jump to navigation

ប្រវត្តិសាស្ត្រ៖ អង្គការ​ជានរណា? 13/03/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ប្រវត្តិសាស្ត្រ​ខ្មែរ.
Tags: , , ,
add a comment

“សូម​ចុច​លើ​រូបភាព​ចូល​ទៅ​អាន​អត្ថបទ”

ចំរៀង​ខ្មែរ៖ ខ្មែរ​អើយ​ក្រោក​ឡើង 04/01/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំរៀង​ខ្មែរ, ចំរៀង​សំរាប់​ជាតិ, ប្រវត្តិសាស្ត្រ​ខ្មែរ.
Tags: , ,
add a comment

ព័ត៌មាន​ដកស្រង់៖ ប្រវត្តិ​សង្ខេប​របស់ អៀង សារី 07/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ប្រវត្តិសាស្ត្រ​ខ្មែរ, ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , ,
add a comment

ភាគ​ទី ១

ដកស្រង់​ចេញ​ពី៖ វិទ្យុ​បារាំង​ខេមរភាសា

បន្ទាប់ពី ប៉ុល ពត និង នួន ជា នៅ​សប្តាហ៍នេះ សេង ឌីណា នឹង​លើកយក​ប្រវត្តិ​មេដឹកនាំ​ខ្មែរក្រហម​មួយរូប​ទៀត មក​ជម្រាប​ជូន​លោក​អ្នកស្តាប់ គឺ អៀង សារី។ អៀង សារី គឺជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ​នៃ​របប​ខ្មែរក្រហម ហើយ​បច្ចុប្បន្ន​ត្រូវបាន​តុលាការ​ខ្មែរក្រហម​ ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្រ្គាម។ តើ អៀង សារី មានប្រវត្តិយ៉ាងណា?

អៀង សារី គឺជា​មេដឹកនាំ​ខ្មែរក្រហម​ដែល​ចេញមុខ​ចេញមាត់​ជា​សាធារណៈ​ច្រើន​ជាងគេ ព្រោះ​គាត់​គឺ​ជា​អ្នក​ទទួលបន្ទុក​កិច្ចការ​បរទេស។ ចំណែក​ក្នុង​បក្ស​វិញ អៀង សារី ជា​សមាជិក​គណៈអចិន្រ្តៃយ៍ ដែល​ជា​ស្ថាប័ន​មាន​អំណាច​កំពូល​ក្នុងការ​សម្រេច​កិច្ចការ​នានា ក្នុង​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ក្នុង​ចំណោម​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម អៀង សារី គឺជា​មនុស្ស​ស្និទ្ធ​នឹង ប៉ុល ពត ជាងគេ។ អៀង សារី និង ប៉ុល ពត បាន​ស្គាល់គ្នា និង​ជា​មិត្តភ័ក្តិ​យ៉ាង​ជិតស្និទ្ធ​នឹងគ្នា តាំងពី​ពេល​រៀន​នៅ​ភ្នំពេញ រហូត​បាន​អាហាររូបករណ៍​ទៅរៀន នៅ​ប្រទេស​បារាំង​ជាមួយគ្នា។ ប្រពន្ធ​របស់ អៀង សារី និង​ប្រពន្ធ​របស់ ប៉ុល ពត គឺជា​បងប្អូន​បង្កើត​នឹងគ្នា។ ក្រោយពេល​វិលត្រឡប់​ពី​ប្រទេស​បារាំង ប្តី-ប្រពន្ធ អៀង សារី និង ប៉ុល ពត រស់នៅ​ក្នុង​ផ្ទះ​ជាមួយគ្នា នៅ​ក្រុង​ភ្នំពេញ។ ជាទូទៅ អៀង សារី ត្រូវបាន​គេ​ស្គាល់​ថា ជា​មេដឹកនាំ​លំដាប់​ទីបី នៃ​របប​ខ្មែរក្រហម បន្ទាប់ពី នួន ជា ដែល​ជា​អនុលេខា​បក្ស។

  • តើ អៀង សារី ជា​នរណា?

អៀង សារី មាន​ឈ្មោះ​កំណើត​ថា គីម ត្រាង កើត​នៅ​ឆ្នាំ​១៩២៥ នៅ​ខេត្ត​ត្រាវិញ កម្ពុជាក្រោម។ គីម ត្រាង ត្រូវបាន​ឳពុកម្តាយ ប្តូរឈ្មោះ​មកជា អៀង សារី នៅពេល​មក​រៀន​នៅ​កម្ពុជា ដើម្បី​ឲ្យ​មាន​សូរសៀង​ជា​ឈ្មោះ​ខ្មែរ។ អៀង សារី បាន​បន្ថយ​អាយុ​បួនឆ្នាំ ដោយ​ប្តូរ​ឆ្នាំ​កំណើត​ពី​១៩២៥ មក ១៩២៩​វិញ ដើម្បី​បាន​ចូលរៀន​នៅ​សាលា​បឋមសិក្សា។

នៅឆ្នាំ១៩៤៥ អៀង សារី បាន​ចូលរៀន​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ នៅ​ទីក្រុង​ភ្នំពេញ។ អៀង សារី បាន​ប្រឡូកចូល​ក្នុង​នយោបាយ នៅ​ឆ្នាំ១៩៤៦ ដោយ​បាន​ដឹកនាំ​ក្រុម​និស្សិត​ប្រឆាំង​នឹង​អាណានិគម​បារាំង។ មួយឆ្នាំក្រោយមក អៀង សារី បាន​ជួប​ជាមួយ សាឡុត ស ពេលដែល សាឡុត ស បាន​វិលត្រឡប់ពី​អនុវិទ្យាល័យ​ព្រះសីហនុ ខេត្ត​កំពង់ចាម មក​រៀន​នៅ​សាលា​បច្ចេកទេស ហៅ “សាលាដែក” ក្នុង​ខ័ណ្ឌ​ឫស្សីកែវ។ អៀង សារី និង សាឡុត ស ក៏បាន​រាប់អានគ្នា​ជា​មិត្តភ័ក្តិ​យ៉ាង​ជិតស្និទ្ធ។ យោងតាម លោក​កេង វ៉ាន់សាក់ សាឡុត ស និង អៀង សារី បាន​ចូលរួម​យ៉ាង​សកម្ម​ជួយ​គណបក្ស​ប្រជាធិបតេយ្យ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​ឆ្នាំ១៩៤៧។ (ច្រើន​ទៀត…)

អំណាន៖ សួន​សន្តិភាព – ម៉ៅ ចំណារ 30/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, អត្ថបទ​តាម​សំណូមពរ, អំណាន.
Tags: , , , , , , , , , , , , ,
add a comment

ខាង​​ក្រោម​នេះ​ជា​អត្ថបទ​មួយ​និយាយ​អំពី​ការ​ចង់​បង្កើត​ “សួន​សន្តិភាព” នៃ​ក្ដី​ស្រមៃ​របស់​ក្មេង​ស្រី​រស់នៅ​ស្រុក​ខ្មែរ​ម្នាក់​​ ដែល​ស្រលាញ់​ជាតិ មាតុភូមិ ការ​រីក​ចំរើន ភាព​រុងរឿង ការ​រស់នៅ​ចុះ​សម្រុង​គ្នា ដោយ​ក្ដី​សុខ​សប្បាយ​ទាំង​ផ្លូវ​កាយ ផ្លូវ​ចិត្ត ហើយ​ចំពោះ​រូប​នាង​ផ្ទាល់​ដែល​ចាប់​ពី​បើក​ភ្នែក​ ឃើញ​ដែនដី​ខ្មែរ​កាលណា​មក នាង​ហាក់​កម្រ​ឃើញ​ទឹក​ដី​នៃ​ជីវិត​របស់​នាង​ដែល​មនុស្ស​រាល់​គ្នា​អោយ​រហស្សនាម​​​ថា ទឹកដី​សុវណ្ណភូមិ នេះ​មាន​ពន្លឺ​​ចែងចាំង​ណាស់​ ហេតុ​នេះ​ហើយ​អ្វី​ដែល​នាង​​ និង ​ប្រជាជន​ទូទាំង​ប្រទេស​​កំពុង​តែ​ស្រេក​ឃ្លាន​បំផុត​​នោះ​គឺ “សន្តិភាព”។

តើ​ពាក្យ​ដែល​នាង​និយាយ​ថា “សន្តិភាព” នេះ​​គឺ​នាង​សំដៅ​ទៅ​កាន់​ការ​​​មិន​ធ្វើ​​សង្គ្រាម​រវាង​ ខ្មែរ-ថៃ និង ខ្មែរ-យួន និង បរទេស​ផ្សេង​ទៀត? ទាំង​​អស់​​នេះ​សុទ្ធ​តែ​មិនមែន អញ្ចឹង​តើ​នាង​សំដៅ​លើ​អ្វី​ពិត​ប្រាកដ? គោល​គំនិត​របស់​នាង​​ចង់​បាន​បាន​នោះ​គឺ សន្តិភាព​ក្នុង​ប្រទេស រវាង​ខ្មែរ​ និង ខ្មែរ​គ្នា​ឯង។ នាង​បាន​ដឹង​យ៉ាង​ច្បាស់​តាមរយៈ​ឯកសារ​ប្រវត្តិសាស្ត្រ ហើយ​នាង​បាន​ដឹង​ថា​ប្រទេស​ជាតិ​ដ៏​ប្រសើរ​របស់​នាង​​បាន​ឆ្លង​កាត់​សង្គ្រាម​រវាង​គ្នា​ និង គ្នា​អស់​ជាច្រើន​សតវត្ស​ណាស់​មក​ហើយ ពិសេស​ចុង​ក្រោយ​នេះ​គឺ​មហា​វិនាសកម្ម​ពី​សំណាក់​ការ​ដឹក​នាំ​របស់​លោក ប៉ុល ពត។

ចំណុច​សង្គ្រាម​ និង ការ​បែង​ចែក​ខ្មែរ​ជា​ច្រើន​ក្រុម នៃ​របប​ដឹក​នាំ​របស់ ប៉ុល ពត នេះ​ជា​ចំណុច​ដែល​នាង​សង្កត់​យ៉ាង​ធ្ងន់​ក្នុង​គោលបំណង​បង្កើត “សួន​សន្តិភាព” ព្រោះ​នាង​បាន​ដឹង​ថា​អ្នក​ដែល​បាត់បង់​មនុស្ស​ជា​ទី​ស្រលាញ់​​ដូច​ជា​ បង ប្អូន ពូ មីង ម្ដាយ ឪពុក……ពួក​គេ​នៅ​មាន​ចិត្ត​ខឹង​គុំកួន នៅ​ក្នុង​ចិត្ត​ត្បិត​តែ​ពួក​គេ​មិន​និយាយ​ចេញ​ពេល​ខ្លះ ហើយ​មនុស្ស​មួយ​ក្រុម​ទៀត​គឺ​កងទ័ព​ដែល​ធ្វើ​ការ​ជាមួយ​ក្រុម​ខ្មែរ​ក្រហម ធ្វើ​តាម​បញ្ជា​របស់​ខ្មែរ​ក្រហម ពួក​គេ​សព្វ​ថ្ងៃ​រស់នៅ​ក្នុង​វិប្បដិសារី​ មាន​កំហុស​ក្នុង​ចិត្ត​ ទោះ​បី​ខ្លួន​ធ្វើ​តាម​បញ្ជា​គេ​ក្ដី​ក្នុង​ការ​កាប់​សំលាប់​ប្រជាជន​ដែល​ជា​ជាតិ​របស់​ខ្លួន​ឯង។​​

ជន​រងគ្រោះ​ដែល​បាត់​បង់​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន និង មនុស្ស​ដែល​មាន​បាត​ដៃ​ប្រឡាក់​ឈាម​តើ​ពួក​គេ​ទាំង​ពីរ​ សង​ខាង​អាច​ចាប់​ដៃ​គ្នា​បាន​ទេ​ក្នុង​ពេល​អីឡូវ? អ្នក​បាត់​បង់​មនុស្ស​ជាទី​ស្រលាញ់​ប្រាកដ​ជា​ ​មិន​ចង់​ចាប់​ដៃ​ជាមួយ​អ្នក​ដែល​បាន​ប្រព្រឹត្ត​នោះ​ទេ ហើយ​ចំនែក​អ្នក​ដែល​បាន​ប្រព្រឹត្ត​ តើ​ពួក​គេ​ហ៊ាន​ចាប់​ដៃ​​ជន​រងគ្រោះ​ទាំង​នោះ​ទេ? ក៏​ពួក​គេ​មិន​ហ៊ាន​ដែរ ព្រោះ​ខ្លួន​តែងតែ​គិត​ថា​ខ្លួន​មាន​កំហុស​ក្នុង​ចិត្ត​រៀង​រហូត​មក។

អញ្ចឹង​បាន​សេចក្ដី​ថា​ខ្មែរ​នៅ​តែ​ចូល​មិន​ចុះ​នឹង​គ្នា ខ្មែរ​នៅ​បែក​ចែក​គ្នា ខ្មែរ​មិន​កាន់​ដៃ​គ្នា ចុះ​ធ្វើ​ម្ដេច​អោយ​ខ្មែរ​យើង​អាច​ហុច​​ចាប់​ដៃ​គ្នា​ឡើង​វិញ​ទោ​វិញ​ទៅ​មក? ចំពោះ​កញ្ញា ម៉ៅ ចំណារ ថា​នឹង​យក​ធម្មជាតិ​ដើម្បី​តភ្ជាប់​ទំនាក់ទំនង​នេះ​ឡើង​វិញ​ ដោយ​បង្កើត​អោយ​មាន​ “សួន​សន្តិភាព” ​ មួយ ​អោយ​មនុស្ស​គ្រប់​គ្នា​អាច​ដាំ​ដើមឈើ​នៅ​ទីនោះ អ្នក​បាត់​បង់​អ្នក​ជា​ទី​ស្រលាញ់​អាច​ដាំ​ដើម​ឈើ​មួយ​ដើម ហើយ​អាច​គិត​ក្នុង​ចិត្ត​ថា ​អ្នក​ដែល​បាន​ស្លាប់​ទៅ​នោះ​បាន​រស់​ឡើង​វិញ ដូច​ដើម​ឈើ​​ដែល​ពួក​គេ​ដាក់​ដាំ​នោះ។ ហើយ​អ្នក​ដែល​ប្រព្រឹត្ត​ក៏​អាច​ដាំ​ដើម​ឈើ​ដែរ​ ដោយ​គិត​ក្នុង​ចិត្ត​ថា​ ខ្លួន​បាន​ស្រោច​ស្រង់​ជីវិត​មនុស្ស​ ដែល​ខ្លួន​ធ្វើ​អោយ​ស្លាប់​ខ្លួន​អោយ​រស់​ឡើង​វិញ​ដែរ ដូច​ដើមឈើ​ដែល​ពួក​គេ​ដាំ​ឡើង​វិញ​អញ្ចឹង។

តើ​អ្នក​ទាំង​អស់​គ្នា​យល់​យ៉ាង​ដូចម្ដេច​ដែរ​ ចំពោះ​គំនិត​នេះ? ប្រសិន​ជា​អ្នក​គិត​ថា​គំនិត​នេះ​ប្រសើរ​ដែល​ធ្វើ​អោយ​ខ្មែរ​ចាប់​ដៃ​គ្នា​ឡើង​វិញ​បាន​តាម​រយៈ​ធម្មជាតិ សូម​មេត្តា​ទទួល​ដឹង​ និង បញ្ជូន​សារ​ដ៏​វែង​នេះ​ដល់​មនុស្ស​គ្រប់​គ្នា​ក្នុង​សង្គម​​ខ្មែរ និង សកលលោក​ទាំង​មូល ដោយ​សង្ឃឹម​ថា​ “សួន​សន្តិភាព” នឹង​លេច​រូបរាង​ឡើង​បាន ដោយ​ប្រការ​ណាមួយ​ក្នុង​ទឹកដី​សុវណ្ណភូមិ​នៃ​យើង ដែល​នឹង​មាន​ដើមឈើ​គ្រប់​មុខ មាន​ផ្កា​ចម្រុះ​ពណ៌​​សំរាប់​រាល់​ការ​ផ្សះផ្សា​គ្នា​ទាំង​ឡាយ​ ជា​សួន​កំសាន្ដ​ សួន​លំអ​ សំរាប់​មនុស្ស​គ្រប់​រូប​​បង្កើត​អោយ​មាន​សន្តិភាព​ពិត​ប្រាកដ​នោះ​គឺ “សួន​សន្តិភាព” សួន​​ដែល​នាំ​មក​នូវ​សន្តិភាព​ផ្លូវ​ចិត្ត​សំរាប់​មនុស្ស​រាល់​គ្នា។

View this document on Scribd

Related articles

ឯកសារ​តុលាការ​អន្តរជាតិ​​លើរឿងក្តី​ប្រាសាទ​ព្រះវិហារ​ 26/06/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ប្រវត្តិសាស្ត្រ​ខ្មែរ, អំណាន.
Tags: , , , , , , ,
1 comment so far

ទាញ​យក​ទុក​សូម ចុច​ទីនេះ

View this document on Scribd

Related articles

វីដេអូ៖ អៀ សុផល នៅ​វេទិការ​សេរីភាព​នៃ​​ក្រុង អូស្លូ 10/06/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, ប្រវត្តិសាស្ត្រ​ខ្មែរ, ព័ត៌មាន​ជាតិ.
Tags: , , , , , ,
add a comment

នៅ​វីដេអូ​ខាង​ក្រោម​នេះ​អ្នក​ក៏​នឹង​ឃើញ​លោក អៀ សុផល ក្នុង ​វេទិកា​សេរីភាព​អូស្លូ Oslo Freedom Forum លើក​និយាយ​អំពី​មនុស្ស​មួយ​ចំនួន​ ដែល​រស់នៅ​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប​​ ដែល​សុទ្ធ​តែ​ប្រទេស​ប្រកាន់​យក​លទ្ធិ ប្រជាធិបតេយ្យ ​ថា​ពួក​គេ​គាំទ្រ​ការ​ដឹកនាំ​របស់​របប ប៉ុល ពត ទោះ​បី​អ្នក​ទាំង​ឡាយ​នោះ​បាន​ទៅ​ប្រទេស​កម្ពុជា​ផ្ទាល់​ភ្នែក​ហើយ​ក៏​ដោយ ហើយ​ក្នុង​វីដេអូ​នេះ​អ្នក​ក៏​ឃើញ​អ្នកស្រី អៀង ធារិទ្ធិ ប្រពន្ធ​របស់​លោក អៀង សារី ត្រូវ​បាន​ប្រទេស ស៊ុយអែត អញ្ជើញ​មក​ជា​ភ្ញៀវ​ពិសេស​ ដោយ​មាន​ការ​ថ្លែង​សន្ទរកថា​អោយ​ពួក​​អ្នក​ចេះដឹង​ទាំង​ឡាយ​នោះ​នៅ​ ស៊ុយអែត ស្ដាប់​ទៀត​ផង។

គួរ​ដឹង​ថា​នៅ​ឆ្នាំ ​១៩៧៨ ដែល​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​របប​កាប់​សំលាប់​នៅ​ឡើយ មាន​គណៈប្រតិភូ​មួយ​ក្រុម​មក​ពី​ទ្វីប អឺរ៉ុប ត្រូវ​បាន​​ក្រុម ប៉ុល ពត នេះ​អញ្ជើញ​ទៅ​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើទស្សនកិច្ច និង ស្វែង​យល់​ពី​ការ​ដឹក​នាំ​តាម​បែប​ថ្មី​របស់​ពួក​គេ។ គណៈប្រតិភូ​ទាំង​នោះ​មាន​ការ​កោត​សរសើរ​ចំពោះ​ការ​ដឹក​នាំ​របស់ ប៉ុល ពត​ ណាស់ ដែល​សូម្បី​តែ​តំណាង​ពិសេស​នៃ​ប្រទេស ស៊ុយអែត ត្រឡប់​មក​វិញ​បាន​និយាយ​ប្រាប់​ជនជាតិ​ ស៊ុយអែត ទាំង​អស់​ថា​គួរ​យក​តម្រាប់​តាម​ការ​ដឹកនាំ​របស់ ប៉ុល ពត ទៀត​ផង។ តាម​ការ​ពិត​ពួក​គេ​ត្រូវ​បាន​ក្រុម​លោក ប៉ុល ពត បោកប្រាស់​ដោយ​មាន​ការ​រៀប​ចំ​បន្លំ​ភ្នែក​គ្រប់​យ៉ាង មាន​មនុស្ស​ធ្វើ​កសិកម្ម ញញឹម សើច​សប្បាយ មាន​រូបរាង​ទ្រលុក​ទ្រលន់ ផ្ទះ​សម្បែង ផ្លូវ​ថ្នល់​ស្អាត​បាត​ជាដើម។

លោក អៀ សុផល បង្ហាញ​ថា​កម្ពុជា​​គឺជា​ដែន​កោះ​សន្តិភាព​ និង ជា​គំរូ​អភិវឌ្ឍន៍​មួយ ដែល​ជា​អកុសល​សង្គ្រាម​នៅ វៀតណាម បាន​ផ្ទុះ​ឡើង​ហើយ​ហូរ​ចូល​មក​កម្ពុជា ហើយ​បង្ក​ឲ្យ​មាន​អំពើ​ប្រល័យ​ពូជសាសន៍​ដ៏​យង់ឃ្នង​មួយ។ លោក​ពន្យល់​ពី​ប្រវត្តិ គ្រួសារ​របស់​លោក​ដែល​ត្រូវ​បាន​ជម្លៀស​​​ចេញ​ពី​ទីក្រុង​ទៅ​នៅ​ជនបទ ក្រោយ​ពី​ខ្មែរ ក្រហម ឡើង​កាន់​អំណាច ហើយ​បាន​រៀបចំ​សង្គម​ខ្មែរ​ឡើង​វិញ​ដោយ​ស្រមៃ​កសាង​ប្រទេស​ឲ្យ​មាន​ភាព​ក្សេមក្សាន្ត​ដោយ​ផ្អែក​តែ​ទៅ​លើ​កសិកម្ម​ប៉ុណ្ណោះ។

លទ្ធផល​នៃ​ពិសោធន៍​សង្គម​បែប​នេះ​បាន​បណ្ដាល​​ឲ្យ​​មនុស្ស ១,៧ លាន​នាក់ បាន​ស្លាប់ ដែល​ម្នាក់​ក្នុង​ចំណោម ៤ នាក់​ស្លាប់​ដោយ​អត់​អាហារ​រួម​ទាំង​ឪពុក​របស់​លោក។ មូលហេតុ​ដែល​លោក​នៅ​មាន​ជីវិត​គឺ​ដោយសារ​ម្ដាយ​របស់​លោក​បាន និយាយ​ភាសា​វៀតណាម​ ដែល​គាត់​ចេះ​បន្តិច​បន្តួច​​បន្លំ​អត្តសញ្ញាណ​ជួយ​ឲ្យ​កូន​ៗ​ គេច​ចេញ​ពី​កម្ពុជា​។ លោក​រៀបរាប់​ពី​កន្លែង​ធ្វើ​ទារុណកម្ម​នៅ​ គុក​ទួលស្លែង ​​ដែល​មាន មនុស្ស ១ ៦,០០០ នាក់​បាន​ស្លាប់​រួម​មាន ស្ត្រី ក្មេង​ប្រុស-ស្រី។

មាន​បញ្ញវន្ត​នៅ​លោក​ខាង​លិច​ដូច​ជា​លោក Noam Chomsky, George Hildebrand និង Gareth Porter បាន​សរសើរ​ និង គាំទ្រ​ដល់​របប​ព្រៃផ្សៃ​នេះ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​យល់​ច្រឡំ​ថា​ជា​រឿង​ល្អ។ សាលាក្ដី​ខ្មែរ​ក្រហម​មួយ​ដែល​មាន​ អាយុ​កាល​ ៤ ឆ្នាំ​នឹង​កាត់​ទោស​បុគ្គល​ម្នាក់​ដែល​ទទួលខុស​គុក​ទួលស្លែង នៅ​ខែ កក្កដា ឆ្នាំ ២០១០។ លោក សុផល បង្ហាញ ពី​កំហុស​ក្នុង​ការ​ដែល​មិន​បាន​ថែរក្សា​ឯកសារ ប្រវត្តិសាស្ត្រ​ដ៏​ត្រឹមត្រូវ​ដែល​ចែង​ថា​អំពើ​ប្រល័យពូជសាសន៍​ត្រូវ​តែ​កំណត់​ ដោយ​ច្បាប់ និង មាន​ការ​​កាត់​ទោស។

Related articles

០៤-មិថុនា ខួប ៦២ ឆ្នាំ​ខ្មែរ​បាត់​បង់​ដី​កម្ពុជា​ក្រោម 04/06/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ប្រវត្តិសាស្ត្រ​ខ្មែរ, ព័ត៌មាន​ជាតិ.
Tags: , , ,
9 comments

ថ្ងៃ​នេះ​អាច​ចាត់​ទុក្ខ​ជា​ថ្ងៃ​សោក​សង្រេង​មួយ​សំរាប់​ប្រជាជន​ខ្មែរ​យើង​ ដែល​មាន​ពូជ​ពង្ស​​តែ មួយ​រស់​លើ​ទឹកដី​ជាមួយ​គ្នា​ ត្រូវ​បាន​គេ​ពង្រាត់​ បំបែក ​ចាកចេញ យក​ទៅ​នៅ​ក្រោម​​ការ​គ្រប់គ្រង​របស់​អ្នក​​ដទៃ​គឺ​ប្រទេស​ យួន។ ពួក​យើង​ពិត​ជា​នឹក​រលឹក​គ្នា ពួក​យើង​ដូច​កូន​ដែល​កើត​ចេញ​ពី​ផ្ទៃ​ម្ដាយ​តែ​មួយ ហើយ​គេ​​ពង្រាត់​យក​អ្នក​ទៅ​រស់នៅ​ទី​កន្លែង​ផ្សេង ដែល​គេ​អាច​វាយ​ធ្វើបាប បំបិទ​សិទ្ធិ​សេរីភាព កាប់​សំលាប់ ចាប់​ដាក់​គុក មិន​អោយ​នឹក​នា​ដល់​បង​ប្អូន មិន​អោយ​រៀន និង និយាយ​ភាសា​កំណើត​របស់​ខ្លួន។

ពេល​អ្នក​រង​ទុក្ខ​លំបាក ត្រូវ​គេ​វាយ​ធ្វើ​បាប អ្នក​មិន​មាន​ឪពុក​ម្ដាយ​ណា​សំរាប់​អោយ​អ្នក​រត់​ទៅ​​អោយ​ជួយ អ្នក​ត្រូវ​ប្រឹង​រស់​ដោយ​ខ្លួន​ឯង ពួន​សំងំ​សម្រក់​ទឹកភ្នែក គ្មាន​អ្នក​លួង​លោម បបោស​អង្អែល អ្នក​ប្រៀប​បាន​នឹង​​មនុស្ស​ដែល​ត្រូវ​គេ​បោះ​បង់​ចោល ពួក​យួន​នៅ​ទីនោះ​គេ​ថា​ពួក​គេ​ជា​ឪពុក​ម្ដាយ​អ្នក​ តែ​គេ​វាយ​អ្នក ទាត់​ ធាក់ គ្មាន​ត្រា​ប្រណី ម្ដង​ម្កាល​ដែល​អ្នក​ទ្រាំ​មិន​បាន​​អ្នក​លួច​រត់​ត្រលប់​មក​រក​ឪពុក​ម្ដាយ​ទីនេះ តែ​អ្នក​ត្រូវ​បាន​គេ​ចាប់​ចង​ស្លាប​សេក​បញ្ជូន​ទៅ​វិញ​ដដែល ហើយ​អ្នក​នឹង​ទទួល​ទោស​ទ្វេ​ដង។

ថ្ងៃ​នេះ​កាល​ពី​ថ្ងៃ​ទី ០៤ ខែ មិថុនា ឆ្នាំ ១៩៤៩   កាល​ពី ៦២ ឆ្នាំ​មុន​​ពួក​យើង​បែក​គ្នា តែ​សូម​ប្រាប់​ថា​អ្នក​នៅ​ក្នុង​បេះដូង​ពួក​យើង​គ្រប់​ពេល យើង​នឹក​អ្នក​ទាំង​អស់​គ្នា​នៅ​ទីនោះ ហើយ​សង្ឃឹម​ថា​ពួក​យើង​នឹង​បាន ​ជួប​ជុំ​រស់​ក្នុង​ទ្រនំ​រួម​គ្នា​មួយ​ម្ដង​ទៀត ​ជា​​មិន​ខាន។ សូម​សំណាង​​ល្អ​គ្រប់​យ៉ាង សូម​ថែ​រក្សា​ខ្លួន!

  • ចូល​មើលក្រាហ៊្វិក​ព័ត៌មាន​បន្ថែម ចុចទីនេះ
  • អាន​សន្ទរកថា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​សូម ចុចទីនេះ

Related articles

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣-តុលា-១៩៩១ 01/06/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ប្រវត្តិសាស្ត្រ​ខ្មែរ.
Tags: , , ,
add a comment

ចូល​ទៅ​គេហទំព័រ​ដើម​ដោយ ​ចុច​ទីនេះ
Related articles
%d bloggers like this: