹង​ធ្លាក់​ទៅ​ក្នុង​ដៃ​មនុស្ស​ផ្សេង​ទៅ ហើយ។

ម៉្យាង ​វិញ​ទៀត​ចំពោះ​អ្នក​មាន​ផ្កា​ក្នុង​ដៃ គួរ​ចេះ​ថែ​រក្សា ស្រោច​ទឹក ដាក់​ជី ដើម្បី​អោយ​ផ្កា​របស់​អ្នក​រីក​ស្រស់​បំព្រង ស្គុស​ស្គាយ មាន​ក្លិន​ពិដោរក្រអូប​ឈ្ងុយ​ឈ្ងប់ ជា​ជាង​យក​ភ្នែក និង អារម្មណ៍​ទៅ​សញ្ជឹង​គិត​មើល ​ឃើញ​ផ្កា​របស់ គេ​ផ្សេង​ថា​ល្អ ជាង របស់​ខ្លួន ដែល​ក្នុង​ពេល​តែ​មួយ​ក៏​ប្រហែល​មាន អ្នក​ផ្សេង​បាន​កំពុង​គិត​ ថាផ្កា​ក្នុង ​ដៃ​របស់​អ្នក ក៏​ល្អ​ជាង​របស់​គេ​ដែរ។

ឆ្អែត​ណា​ក៏​មិន​ស្មើ​នឹង​ស្កប់ សុខ​ណា​ក៍​មិន​ស្មើ​នឹង​ស្ងប់

Related Articles

រឿង​ផ្ទាល់ខ្លួន៖ ទុក​អូន​ក្នុង​បេះដូង​លុះ​ថ្ងៃ​អវសាន្ត 12/08/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន.
Tags: , , , , , , , ,
add a comment

ពេលវេលា​នៅ​ជាមួយ​គ្នា​អស់​ជាច្រើន​ឆ្នាំ​​ និស្ស័យ​ដែល​ពួក​យើង​មាន បាន​ដាច់​ជាច្រើន​ដង តែ​បង​បាន​ព្យាយាម​ចង​ភ្ជាប់​វា​វិញ ព្រោះ​បង​ដឹង​ថា​បង​រស់នៅ​គ្មាន​អូន​មិន​បាន បង​មិន​ដែល​ចង់​លឺ​ពាក្យ​ថា “បែក” បង​មិន​ដឹង​ថា​បង​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​នោះ​ទេ ពេល​ដែល​រស់នៅ​គ្មាន​អូន។ សូម្បី​តែ​គិត​ក៏​បង​ឈឺចាប់​ក្នុង​ចិត្ត​ដែរ គ្រាន់​តែ​គិត​ថា​បង​នឹង​ត្រូវ​ដើរ​ទៅ​មុខ​ទៀត​តែ​ម្នាក់​ឯង មិន​បាន​លឺ​សំលេង​អូន មិន​បាន​ដឹង​ថា​អូន​កំពុង​ធ្វើ​អ្វី បាន​ក្ដី​សុខ​ទុក្ខ​យ៉ាង​ណា ពួក​យើង​ហាក់​នឹង​មិន​ដឹង​អំពី​គ្នា​សូម្បី​តែ​បន្តិច បង​នឹង​ត្រូវ​ឈរ​មើល​ថ្ងៃ​លិច​តែ​ម្នាក់​ឯង ហើយ​នឹក​ដល់​អូន បង​នឹង​នឹក​ដល់​អូន​គ្រប់​ពេល​ដែល​បង​មើល​ថ្ងៃ​លិច។

មើល​ថ្ងៃ​លិច​បណ្ដើរ ទុក្ខ​សោក​បណ្ដើរ គិត​ថា​រូបរាង​អូន​អីឡូវ​យ៉ាង​ម៉េច​ហើយ? ហើយ​មាន​ដែល​នឹក​ឃើញ​ដល់​បុរស​ម្នាក់​នេះ​ទេ? បុរស​ម្នាក់​ដែល​កាលនោះ​ធ្លាប់​និយាយ​ពាក្យ​ផ្អែម​ល្ហែម ធ្លាប់​លួងលោម​អូន ធ្លាប់​ស្រលាញ់​អូន ធ្លាប់​សុំ​អោយ​អូន​មក​រួមរស់​ជាមួយ​គ្នា​ជា​ ប្តី + ប្រពន្ធ ប្រុស​ម្នាក់​ដែល​ចូលចិត្ត​និយាយ​កំប្លែង​អោយ​អូន​សើច បុរស​ម្នាក់​ដែល​ខឹង​ហើយ​ជេរ​ស្ដី​អោយ​អូន​ខ្លាំង​ៗ​រហូត​ធ្វើ​អោយ​អូន​យំ។

បង​មិន​ដឹង​ថា​បង​អាច​បន្ត​ជីវិត​ទៅ​មុខ​ទៀត​បាន​ប៉ុណ្ណា​នោះ​ទេ ជីវិត​មនុស្ស​មិន​ទៀង​ទាត់ បង​អាច​បាត់​បង់​វា​ថ្ងៃ​ណា​មួយ​មិន​ខាន តែ​បង​នឹង​នឹក​ឃើញ​ដល់​អូន និង កូន​យើង​ទាំង​ពីរ​នា​ដង្ហើម​ចុង​ក្រោយ​មុន​នឹង​បង​លា​ចាក​លោក​ទៅ បង​នឹង​នឹក​ឃើញ​ដល់​មនុស្ស​ស្រី​ម្នាក់​នេះ មនុស្ស​ស្រី​ដែល​បង​ស្រលាញ់​ឈ្មោះ កែវ ស៊ូខេង បង​នឹង​នឹក​ឃើញ​ដល់​កូន​ស្រី​ទាំង​ពីរ​នេះ កូន​ស្រី​ដែល​មាន​ឈ្មោះ​ថា កែវ ហ៊ុយលី និង កែវ ស៊ីឡៃ។

ទោះ​អូន​សំរេចចិត្ត​យ៉ាង​ណា​ក៏​ដោយ បង​គាំទ្រ​រាល់​ការ​សំរេច​ចិត្ត​របស់​អូន ចូរ​ចាំ​ថា​អូន​ធ្វើ​អ្វី​ក៏​បាន​ដែរ អោយ​តែ​អូន​សប្បាយ​ចិត្ត។ បង​សូម​ជូនពរ​ដល់​អូន និង កូន សូម​​អោយ​មាន​សំណាង​ល្អ ជួប​​មនុស្ស​​ប្រុស​ម្នាក់​ដែល​ល្អ​ជាង​បង មាន​លុយ​ច្រើន​ជាង​បង សង្ហារ​ជាង​បង និង ធ្វើ​អោយ​អូន​ស្រលាញ់​យ៉ាង​លើស​លុប។

បង​លា​សិន​ហើយ ថែរក្សា​ខ្លួន​ណា៎ មើល​ថែរក្សា​កូន​អោយ​បាន​ល្អ!

Related articles

%d bloggers like this: