jump to navigation

សួស្ដី​ឆ្នាំ​ថ្មី ២៥៥៩ 14/04/2015

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in សាសនា.
Tags:
add a comment

ផ្ទាល់ខ្លួន៖ ជា​មនុស្ស​ប្រុស​ម្នាក់ 13/04/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន, រឿង​ពិត, ស្នេហា.
Tags: , , , , ,
add a comment

១-បង​គ្រាន់​តែមនុស្ស​ប្រុស​ម្នាក់ ដែល​មិន​យល់​ចិត្ត​មនុស្ស​ស្រី គេ​ប្រាប់​យើង​ថា​គេ​នឹក​យើង​រាល់​យប់​ថ្ងៃ ហើយ​ក៏​ចាកចេញ​ទៅ អូន​ពិត​ជា​ពិសេស​មែន បង​សែន​អួល​ណែន​រក​អ្វី​មក​ថ្លែង​មិន​បាន គ្រប់​ពាក្យ​ទាំង​អស់​បង​ព្រម​ជឿជាក់ ថា​អូន​ស្មោះស្ម័គ្រ។

២-អូន​គួរ​ប្រាប់​បង​តាម​ត្រង់​អោយ​បង​អស់​ចិត្ត ហើយ​ទទួល​យក​ការ​ពិត​ ថា​ស្នេហ៍​ដែល​អូន​​មាន​មិនមែន​បរិសុទ្ធ ទោះ​បង​ជេរ​ស្ដី​អោយ​អូន តែ​បង​នៅ​នឹក​អូន ព្រោះ​បង​ជា​មនុស្ស​ប្រុស​​ម្នាក់ ប្រុស​ម្នាក់​គត់​​ដែល​គិត​ថា​ស្នេហា​គឺជា​អ្វី​គ្រប់​យ៉ាង។

​៣-អូន​ធ្លាប់​លឺ​ទេ​ថា​បង​ស្រលាញ់​អូន​ថ្ងៃ​នេះ ហើយ​នៅ​តែ​បែប​នេះ​នៅ​មួយ​រយ​ឆ្នាំ​ក្រោយ? អីឡូវ​បង​ឈប់​យំ​ហើយ តែ​ទឹកភ្នែក​បង​នៅ​ហូរ អំណាច​នៃក្ដី​ស្រលាញ់​ ទោះ​បិទ​ភ្នែក​ខំ​បំភ្លេច​​ ​តែ​បេះដូង​​ឈឺចាប់​ខ្លោចផ្សា ហើយ​សន្យា​ថា​នឹង​ឈប់​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ម្ដង​ទៀត​ តែ​បង​ធ្វើ​មិន​បាន។ 

៤-អូន​គួរ​ប្រាប់​បង​ថា​​ បង​លែង​ជា​មនុស្ស​សំខាន់​ក្នុង​ចិត្ត​អូន​ទៀត​ហើយ ប្រស​ម្នាក់​ដែល​​ស្ម័គ្រ​បូជា​ជីវិត​ដើម្បី​អូន ចុង​ក្រោយ​គ្រាន់​តែ​យំ​អង្វរ​អោប​ជើង​អូន​កុំ​អោយ​ចាកចេញ តើ​​អូន​មិន​ដឹង​ទេ​ថា​កើត​មក​ជា​ប្រុស​ មនុស្ស​ប្រុស​ម្នាក់​ដែល​មាន​បេះដូង​ស្មោះ​ស្នេហ៍​ វា​ពិបាក​យ៉ាង​ណា? 

ពោល៖ ណែ! អូន​សម្លាញ់​​ការ​ឈឺចាប់​ជា​ពាក្យ​មួយ​ម៉ាត់ តែ​ភាព​ឈឺចាប់​រក​អ្វី​មក​ថ្លែង​មិន​បាន អូន​សុំទោស​​បង​ជា​ច្រើន​ដង បង​អាច​អនុគ្រោះ​អោយ​​ តែ​បង​មិន​អាច​ឈប់​ស្រលាញ់ ទោះ​ជា​បង​ជេរ​ស្ដី​អោយ​អូន តែ​បង​នៅ​នឹក​អូន ព្រោះ បង​ជា​មនុស្ស​ប្រុស​ម្នាក់​ដែល​គិត​ថា​ស្នេហា​ជា​អ្វី​គ្រប់​យ៉ាង។ 

៥-អូន​គួរ​ប្រាប់​បង​ថា​​ បង​លែង​ជា​មនុស្ស​សំខាន់​ក្នុង​ចិត្ត​អូន​ទៀត​ហើយ ប្រស​ម្នាក់​ដែល​​ស្ម័គ្រ​បូជា​ជីវិត​ដើម្បី​អូន ចុង​ក្រោយ​គ្រាន់​តែ​យំ​អង្វរ​អោប​ជើង​អូន​កុំ​អោយ​ចាកចេញ តើ​​អូន​មិន​ដឹង​ទេ​ថា​កើត​មក​ជា​ប្រុស​ មនុស្ស​ប្រុស​ម្នាក់​ដែល​មាន​បេះដូង​ស្មោះ​ស្នេហ៍​ វា​ពិបាក​យ៉ាង​ណា? 

សួស្ដី​ឆ្នាំ​ថ្មី ឆ្នាំ​រោង ចត្វាស័ក ព.ស​ ២៥៥៦ 07/04/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, រឿង​ផ្ទាល់​ខ្លួន, វីដេអូ​ចំរៀង​ខ្មែរ.
Tags: , , ,
4 comments

ក្នុង​ឱកាស​បុណ្យ​ចូល​​ឆ្នាំ​ខ្មែរ​ខាង​មុខ​​ម្ចាស់​ទំព័រ “ស្រុក​ខ្មែរ ស្នេហ៍​ខ្ញុំ” សូម​ជូនពរ​ពុក ម៉ែ បង​ ប្អូន មិត្តភ័ក្ដិ ញាតិ​ញោម​ និង ប្រជាជន​ខ្មែរ​ទាំង​អស់​អោយ​បាន​សុខ​ចំរើន សុខភាព​ល្អ រក​ស៊ី​​មាន​បាន​កុំ​បី​មាន​ខ្វះ​ខាត។ វា​ពិត​ជា​ក្ដី​រំជើបរំជួល​ណាស់​សំរាប់​មនុស្ស​រាល់​គ្នា និង រូប​ខ្ញុំ​ដែល​នឹង​បាន​ជួប​ជុំ​គ្រួសារ តែ​ក្នុង​ពេល​តែ​មួយ​សូម​អ្នក​ទាំង​អស់​គ្នា​ ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់​នូវ​គ្រោះ​ថ្នាក់​នានា​ ជា​ពិសេស​គ្រោះ​ថ្នាក់​ចរាចរ​តាម​ដង​ផ្លូវ​នេះ​ឯង។ ខ្ញុំ​គ្មាន​អ្វី​បាន​ជា​ចំណង​ដៃ​សំរាប់​អ្នក​រាល់​គ្នា​ទេ​ មាន​តែ​ពាក្យ​ជូនពរ​ទាំង​ប៉ុន្មាន​ខាង​លើ ហើយ​ពាក្យ​ទាំង​នេះ​ជា​ពាក្យ​ទិព្វ ដែល​លោក​អ្នក​នឹង​ទទួល​បាន​ពរ​ទាំង​នេះ​​​ពិត​ជាក់​​មែន។ ថ្ងៃ​នេះ​ក៏​ជូន​បទ​ចំរៀង​កំសាន្ដ​ស្ដាប់​ផង​ដែរ ដែល​មាន​ចំណងជើង​ថា “ប្ដី​ខ្មែរ​មិន​នឹក​ស្ដាយ” ហើយ​ក្នុង​វីដេអូ​នេះ​នឹង​ឃើញ​រូប​ខ្ញុំ​បាទ​ជា​ម្ចាស់​ទំព័រ​ផ្ទាល់ (សុំ​ដើរ​តួ​​ខ្លួន​ឯង​ថ្ងៃ​នេះ) ដូច្នេះ​សូម​អញ្ជើញ​សណ្ដាប់​កំសាន្ដ​ដូច​តទៅ៖

Related articles

%d bloggers like this: