jump to navigation

ព័ត៌មាន​ជាតិ៖ តើ​បុរស​ដែល​រត់​ទៅ​អាមេរិក​ជា​នរណា? 06/11/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , ,
1 comment so far

អ្នក​ទាំង​អស់​គ្នា​បាន​ស្ដាប់​ខ្សែ​អាត់​មួយ​នេះ​ទេ? តាម​រយៈ​ខ្សែ​អាត់​នេះ​គឺ មាន​បុរស​ម្នាក់​ធ្វើការ​នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា មាន​ភស្ដុតាង​​​ជា​ឯកសារ រូបថត វីដេអូ ដែល​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​ ពិត​ជា​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ កន្លង​ទៅ។ ហើយ​បុរស​ម្នាក់​នោះ​ អីឡូវ​បាន​រត់​មក​ដល់​សហរដ្ឋ​អាមេរិក​ហើយ ដើម្បី​សុវត្ថភាព​ផ្ទាល់​ខ្លួន តាម​សំលេង​របស់​លោក មាជ សុវណ្ណរ៉ា បាន​លើក​ឡើង​ពី​ឈ្មោះ​លោក ខៀវ កញ្ញារិទ្ធិ ឱម យិនទៀង ប៉ុល សារឿន និង គុណវឌ្ឍន៍ ដែល​ជា​អគ្គ​នារយក​ទូរទស្សន៍​ជាតិ យក​ទៅ​ផ្សាយ។ ចាំ​មើល​តើ​បុរស​នោះ​ជា​អ្នកណា? ហើយ​ឯកសារ​ដែល​ជា​ភស្ដុតាង​នោះ​ តើ​ពិត​រឺ​អត់? នេះ​ជា​រឿង​ថ្មី​មួយ​ ក្នុង​នយោបាយ​ស្រុក​ខ្មែរ ដែល​គួរ​អោយ​ធុញ​ទ្រាន់ ទៅ​មុខ​មិន​រួច​ ទៅ​ក្រោយ​មិន​រួច ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ។ 

អាថ៌កំបាំង​ពី​​ក្រោយ​ការ​គប់​គ្រាប់​បែក​ ៣០-មីនា-១៩៩៧ 30/03/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់, ព័ត៌មាន​ផ្សេង​ៗ.
Tags: , , ,
add a comment

ការ​គប់​គ្រាប់​បែក​ចូល​ក្នុង​ហ្វូង​មនុស្ស​ដែល​ការ​ជួប​ជុំ​នោះ​រៀប​ចំ​ឡើង​ដោយ​​លោក​ សម រង៊្សី កាល​ពី​ថ្ងៃ​ទី ៣០-មីនា-១៩៩៧ បាន​ធ្វើ​អោយ​មនុស្ស​ជាង​ដប់​នាក់​ស្លាប់​នៅ​នឹង​កន្លែង និង មនុស្ស​រាប់​រយ​នាក់​ទៀត​រង​របួស ហើយ​ពិការ​រហូត​មក​ដល់​សព្វ​ថ្ងៃ ដែល​រហូត​មក​ដល់​ថ្ងៃ​ទី ៣០-មីនា-២០១៣ នេះ​មាន​រយៈពេល​ ១៦ ឆ្នាំ​មក​ហើយ​ តែ​អាជ្ញាធរ​ខ្មែរ​នៅ​មិន​​ទាន់​បាន​ចាប់​ឃាតករ​ណា​ម្នាក់​មក​ដាក់​ទោស​នៅ​ឡើយ​ទេ ទោះ​បី​មាន ភស្តុតាង​មួយ ចំនួន​បាន​បង្ហាញ​ខ្លះ​ៗ ​អំពី​អ្នកណា​ជា​អ្នក​ឈរ​នៅ​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​នេះ​ក្តី។ ការ​ស៊ើប​អង្កេត​រក​មុខ​ឃាតករ​ក្នុង​ករណី​ខាង​លើ​ក៏​មាន​ការ​ចូល​រួម​ពី FBI របស់​សហរដ្ឋ​អាមេរិក​ដែរ។

ខាង​ក្រោម​នេះ​ជា​អាថ៌កំបាំង​នៅ​ពី​ក្រោយ​ការ​គប់​គ្រាប់​បែក​ ដែល​ជា​សំឡេង​របស់ លោក មាជ សុវណ្ណារា អគ្គនាយក​ វិទ្យុ និង សារព័ត៌មាន​ខ្មែរ​ប៉ុស្តិ៍ កាល​ពី​ឆ្នាំ ២០១១ ដែល​មាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិក។

Related Articles

តើ ប៊ុន រ៉ានី ជា​អ្នកណា? 25/07/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , , , ,
2 comments

នេះ​ជា​​ចំណងជើង​នៅ​ក្នុង​ទំព័រ The Son of The Khmer Empire ដែល​ដាក់​ចំណងជើង​ថា “តើ​ ប៊ុន រ៉ានី ជា​អ្នកណា?” រឿង​ទាក់ទង​នឹង​រឿង​ផ្ទៃក្នុង​គ្រួសារ​នៃ​ត្រកូល​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ និង ទាក់ទង​នឹង​ប្រទេស​វៀតណាម ឃើញ​មាន​ចែកចាយ​តាម​បណ្ដាញ​​សង្គម​ច្រើន​ដង​មក​ហើយ តែ​​គ្រប់​អ្នក​អាន​ទាំង​អស់​មិន​ទាន់​មាន​អ្នកណា​ម្នាក់​ អាច​អះអាង​ថា​រឿង​នេះ​យ៉ាង​ណា​នោះ​ទេ។ វា​ហាក់​ដូច​ជា​ដុំ​ភ្លើង​ក្ដៅ​​ដែល​អាច​ដុត​ស្មៅ​អោយ​ខ្លោច ហើយ​ដុំ​ភ្លើង​​​នេះ​នៅ​តែ​ក្ដៅ ទោះ​រឿង​នោះ​ជា​រឿង​ពិត រឺ រឿ​ង​នោះ​ជា​រឿង​មិន​ពិត​ក៏​ដោយ។

ខ្ញុំ​មិន​មាន​គំនិត​ញុះញង់ មិន​មាន​គំនិត​អុចអាល មិន​មាន​គំនិត​បំបែក​បំបាក់ មិន​មាន​គំនិត​អាក្រក់​អ្វី​ទាំង​អស់ ខ្ញុំ​លើកឡើង​នេះ​មិន​សង្កត់​ទៅ​លើ​រឿង​ផ្ទៃ​ក្នុង​គ្រួសារ​អ្នក​ផ្សេង​ទេ រឿង​គ្រួសារ​អ្នក​ផ្សេង​ខ្ញុំ​មិន​ខ្វល់ ព្រោះ​រឿង​ក្នុង​គ្រួសារ​នីមួយ​​ៗ មាន​រឿង​ខុស​ៗ​គ្នា​ជានិច្ច ល្អ​ក៏​មាន អាក្រក់​ក៏​មាន ចុះ​អញ្ចឹង​ខ្ញុំ​លើក​រឿង​នេះ​មក​និយាយ​ដើម្បី​អ្វី? ខ្ញុំ​លើក​រឿង​នេះ​ ព្រោះ​​វា​មាន​ន័យ​ធ្ងន់ធ្ងរ​ណាស់​ សំរាប់​អនាគត​ប្រទេស​ជាតិ​ខ្មែរ​យើង​ទាំង​មូល​ ប្រសិន​បើ​រឿង​ក្នុង​អត្ថបទ ​​​ដែល​ដាក់​ភ្ជាប់​មក​ជា​រឿង​ពិត វា​ទាក់ទង​នឹង​មនុស្ស​ច្រើន​គ្នា។ ដូច្នេះ​សូម​អ្នក​អាន​ទាំង​ឡាយ​អាន​ ហើយ​ស្វែង​យល់​ដោយ​ខ្លួន​ឯង ហើយ​ចាំ​មើល​តទៅ​ទៀត​ថា​ ពិត រឺ មិន​ពិត? អាន​​អត្ថបទ ចុច​ទីនេះ

Related articles

%d bloggers like this: