jump to navigation

រង់ចាំ 11/10/2016

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ខ្លី, រឿង​ពិត.
Tags: , ,
add a comment

មាន សុភមង្គល មានគ្រួសារគឺជាក្ដីប្រាថ្នារបស់មនុស្សគ្រប់រូប ។ តាមរូបសម្បត្ដិ សមត្ថភាព និងជីវភាពគ្រួសាររបស់ខ្ញុំ ខ្ញុំអាចជ្រើសរើសនារីស្អាតមកធ្វើជាភរិយាបានយ៉ាងងាយ ប៉ុន្ដែខ្ញុំបែរជាបោះបង់ភាពជាយុវវ័យ បោះបង់ចោលនូវឱកាសសាងគ្រួសារដោយមិនដឹងខ្លួន អស់រយៈពេលជាង២០ឆ្នាំហើយ នេះមិនមែនមកពីខ្ញុំវក់នឹងការងារ ឬការសប្បាយនោះទេ គឺខ្ញុំកំពុងតែរង់ចាំនារីម្នាក់ ដែលខ្ញុំមិនធ្លាប់គិតថា «ស្រឡាញ់» ហើយខ្ញុំក៏មិនដឹងខ្លួនថា ខ្ញុំមានចិត្ដស្រឡាញ់នាង ឬក៏អត់នោះដែរ ។ ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ខ្ញុំខឹងនឹងនាងណាស់ ហេតុអ្វីនាងមិនមកជួបខ្ញុំតាមការណាត់ បើនាងចង់ទៅចោលខ្ញុំហេតុអ្វីមិនប្រាប់ឲ្យខ្ញុំដឹង ជាង២០ឆ្នាំហើយថ្ងៃណាក៏ខ្ញុំទៅចាំនាងនៅមុខមន្ទីរពេទ្យ កាល់ម៉ែត្រដែរ ពីព្រោះវាជាកន្លែងដែលនាងណាត់ជួបខ្ញុំលើកចុងក្រោយ ប៉ុន្ដែនាងបែរជាមិនមក នាងទុកឲ្យខ្ញុំរង់ចាំនាង ចាំហើយចាំទៀត មួយថ្ងៃ មួយខែ មួយឆ្នាំ រហូតដល់ជាង២០ឆ្នាំ ។ នាងខឹងនឹងខ្ញុំដែលបោកប្រាស់នាងមែនទេ ? នាងចង់សងសឹកមែនទេ ? (ច្រើន​ទៀត…)

មួយ​ចំនួន​អំពី​ប្រទេស​ជប៉ុន 30/08/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, តើ​អ្នក​ដឹង​ទេ?, ព័ត៌មាន​ផ្សេង​ៗ.
Tags: , ,
add a comment

-ក្នុង​មួយ​ឆ្នាំ​ប្រទេស​ជប៉ុន​ត្រូវ​រង​គ្រោះ​ ដោយ​រញ្ជួយ​ដី​យ៉ាង​ហោច​ណាស់​ចំនួន ១៥០០ (មួយ​ពាន់​ប្រាំ​រយ)។

-ប្រទេស​ជប៉ុន​មាន​មនុស្ស​ ដែល​មាន​វ័យ​ច្រើន​ជាង​ ១០០ ឆ្នាំ​​ ដល់​ទៅ​ច្រើន​ជាង ៥០ ០០០ (ប្រាំ​ម៉ឺន)​ នាក់។

-ប្រទេស​ជប៉ុន​មាន​កោះ​ដល់​ទៅ​ចំនួន ៦៨០០ កោះ។

-រថភ្លើង​ក្នុង​ប្រទេស​ជប៉ុន​ ជា​រថភ្លើង​មួយ​ក្នុង​ចំណោម​រថភ្លើង ដែល​ទៀងទាត់​បំផុត​ក្នុង​លោក ជា​មធ្យម​រថភ្លើង​ក្នុង​ប្រទេស​នេះ​ មក​យឺត​តែ​ចំនួន ១៨ វិនាទី​ប៉ុណ្ណោះ។

-ឪឡឹក​ជ្រុង​ ត្រូវ​បាន​ដាំ​ដោយ​ជនជាតិ​ជប៉ុន ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​តម្រៀប​លើ​គ្នា និង ទុក​​ដាក់​ស្រួល​​មិន​រមៀល។

-នៅ​ប្រទេស​ជប៉ុន​មាន​សត្វ​ចិញ្ចឹម​ ច្រើន​ជាង​កូន​ក្មេង។

-ជនជាតិ​ជប៉ុន​ ដែល​រួច​ជីវិត​ពី​ការ​ស្លាប់​ក្នុង​គ្រោះថ្នាក់​​កប៉ាល់ ទីតានីក​​ ត្រូវ​បាន​គេ​​ហៅ​ថា​ “ជន​កំសាក” ព្រោះ​មិន​បាន​ស្លាប់​ជាមួយ​ នឹង​អ្នក​ដំណើរ​ផ្សេង​ទៀត។

-នៅ​ប្រទេស​ជប៉ុន​ចំនួន ៩០% នៃ​ទូរស័ព្ទ​ដៃ​ គឺ​ត្រូវ​ដាក់​ប្រដាប់​ការពារ​មិន​អោយ​លិច​ទឹក​ចូល​បាន [waterproof] ព្រោះ​តែ​ក្មេង​ជំទង់​ជនជាតិ​ជប៉ុន​ប្រើ​វា​ សូម្បី​តែ​ពួក​គេ​កំពុង​តែ​ងូត​ទឹក​ក្នុង​បន្ទប់។

%d bloggers like this: