jump to navigation

រឿង​ពិត៖ យុត្តិធម៌​នៅ​ជើង​មេឃ 15/08/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ខ្លី, រឿង​ពិត, ស្នេហា.
Tags: , , , , ,
add a comment

គាត់​ជា​មនុស្ស​ស្មោះត្រង់​ ដែល​ខ្ញុំ​ធ្លាប់​បាន​ស្គាល់ គាត់​អាច​ចាត់​ទុក​ថា​ជា​មនុស្ស​ចេញ​ពី​គ្រួសារ​ធូរធារ​ម្នាក់ គាត់​បាន​ស្រលាញ់​គ្នា​ជាមួយ​នារី​ម្នាក់​នៅ​ក្នុង​ខេត្ត​ ដែល​នាង​ជា​នារី​មាន​ជីវភាព​លំបាកលំបិន​មួយ។ រឿង​ស្នេហា​របស់​ពួក​គេ​ បន្ត​បាន​មួយ​រយៈកាល​ក៏​បែក​លឺ​​ដល់ ឪពុក​ម្ដាយ​ខាង​ប្រុស ដោយសារ​តែ​នាង​​មាន​ផ្ទៃពោះ។ នា​រាត្រី​នោះ​ឪពុក​ម្ដាយ​ខាង​ប្រុស​ ស្ដី​បន្ទោស​គាត់​យ៉ាង​ខ្លាំង ហើយ​ពួក​គាត់​មិន​យល់ព្រម​ អោយ​ស្នេហា​ពួក​គេ​បាន​ជួបជុំ​គ្នា​នោះ​ទេ ដោយ​ពួក​គាត់​បង្ខំ​អោយ​កូនប្រុស​​របស់​ពួក​គាត់​ យក​លុយ​មួយ​ចំនួន​​ទៅ​អោយ​នារី​នោះ ដើម្បី​ដោះដូរ​នឹង​ការ​យក​កូន​នោះ​ចេញ។

ការ​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​សម្បើម​ ពី​សំណាក់​ឪពុកម្ដាយ​ និង ស្នេហា​ដែល​មាន​ជម្រៅ​ជ្រៅ​​ជាង​មហា​សមុទ្រ គាត់​មិន​ដឹង​គួរ​ធ្វើ​យ៉ាងណា​នោះ​ទេ តើ​គួរ​ជ្រើសរើស​ឪពុក​ម្ដាយ រឺ សង្សារ​សំណព្វ​ចិត្ត​របស់​គាត់? នៅ​ពេល​ព្រលឹម​ឡើង​គេ​បាន​ប្រទះ​ឃើញ​បុរស​នោះ​ស្លាប់ ដោយសារ​តែ​ចង​ក​ នឹង​ដើម​ស្វាយ​ក្រោយ​​​ផ្ទះ​របស់​គាត់ គាត់​ស្លាប់​ទាំង​វ័យ​នៅ​ក្មេង​នៅ​ឡើយ។

គិត​ទៅ​វា​ពិត​ជា​កម្សត់​ណាស់​​ សំរាប់​បុរស​ម្នាក់​នេះ ស្មោះ​ស្នេហ៍ ស្មោះ​គ្រួសារ​ តែ​រឿង​មួយ​ដែល​កម្សត់​ជាង​​នេះ​ទៀត​គឺ កូន​ដែល​នៅ​ក្នុង​ផ្ទៃ​នោះ​ មិនមែន​ជា​កូន​របស់​បុរស​នោះ​ទេ ព្រោះ​នៅ​ពេល​ដែល​​កូន​នោះ​កើត​មក ​ឪពុក​ម្ដាយ​ខាង​ប្រុស​​បាន​យក​កូន​នោះ​ទៅ​ពិនិត្យ DNA។ នារី​ម្នាក់​នោះ​ក៏​បាន​សារភាព​ដែរ​ថា នាង​មាន​ទំនាក់ទំនង​ជាមួយ​នឹង​បុរស​ម្នាក់​ផ្សេង​ទៀត ក្នុង​ពេល​តែ​មួយ ហើយ​ជ្រុលជ្រួស​ប្រាណ​ជាមួយ​នឹង​បុរស​នោះ​ផង និង បុរស​ដែល​បាន​ស្លាប់​ទៅ​ផង។

គិត​ទៅ​រឿង​កម្សត់​បែប​នេះ​ស្ដាប់​ទៅ​​ក្ដុកក្ដូល​ជាង​រឿង ទុំ​ទាវ របស់​ខ្មែរ និង រឿង​ Romeo and Juliet របស់  William Shakespeare ទៅ​ទៀត ស្ដាប់​បណ្ដើរ កត់ត្រា​បណ្ដើរ​ ស្រក់​ទឹកភ្នែក​បណ្ដើរ។ មនុស្ស​យ៉ាង​ដូច្នេះ​ឯង អ្នកខ្លះ​ប្រាថ្នា​ចង់​បាន​ស្នេហា​ស្មោះត្រង់​មួយ រហូត​មួយ​ជីវិត​ស្លាប់​ទៅ​វិញ​ មិន​ទទួល​បាន​ផង តែ​អ្នក​ខ្លះ​វិញ​ជួប​មនុស្ស​ស្មោះ​ម្នាក់​ហើយ​ម្នាក់​ទៀត​ច្រើន​លើស​លុប​ ហើយ​ខ្លះ​ជួប​អ្នក​ស្មោះ​ហើយ​ មែន​ចេះ​ថែ​រក្សា​បែប​ហ្នឹង​ទៅ​វិញ។

“ពេល​នេះ​ទោះ​ទឹកភ្នែក​ស្រក់​រាប់​លាន​តំណក់​ក៏​គ្មានន័យ ពេល​អ្វី​ៗ​កែប្រែ​លែង​បាន”

Related articles

ស្នេហា៖ តើ​ថ្ងៃ​ស្អែក​គឺជា​អ្វី? 25/01/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​អប់រំ​, សុភមង្គល, ស្នេហា.
Tags: , , , ,
add a comment

មាន​បុរស​ម្នាក់​ស្រឡាញ់​នារី​ម្នាក់​ធ្វើការ​នៅ “ហាង​លក់​ស៊ីឌី​” មួយ​យ៉ាង​ខ្លាំង​ប៉ុន្តែ​គាត់​មិន​បាន​ប្រាប់​អំពី​សេចក្ដី​ស្នេហា​របស់​គាត់​ អោយ​នាង​ដឹង​នោះ​ទេ។​ គាត់​ទៅ​ទិញ​ស៊ីឌី​នៅ​ទីនោះ​រៀងរាល់​ថ្ងៃ​ ដើម្បី​អោយ​បាន​ឱកាស​និយាយ​លេង​ជាមួយ​នាង​ មួយ​ខែ​ក្រោយ​មក​បុរស​ម្នាក់​នោះ​ក៏​ស្លាប់​បាត់​ទៅ​​​ ដោយសារ​ជំងឺ​មហារីក។​ ដោយ​បាត់​បុរស​ម្នាក់​នោះ​មួយ​រយៈ​មិន​ឃើញ​មក​ទិញ​ស៊ីឌី​ដូច​សព្វ​ដង ​នាង​ក៏​ទៅ​លេង​ផ្ទះ​របស់​បុរស​នោះ ម្ដាយ​របស់​បុរស​នោះ​បាន​ប្រាប់​រឿងរ៉ាវ​គ្រប់​យ៉ាង​អោយ​នាង​បាន​ដឹង រួម​ទាំង​ស្នេហា​ដ៏​ជ្រាលជ្រៅ របស់​កូនប្រុស​គាត់​ចំពោះ​នាង​​ទៀត​ផង។

បន្ទាប់​មក​គាត់​ក៏​នាំ​នាង​ចូល​ទៅ​បន្ទប់ របស់​បុរស​ម្នាក់​នោះ នាង​បាន​ឃើញ​ប្រអប់​ស៊ីឌី​ទាំងអស់ ដែល​បុរស​នោះ​ទិញ​ពី​ហាង​របស់​នាង​ធ្វើការ ប៉ុន្តែ​ប្រអប់​ស៊ីឌី​ទាំង​នោះ​មិន​ត្រូវ​បាន​បើក​នោះ​ទេ នាង​ស្រែក​យំ​​ ហើយ​យំ​យ៉ាង​ខ្លាំង​​​​ រហូត​ដល់​ដួល​សន្លប់ ​​ហើយ​ដាច់​ខ្យល់​ស្លាប់​ទៅ​ដែរ។​

-តើ​អ្នក​ទាំងអស់​គ្នា​ដឹង​ទេ​ហេតុអ្វី​បាន​ជា​នាង​យំ?​​​​​​

នាង​យំ​ពីព្រោះ​នៅ​ក្នុង​គ្រប់​ប្រអប់​ស៊ីឌី​ទាំង​នោះ នាង​បាន​បង្កប់​សំបុត្រ​ស្នេហា​ របស់​នាង​សំរាប់​អោយ​បុរស​នោះ​បាន​អាន​ “តាម​ពិត​​នាង​ក៏​ស្រឡាញ់​គាត់​ដែរ” ។ គ្មាន​អ្នក​ណា​ដឹង​ថា “តើ​ថ្ងៃ​ស្អែក​គឺជា​អ្វី?” សូម​​ប្រាប់​ទៅ​មនុស្ស​ម្នាក់​ដែល​អ្នក​ស្រលាញ់​នៅ​ថ្ងៃ​នេះ កុំ​រង់ចាំ​ដល់​វាសនា​អាក្រក់​មក​លេង​សើច​ នឹង​ជីវិត​អ្នក​នៅ​ថ្ងៃ​ស្អែក “សូម​សំណាង​ល្អ​មាន​ដល់​គូ​ស្នេហ៍​គ្រប់​រូប”៕៚

“If you don’t live for something, you will die for nothing”

Related articles

ក្មេង​ស្រី​រស់​ជាមួយ​សព​ម្ដាយ​ចំនួន​ពីរ​ថ្ងៃ 04/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , ,
4 comments

នេះ​ជា​សារព័ត៌មាន​រាង​កំសត់​​មួយ​ពី​ទីក្រុង វែលីងតុន ប្រទេស​ណូវែលសឺឡង់ អំពី​ក្មេង​ស្រី​តូច​ Shylah Silbery អាយុ ៣ ឆ្នាំ​ម្នាក់​ដែល​រស់នៅ​ជាមួយ​ម្ដាយ​របស់​នាង​ (តែ​ពីរ​នាក់​ម្ដាយ និង កូន​ក្នុង​ផ្ទះ​នេះ) ស្រាប់​តែ​ម្ដាយ​របស់​នាង​បាន​ស្លាប់​​ដោយ​គ្មាន​អ្នកណា​ម្នាក់​ដឹង ដូច្នេះ​នាង​តូច Shylah Silbery ត្រូវ​អោប​ខ្លា​ឃ្មុំ​ ញ៉ាំ​ឈីស ញ៉ាំ​ម្ហូប​សល់ និង ទឹកដោះ​គោ​ ដែល​មាន​ក្នុង​ទូរ​ទឹកកក​ចំនួន​ពីរ​ថ្ងៃ​ដោយ​ខ្លួន​នាង​ផ្ទាល់។

ម្ដាយ​របស់​ Shylah Silbery ដែល​មាន​ឈ្មោះ​ថា Lauren Silbery បាន​ស្លាប់​ក្នុង​អាយុ ២៨ ឆ្នាំ​ដោយ​គ្មាន​​អ្នកណា​ម្នាក់​បាន​គិត​ស្មាន​ដល់​ទេ ព្រោះ​នាង​នៅ​ក្មេង​នៅ​ឡើយ។ កាល​ពី​ថ្ងៃ​ទី ១៩ តុលា ឆ្នាំ ២០១១ ក្រុម​គ្រួសារ​របស់​ Lauren Silbery បាន​និយាយ​ជាមួយ​នាង ក្រោយ​មក​ចំនួន​ពីរ​ថ្ងៃ ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​អំពី​នាង​ ពួក​គេ​ក៏​ទូរស័ព្ទ​មក​មិត្តភ័ក្ដិ​ម្នាក់​ ដែល​រស់នៅ​ក្បែរ​នោះ​នៅ​ទីក្រុង វែលីងតុន នេះ​ ហើយ​មិត្ត​ម្នាក់​នោះ​បាន​មក​ផ្ទះ​នោះ​ឃើញ​ក្មេង​ស្រី​នោះ​នៅ​ក្នុង​ផ្ទះ ប៉ុន្តែ​មិន​បាន​ឃើញ​ម្ដាយ​របស់​នាង​ទេ ហើយ​​នាង​ក៏​បាន​ប្រាប់​ដល់​ក្រុម​គ្រួសារ​​នោះ​ប្ដឹង​ទៅ​ប៉ូលិស​តែ​ម្ដង​ទៅ។

ប៉ូលិស​បាន​លួង​នាង​តូច Shylah Silbery អោយ​អូស​តុ​កាហ្វេ​មួយ​ដាក់​ក្បែរ​ទ្វារ​ ដើម្បី​អោយ​នាង​ឈរ​លើ​នោះ​ហើយ​អាច​ឈោង​ដៃ​ដោះ​គន្លឹះ​ទ្វារ​បាន ក្មេង​ស្រី Shylah Silbery បាន​និយាយ​ថា “Mummy won’t wake up”។

ឪពុក​មា​​របស់​នាង​តូច​បាន​និយាយ​ថា “I can only imagine her in there for that long, trying to wake Mum up as well”។ក្មេង​ស្រី Shylah Silbery បាន​ចូល​កេង​ពេទ្យ​អស់​ជាច្រើន​ថ្ងៃ​ ដើម្បី​ព្យាបាល​ការ​ខ្វះ​ជាតិ​ទឹក និង​ កន្ទួល​រមាស់​ដោយសារ​​​ស្លៀក​កន្ទប​យូរ​ពេក។ ឪពុក​មា​របស់​នាង​បាន​និយាយ​ទៀត​ថា ពេល​ដែល​ពួក​គេ​ដាក់​ក្ដារមឈូស​ក្នុង​ផ្នូរ​ នៅ​ពិធី​បុណ្យ​សព​នោះ នាង​តូច​ Shylah Silbery បាន​ចង្អុល​ទៅ​ក្ដារមឈូស​នោះ​ដោយ​និយាយ​ថា “Mummy’s in there”។ ការ​ស្លាប់​របស់​ម្ដាយ​នាង Shylah Silbery គេ​សង្ស័យ​ថា​បណ្ដាល​មក​ពី​ដាច់​សរសៃ​ខួរ​ក្បាល និង គាំង​បេះដូង៕៚

Related articles

កំប្លែង​ភាសា​ខ្មែរ៖ លោក​នឹង​ស្លាប់​ 04/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​ជា​ភាសាខ្មែរ.
Tags: , , , ,
4 comments

បុរស​ចំណាស់​ម្នាក់​ធ្លាក់​ខ្លួន​ឈឺ​ជា​ទំងន់ គាត់​បាន​ជួប​វេជ្ជបណ្ឌិត​ដើម្បី​ត្រួត​ពិនិត្យ​សុខភាព របស់​គាត់។ នៅ​ពេល​ដែល​គាត់​ទៅ​ជួប​វេជ្ជបណ្ឌិត​ លោក​វេជ្ជបណ្ឌិត​បាន​ប្រាប់​គាត់​ថា​ “ខ្ញុំ​មាន​ដំណឹង​អាក្រក់​ប្រាប់​លោក ​គឺ​លោក​នឹង​ស្លាប់”។ បុរស​ចំណាស់​បាន​សួរ​លោក​វេជ្ជបណ្ឌិត​ថា​ “តើ​ខ្ញុំ​នៅ​សល់​រយៈ​ពេល​ប៉ុន្មាន​ទៀត” លោក​វេជ្ជបណ្ឌិត​ឆ្លើយ​ថា “ដប់”។ បុរស​ចំណាស់​សួរ​ទៀត​ថា “នៅ​សល់​ដប់​ឆ្នាំ?” លោក​វេជ្ជបណ្ឌិត​ឆ្លើយ​ថា “ប្រាំបួន”។បុរស​ចំណាស់​សួរ​ទៀត​ថា “លោក​មាន​ន័យ​ថា​ដប់​ខែ?” លោក​វេជ្ជបណ្ឌិត​ឆ្លើយ​ថា “ប្រាំបី”។ បុរស​ចំណាស់​សួរ​ទៀត​ថា “ដប់​ថ្ងៃ​មែន​ទេ?” លោក​វេជ្ជបណ្ឌិត​ឆ្លើយ​ថា “ប្រាំពីរ”។

Related articles

%d bloggers like this: