jump to navigation

ជីវិត​ស្នេហា៖ កំហុស​ខ្លួន​ឯង 08/03/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​រូបភាព, សុភមង្គល, ស្នេហា.
Tags: , , ,
add a comment

Real girls are not perfect, perfect girls are not real.

Related articles

ស្នេហា៖ តើ​ថ្ងៃ​ស្អែក​គឺជា​អ្វី? 25/01/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​អប់រំ​, សុភមង្គល, ស្នេហា.
Tags: , , , ,
add a comment

មាន​បុរស​ម្នាក់​ស្រឡាញ់​នារី​ម្នាក់​ធ្វើការ​នៅ “ហាង​លក់​ស៊ីឌី​” មួយ​យ៉ាង​ខ្លាំង​ប៉ុន្តែ​គាត់​មិន​បាន​ប្រាប់​អំពី​សេចក្ដី​ស្នេហា​របស់​គាត់​ អោយ​នាង​ដឹង​នោះ​ទេ។​ គាត់​ទៅ​ទិញ​ស៊ីឌី​នៅ​ទីនោះ​រៀងរាល់​ថ្ងៃ​ ដើម្បី​អោយ​បាន​ឱកាស​និយាយ​លេង​ជាមួយ​នាង​ មួយ​ខែ​ក្រោយ​មក​បុរស​ម្នាក់​នោះ​ក៏​ស្លាប់​បាត់​ទៅ​​​ ដោយសារ​ជំងឺ​មហារីក។​ ដោយ​បាត់​បុរស​ម្នាក់​នោះ​មួយ​រយៈ​មិន​ឃើញ​មក​ទិញ​ស៊ីឌី​ដូច​សព្វ​ដង ​នាង​ក៏​ទៅ​លេង​ផ្ទះ​របស់​បុរស​នោះ ម្ដាយ​របស់​បុរស​នោះ​បាន​ប្រាប់​រឿងរ៉ាវ​គ្រប់​យ៉ាង​អោយ​នាង​បាន​ដឹង រួម​ទាំង​ស្នេហា​ដ៏​ជ្រាលជ្រៅ របស់​កូនប្រុស​គាត់​ចំពោះ​នាង​​ទៀត​ផង។

បន្ទាប់​មក​គាត់​ក៏​នាំ​នាង​ចូល​ទៅ​បន្ទប់ របស់​បុរស​ម្នាក់​នោះ នាង​បាន​ឃើញ​ប្រអប់​ស៊ីឌី​ទាំងអស់ ដែល​បុរស​នោះ​ទិញ​ពី​ហាង​របស់​នាង​ធ្វើការ ប៉ុន្តែ​ប្រអប់​ស៊ីឌី​ទាំង​នោះ​មិន​ត្រូវ​បាន​បើក​នោះ​ទេ នាង​ស្រែក​យំ​​ ហើយ​យំ​យ៉ាង​ខ្លាំង​​​​ រហូត​ដល់​ដួល​សន្លប់ ​​ហើយ​ដាច់​ខ្យល់​ស្លាប់​ទៅ​ដែរ។​

-តើ​អ្នក​ទាំងអស់​គ្នា​ដឹង​ទេ​ហេតុអ្វី​បាន​ជា​នាង​យំ?​​​​​​

នាង​យំ​ពីព្រោះ​នៅ​ក្នុង​គ្រប់​ប្រអប់​ស៊ីឌី​ទាំង​នោះ នាង​បាន​បង្កប់​សំបុត្រ​ស្នេហា​ របស់​នាង​សំរាប់​អោយ​បុរស​នោះ​បាន​អាន​ “តាម​ពិត​​នាង​ក៏​ស្រឡាញ់​គាត់​ដែរ” ។ គ្មាន​អ្នក​ណា​ដឹង​ថា “តើ​ថ្ងៃ​ស្អែក​គឺជា​អ្វី?” សូម​​ប្រាប់​ទៅ​មនុស្ស​ម្នាក់​ដែល​អ្នក​ស្រលាញ់​នៅ​ថ្ងៃ​នេះ កុំ​រង់ចាំ​ដល់​វាសនា​អាក្រក់​មក​លេង​សើច​ នឹង​ជីវិត​អ្នក​នៅ​ថ្ងៃ​ស្អែក “សូម​សំណាង​ល្អ​មាន​ដល់​គូ​ស្នេហ៍​គ្រប់​រូប”៕៚

“If you don’t live for something, you will die for nothing”

Related articles

សុភមង្គល៖ នាង​ជា​មនុស្ស​មាន​សំណាង​ម្នាក់​ 12/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណី​ជីវិត, រឿង​ផ្ទាល់​ខ្លួន, សុភមង្គល, ស្នេហា.
Tags: , , , , ,
add a comment

លឺ​ដំណឹង​ថា​គេ​មាន​សុភមង្គល​​យើង​មាន​អារម្មណ៍​ថា​ ដូច​យើង​មាន​សុភមង្គល​ដែរ​ ខ្ញុំ​ចង់​លឺ​​សំលេង​ពីរោះ​បែប​នេះ​រាល់​ថ្ងៃ​មែន​ទែន គិត​ទៅ​មនុស្ស​ដូច​ជា​ខ្ញុំ​ពិបាក​ម៉្យាង​ ស្រួល​ម៉្យាង ជា​មនុស្ស​ដែល​មាន​បេះដូង​ជ្រាប​ទឹក គេ​ចាក់​ទឹក​ក្ដៅ​លើ​​វា​នឹង​ក្ដៅ គេ​ចាក់​ទឹក​ត្រជាក់​លើ​វា​នឹង​ត្រជាក់​ ឃើញ​​សារ​គាត់​ផ្ញើ​មក​ ខ្ញុំ​អាន​ម្ដង​ហើយ ម្ដង​ទៀត ព្រោះ​ចង់​មាន​សេចក្ដី​សុខ​ផ្លូវ​​ចិត្ត​​អញ្ចឹង​អោយ​បាន​ច្រើន​ដង ខ្ញុំ​អញ្ចឹង​ពេលវេលា​នៃ​សុភមង្គល​ ខ្ញុំ​មិន​ចង់​អោយ​វា​កន្លង​ទៅ​ផុត​ពី​ខ្លួន​ខ្ញុំ​ដោយ​ងាយ​ៗ​នោះ​ទេ ខ្ញុំ​ស្រូប​វា​ទុក​អោយ​ពេញ​រាងកាយ និង ព្រលឹង​របស់​ខ្ញុំ។

“I’m doing great I don’t have much friends like when I was  in Cambodia but I have a beautiful family I have a wonderful husband and a super smart son and they love me so much…….”

នាង​ជា​មនុស្ស​មាន​សំណាង​ម្នាក់​ក្នុង​លោក នាង​រក​ឃើញ​មនុស្ស​ម្នាក់​ដែល​នាង​ស្រលាញ់ និង គេ​ស្រលាញ់​នាង​វិញ​ដែរ ស្នេហា​ពួក​គេ​ចាប់​ផ្ដើម​ពី​តិច​ទៅ​ច្រើន ហើយ​កាន់​តែ​ច្រើន​ឡើង​ៗ នាង​មិន​ដែល​គិត​សោះ​ថា ​របស់​ដែល​នាង​ចាប់​យក​ពី​ដំបូង​ ជា​គ្រាប់​ពេជ្រ​មួយ​គ្រាប់​​យ៉ាង​មាន​តំលៃ និង ពេញ​ដោយ​ពន្លឺ​ភ្លឺ​ចិញ្ចែងចិញ្ចាច ​​ទោះ​ក្នុង​ពាក់​កណ្ដាល​រាត្រី​ កណ្ដាល​ព្រៃ​ជ្រៅ​​នៅ​ថ្ងៃ​ ១៥ រោច​​ក្ដី រហូត​ដល់​ថ្ងៃ​នេះ​ទើប​នាង​ដឹង​ ហើយ​នាង​តែងតែ​និយាយ​ថា​ “អរគុណ​បង​សម្លាញ់ ដែល​បង​ចូល​មក​ក្នុង​ជីវិត​អូន អូន​ចង់​អោប​បង​អោយ​ជាប់ រហូត​ រហូត ដល់​ថ្ងៃ​អូន​ស្លាប់​ក៏​មិន​ព្រម​លែង​បង​ដែរ បង​ជា​មនុស្ស​ដ៏​​​អស្ចារ្យ​ម្នាក់”​។

Every love story is beautiful but ours is my favourite

Related articles

សុខភាព៖ សំលេង​ធម្មជាតិ​គ្រប់​ទីកន្លែង​ 15/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​, សុខភាព, សុភមង្គល.
Tags: , , ,
2 comments

ដោយសារ​តែ​ការងារ​មាន​ច្រើន​ក្នុង​ការ​ចិញ្ចឹម​ជីវិត ​សំរាប់​អ្នក​រស់នៅ​ទីក្រុង អ្នក​ប្រហែល​គ្មាន​ពេល​គ្រប់គ្រាន់​សំរាប់​លំហែ​កាយ​ ទៅ​​ទី​កន្លែង​ដែល​មាន​ធម្មជាតិ​ពិត​ៗ​​ ដើម្បី​ស្ដាប់​សំលេង​បក្សី​ច្រៀង សំលេង​ទឹក​ហូរ ចង្រិត​យំ​កណ្ដាល​រាត្រី សំលេង​ទឹក​រលក​បោក​ផ្ទប់​ច្រាំង​នោះ​ទេ ប៉ុន្តែ​​ថ្ងៃ​នេះ​អ្នក​ក៏​អាច​ស្ដាប់​សំលេង​ទាំង​នោះ​នៅ​ទីក្រុង នៅ​កន្លែង​ធ្វើ​ការ​ នៅ​ផ្ទះ​ធ្វើ​ម្ហូប​ចំណី​អាហារ​បាន​ផង​ដែរ ​តាម​រយៈ​គេហទំព័រ​ខាង​ក្រោម។ សង្ឃឹម​ថា​វា​នឹង​ជួយ​អោយ​អ្នក​ មាន​អារម្មណ៍​ធូរស្រាល​មួយ​ចំណែក​ណា​មួយ​​ជាក់​ជា​មិន​ខាន​ សូម​ជ្រើស​រើស​សំលេង​ណា​មួយ​ ដែល​អ្នក​ពេញ​ចិត្ត​ដោយ​ចុច​លើ​រូបភាព​ខាង​ក្រោម​ដូច​តទៅ៖

សូម​ចុច​លើ​រូបភាព​ចូល​ទៅ​កាន់​គេហទំព័រ​នោះ

Related articles

សុខភាព៖ ចំណី​អាហារ​ដែល​ធ្វើ​អោយ​អ្នក​នៅ​ក្មេង​ 06/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, សុខភាព.
Tags: , , , , , , , , ,
6 comments

ពាក្យ​អង់គ្លេស​មួយ​ឃ្លា​ថា “You are what you eat” ដូច្នេះ​ម្ហូប​ចំណី​ ដែល​យើង​ញ៉ាំ​មាន​សារៈសំខាន់​ណាស់​សំរាប់​ខ្លួន​យើង រូបរាង​យើង​ធាត់​ ស្គម ចាស់​ ក្មេង វា​ទាក់ទង​មួយ​ផ្នែក​ធំ​ទៅ​នឹង​អ្វី​ ដែល​អ្នក​ដាក់​ចូល​មាត់​ របស់​យើង ពាក្យ​ខ្មែរ យើង​តែង​និយាយ​ប្រាប់​កូន​ៗ​ថា “កុំ​ញ៉ាំ​ស្ករ​គ្រាប់​ច្រើន​ពេក ដង្កូវ​ស៊ី​ធ្មេញ” ហើយ​មួយ​ចំនួន​ទៀត​ថា “កុំ​ជក់​បារី​ប្រយ័ត្ន​អាយុ​ខ្លី” យើង​ឃើញ​ថា​បញ្ហា​សុខភាព​មិន​ថា ​ជាតិ​សាសន៍​ណា​ទេ សូម្បី​តែ​ខ្មែរ​យើង​ក៏​តែង​តែ​ក្រើន រំលឹក​ដល់​គ្នា​អំពី​សុខភាព​ ដែល​កើត​ចេញ​ពី​អ្វី​ ដែល​យើង​បាន​ញ៉ាំ​នេះ​ដែរ។ ខាង​ក្រោ​ម​នេះ មាន​ម្ហូប​ ចំណី​មួយ​ចំនួន​ដែល​អាច​អោយ​អ្នក​​​មាន​វ័យ​នៅ​ក្មេង​ ហើយ​ម្ហូប​ចំណី​ទាំង​នេះ​ អ្នក​អាច​រក​វា​បាន​ក្នុង​ស្រុក​ផង​ដែរ៖

១-​ផ្លែ​អាវ៉ូខាដូ (ផ្លែបឺ)

ផ្លែ​នេះ​សំបូរ​ដោយ​ជាតិ​ប្រេង ​ដែល​វា​អាច​ជា​ជំនួយ​ដល់​កន្លែង​ដែល​ត្រូវការ​​ជាតិ​ប្រេង​​ច្រើន​ដែល​មើល​ទៅ​មាន​ភាព​រលើបរលោង​ដូច​ជា​ថ្ពាល់​របស់​អ្នក​ជា​ដើម ​ហើយ​វា​ក៏​អាច​ការពារ ស្បែក​របស់​អ្នក​ផង​ដែរ​ពី​កំដៅ​ថ្ងៃ។

២-​ផ្លែឈើ​ដែល​សំបូរ​ជាតិ​ទឹក និង បន្លែ

ភាព​សើម​គឺជា​ចំណុច​ដ៏​ធំ​​ក្នុង​ការ​ធ្វើ​អោយ​យើង​មើល​ទៅ​ក្មេង​ នៅ​ពេល​ដែល​ស្បែក​យើង ស្ងួត​វា​នឹង​ធ្វើ​អោយ​ភាព​ជ្រីវជ្រួញ​លេច​ឡើង ដូចនេះ​អ្នក​មិន​គ្រាន់​តែ​ត្រូវ​ញ៉ាំ​ទឹក​អោយ​បាន ច្រើន​នោះ​ទេ អ្នក​ក៏​ត្រូវការ​ផ្លែឈើ និង បន្លែ។ ផ្លែឈើ​ដែល​សំបូរ​ច្រើន​នៅ​ប្រទេស​យើង​មាន​ដូច​ជា​ ផ្លែ​ឪឡឹក ត្រសក់ និង បន្លែ​ផ្សេង​ៗ​ដែល​មាន​ពាសពេញ​ក្នុង​ប្រទេស​។

៣-​ផ្លែ​ត្របែក

ផ្លែ​នេះ​ល្អ​ណាស់​សំរាប់​ស្បែក​របស់​អ្នក​ ព្រោះ​វា​សំបូរ​​ទៅ​ដោយ​វីតាមីន​ស៊ី។ បើ​យោង​តាម​ក្រុម​វេជ្ជបណ្ឌិត​បាន​អោយ​ដឹង​ថា​ វា​មាន​វីតាមីន​ស៊ី​ច្រើន​ជាង​បួន​ដង​ នៃ​ផ្លែ​ក្រូច​។ វីតាមីន​ស៊ី​មាន​ប្រយោជន៍​ក្នុង​ការ​រក្សា​កោសិកា​អោយ​នៅ​ពេញ​ និង មិន​អោយ​មាន​ភាព​ជ្រីវជ្រួញ។​

៤-​ដំឡូង​សាច់​ផ្អែម

ដំឡូង​នៅ​ប្រទេស​កម្ពុជា​យើង​ ដំឡូង​ភាគច្រើន​ជា​ដំឡូង​សាច់​ផ្អែម​ ដូច​ជា​ដំឡូង​ជ្វា​ជា​ដើម​ ដំឡូង​សាច់​ផ្អែម​មាន​ប្រយោជន៍ ​ក្នុង​ការ​ធ្វើ​អោយ​ស្បែក​មាន​លំនឹង​ក្នុង​ការ​តទល់​នឹង​ភាព ស្ងួត បាន ដែល​ជា​លទ្ធផល​គឺ​យើង​ទទួល​បាន​ស្បែក​រលោង​។

Related articles

ក្រាហ៊្វិក៖ ចំនុច​មួយ​ចំនួន​ដើម្បី​រស់​បាន​អាយុ ១០០ 02/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, សុភមង្គល.
Tags: , , , , , ,
add a comment

Related articles

ចំណី​ខួរ 25/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណី​ខួរ.
Tags: , , , ,
add a comment

  • “មនុស្ស​កើត​មក​សំរាប់​តែ​ស្លាប់​ទៅ​វិញ មាន​ស្បែក​ សាច់ ឈាម សំរាប់​តែ​ឈឺ​ មាន​ពេលខ្លះ​​​​លំបាក​​​ ចុក​ផ្សា​ កុំ​​តម្អូញតម្អែរ​ពេក​” — ស្រុកខ្មែរ ស្នេហ៍​ខ្ញុំ

Related articles

សុខភាព៖ កាត់​បន្ថយ​ស្ត្រែស​ប្រាំមួយ​វិធី 17/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in សុខភាព, សុភមង្គល.
Tags: , , , ,
8 comments

១-សើច

សើច​រយៈពេល​មួយ​នាទី​​ស្មើ​នឹង​ហាត់ប្រាណ​ជិះកង់​ចំនួន ១៥ នាទី​ ដែល​វា​អាច​កាត់​បន្ថយ​អ័រម៉ូន​ដែល​ស្ត្រែស​ កាត់បន្ថយ​សម្ពាធ​ឈាម បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ ដូច្នេះ​សូម​ព្យាម​សើច​អោយ​បាន​ច្រើន ដោយ​ជួប​ជុំ​មិត្តភ័ក្ដិ មើល​រឿង​កំប្លែង មើល​រូបថត​ចាស់​ៗ​ជា​ដើម។

២-ធ្វើ​ការងារ​ជាទម្លាប់

សូម​ព្យាយាម​ធ្វើ​ការងារ​សន្សឹម​ៗ​នៅ​ផ្ទះ ដូច​ជា​ការងារ​បោក​ខោអាវ បត់​ខោអាវ លាង​ចាន បោស​ផ្ទះ​សម្បែង ព្រោះ​ការងារ​ទាំង​នោះ​អោយ​យើង​ផ្ចិតផ្ចង់​គំនិត​ស្លុង​នឹង​ការងារ​នោះ​បាន​យ៉ាង​ប្រសើរ។

៣-​បង្កើត​ពាក្យ​សារ​ជា​ថ្មី

ពាក្យ​សម្ដី​មាន​ថាមពល​លើ​ចិត្ត​របស់​អ្នក អ្នក​គួរ​តែ​ប្រើ​ពាក្យ​វិជ្ជមាន និង គិត​វិជ្ជមាន​។ ផ្លាស់​ប្ដូរ​ពាក្យ​អវិជ្ជមាន​មួយ​ចំនួន​ដែល​អ្នក​តែងតែ​ប្រើ​ដូច​ជា​ពាក្យ​ថា “ខ្ញុំ​មិន​អាច”​ ទៅ​និយាយ​ថា​ “ខ្ញុំ​នឹង​ព្យាយាម” ពាក្យ​ថា “ខ្ញុំ​ធុញ​ណាស់” ទៅ​ជា​អ្វី​ផ្សេង​ដែល​វិជ្ជមាន​តាម​ស្ថានការណ៍​នោះ។

៤-និយាយ​កុំ​លឿន​ពេក

អ្នក​ដែល​មាន​អារម្មណ៍​ស្ត្រែស​ច្រើន​តែ​និយាយ​ញាប់​ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​មិន​ទាន់ហន់ ក្ដី​ ដូច្នេះ​សូម​រៀន​និយាយ​តាម​សម្រួល​​ ច្បាស់លាស់ សមហេតុសមផល​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដូច្នេះ​ស្ថានភាព​នឹង​មិន​សូវ​​ច្របូកច្របល់។

៥-កាត់សក់

ការ​មើល​ឃើញ​ខ្លួន​ឯង​ស្អាតបាត សក់​មិន​រញ៉េរញ៉ៃ​ក៏​អាច​អោយ​អ្នក​មាន​អារម្មណ៍​ល្អ​​ដែរ អ្នក​គួរ​ចំណាយ​ពេលវេលា​ខ្លះ​ដើម្បី​ស្អិត​សម្អាត​ខ្លួន​ប្រាណ​ សំលៀកបំពាក់​មាន​ក្លិន​ល្អ ដោយ​ការ​បោក​​គក់​អោយ​បាន​ទៀងទាត់​ ទោះ​បី​ថា​អ្នក​នៅ​ក្នុង​ផ្ទះ​​មិន​ទៅ​ក្រៅ​ក្ដី។

៦-ឈប់​រាប់​ចំនួន​កាឡូរី​

ការ​គិត​ដល់​ទម្ងន់​របស់​អ្នក​ច្រើន​ហួសហេតុ​ពេក ចង់​ធាត់​ ចង់​ស្គម ដោយ​ខ្វាយ​ខ្វល់​អំពី​រឿង​នោះ​បណ្ដាល​អោយ​​អ្នក​ស្ត្រែស​បាន​ អ្នក​មិន​គួរ​គិត​អំពី​រឿង​នោះ​ច្រើន​ហួស​ពេក​ទេ អ្នក​គ្រាន់​តែ​កំណត់​ការ​ញ៉ាំ​ម្ហូប​ដែល​មាន​ផាសុកភាព​ទៅ​បាន​ហើយ។

Related articles

%d bloggers like this: