jump to navigation

ផៃ ស៊ីផាន ជា​នរណា​ហើយ​មាន​ក្តី​ប្រាថ្នា​អ្វីខ្លះ? 08/04/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags:
add a comment

ដកស្រង់​ទាំង​ស្រុង​ពី​ភ្នំពេញ​ប៉ុស្ដិ៍

ក្នុង​វ័យ ៦១​ឆ្នាំ ស្ថិត​នៅ​ក្នុង​ការិយាល័យ​អ្នក​នាំ​ពាក្ស​របស់​រដ្ឋាភិបាល នៅ​ក្នុង​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី លោក ផៃ ស៊ីផាន បាន​បញ្ចេញ​នូវ​វោហារសាស្ដ្រ​បង្ហាញ​ពីភាព​ស្មោះ​ត្រង់​ចំពោះ​រដ្ឋាភិបាល​និង​ការងារ​របស់​លោក​ដែល​ជា​អ្នក​នាំ​ពាក្យ។ លោក​បញ្ជាក់​ថា រាល់​ការងារ​ដែល​លោក​ធ្វើ គឺ​ដើម្បី​សន្តិភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​សម្រាប់ កម្ពុជា។

មនុស្ស​ដែល​គ្មាន​ស្រុក​កំណើត​ម្នាក់​នេះ កើត​នៅ ឆ្នាំ​១៩៥៣ នៅ​កណ្ដាល​បឹង​ទន្លេ​សាប​ក្នុង ឃុំ​ឆ្នុកទ្រូ ខេត្ត​កំពង់ឆ្នាំង ដែល​ឪពុក​របស់​លោក​ទទួល​មរណភាព​ចំ​ពេល​ដែល​លោក​កើត។

នៅ​ក្នុង​វ័យ​ប្រាំ​បួន​ឆ្នាំ កុមារ ផៃ ស៊ីផាន បាន​ស្នាក់នៅ​វត្ត ដែល​ស្ថិត​នៅ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ឪពុក​ចិញ្ចឹម​ដែល​ពេល​នោះ​លោក​បាន​សិក្សា​នៅ​សាលា ទេព​បាណន់ នៅ​ក្នុង ខេត្ត​បាត់ដំបង។ នៅ​អំឡុង ឆ្នាំ​១៩៧២ លោក​បាន​បញ្ចប់​មហា​វិទ្យាល័យ​អក្សរសាស្រ្ដ​និង​មនុស្ស​សាស្រ្ដ សេដ្ឋកិច្ច និង​នីតិសាស្រ្ត នៅ ទីក្រុង​ភ្នំពេញ។ រវាង ឆ្នាំ​១៩៧០ ដល់ ឆ្នាំ​១៩៧៥ លោក ស៊ីផាន បាន​ចូល​រួម​នៅ​ក្នុង​ចលនា​យុវជន​ប្រឆាំង​នឹង​កុម្មុយនីស្ត ហើយ​បាន​ចូល​បម្រើ​ជា​ទាហាន អាមេរិក បណ្ដើរ​ក្នុង​ពេល​ដែល​លោក​នៅ​កំពុង​សិក្សា។ លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​បាន​ចូល​រួម​បម្រើ​ការងារ​នយោបាយ​ការ​បរទេស​សហរដ្ឋ​អាមេរិក ប្រឆាំង​កុម្មុយនីស្ត ដែល​ប្រើ​ទឹក​ដី ឥណ្ឌូចិន ខ្ញុំ​ឆ្លង​កាត់​ប្រតិបត្តិការ​តាម ខេត្ត​កំពង់ចាម កំពង់ធំ ដែល​ជា​តំបន់​ឆ្លង​កាត់​របស់​យួន​ខាង​ជើង»។

(ច្រើន​ទៀត…)

កិច្ច​សម្ភាស​ទាក់ទង​នឹង​ច្បាប់​អាពាហ៍ពិពាហ៍​រវាង​ស្រី​ខ្មែរ​ជាមួយ​នឹង​បុរស​បរទេស 16/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, រឿង​ផ្ទាល់​ខ្លួន.
Tags: , , , , , , ,
add a comment

ច្បាប់​ថ្មី​អំពី​អាពាហ៍ពិពាហ៍​ស្ត្រី​ខ្មែរ​ ជាមួយ​ជន​បរទេស” ខ្ញុំ​បាន​សរសេរ​អត្ថបទ​ផ្សាយ​នៅ​ក្នុង​ប្លុក​នេះ​ទាំង​លើក​នេះ​មាន​ចំនួន ៤ ដង​រួច​មក​ហើយ ព្រោះ​ខ្ញុំ​ចង់​ដឹង និង ចូល​ក្នុង​ជម្រៅ​ចិត្ត​ប្រជាជន​ខ្មែរ​យើង ​អោយ​បាន​ជ្រៅ​ជាង​នេះ​បន្តិច ដូច្នេះ​ខ្ញុំ​អាច​ទទួល​ដឹង​​ថា​តើ​ពួក​គាត់​គិត​យ៉ាង​ដូចម្ដេច​ដែរ? តែ​តាម​រយៈ​ពេលវេលា​កន្លង​មក​នេះ ​​ប្រធាន​បទ​នេះ​ហាក់​មិន​សូវ​ទទួល​ចំណាប់​អារម្មណ៍​ច្រើន​សោះ ព្រោះ​ខ្ញុំ​គិត​ថា​ដោយសារ​ មាន​បញ្ហា​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​បាន​កំពុង និង កំពុង​តែ​កើត​ឡើង​ក្នុង​ស្រុក​ខ្មែរ ដូច្នេះ​តាម​រយៈ​កិច្ច​សម្ភាស​មួយ​ជាមួយ​នឹង​ វិទ្យុ​អូស្ត្រាលី​អន្តរជាតិ (អូស្ត្រាលី​ភាសា​អង់គ្លេស) ខ្ញុំ​មិន​អាច​អោយ​ចំលើយ​ពិត​ប្រាកដ​មួយ​បាន​ទេ​ថា​ ប្រជាជន​ខ្មែរ និង អ្នក​អាន​ក្នុង​ប្លក់​ខ្ញុំ​គិត​យ៉ាង​ដូច​ម្ដេច? ខ្ញុំ​បាន​ត្រឹម​តែ​​និយាយ​ពាក្យ​មួយ​ម៉ាត់​ថា “ពួក​គេ​មិន​ប្រាកដ​ក្នុង​ចិត្ត​ទេ​ថា​ច្បាប់​នេះ​ល្អ រឺ មិន​ល្អ” ខ្ញុំ​សុំទោស​ដែរ​ ដែល​ត្រូវ​និយាយ​ពាក្យ​នេះ​ ព្រោះ​​តែ​ខ្ញុំ​ខ្លួន​ឯង​មិន​បាន​ដឹង​មែន​ថា​ អ្នក​ទាំង​អស់​គ្នា​គិត​យ៉ាង​ម៉េច។​ ក្នុង​កិច្ច​សម្ភាស​នេះ​ក៏​មាន​លោក​ ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា និង អ្នកស្រី​ មួរ សុខហួរ ជា​សមាជិក​រដ្ឋសភា និង កញ្ញា នីម សុង ជា​គ្រូបង្រៀន​ភាសា​​ខ្មែរ​ដល់​ជន​បរទេស។

ស្ដាប់​ផ្ទាល់​នៅ​គេហទំព័រ​របស់​វិទ្យុអូស្ត្រាលី ចុច​ទីនេះ

Related articles

%d bloggers like this: