jump to navigation

រីករាយ​បុណ្យ​ភ្ជុំបិណ្ឌ 20/09/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, សាសនា.
Tags: , ,
add a comment

wat phnom

ធម៌​ទេសនា៖ តើ​ខ្ញុំ​ខុស​អ្វី? 24/12/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ធម៌ទេសនា, សាសនា.
Tags: , , , ,
add a comment

កំណាព្យ​ជា​សំលេង៖ ស្ដាយ​កេរ្តិ៍​ចាស់​ 13/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំណាព្យជាសំលេង.
Tags: , , ,
add a comment

-ស្មូត​ដោយ​ព្រះតេជព្រះគុណ ស្វាត សាលឿម

ព្រះធម៌​ទេសនា៖ ធម្មទេសនា​អំពី​ទាន 18/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព្រះធម៌​ទេសនា, សាសនា.
Tags: , , ,
add a comment

សាសនា៖ ព្រះធម៌ទេសនា​អំពី​បុណ្យភ្ជុំបិណ្ឌ 16/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, សាសនា.
Tags: , , , , ,
add a comment

  • ព្រះ​ធម៌​ទេសនា​ទី​មួយ
  • ព្រះធម៌​ទេសនា​ទី​ពីរ
  • ប្រវត្តិ​បុណ្យ​ភ្ជុំបិណ្ឌ

ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ” ដូចេ្នះ​យើង​អាច​សម្គាល់​ពាក្យ​នេះ តាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” ​(ការពូតដុំ បាយជាដុំៗ​ដែល​យើង​ហៅថា “បាយបិណ្ឌ”) ។

បើ ​តាម​តម្រា​ចារ​តាម​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ កម្ពុជា​យើង​ បាន​បង្ហាញ​ថា​ ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​គឺ​កើត​មាន​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ។​ ប៉ុន្តែ​ទាស់​ត្រង់​ថា​ កាល​ពី​សម័យ​មុន​គេ​មិន​ហៅ​ថា​ បុណ្យ​ភ្ជុំ​ទេ​ ដោយ​នៅ​ក្នុង​ពិធី​នេះ​គេ​មាន​បែង​ចែក​ចេញ​ជា​ពីរ​ថ្នាក់។​ ថ្នាក់​ដំបូង​ គឺ​គេ​ចាប់​ផ្ដើម​ធ្វើ​ចាប់​ពី​ថ្ងៃ​១​រោច​ រហូត​ដល់​ថ្ងៃ​១៤​រោច​ ជា​វារកភត្ត​ (ភត្ត​ធ្វើ​តាម​ថ្ងៃ)​ ជា​បន្ត​បន្ទាប់។​ ចំណែក​មួយ​ថ្នាក់​ទៀត​គេ​ធ្វើ​នៅ​ថ្ងៃ​១៥​រោច​ ដែល​គេ​ហៅ​ថា​បុណ្យ​ភ្ជុំ។​ ពិធី​បុណ្យ​ទាំង​ពីរ​ថ្នាក់​នេះ​ បច្ចុប្បន្ន​ត្រូវ​បាន​យើង​បូក​បញ្ចូល​គ្នា​ ហើយ​ហៅ​កាត់​ថា​ ពិធី​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ​ឯង។

Related articles

ព្រះធម៌ទេសនា៖ និច្ចសិល សិល​ប្រាំ 17/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព្រះធម៌​ទេសនា, សាសនា.
Tags: , , , , , , , , , ,
add a comment

ទាញ​យក​ទុក​ស្ដាប់

Related articles

កំប្លែង​ភាសា​ខ្មែរ៖ យាយជី​ពីរ​នាក់ 11/03/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​ជា​ភាសាខ្មែរ.
Tags: , , ,
13 comments

មាន​យាយ​ជី​ពីរ​នាក់ ម្នាក់​គេ​ហៅ​គាត់​ថា “យាយជីគណិត = យ-គ” និង ម្នាក់​ទៀត​គេ​ហៅ​គាត់​ថា “យាយ​ជី​សមហេតុផល​ = យ-ស“។ នៅ​ថ្ងៃ​មួយ​ពួក​គាត់​ទាំង​ពីរ​នាក់​បាន​ធ្វើ​ដំណើរ​ឆ្ងាយ​ពី​កុដ​​សំណាក់​ ធម៌​របស់​ពួក​គាត់​រហូត​ដល់​ព្រលប់​ព្រាល​ៗ។

+យ-គ៖ តើ​អ្នក​មាន​ចាប់​អារម្មណ៍​ថា​មាន​បុរស​ម្នាក់​បាន​ដើរ​តា​ម​ពួក​យើង​​ចំនួន​ ៣៨ នាទី​កន្លះ​ហើយទេ?

-យ-ស វា​សមហេតុសម​ផល​ណាស់ គាត់​ចង់​ចាប់​រំលោភ​ពួក​យើង។

+យ-គ ទេ,អត់​ទេ! នៅ​ល្បឿន​កំរិត​នេះ​គាត់​នឹង​មក​ទាន់​យើង​ក្នុង​រយៈពេល ១៥ នាទី​យ៉ាង​យូរ។ តើ​យើង​ធ្វើ​យ៉ាង​ម៉េច​ទៅ?

-យ-ស ហេតុផល​សមរម្យ​មួយ​គត់​គឺ​ដើរ​អោយ​លឿន​ជាង​នេះ។

+យ-គវា​ទៅ​មិន​រួច​នោះ​ទេ។

-យ-ស ពិត​ហើយ​ថា​វា​ទៅ​មិនរួច​នោះ​ទេ។ មនុស្ស​ប្រុស​ចូលចិត្ត​ធ្វើ​រឿង​សមហេតុផល គាត់​នឹង​ចាប់​ផ្តើម​ដើរ​លឿន​ដែរ​ ដើម្បី​អោយ​ទាន់​ពួក​យើង។

+យ-គ អញ្ចឹង​ធ្វើ​ម៉េច​ទៅ? នៅ​ល្បឿន​កំរិត​នេះ​គាត់​នឹង​មក​ទាន់​ពួក​យើង​ក្នុង​មួយ​នាទី​ប៉ុណ្ណោះ។

-យ-ស ហេតុផល​សម​រម្យ​មួយ​គត់​ដែល​យើង​អាច​ធ្វើ​គឺ​បំបែក​ផ្លូវ​គ្នា។ អ្នក​ទៅ​ផ្លូវ​នោះ ខ្ញុំ​ទៅ​ផ្លូវ​នេះ។ ដូច្នេះ​គាត់​មិន​អាច​តាម​ពួក​យើង​ទាំង​ពីរ​នាក់​បាន​ទេ ព្រោះ​គាត់​ម្នាក់​ឯង។

ពេល​នោះ​បុរស​នោះ​សំរេច​ចិត្ត​តាម​ចាប់​ “យាយជី​សមហេតុផល”។ ចំនែក​ឯ “យាយជី​គណិត” មក​ដល់​កុដ​សំណាក់ធម៌​ ហើយ​ព្រួយ​បារម្ម​យ៉ាង​ខ្លាំង​ថា​តើ​មាន​រឿងអ្វី​​កើត​ឡើង​ចំពោះ​ “យាយជី​សមហេតុផល”។

  • មួយ​រំពេច​ក្រោយ​ “យាយជី​សមហេតុផល” ក៏​មក​ដល់​កុដ​ដែរ……

+យ-គប្អូន​ស្រី ប្អូន​ស្រី! អរគុណ​ព្រះ​ជា​ម្ចាស់​អ្នក​ក៏​មក​ដល់​ទីនេះ​ដែរ។ ប្រាប់​ខ្ញុំ​មើល​មាន​រឿង​អ្វី​កើត​ឡើង​!

-យ-ស មាន​តែ​រឿង​សមហេតុផល​ប៉ុណ្ណោះ​ដែល​កើត​ឡើង។ បុរស​នោះ​មិន​អាច​តាម​ចាប់​ពួក​យើង​ទាំង​ពីរ​នាក់​បាន​ទេ ដូច្នេះ​គាត់​តាម​ចាប់​ខ្ញុំ។

+យ-គ ចា៎ ចា៎…ប៉ុន្តែ​មាន​រឿង​អ្វី​កើត​ឡើង​បន្ត​ទៀត?

-យ-ស មាន​តែ​រឿង​សមហេតុផល​កើត​ឡើង​ប៉ុណ្ណោះ។ ខ្ញុំ​ចាប់ផ្តើម​រត់​មួយ​ទំហឹង​តាម​តែ​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន ហើយ​បុរស​នោះ​ក៏​ចាប់ផ្តើម​រត់​មួយ​ទំហឹង​តាម​តែ​គាត់​អាច​ធ្វើទៅ បានដែរ។

+យ-គ ហើយ​យ៉ាង​ម៉េច​ទៀត?

-យ-ស មាន​តែ​រឿង​សមហេតុផល​ប៉ុណ្ណោះ​កើត​ឡើង។ គាត់​តាម​ទាន់​ខ្ញុំ។

+យ-គ ពុទ្ធោ……តើ​អ្នក​ធ្វើ​យ៉ាង​ម៉េច​ទៅ?

-យ-ស មាន​ហេតុផល​សមរម្យ​មួយ​ខ្ញុំត្រូវ​ធ្វើ។ ខ្ញុំ​សោយ​សំពត់​ខ្ញុំ​ឡើង​ជិត​ដល់​កន្លៀន។

+យ-គ ឱ!លោក​អើយ​ប្អូន​ស្រី​របស់​ខ្ញុំ។ ហើយ​ចុះ​អាប្រុស​ម្នាក់​នោះ​ធ្វើ​យ៉ាងម៉េច​ទៀត?

-យ-ស មាន​ហេតុផល​សមរម្យ​មួយ​ដែល​គាត់​ត្រូវ​ធ្វើ​។ គាត់​បាន​ទាញ​ខោ​គាត់ទំលាក់​​ចុះ​ដល់​គន្លាក់​ក៏​ជើង។

+យ-គ ព្រះ​ជា​ម្ចាស់​អើយ! ព្រះ​ជា​ម្ចាស់​អើយ! គាត់​ធ្វើ​យ៉ាង​ម៉េច​ទៀត​បន្ទាប់​មក?

-យ-ស៖ តើ​មិន​មិន​សម​ហេតុផល​ទេ​ឬ​​បង​ស្រី “យាយជី​សោយ​សំពត់​ រត់​លឿន​ជាង​បុរស​សំរូត​ខោ​ទំលាក់​ត្រឹម​គន្លាក់​កជើង”?

Related Articles

ព្រះធម៌ទេសនា៖ បុណ្យមាឃបូជា 05/03/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in សាសនា.
Tags: , , ,
add a comment

%d bloggers like this: