jump to navigation

អាថ៌កំបាំង​ពី​​ក្រោយ​ការ​គប់​គ្រាប់​បែក​ ៣០-មីនា-១៩៩៧ 30/03/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់, ព័ត៌មាន​ផ្សេង​ៗ.
Tags: , , ,
add a comment

ការ​គប់​គ្រាប់​បែក​ចូល​ក្នុង​ហ្វូង​មនុស្ស​ដែល​ការ​ជួប​ជុំ​នោះ​រៀប​ចំ​ឡើង​ដោយ​​លោក​ សម រង៊្សី កាល​ពី​ថ្ងៃ​ទី ៣០-មីនា-១៩៩៧ បាន​ធ្វើ​អោយ​មនុស្ស​ជាង​ដប់​នាក់​ស្លាប់​នៅ​នឹង​កន្លែង និង មនុស្ស​រាប់​រយ​នាក់​ទៀត​រង​របួស ហើយ​ពិការ​រហូត​មក​ដល់​សព្វ​ថ្ងៃ ដែល​រហូត​មក​ដល់​ថ្ងៃ​ទី ៣០-មីនា-២០១៣ នេះ​មាន​រយៈពេល​ ១៦ ឆ្នាំ​មក​ហើយ​ តែ​អាជ្ញាធរ​ខ្មែរ​នៅ​មិន​​ទាន់​បាន​ចាប់​ឃាតករ​ណា​ម្នាក់​មក​ដាក់​ទោស​នៅ​ឡើយ​ទេ ទោះ​បី​មាន ភស្តុតាង​មួយ ចំនួន​បាន​បង្ហាញ​ខ្លះ​ៗ ​អំពី​អ្នកណា​ជា​អ្នក​ឈរ​នៅ​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​នេះ​ក្តី។ ការ​ស៊ើប​អង្កេត​រក​មុខ​ឃាតករ​ក្នុង​ករណី​ខាង​លើ​ក៏​មាន​ការ​ចូល​រួម​ពី FBI របស់​សហរដ្ឋ​អាមេរិក​ដែរ។

ខាង​ក្រោម​នេះ​ជា​អាថ៌កំបាំង​នៅ​ពី​ក្រោយ​ការ​គប់​គ្រាប់​បែក​ ដែល​ជា​សំឡេង​របស់ លោក មាជ សុវណ្ណារា អគ្គនាយក​ វិទ្យុ និង សារព័ត៌មាន​ខ្មែរ​ប៉ុស្តិ៍ កាល​ពី​ឆ្នាំ ២០១១ ដែល​មាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិក។

Related Articles

ព្រះតេជព្រះគុណ លួន សាវ៉ាត ត្រូវការ​អ្នក​ជួយ 21/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , ,
add a comment

នៅ​ពេល​ដែល​យើង​លើក​ឡើង​ពី​ឈ្មោះ​​ព្រះតេជព្រះគុណ លួន សាវ៉ាត អ្នក​ទាំង​អស់​ប្រាកដ​ជា​ស្គាល់​ថា​ព្រះអង្គ​ជា​អ្នកណា ហើយ​ព្រះ​អង្គ​បាន​ធ្វើ​អ្វី​ខ្លះ​​ ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​កន្លង​មក។ គេ​ថា​ការពារ​អ្នក​ស្នេហា​ជាតិ​គឺ​ការពារ​ប្រជាជន រក្សា​ព្រៃឈើ​បាន​មិន​ភ័យ​ខ្វះ​អុស​ដុត តែ​អ្នកស្នេហាជាតិ​​អីឡូវ​នេះ​កំពុង​តែ​មាន​គ្រោះ​អាសន្ន​ ដូច្នេះ​មាន​ន័យ​ថា​ប្រជាជន​កំពុង​ជួប​គ្រោះ​ភ័យ​ហើយ ដោយសារ​តែ​រដ្ឋាភិបាល​សព្វ​ថ្ងៃ ​ដែល​ជា​រដ្ឋាភិបាល​បម្រើ​​ផល​ប្រយោជន៍​អោយ​ឈ្មួញ ទុច្ចរិត បាន​ប្រើប្រាស់​អំណាច​របស់​ខ្លួន ​ដើម្បី​កម្ចាត់​ព្រះតេជព្រះគុណ​ អោយ​ផុត​ពី ប្រស្រីភ្នែក​របស់​ខ្លួន ដោយ​ប្រើប្រាស់​មេ​គណ​សង្ឃ​អោយ​​ចេញ​បញ្ជា​អោយ​ប្រដេញ ព្រះតេជព្រះគុណ​ចេញ​ពី​វត្ត​អារាម និង មិន​អនុញ្ញាត​អោយ​គ្រប់​វត្ត​អារាម​ទាំង​អស់​មិន​អោយ​ទទួល​ព្រះអង្គ​អោយ​គង់​នៅ។

ដូច្នេះ​ថ្ងៃ​នេះ​ប្លុក​ “ស្រុក​ខ្មែរ ស្នេហ៍​ខ្ញុំ” សូម​នាំ​ស្មារតី​អ្នក​ស្នេហា​ជាតិ មាតុភូមិ ស្នេហា​យុត្តិធម៌ ស្នេហា​ប្រជា​ស្លូតត្រង់ ស្នេហា​ជនជាតិ​ខ្មែរ​ដូច​គ្នា អោយ​ចូលរួម​អោយ​បា​ន​កាន់​តែ​ច្រើន​កាន់​តែ​ប្រសើរ​​ដើម្បី​ការពារ​​ព្រះតេជព្រះគុណ​ លួន សាវ៉ាត ដោយ​អ្នក​ទាំង​អស់​គ្នា​គ្រាន់​តែ​ចុះ​ហត្ថលេខា​​លើ​បដ្ឋនាលិខិត (Petition) តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ ចុច​ទីនេះ ចូល​ទៅ​បំពេញ​បដ្ឋនាលិខិត​នោះ។

ដោយ​សង្ឃឹម​ថា​រាល់​ការ​ចូលរួម​របស់​អ្នក​ទាំង​អស់​គ្នា​ នឹង​ធ្វើ​អោយ​រដ្ឋាភិបាល​ខ្មែរ​បច្ចុប្បន្ន​ ពិចារណា​ឡើង​វិញ ដក​ដៃ​ចេញ​ពី​ការ​តាម​កម្ចាត់​តែ​ប្រជាជន​ខ្មែរ​ស្លូត​ត្រង់ ចាត់​ការ​តែ​អ្នក​ស្នេហា​ជាតិ អ្នក​ការពារ​ប្រជាជន​ ហើយ​​សូម​អោយ​រដ្ឋាភិបាល​មួយ​នេះ អនុញ្ញាត​អោយ​ព្រះតេជព្រះគុណ លួន សាវ៉ាត បាន​ទទួល​បាន​កន្លែង​គង់​នៅ​ ក្នុង​វត្ត​អារាម​ឡើង​វិញ ដើម្បី​អោយ​ព្រះអង្គ​អាច​បម្រើ​ប្រជាជន​ខ្មែរ​បន្ត​ទៅ​ទៀត។

ចូល​ទៅ​កាន់​គេហទំព័រ​នោះ​សូម ចុចទីនេះ

Related articles

លោក ហ៊ុន សែន អើយ​សំលាប់​អោយ​អស់​ពូជ​ខ្មែរ​​ទៅ! 19/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , ,
2 comments

ព្រោះ​តែ​ខ្លួន​ខ្លៅ​ ដឹក​នាំ​ប្រទេស​ឡើង​​វ៉ល់វ៉ក់​ពេញ​ហ្នឹង បែរ​ជា​មក​បន្ទោស​ប្រជាជន​ខ្លួន​ឯង​ថា​រស់នៅ​លើ​ដី​រដ្ឋ​ខុស​ច្បាប់ មិន​គោរព​ច្បាប់ មិន​ស្ដាប់​តាម​ការ​ណែនាំ​ សំណួរ​សួរ​ថា​តើ​ប្រជាជន​ ចូល​មក​រស់នៅ​បឹង​កក់​នៅ​ឆ្នាំ​ណា? ហើយ​កាល​ពី​ឆ្នាំ​ ពួក​គេ​ចូល​មក​រស់នៅ​អ្នកណា​គេ​ជា​អ្នក​ដឹកនាំ​ប្រទេស? គឺ​មានតែ​មុខ​លោក ហ៊ុន សែន និង ក្រុម​បរិហារ​ខ្លួន​ប៉ុន្មាន​ក្រុម​ប៉ុណ្ណោះ អញ្ចឹង​បើ​សិន​ជា​ពួក​គេ​រស់នៅ​ក្នុង​តំបន់​នោះ ​មិន​ស្របច្បាប់​នេះ​មក​ពី​ខ្លួន​ឯង​ស្ទើរ​ចំណេះ រៀបចំ​ប្រទេស​មិន​បាន​ល្អ និយាយ​អោយ​ចំ​ពាក្យ​គឺ “ខ្លៅ” បាន​ជា​លទ្ធផល​ថ្ងៃ​នេះ​ដូច្នេះ​នោះ អញ្ចឹង​ប្រឹង​សម្បើម​ណាស់​ ប្រាថ្នា​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដល់​អាយុ ៩០ ឆ្នាំ។ ធ្វើ​អំពើ​អញ្ចឹង​ហើយ​គេ​រិះគន់​មិន​បាន​​បង្កើត​ច្បាប់​​​ចូល​ “បទ​ញុះញង់” បើ​មិន​អញ្ចឹង​ទេ​ “បទ​បរិហារ​កេរ្តិ៍” ធ្វើ​អំពើ​អាក្រក់​ ដល់​ពេល​គេ​និយាយ​អាក្រក់​ចាប់​គេ​ដាក់​គុក បាញ់​គេ​សំលាប់​ចោល​ សូម​អស់​លោក​វាយ​ទៅ បាញ់​ទៅ សំលាប់​ទៅ​ បាញ់​សំលាប់​ប្រជាជន​ខ្មែរ​ខ្លួន​ឯង ដែល​សេស​សល់​បន្តិច​បន្តួច​ចុង​ក្រោយ​នេះ សំលាប់​ទៅ សំលាប់​ទៅ សំលាប់​ទៅ សំលាប់​អោយ​អស់​ពូជ​ខ្មែរ!!!

Related articles

សាសនា៖ ព្រះធម៌ទេសនា​អំពី​បុណ្យភ្ជុំបិណ្ឌ 16/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, សាសនា.
Tags: , , , , ,
add a comment

  • ព្រះ​ធម៌​ទេសនា​ទី​មួយ
  • ព្រះធម៌​ទេសនា​ទី​ពីរ
  • ប្រវត្តិ​បុណ្យ​ភ្ជុំបិណ្ឌ

ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ” ដូចេ្នះ​យើង​អាច​សម្គាល់​ពាក្យ​នេះ តាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” ​(ការពូតដុំ បាយជាដុំៗ​ដែល​យើង​ហៅថា “បាយបិណ្ឌ”) ។

បើ ​តាម​តម្រា​ចារ​តាម​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ កម្ពុជា​យើង​ បាន​បង្ហាញ​ថា​ ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​គឺ​កើត​មាន​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ។​ ប៉ុន្តែ​ទាស់​ត្រង់​ថា​ កាល​ពី​សម័យ​មុន​គេ​មិន​ហៅ​ថា​ បុណ្យ​ភ្ជុំ​ទេ​ ដោយ​នៅ​ក្នុង​ពិធី​នេះ​គេ​មាន​បែង​ចែក​ចេញ​ជា​ពីរ​ថ្នាក់។​ ថ្នាក់​ដំបូង​ គឺ​គេ​ចាប់​ផ្ដើម​ធ្វើ​ចាប់​ពី​ថ្ងៃ​១​រោច​ រហូត​ដល់​ថ្ងៃ​១៤​រោច​ ជា​វារកភត្ត​ (ភត្ត​ធ្វើ​តាម​ថ្ងៃ)​ ជា​បន្ត​បន្ទាប់។​ ចំណែក​មួយ​ថ្នាក់​ទៀត​គេ​ធ្វើ​នៅ​ថ្ងៃ​១៥​រោច​ ដែល​គេ​ហៅ​ថា​បុណ្យ​ភ្ជុំ។​ ពិធី​បុណ្យ​ទាំង​ពីរ​ថ្នាក់​នេះ​ បច្ចុប្បន្ន​ត្រូវ​បាន​យើង​បូក​បញ្ចូល​គ្នា​ ហើយ​ហៅ​កាត់​ថា​ ពិធី​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ​ឯង។

Related articles

វីដេអូ៖ តើ​អ្វី​ទៅ​ជា “គណនីភាព​សង្គម”? 15/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណី​ជីវិត, ចំណេះដឹងទូទៅ, ព័ត៌មាន​ជាតិ.
Tags: , , , , , , , , , ,
add a comment


ចូល​ទៅ​អាន​ប្រភព​ដើម​នៅ ANSA

Related articles

ព្រះសង្ឃ លួន សាវ៉ាត និមន្ត​ចាក​ចេញ​ពី​វត្ត​ឧណ្ណាលោម 13/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , , ,
2 comments

ដកស្រង់​ចេញ​ពី វិទ្យុ​អាស៊ីសេរី

ព្រះ​អង្គ​មាន​ថេរ​ដីកា​ថា បើ​ព្រះ​អង្គ​មិន​ចាកចេញ​ទេ នឹង​នៅ​តែ​មាន​ការ​ធ្វើ​ទុក​បុក​ម្នេញ​ពី​សំណាក់​មន្ត្រី​សង្ឃ​ទៅ​លើ​ ព្រះសង្ឃ​ដ៏​ទៃ និង​ញាតិ​ញោម​របស់​ព្រះ​អង្គ​តទៅ​ទៀត។

ព្រះ​សង្ឃ​មួយ​អង្គ​ ដែល​ធ្លាប់​ទទួល​បាន​ការ​សរសើរ​ពី​សំណាក់​អង្គការ​ សិទ្ធិ​មនុស្ស​និង​មាន​ការ​ទទួល​ស្គាល់​ថា​ជា​ព្រះសង្ឃ​ដែល​មាន​ការ​ចូល​រួម ​ចំណែក​ក្នុង​ការ​ផ្ដល់​ព័ត៌មាន ទាក់ទិន​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ដី​ធ្លី គឺ​ព្រះ​ភិក្ខុ លួន សាវ៉ាត បាន​សម្រេច​ព្រះទ័យ​និមន្ត​រើ​ឥវ៉ាន់​ចេញ​ពី​កុដិ​របស់​ព្រះ​អង្គ​នៅ​វត្ត​ ឧណ្ណាលោម កាល​ពី​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១១ ។

មុន​ពេល​រើ​ឥវ៉ាន់​ដែល​ភាគ​ច្រើន​ជា​សៀវភៅ​ធម៌​អាថ៌​និង​សៀវភៅ​សិក្សា​ ផ្សេង​ៗ ចេញ​ពី​បន្ទប់​​របស់​ព្រះអង្គ​នៅ​កុដិ​លេខ ៤៥ នៃ​វត្ត​ឧណ្ណាលោម ព្រះ​ភិក្ខុ លួន សាវ៉ាត មាន​ថេរ​ដីកា​ថា ការ​ពិត​ព្រះអង្គ​មិន​បាន​គង់​នៅ​ក្នុង​កុដិ​របស់​ព្រះ​អង្គ​តាំង​ពី​ខែ​ មេសា ឆ្នាំ​២០១១​ម្ល៉េះ គឺ​ក្រោយ​ពី​មាន​សង្ឃ​ប្រកាស​មិន​ឲ្យ​មាន​ការ​ទទួល​ព្រះអង្គ​គង់​នៅ​ក្នុង​ វត្ត​តទៅ​ទៀត គ្រាន់​តែ​ព្រះអង្គ​មិនទាន់​បាន​រើ​ឥវ៉ាន់​ចេញ​ប៉ុណ្ណោះ។

ព្រះអង្គ​មាន​ថេរ​ដីកា​បន្ត​ថា ការ​បណ្ដេញ​ព្រះអង្គ​គឺ​ជា​ការ​គំរាមកំហែង និង​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ព្រោះ​ព្រះ​អង្គ​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ទេ។

អ្នក​មាន​បញ្ហា​ដី​ធ្លី​នៅ​តំបន់​បឹង​កក់ ដែល​ព្រះ​ភិក្ខុ លួន សាវ៉ាត ធ្លាប់​បាន​និមន្ត​ប្រោះព្រំ​និង​អប់រំ​ពួក​គេ​ឲ្យ​ប្រកាន់​នូវ​ធម៌​អហិង្សា ​ក្នុង​ការ​តស៊ូ​មតិ​នោះ បាន​មក​ជួយ​រើ​ឥវ៉ាន់​និង​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​នឹង​ការ​បណ្ដេញ​ព្រះ​ សង្ឃ​ចេញ​ពី​វត្ត។

មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ប្រចាំ​វត្ត​ឧណ្ណាលោម ព្រះនាម ជួន សាវឿន សម្ដែង​នូវ​ភាព​ក្រេវក្រោធ ចំពោះ​ប្រតិកម្ម​របស់​អ្នក​បឹង​កក់​ដែល​គាំ​ទ្រ​ព្រះភិក្ខុ លួន សាវ៉ាត។

ព្រះ​អង្គ​ក៏​មិន​សប្បាយ​ព្រះទ័យ​ចំពោះ​អ្នក​សារព័ត៌មាន​ដែរ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ព្រះភិក្ខុ លួន សាវ៉ាត បាន​និមន្ត​ចូលរួម​ចំណែក​ជួយ​សង្គម​ច្រើន​តាម​គោលការណ៍​ព្រះពុទ្ធសាសនា​និង​ ច្បាប់​របស់​រដ្ឋ ដូច​ជា​ព្រះអង្គ​ជួយ​អប់រំ​ប្រជាពលរដ្ឋ​ដែល​មាន​វិបត្តិ​ដីធ្លី​ឲ្យ​ធ្វើ​ ការ​តស៊ូ​មតិ​ដោយ​សន្តិ​វិធី​ជា​ដើម។

ទាក់ទិន​នឹង​ការ​ចូល​រួម​របស់ ព្រះភិក្ខុ លួន សាវ៉ាត ក្នុង​សកម្មភាព​តវ៉ា​នានា​របស់​ប្រជាពលរដ្ឋ​កាល​ពី​ពេល​កន្លង​ទៅ ត្រូវ​បាន​សម្ដេច​ព្រះ​មេ​គណ​រាជធានី​ភ្នំពេញ ព្រះ​អង្គ នន្ទ ង៉ែត និមន្ត​ចេញ​លិខិត ចុះ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ២០១១ ហាម​ទទួល​ព្រះភិក្ខុ លួន សាវ៉ាត ឲ្យ​គង់​នៅ​តាម​ទី​អារាម​នានា​ក្នុង​រាជធានី​ភ្នំពេញ៕

Related articles

រឿង​ផ្ទាល់ខ្លួន៖ រំពាត់​អយុត្តិធម៌ 12/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណី​ជីវិត, រឿង​ផ្ទាល់​ខ្លួន.
Tags: , , , , , , ,
add a comment

ក្រោយ​របប​ ប៉ុល ពត បាន​បញ្ចប់​​នៅ​ឆ្នាំ ១៩៧៩ ប្រជាជន​ទូទាំង​ប្រទេស​ត្រូវ​ជួប​ប្រទះ​គ្រោះ​ទុរភិក្ស វា​មិន​ខុស​អី​នឹង​ខេត្ត​ក្រចេះ​នោះ​ទេ​ប្រជាជន​ក្រ​លំបាក​ខ្លាំង​ណាស់ ក្រុម​គ្រួសារ​ជាច្រើន​ត្រូវ​ទៅ​ជីក​ក្ដួច​មក​ពី​ព្រៃ​ជ្រៅ​ ដើម្បី​យក​មក​ដាំ​លាយ​ជាមួយ​បាយ​ញ៉ាំ ជីវិត​មហា​សែន​វេទនា។ នៅ​ឆ្នាំ​នោះ​ដែរ​​ម្ដាយ និង ឪពុក​ខ្ញុំ​បាន​រៀបការ​នឹង​គ្នា ម្ហូបអាហារ​សំរាប់​ពិធី​នោះ​គឺ​យើង​មាន​មាន់ ទា គោ ដែល​យើង​ចិញ្ចឹម​នោះ​ឯង កាល​ពី​សម័យ​នោះ​មិន​ទាន់​មាន​​ផ្នួង​នោះ​ទេ​ ហើយ​ក៏​មិន​ទាន់​មាន​ក្រុម​តន្ត្រី​សម័យ​ បុរាណ​ដែរ ដោយ​ចង់​អោយ​ពិធី​នោះ​កាន់​តែ​ហ៊ឹកហ៊ាក់​ពេល​យប់​​ពួក​គេ​នាំ​គ្នា​គោះ ប៉ោត ធុង​សាំង ហើយ​នាំ​គ្នា​រាំ។

ម្ដាយ​ខ្ញុំ​ត្រូវ​ចាកចេញ​ពី​​ភូមិ​​នៅ​ស្រុកស្រែ​ដាច់​ស្រយាល ​តាម​ឪពុក​របស់​ខ្ញុំ​ ដែល​ជា​កំលោះ​ទីក្រុង។ ក្រោយ​ពេល​ដែល​ពួក​គាត់​រស់នៅ​ជាមួយ​គ្នា​ អស់​ប្រហែល​ជា​ជិត​មួយ​ឆ្នាំ​នៅ​ទី​រួម​ខេត្ត ពួក​គាត់​បង្កើត​បាន​កូន​ប្រុស​មួយ​នោះ​គឺ “រូប​ខ្ញុំ” ដែល​មាន​រាង​ស្គមស្គាំង ឈឺ​ និង យំ​ស្ទើរ​គ្មាន​ពេល​ឈប់។ ក្រោយ​មក​ពួក​គេ​បាន​បង្កើត​បាន​កូនស្រី​ម្នាក់​ទៀត​ តែ​ទោះ​បី​ជា​មាន​ប្អូន​ស្រី​ម្នាក់​ទៀត​ ក៏​ខ្ញុំ​មិន​ដែល​ឈប់​យំ​ដែរ ដោយសារ​ការ​យំ​ច្រើន​របស់​ខ្ញុំ ​ម្ដាយ​របស់​ខ្ញុំ​មាន ជម្លោះ​ជាមួយ​ម្ដាយ​ក្មេក​របស់​គាត់ ហើយ​ការ​បែកបាក់​គ្នា​រវាង​ម្ដាយ​ និង ឪពុក​ខ្ញុំ​បាន​ចូល​មក​ដល់។

ម្ដាយ​របស់​ខ្ញុំ​ត្រូវ​បី​កូន​ទាំង​ពីរ​នាក់​របស់​គាត់​ចាកចេញ​ពី​ផ្ទះ​នោះ ដើរ​​ចំងាយ​ដី​ជិត ២០ គីឡូម៉ែត្រ​ រហូត​ដល់​ផ្ទះ​ដែល​គាត់​ធ្លាប់​រស់នៅ​ឯ​ស្រុក​ស្រែ​ជនបទ​។ គាត់​ក្លាយ​ជា​ស្រី​មេម៉ាយ​ម្នាក់​មក​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​របស់​គាត់ ធ្វើ​ការងារ​ស្រែ​ចំការ​ ដើម្បី​ចិញ្ចឹម​ជីវិត​ពួក​ខ្ញុំ​ដែល​នៅ​តូច​ៗ​នៅ​ឡើយ។ មនុស្ស​គ្រប់​គ្នា​ហាក់​ស្អប់​ខ្ពើម​ខ្ញុំ​កាល​ពេល​នោះ ដោយ​ពួក​គាត់​តែង​គិត​ថា​ខ្ញុំ​ជា​ក្មេង​ចង្រៃ​ម្នាក់ ដែល​នាំ​អពមង្គល​អោយ​ក្រុម​គ្រួសារ តែ​ខ្ញុំ​មិន​ដឹង​ខ្លួន​ទេ​ពេល​នោះ តែ​ខ្ញុំ​គ្រាន់​តែ​ឆ្ងល់​ថា​ “ហេតុអ្វី​បាន​ជា​ពួក​គេ​វាយ ស្អប់ខ្ពើម​ខ្ញុំ”។

ខ្ញុំ​បាន​ចម្រើន​វ័យ​ច្រើន​ជាង ៥ ឆ្នាំ​ភាព​រើសអើង​​ចំពោះ​ខ្លួន​ខ្ញុំ​នៅ​តែ​មាន​ជាប់​រហូត ខ្លួន​ប្រាណ​របស់​ខ្ញុំ​មាន​ស្លាកស្នាម​រំពាត់​គ្រប់​ទី​កន្លែង។ ចាស់​ៗ​នៅ​ពេល​នោះ​ ចូលចិត្ត​វាយ​វាត់​ក្មេង​ណាស់ ពួក​គាត់​វាយ​វាត់​​ហើយ​ពួក​គាត់​ចង់​បា​រង្វាន់​ទៀត​នោះ​គឺ​ពាក្យ​ថា “វាយ​យើង​ដើម្បី​អោយ​យើង​ក្លាយ​ជា​កូន​ល្អ”។ ក្នុង​វ័យ​​ដែល​អាច​ប្រើប្រាស់​បាន​រៀងរាល់​ថ្ងៃ​ខ្ញុំ​ស្គាល់​តែ​ គោ ក្របី ស្រែ​ ចំការ​ ដោយ​គ្មាន​ពេល​ល្ហែល្ហើយ​បាន​រត់​លេង​ដូច​ក្មេង​ដទៃ​ក្នុង​ភូមិ​​នោះ​ទេ។ ​

កាល​នោះ​ខ្ញុំ​មាន​ជីទួត​ស្រី​ម្នាក់​គាត់​តែងតែ​សួរ​ខ្ញុំ​ជា​រឿយ​ៗ​អំពី “ឪពុក​របស់​ខ្ញុំ” តែ​ខ្ញុំ​សួរ​គាត់​វិញ​ថា “ឪពុក​ហ្នឹង​ជា​អ្វី”។ គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា ឪពុក​ហ្នឹង​ជា​អ្នក​បង្កើត​ខ្ញុំ​មក​ ដូច​ជា​ អាដាង ដែល​មាន​ ពូ តុល ជា​អ្នក​បង្កើត​វា​មក។ កាល​នោះ​ខ្ញុំ​ជា​ក្មេង​ល្ងង់​ម្នាក់​ខ្ញុំ​អត់​ដឹង​ថា​មនុស្ស​ម្នាក់​ៗ​កើត​មក​ដោយសារ​ ការ​ធ្វើ​តំណពូជ​រវាង​ស្រី+ប្រុស​នោះ​ទេ ខ្ញុំ​ស្មាន​តែ​អ្វី​ៗ​សព្វ​យ៉ាង​កើត​មក​មាន​អញ្ចឹង​ស្រាប់​ទាំង​អស់​ដូច​ ដើម​ស្វាយ ដើម​ខ្វិត ដើម​ក្រូច។

នៅ​ជា​ក្មេង​តូច​ម្នាក់​អ្វី​ក៏​ខ្ញុំ​មិន​ដឹង​ដែរ ខ្ញុំ​ដឹង​តែ​ម៉្យាង​គត់​ថា​ ពេល​ញ៉ាំ​បាយ​ខ្ញុំ​ត្រូវ​តែ​ញ៉ាំ​អោយ​លឿន ព្រោះ​ខ្ញុំ​ឃ្លាន ខ្ញុំ​ញ៉ាំ​បណ្ដើរ​ខ្ញុំ​ត្រូវ​ប្រុង​ប្រយ័ត្ន​អោយ​ជាប់​ជានិច្ច​ ព្រោះ​ចាស់​ៗ​ដែល​អង្គុយ​ជាមួយ​ អាច​នឹង​លើក​ដៃ​ទះ​យើង​គ្រប់​ពេល​វេលា ពេល​ណា​ដែល​ពួក​គេ​មិន​ពេញ​ចិត្ត​ចំណុច​ណា​មួយ។ នៅ​ក្រោម​ខ្ទម​រហែក​ធ្លុះធ្លាយ​នៅ​ក្បាល​ស្រែ​ក្បែរ​ព្រៃ លឺ​តែ​សំឡេង​សត្វ​ប្រើស​យំ កង្កែប​ស្រែក​កង​រំពង ​ភ្លៀង​ផ្គរ​រន្ទះ​​​ឆ្លើយ​ឆ្លង​ពេញ​មេឃ ខ្ញុំ​នៅ​ក្រោម​ខ្ទម​ដែល​រៀប​ចំ​ធ្វើ​ដោយ​ខ្លួន​ឯង​ដើម្បី​ចាំ​ស្រែ និង សំណាប​ដែល​មិន​ទាន់​ដក​នៅ​ឡើយ ខ្ញុំ​បាន​បេះ​ត្រសក់​ព្រៃ​រៀបចំ​ដាក់​ក្នុង​ចាន​​​ញ៉ាំ​បាយ​ ដែល​យក​មក​ជាប់​ខ្លួន ដើម្បី​សែន​ព្រេន។ អ្វី​ដែល​ខ្ញុំ​សែន​ជា​ជា​ការ​បែក​គំនិត​ខ្លួន​ឯង ​​ដោយសារ​តែ​មិន​ដឹង​ធ្វើ​យ៉ាង​ណា ខ្ញុំ​សែន​អោយ​ឃើញ​ទូក​មក ព្រោះ​កាល​នោះ​ទឹក​ឡើង​ប្រៀប​ពាសពេញ​នោះ ខ្ញុំ​សែន​ព្រេន​បន់​អោយ​ទូក​របស់​អ្នក​ផ្ទះ មក​យក​ខ្ញុំ ខ្ញុំ​ចង់​ទៅ​ផ្ទះ ខ្ញុំ​ឃ្លាន ខ្ញុំ​ខ្លាច និង លន្លង់​លន្លោច​ខ្លាំង​ណាស់​នៅ​ទីកន្លែង​ដែល​គេ​​មើល​មិន​ឃើញ ស្រែក​ក៏​គេ​មិន​លឺ។

ជីវិត​កាល​នោះ​មហា​សែន​លំបាក ការងារ​ក៏​ច្រើន គ្មាន​ចំណី ឈឺ​ក៏​ច្រើន និង ត្រូវ​គេ​វាយ​វាត់​រៀងរាល់​ថ្ងៃ​គ្មាន​ពេល​លួស ខ្ញុំ​បាន​រៀន​របៀប​មួយទៀត​គឺ​ពេល​គេ​ទាញ​រំពាត់​ខ្ញុំ​ត្រូវ​យំ និង លើក​ដៃ​សំពះ ស្រែក​សុំទោស​ភ្លាម​ ខ្ញុំ​រៀន​វា​បាន​ស្ទាត់​ជំនាញ ទោះ​បី​ខ្ញុំ​ខ្លួន​ឯង​មិន​ទាំង​ដឹង​ថា​ខ្ញុំ​នេះ​ខុស​ព្រោះ​អ្វី​ផង តែ​ខ្ញុំ​មិន​អាច​គេច​ផុត​នឹង​ទារុណកម្ម​​នោះ​ឡើយ។ ចាស់​ៗ​កាល​សម័យ​នោះ​ដូច​អត់​សូវ​មាន​ចិត្ត​មេត្តា អាណិតអាសូរ​ទេ ប្រហែល​ដោយសារ​តែ​បញ្ហា​ក្នុង​សង្គម​គ្រួសារ​ស្មុគស្មាញ​ពេក​តាម​តែ​ស្មាន។

ថ្ងៃ​មួយ​ខ្ញុំ​លួច​ប្រាប់​ម្ដាយ​មីង​របស់​ខ្ញុំ​ថា​ “ខ្ញុំ​ចង់​រត់” ខ្ញុំ​បាន​ប្រាប់​គាត់ និង សន្យា​ក្នុង​ចិត្ត​ខ្លួន​ឯង​ថា​ថ្ងៃ​ណាមួយ​បាន​ចាកចេញ​ពី​ក្រុម​គ្រួសារ​ និង ភូមិ​ដ៏​កំណាច​នេះ​ខ្ញុំ​នឹង​មិន​ត្រលប់​មក​វិញ​ជា​ដាច់​ខាត។ រហូត​ដល់​ខ្ញុំ​អាយុ ៩ ឆ្នាំ​ស្រាប់​តែ​ឱកាស​មួយ​បាន​មក​ដល់​គឺ​ដោយសារ​តែ​ខ្ញុំ​ដើរ​ជាន់​លើ​បន្លា​លួស​ មុត​យ៉ាង​ជ្រៅ ហើយ​កើត​ជំងឺ​ម៉្យាង​គឺ “តេតាណូស”។ ម្ដាយ​ខ្ញុំ​បាន​ដាក់​ខ្ញុំ​នៅ​រាន​កង់​ខាង​ក្រោយ​ ហើយ​ជិះ​ដឹក​ខ្ញុំ​មក​ទីក្រុង​ដើម្បី​ជួប​ឪពុក​ខ្ញុំ ព្រោះ​គាត់​គឺជា​ពេទ្យ​ម្នាក់​ធ្វើការ​នៅ​មន្ទីរពេទ្យ​ខេត្ត។

ក្រោយ​ពេល​ដែល​ខ្ញុំ​ត្រូវ​បាន​គាត់​ព្យាបាល​ជា​សះស្បើយ​ហើយ​ ចិត្ត​ដែល​គិត​នឹង​រត់​ចេញ​ពី​ភូមិ​នោះ​នៅ​តែ​មាន​ជាប់​ជានិច្ច។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ម្ដាយ​ខ្ញុំ​មក​យក​ខ្ញុំ​ទៅ​ផ្ទះ​វិញ​ ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ ខ្ញុំ​អត់​ទៅ​វិញ​ទេ “ដាច់ខាត” តែ​ម្ដាយ​ខ្ញុំ​មិន​ព្រម​ទេ​ព្រោះ​ឪពុក​របស់​គាត់​សង្ខើញ​គាត់​ខ្លាំង​ណាស់ ព្រោះ​ការងារ​ជាច្រើន​កំពុង​រង់ចាំ​ខ្ញុំ។ សំណាង​ល្អ​ជីតា​ខាង​ឪពុក​របស់​ខ្ញុំ​មក​ដល់ ហើយ​មាន​យាយ​ម្នាក់​ដែល​ត្រូវ​ជា​ញាតិ​ដែរ​ថា សូម​អោយ​ក្មេង​ជា​អ្នក​សំរេច​ចិត្ត​ថា​​តើ​ត្រូវ​នៅ​ ត្រូវ​ទៅ​វិញ​តាម​ម្ដាយ​ខ្ញុំ ទីបំផុត​ខ្ញុំ​បាន​ចេញ​ពី​ភូមិ​បាន​ដូច​ក្ដី​បំណង​ប្រាថ្នា។

សង្គម​មួយ​ ដែល​អំណាច​នៅ​ក្នុង​ដៃ​មនុស្ស​ម្នាក់ ដួច​កាល​នោះ​ខ្ញុំ​មិន​ដែល​លឺ​អ្វី​ទៅ​ជា​សិទ្ធិ​មនុស្ស សិទ្ធិ​កុមារ ហើយ​ពួក​គាត់​ចាស់​ៗ​ទាំង​នោះ​មាន​សិទ្ធិ និង អំណាច​អាច​សំរេច​ដោយ​ខ្លួន​ឯង “ទីនោះ​ហើយ​ជា​ឋាននរក​សំរាប់​អ្នក​ទន់​ខ្សោយ” តួយ៉ាង​ដូច​ជា​រូប​ខ្ញុំ​​។ សង្ឃឹម​ថា​អត្ថបទ​នេះ​ជា​បច្ច័យ​មួយ​ សំរាប់​អោយ​​ឪពុក​ម្ដាយ​គ្រប់​រូប​ ដែល​បាន​ប្រសូត​បុត្រ​របស់​ខ្លួន​មក​​ត្រូវតែ ត្រូវ​តែ​ ត្រូវ​តែ ​​ថែរក្សា​ ថ្នាក់ថ្នម​ពួក​គេ​អោយ​​បាន​ល្អ​ប្រសើរ កុំ​ប្រើ​​ហឹង្សារ​​ ការ​វាយ​វាត់​ ដើម្បី​ហាត់​ពត់​កូន​របស់​អ្នក ​ជាង​ការ​ធ្វើ​ជា​គំរូ​​ដ៏​ល្អ​អោយ​កូន​ធ្វើ​តាម  ជាង​ការ​អប់រំ​ដោយ​សម្ដី​ ដោយ​ហេតុផល ការ​ចង្អុល​បង្ហាញ។ ចូរ​ចាំ​ពាក្យ​មួយ​ឃ្លា​រ​ថា “ស្នាម​រំពាត់​អយុត្តិធម៌​នៅ​ដិតដាម​ ឈឺផ្សា នៅ​លើ​ស្បែក​ និង ក្រអៅ​បេះដូង​អស់​មួយ​ជីវិត”។៚​

Related articles

សារ​ចំហជូន​លោក ហ៊ុន សែន ពី​ម្ចាស់​ប្លុក ខ្មែរ​ស្មេរ 10/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , , , ,
add a comment

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

សូមគោរពជូនសម្តេចអគ្គមហាសេនាបតីហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេស កម្ពុជា ជា​ទីគោឬពដ៏ខ្ពង់ខ្ពស់។ ពីខ្ញុំម្ចាស់ប្លុកខ្មែរស្មេរ…

នេះជាសារលើកទីមួយហើយ ដែលខ្ញុំសូមផ្ញើជូនមកសម្តេចនាយករដ្ឋមន្រ្តី ដើម្បី ធ្វើសេចក្តីស្នើ និង សំណូមពរអំពីចំណុចខ្វះខាតខ្លះៗ។

វាពុំមែនជាការញុះញង់ គំរាមកំហែង ឬធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងនៃបក្សប្រជា ជនទេ តែវាជាការ​ព្រួយបារម្ភដ៏ធំមួយ ដែលខ្មែរស្មេរ តែងតែគិត និង បានពិចារ ណានាពេលកន្លងមក។

តាំងពីខ្មែរស្មេរ ចាប់ផ្តើមតាមដាននូវសកម្មភាពនយោបាយរបស់សម្តេចមក ខ្មែរ ស្មេរ គិតថា ការគិតគូរបស់សម្តេច ហាក់គួរឲ្យចាប់អារម្មណ៍ និង កត់សម្គាល់ដែរ តែពេលខ្លះខ្មែរស្មេរ ដូចជាមិនយល់ទាល់តែសោះថា ហេតុអ្វីបានជាសម្តេចធ្វើ ដូច្នេះ?។

មានករណីយ៍ខ្លះ ដែលខ្មែរស្មេរចង់លើកនៅទីនេះ គឺជាករណីយ៍ ដែលអាចទប់ ស្កាត់ និង កាត់បន្ថយបាន ឬលប់បំបាត់បាន ដូចជាការកាប់បំផ្លាញ ព្រៃឈើ ពីសំ​ណាក់បក្សពួក ឬគូកនកូនចៅរបស់សម្តេច ការរំលោភយក​ដីប្រជាពលរ​ដ្ឋពីសំ​ណាក់ជនមានអំណាច មាន​លុយមួយចំនួន ការប្រព្រឹត្តអំពើពុករលួយ​របស់​មន្រ្តីជាច្រើន ហើយឥឡូវនេះ ការចាប់ផ្តើម រុករករ៉ែ ដែលជាការបំផ្លាញធម្មជាតិ​មួយទៀត ក៏កំពុងចាប់ផ្តើមដែរ តែសម្តេចហាក់នៅតែ ព្រងើយកន្តើយ មិនអើពើ​ទាល់តែសោះ។

ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ​ដាច់ស្រយាល​មួយ​ចំនួន ខ្លះ​អត់បាយ ​ខ្លះ​មាន​តែ​ផ្ទះ​​​គ្មាន​ដំ​បូល គ្មាន​ជញ្ជាំង​ប្រក់​ឲ្យ​បាន​សមរម្យ។​ ខ្លះ​ពេល​ឈឺ​គ្មាន​លទ្ធ​ភាព​ទៅ​​មន្ទីរពេទ្យ ។ ពួក​គេ​ពិត​ជា​វេទនា​ខ្លាំង​ណាស់។ ប្រជាពលរដ្ឋ​ខ្លះ​ទៀត ពិតជាវេទនា​ដោយសារ​រំលោភ​យកដីពីសំណាក់ឈ្មួញធំៗ ពី​សំណាក់ក្រុមអភិវឌ្ឍ ដែលទទួល​បាន​ដី​សម្បទានពី​សម្តេច។ ប្រជាពលរដ្ឋខ្លះទៀតទទួលរងនូវអំពើអយុត្តិធម៌ គំរាម​កំហែង​ពីសំណាក់​ប្រព័ន្ធ​យុត្តិធម៌នៃមន្រ្តី​យុត្តិធម៌របស់សម្តេច។

ត្រីសាច់នៅកម្ពុជា ត្រូវបានបំផ្លាញត្រឹមតែក្នុងរជ្ជកាលរបស់សម្តេច ព្រៃឈើក៏កំ​ពុងតែ​ឈានទៅរកការបំផ្លិចបំផ្លាញក្នុរជ្ជកាលសម្តេចដែរ។ តើ​សម្តេច​មានវិ​ធានការ​អ្វីទេ ក្រៅ​តែពីប្រគល់ដីសម្បទាន់ទៅឲ្យក្រុមហ៊ុនទាំងនោះ?។ ជាយុទ្ធសាស្រ្ត សម្តេចគួរបញ្ចប់ត្រឹម​នេះហើយ ទុកឲ្យកូនខ្មែរជំនាន់ករោយស្គាល់ព្រៃឈើផង។ (ច្រើន​ទៀត…)

%d bloggers like this: