jump to navigation

សារ​ចំហជូន​លោក ហ៊ុន សែន ពី​ម្ចាស់​ប្លុក ខ្មែរ​ស្មេរ 10/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , , , ,
add a comment

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

សូមគោរពជូនសម្តេចអគ្គមហាសេនាបតីហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេស កម្ពុជា ជា​ទីគោឬពដ៏ខ្ពង់ខ្ពស់។ ពីខ្ញុំម្ចាស់ប្លុកខ្មែរស្មេរ…

នេះជាសារលើកទីមួយហើយ ដែលខ្ញុំសូមផ្ញើជូនមកសម្តេចនាយករដ្ឋមន្រ្តី ដើម្បី ធ្វើសេចក្តីស្នើ និង សំណូមពរអំពីចំណុចខ្វះខាតខ្លះៗ។

វាពុំមែនជាការញុះញង់ គំរាមកំហែង ឬធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងនៃបក្សប្រជា ជនទេ តែវាជាការ​ព្រួយបារម្ភដ៏ធំមួយ ដែលខ្មែរស្មេរ តែងតែគិត និង បានពិចារ ណានាពេលកន្លងមក។

តាំងពីខ្មែរស្មេរ ចាប់ផ្តើមតាមដាននូវសកម្មភាពនយោបាយរបស់សម្តេចមក ខ្មែរ ស្មេរ គិតថា ការគិតគូរបស់សម្តេច ហាក់គួរឲ្យចាប់អារម្មណ៍ និង កត់សម្គាល់ដែរ តែពេលខ្លះខ្មែរស្មេរ ដូចជាមិនយល់ទាល់តែសោះថា ហេតុអ្វីបានជាសម្តេចធ្វើ ដូច្នេះ?។

មានករណីយ៍ខ្លះ ដែលខ្មែរស្មេរចង់លើកនៅទីនេះ គឺជាករណីយ៍ ដែលអាចទប់ ស្កាត់ និង កាត់បន្ថយបាន ឬលប់បំបាត់បាន ដូចជាការកាប់បំផ្លាញ ព្រៃឈើ ពីសំ​ណាក់បក្សពួក ឬគូកនកូនចៅរបស់សម្តេច ការរំលោភយក​ដីប្រជាពលរ​ដ្ឋពីសំ​ណាក់ជនមានអំណាច មាន​លុយមួយចំនួន ការប្រព្រឹត្តអំពើពុករលួយ​របស់​មន្រ្តីជាច្រើន ហើយឥឡូវនេះ ការចាប់ផ្តើម រុករករ៉ែ ដែលជាការបំផ្លាញធម្មជាតិ​មួយទៀត ក៏កំពុងចាប់ផ្តើមដែរ តែសម្តេចហាក់នៅតែ ព្រងើយកន្តើយ មិនអើពើ​ទាល់តែសោះ។

ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ​ដាច់ស្រយាល​មួយ​ចំនួន ខ្លះ​អត់បាយ ​ខ្លះ​មាន​តែ​ផ្ទះ​​​គ្មាន​ដំ​បូល គ្មាន​ជញ្ជាំង​ប្រក់​ឲ្យ​បាន​សមរម្យ។​ ខ្លះ​ពេល​ឈឺ​គ្មាន​លទ្ធ​ភាព​ទៅ​​មន្ទីរពេទ្យ ។ ពួក​គេ​ពិត​ជា​វេទនា​ខ្លាំង​ណាស់។ ប្រជាពលរដ្ឋ​ខ្លះ​ទៀត ពិតជាវេទនា​ដោយសារ​រំលោភ​យកដីពីសំណាក់ឈ្មួញធំៗ ពី​សំណាក់ក្រុមអភិវឌ្ឍ ដែលទទួល​បាន​ដី​សម្បទានពី​សម្តេច។ ប្រជាពលរដ្ឋខ្លះទៀតទទួលរងនូវអំពើអយុត្តិធម៌ គំរាម​កំហែង​ពីសំណាក់​ប្រព័ន្ធ​យុត្តិធម៌នៃមន្រ្តី​យុត្តិធម៌របស់សម្តេច។

ត្រីសាច់នៅកម្ពុជា ត្រូវបានបំផ្លាញត្រឹមតែក្នុងរជ្ជកាលរបស់សម្តេច ព្រៃឈើក៏កំ​ពុងតែ​ឈានទៅរកការបំផ្លិចបំផ្លាញក្នុរជ្ជកាលសម្តេចដែរ។ តើ​សម្តេច​មានវិ​ធានការ​អ្វីទេ ក្រៅ​តែពីប្រគល់ដីសម្បទាន់ទៅឲ្យក្រុមហ៊ុនទាំងនោះ?។ ជាយុទ្ធសាស្រ្ត សម្តេចគួរបញ្ចប់ត្រឹម​នេះហើយ ទុកឲ្យកូនខ្មែរជំនាន់ករោយស្គាល់ព្រៃឈើផង។ (ច្រើន​ទៀត…)

%d bloggers like this: