jump to navigation

ក្រាហ៊្វិក៖ Facebook Image Dimentions 05/05/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, បច្ចេកវិទ្យា.
Tags: ,
add a comment

ចុច​លើ​រូបភាព​ចូល​អាន

93228407438_I5KYQ869_l

រងគ្រោះ​ព្រោះ​ហ្វេសប៊ុក 25/10/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , , ,
2 comments

រឿង​មួយ​នេះ​ចាត់​ទុក​ជា​បទពិសោធន៍​មួយ សំរាប់​មនុស្ស​គ្រប់គ្នា​ ដែល​កំពុង​តែ​និយម​ប្រើប្រាស់ ហ្វេសប៊ុក អាច​នាំ​គ្រោះថ្នាក់​ដល់​ខ្លួន រហូត​ដល់​បាត់បង់​ជីវិត​បែប​នេះ។ នេះ​មិនមែន​ជា​ការ​ណែនាំ​អោយ​មនុស្ស​មិន​ទុកចិត្ត​គ្នា​នោះ​ទេ​ តែ​មនុស្ស​មួយ​ចំនួន​មិន​ល្អ​ ដូច​​ជា​ចិត្ត​ថ្លើម​ពួក​យើង​នោះ​ទេ ហើយ​ពេល​ខ្លះ​មនុស្ស​ដែល​ធ្លាប់​ល្អ​មួយ​ចំនួន អាច​ក្លាយ​ទៅ​ជា​ប្រព្រឹត្ត​រឿង​អាក្រក់ តែ​មួយ​ពព្រិច​ភ្នែក ដោយ​យើង​ស្មាន​មិន​ដល់។

ជា​ការ​ការពារ​ខ្លួន​ ក្នុង​ការ​កំសាន្ដ​សប្បាយ​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ផ្សេង​ៗ ពិសេស​ហ្វេសប៊ុក​នេះ អ្នក​ទាំង​អស់​គ្នា​គួរ​ដក​យក​ការ​ទុក​ចិត្ត​លើ​ អ្នក​ស្គាល់​តាម ហ្វេសប៊ុក ត្រឹម​កំរិត​មួយ​បាន​ហើយ។ មិត្តភ័ក្ដិ​តាម​ហ្វេសប៊ុក បង​ប្អូន​តាម​ហ្វេសប៊ុក សង្សារ​តាម​ហ្វេសប៊ុក កំរិត​នៃ​ការ​បោកប្រាស់​មាន​កំរិត​ខ្ពស់​ជាង​ខាង​ក្រៅ ដូច្នេះ​នៅ​ពេល​ដែល​បាន​ស្គាល់ ទំនាក់ទំនង​គ្នា​រហូត​ដល់​ឈាន​ដល់​ការ​ណាត់​ជួប​គ្នា​ខាង​ក្រៅ អ្នក​គប្បី​ទៅ​ជួប​នៅ​ទីណា​ ដែល​ជា​​ទីប្រជុំជន ​​កុំ​ទៅ​ជួប​ផ្ទាល់​នៅ​ផ្ទះ​ស្ងាត់​ៗ ទីកន្លែង​ស្ងាត់​កំបាំង ពី​មនុស្ស​ទូទៅ​មើល​ឃើញ។

ការ​ធ្វើ​ជំនួញ​ក្នុង​ប្រព័ន្ធ​ហ្វេសប៊ុក​នេះ​ក្ដី អ្នក​មិន​គួរ​ទុកចិត្ត​ទិញ​របស់​ប្រើប្រាស់​ផ្សេង​ៗ ខោអាវ គ្រឿង​ប្រើប្រាស់ គ្រឿង​អលង្ការ​ ទូរស័ព្ទ​ថ្លៃ​ៗ ដែល​ពួក​គេ​ដាក់​លក់​ផ្សាយ​តាម​អ៊ីនធឺណិត ដែល​អ្នក​មិន​ស្គាល់​ក្រុមហ៊ុន​ច្បាស់​លាស់ គ្មាន​អាសយដ្ឋាន​ពិត​ប្រាកដ​ រឺ អាសយដ្ឋាន​ក្លែងក្លាយ។ ដូច្នេះ​ការ​ទិញ​ដូរ​មិន​គួរ​បង់​លុយ​មុន​ដោយ​ងាយ តាម​ប័ណ្ណ​ឥណទាន​ផ្សេង​ៗ ​នោះ​ទេ ហើយ​ប្រសើរ​បំផុត​គឺ​ មិន​ត្រូវ​ទិញ​ពី​គេហទំព័រ​ដែល​​មិន​ល្បីល្បាញ​ ច្បាស់លាស់​ដាច់​ខាត​តែ​ម្ដង គួរ​តែ​ទៅ ទិញ​ផ្ទាល់​ដល់​កន្លែង រឺ បើ​ចង់​ទិញ​ពី​បរទេស​គួរ​តែ​ពឹង​ពាក់​បងប្អូន មិត្តភ័ក្ដិ អោយ​ទិញ​អោយ​ជា​ការ​ប្រសើរ​បំផុត។

អីឡូវ​យើង​មិន​និយាយ​វែងឆ្ងាយ​ទេ យើង​លើក​យក​រឿង​ពិត​ដែល​កើត​ឡើង​ថ្មី​ៗ​នេះ នៅ​ក្រុង​ភ្នំពេញ​លើ​​បវរ​កញ្ញា​ស្រា​ស៉្ពាយ៍​ លឹម ស្រីពេជ្រ អ្នក​ទាំង​អស់​គ្នា​ប្រហែល​បាន​ដឹង​រឿង​នេះ​រួច​ហើយ ដោយ​សារ​តែ​ហ្វេសប៊ុក ជឿ​ទុក​ចិត្ត ទំនាក់ទំនង​ប៉ះ​មនុស្ស​អាក្រក់​ ទើប​បណ្ដាល​អោយ​​នាង​រងគ្រោះ​ដល់​ជីវិត ទាំង​វ័យ​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ។ ដូច្នេះ​សូម​អ្នក​ទាំង​អស់​យក​រឿង​មួយ​នេះ​ ទុក​ជា​បទ​ពិសោធន៍​ ដើម្បី​ការពារ​ខ្លួន ប្រុង​ប្រយ័ត្ន​ពី​សុវត្ថិភាព​ នៃ​ការ​កំសាន្ដ​ និង ទំនាក់ទំនង​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត អោយ​ខ្ពស់​ផង​ដែរ។ ហ៊ឺ….ថា​ក្រីក្រ​ទៅ ក្រែង​អត់​លុយ​ទិញ​បាយ​ញ៉ាំ​​ដាច់​ពោះ​ស្លាប់ តែ​នេះ​មាន​ទ្រព្យ​ធន​ក្រាស់ក្រែល​ហើយ នៅ​តែ​រងគ្រោះ​ដោយសារ​តែ​រឿង​លុយ​ដដែល។

-ហ្វេសប៊ុក​របស់​អ្នក​នាង Lim Yurimey

Related articles

កំប្លែង​រូបភាព៖ អ្នកណា​ថា​លេង​ហ្វេសប៊ុក​ញៀន? 11/09/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​រូបភាព.
Tags: , , ,
add a comment

ប៉ុណ្ណឹង​ហើយ​ថា​អត់​ញៀន​ទៀត?

បច្ចេកវិទ្យា៖ គម្រប​សំរាប់ Facebook Timeline 20/04/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា.
Tags: , , , , , ,
add a comment

មិន​បាច់​និយាយ​ទេ​អំពី Facebook Timeline ពីព្រោះ​អ្នក​ប្រើ​ Facebook ស្គាល់​វា​រួច​ទៅ​ហើយ។ អីឡូវ​​មើល​គម្រប​ (Cover) ​ដែល​ខ្ញុំ​ដាក់​ភ្ជាប់​នេះ ចង់​បាន​ដូច​នេះ​ដែរ រឺ ស្រដៀង​គ្នា​នេះ? ប្រសិន​ជា​អ្នក​ចង់ Timelinecoverbanner.com អាច​ជួយ​អ្នក​បាន។ ក្នុង​គេហទំព័រ​មួយ​នេះ​មាន​ការ​កែឆ្នៃ​ដាក់​រូបថត តាម​ចំណូល​ចិត្ត​របស់​អ្នក អ្នក​អាច​សរសេរ​អក្សរ​ ដាក់​រូបថត​ផ្សេង​ៗ ដាក់​ផ្ទាំង​ខាង​ក្រោយ (Background) តាម​តំរូវការ​ចិត្ត​របស់​លោក​អ្នក។ សូម​ចូល​ទៅ​កាន់​វា ហើយ​ចំណាយ​ពេល​មើល​វា​បន្តិច​ លោក​អ្នក​នឹង​អាច​ធ្វើ​វា​បាន​ដោយ​គ្មាន​ការ​លំបាក​សោះ​ឡើយ ហើយ​ប្រសិន​ជា​អ្នក​មិន​ពេញ​ចិត្ត​ដូច​មួយ​ខាង​លើ ចុះ​ប្រាំ​ខាង​ក្រោម​យ៉ាង​ម៉េច​ដែរ?

Related articles

ស្វាគមន៍​ប្រជាជន​ភូមា​ចូល​ក្នុង Facebook និង Twitter 06/03/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
add a comment

ប្រទេស​ភូមា​នា​ពេល​ថ្មី​ៗ​ ហាក់​ធ្វើ​អោយ​ពិភពលោក​ភ្ញាក់ផ្អើល​ម្ដង​ហើយ​ម្ដង​ទៀត ដែល​រដ្ឋាភិបាល​យោធា​ឯកោ​មួយ​នេះ​បាន​ងាក​ពី​ទី​ងងឹត មក​កាន់​ទី​កន្លែង​ភ្លឺ​វិញ ពី​របៀប​ដឹកនាំ​ផ្ដាច់ការ​កុម្មុយនិស្ត​ ត្រលប់​ហាក់​បក់​រវិច​ៗ​ចូល​មក​ខាង​ ប្រជាធិបតេយ្យ​មាន​ដូចជា​​ការ​ដោះលែង​ អ្នក​ទោស​នយោបាយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ការ​ដោះលែង​​អ្នក​ប្រឆាំង​​ដ៏​មាន​ឥទ្ធិពល ​គឺ​អ្នកស្រី​ អង់សានស៊ូជី ការ​អនុញ្ញាត​អោយ​​គណបក្ស​របស់​អ្នកស្រី ​អង់សានស៊ូជី​ អាច​ចូល​រួម​ប្រកួត​ប្រជែង​ ការ​បោះឆ្នោត​ដោយ​សេរី ការ​បើក​អោយ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ អន្តរជាតិ​ជាមួយ​នឹង​ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើន​ ដែល​សូម្បី​តែ​ជាមួយ​សហរដ្ឋអាមេរិក ហើយ​ពិសេស​ជាង​គេ​បំផុត​គឺ​ រដ្ឋាភិបាល​មួយ​នេះ​បាន​ព្រម​ធ្វើការ​កែ​ទម្រង់​នយោបាយ។

ហើយ​អីឡូវ​នេះ​មួយ​ជំហាន​យ៉ាង​ថ្មី និង ភ្ញាក់ផ្អើល​បំផុត​មួយ​ទៀត​​សំរាប់​ប្រជាជន​ភូមា និង ពិភពលោក​ទាំង​មូល​ គឺ​ប្រទេស​នេះ​បាន​បើក​អោយ​កាន់​តែ​ទូលាយ​ ដល់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ក្នុង​ប្រទេស​នេះ ​អោយ​ពួក​គេ​អាច​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​គឺ Facebook និង Twitter។ សូម​ស្វាគមន៍​ប្រជាជន​ភូមា​ចូល​មក​ពិភពលោក​ថ្មី សង្ឃឹម​ថា​នឹង​បាន​ឃើញ​ពួក​គេ​ដាក់​រូបភាព​ផ្សេង​ៗ ព័ត៌មាន រូបថត​ប្រជាជន​របស់​ពួក​គេ​ ចែកចាយ​ជាមួយ​នឹង​ពិភពលោក។ ​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​ក៏​បន្ធូរបន្ថយ​ Firewall របស់​ខ្លួន​ ដែល​អាច​អោយ​អ្នក​ប្រើប្រាស់​ទាំង​ឡាយ​ក្នុង​ប្រទេស​នេះ​ អាច​អាន​ព័ត៌មាន​ដែល​កើត​ឡើង​ ក្នុង​សកលលោក​ផង​ដេរ។

គួរ​បញ្ជាក់​ថា​ប្រទេស​ភូមា​ជា​ប្រទេស​ដ៏​ក្រីក្រ​មួយ ហើយ​ពេល​កន្លង​មក​តែងតែ ព្យាយាម​ធ្វើ​ខ្លួន​អោយ​កាន់​តែ​ឯកោ​ មិន​ទំនាក់ទំនង​ជាមួយ​នឹង​បរទេស​ ព្រោះ​តែ​អ្នក​ដឹកនាំ​ខ្លាច​មាន​ការ​ ជ្រៀតជ្រែក​អំណាច ហើយ​ធ្វើ​អោយ​ខ្លួន​បាត់បង់​មុខ​ដំណែង។ ប្រទេស​មួយ​នេះ​មិន​​គ្រាន់​តែ​ក្រីក្រ​ប៉ុណ្ណោះ​ទេ​ គឺ​អំនួត​ខ្លួន​ថែម​​ទៀត​ផង ដែល​ប្រទេស​ខ្លួន​ក្រីក្រ ប្រជាជន​ខ្វះខាត តែ​ប្រសិន​ជា​មាន​អង្គការ​សប្បុរសធម៌​ រឺ ប្រទេស​អ្នក​មាន​ជាច្រើន​ជំនួយ​ដល់​ពួក​គេ ពួក​គេ​បែរ​ជា​ឆ្លើយ​​យ៉ាង​ខ្លី​មួយ​ម៉ាត់​ថា “ខ្ពើម​យក”។ មនុស្ស​ជាច្រើន​ចងចាំ​ថា​ នៅ​ពេល​​កន្លង​ទៅ​ប៉ុន្មាន​ឆ្នាំ​ ប្រទេស​នេះ​ជួប​ប្រទះ​នឹង​គ្រោះ​ធម្មជាតិ​ ដែល​បណ្ដាល​អោយ​មនុស្ស​ស្លាប់​ជាង​ដប់​ម៉ឺន​នាក់ ហើយ​អង្គការ​មនុស្សធម៌ និង ប្រទេស​ជាច្រើន​បាន​យក​អំណោយ​ទៅ​សង្គ្រោះ តែ​រដ្ឋាភិបាល​យោធា​មួយ​នេះ​មិន​អនុញ្ញាត​ អោយ​​អំណោយ​ទាំង​នោះ​ចូល​ដល់​ជន​រងគ្រោះ​នោះ​ទេ រហូត​ដល់​មាន​ការ​ចរចា​យ៉ាង​លំបាកលំបិន ហើយ​អំណោយ​ទាំង​នោះ​ស្ទើរ​តែ​ហួស​ពេល​សំរាប់​សង្គ្រោះ​ជន​រងគ្រោះ​ទាំង​នោះ​ទៅ​ហើយ។

Related articles

បច្ចេកវិទ្យា៖ សូម​ទាញ​យក​រូបភាព​សំរាប់ Facebook Timeline របស់​អ្នក​ទីនេះ 26/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា.
Tags: , , ,
add a comment

ចូលចិត្ត Facebook Timeline? ពិបាក​រក​រូបភាព​មក​ដាក់? កុំ​បារម្ភ​អី ព្រោះ​មាន​ខ្ញុំ​បារម្ភ​ជំនួស​ហើយ អ្នក​អាច​ចូល​ក្នុង​គេហទំព័រ​មួយ​នេះ​ខាងក្រោម​ ជ្រើស​រើស​រូប​មួយ​ណា​ដែល​អ្នក​ពេញ​ចិត្ត​ ទាញ​ដាក់​ក្នុង​កុំព្យូទ័រ​របស់​លោក​អ្នក ហើយ​បន្ទាប់​មក​ចូល​ទៅ​ក្នុង​ហ្វេសប៊ុក របស់​អ្នក​យក Change Cover ហើយ​ដាក់​រូប​​ដែល​អ្នក​ទើប​តែ​ទាញ​យក​ ទៅ​ដាក់​ទីនោះ​ជា​ការ​ស្រេច។

http://facebooktimelinebanner.com

Related articles

រឿង​ផ្ទាល់​ខ្លួន៖ ពូជ​ខ្ញុំឡូយ​​អញ្ចឹង 29/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន.
Tags: , , , , , , , ,
6 comments

ខ្ញុំ​កម្រ​ណាស់​តូច​ចិត្ត​នឹង​ខ្លួន​ឯង ទោះ​​បី​ខ្ញុំ​​ជា​ជន​ដ៏​សាមញ្ញ​​ម្នាក់​ ដែល​រស់​ក្នុង​សង្គម​ដ៏​មហា​ទំនើប​សព្វ​យ៉ាង​ដូច​ជា​សម័យ​អីឡូវ​ក្ដី ព្រោះ​ខ្ញុំ​តែងតែ​​​​បោក​កុហក​ចិត្ត​ខ្លួន​ឯង​ថា “ខ្ញុំ​ជា​មនុស្ស​ដ៏​អស្ចារ្យ​ គ្មាន​អ្នក​ណា​ល្អ​ដូច” ខ្ញុំ​មិន​សូវ​ចូលចិត្ត​ឆ្លុះ​កញ្ចក់​មើល​ខ្លួន​ឯង​ប៉ុន្មាន​ទេ ព្រោះ​ខ្ញុំ​ខ្លាច​ខ្ញុំ​បោក​ចិត្ត​ខ្លួន​ឯង​ទៀត​លែង​បាន​ថា “ខ្ញុំ​ជា​ប្រុស​សង្ហារ​ម្នាក់​” ខ្ញុំ​ចូលចិត្ត​ទៅ​អង្គុយ​ទីណា​មាន​តែ​មនុស្ស​ចាស់ បែប​នោះ​វា​ធ្វើ​អោយ​ខ្ញុំ​មាន​អារម្មណ៍​ថា ​ខ្ញុំ​ជា​មនុស្ស​គួរ​អោយ​ក្នក់​ក្នាញ់​ជាង​គេ ស្បែក​ខ្ញុំ​មិន​សូវ​ជ្រួញ សក់​ខ្ញុំ​មិន​ទាន់​ដុះ​ស្កូវ ក្បាល​ខ្ញុំ​មិន​ទាន់​ទំពែក ​ភ្នែក​ខ្ញុំ​មិន​ទាន់​ស្រវាំង ដំណើរ​ខ្ញុំ​មិន​ទាន់​កោង​ៗ ធ្មេញ​ខ្ញុំ​នៅ​ពេញ​មាត់​នៅ​ឡើយ​……។

បើ​គេ​សួរ​ខ្ញុំ​ថា​នៅ​ម្ដុំ​ផ្ទះ​ខ្ញុំ​រស់នៅ​មាន​ក្លិ​ប​កំសាន្ដ​ប៉ុន្មាន​? ឈ្មោះ​អ្វី? ខ្ញុំ​អត់​ដឹង​ទេ តែ​បើ​និយាយ​ដល់​រឿង​ព្រះវិហារ​ សាសនា អី​ខ្ញុំ​នឹង​ដឹក​ដៃ​របស់​គេ​ទៅ​ដល់​កន្លែង​នោះ​តែ​ម្ដង។ ចាស់​ៗ​នៅ​ក្បែរ​ផ្ទះ​ខ្ញុំ​ចូលចិត្ត​ខ្ញុំ​ណាស់ ពិសេស​ពេល​ពួក​គាត់​ទៅ​ទិញ​ម្ហូប​ ពួក​គាត់​ដើរ​ទៅ​ខ្លួន​ឯង​មិន​បាន អញ្ចឹង​ពួក​គាត់​ពឹង​អោយ​ខ្ញុំ​ដើរ​ទៅ​ជាមួយ​ គ្រាន់​ពួក​គាត់​តោង​ដៃ​​គ្រាន់​ជា​ពំនាក់​ ដើម្បី​កុំ​អោយ​ពួក​គាត់​ដើរ​​ដួល។ ខ្ញុំ​មាន​មិត្តភ័ក្ដិ​ច្រើន​គួរ​សម ហើយ​ពួក​គេ​យល់​ចិត្ត​ខ្ញុំ​ណាស់ ពេល​ណា​មាន​ក្រុម​មន្ត្រី​មក​ពី​​អាមេរិក​ដូច​ជា Lady Gaga រឺ Justin Timberlake អី​មក​មិត្តភ័ក្ដិ​​​របស់​ខ្ញុំ​ មិន​ដែល​ទូរស័ព្ទ​អញ្ជើញ​ខ្ញុំ​ទេ តែ​បើ​មាន​ក្រុម​ចំរៀង​មក​​ពី​តាម​ស្រុក​ស្រែ ពួក​ទើប​តែ​រៀន​ច្រៀង​ថ្មី​ៗ​មិន​ទាន់​ល្បី​ ​មក​ច្រៀង​ហាល​វាល​​ដោយ​មិន​គិត​លុយ​ មិត្តភ័ក្ដិ​របស់​ខ្ញុំ​ទូរស័ព្ទ​ប្រាប់​ខ្ញុំ​ឆ្វាត់ឆ្វែង​តែ​ម្ដង។

មិត្តភ័ក្ដិ​របស់​ខ្ញុំ​ឡូយ​ៗ​តែ​ប៉ុណ្ណឹង​ឯង តែ​បើ​និយាយ​ពី​គ្រួសារ​ត្រកូល​របស់​ខ្ញុំ​ ក៏​មិន​អន់​ដែរ​ កាល​ពី​ដើម​ឆ្នាំ ២០១១ លោក​ពូ​​របស់​ខ្ញុំ​បាន​រៀបការ​ជាមួយ​ស្រី​ម្នាក់ ពួក​គេ​រស់នៅ​ជាមួយ​គ្នា​បាន​ប្រហែល​ពីរ​ខែ ប្រពន្ធ​របស់​គាត់​ប្រាប់​គាត់​ថា “ខ្ញុំ​អត់​ស្រលាញ់​​ពូ​ឯង​ទេ” ហើយ​ក្រោយ​មក​មួយ​សប្ដាហ៍​នាង​ជា​ប្រពន្ធ​បាន​ទៅ​ប្ដឹង​មេឃុំ​សុំ​លែងលះ​គាត់​ចោល។

លោក​ពូ​រាង​សង្ហារ​មិន​ចាញ់​ខ្ញុំ​ប៉ុន្មាន​នោះ មិន​ឈឺ​ចិត្ត​ស្អិត​ទ្រូង​អី​ប៉ុន្មាន​ទេ ចំនួន​ប្រហែល​ប្រាំ​ខែ​ក្រោយ​មក​ គាត់​បាន​រៀបការ​ជាមួយ​ស្រី​ម្នាក់​ទៀត គាត់​ថា​ប្រពន្ធ​គាត់​ក្រោយ​នេះ​គ្រាន់​បើ​ជាង​អ្នក​មុន​ឆ្ងាយ​ណាស់ នាង​មិន​សូវ​កេង​ផ្ទះ​ប៉ុន្មាន​ទេ នាង​ចូលចិត្ត​ទៅ​កេង​ផ្ទះ​មិត្តភ័ក្ដិ​នាង​ច្រើន​ជាង ហើយ​បើ​កេង​នៅ​ផ្ទះ​ជាមួយ​គាត់​វិញ នាង​និយាយ​ទូរស័ព្ទ​មួយ​យប់​ៗ​ស្ទើរ​ទល់​ភ្លឺ។ ចំនួន​ប្រហែល​ពីរ​ខែ​កន្លង​ទៅ​លឺ​ថា​នាង​រត់​ចោល​គាត់​បាត់​ហើយ គាត់​ថា​សង្ស័យ​វា​រត់​តាម​ប្រុស​ណា​វា​ស្គាល់​តាម​ ហ្វេសប៊ុក គាត់​បាន​អោយ​ឈ្មោះ​នាង​មក​ខ្ញុំ​ ខ្ញុំ​ពិនិត្យ​មើល​គ្រាន់​តែ​មិត្តភ័ក្ដិ​របស់​នាង​ក្នុង​ ហ្វេសប៊ុក នោះ​មាន​ចំនួន​ប្រហែល​ប្រាំ​ពាន់​នាក់ បូក​រួម​ទាំង​ខ្ញុំ​ក៏​ជា​មិត្តភ័ក្ដិ​របស់​នាង​ដែរ អស្ចារ្យ!

នាង​ និង ខ្ញុំ​ម្ដង​ម្កាល​ក៏​និយាយ​គ្នា​លេង​ដែរ តែ​ពួក​យើង​អត់​ស្គាល់​អត្តសញ្ញាណ​គ្នា​នោះ​ទេ ពួក​យើង​​សរសេរ​​សារ​អោយ​គ្នា​ដូច​ជា “You are so pretty” រឺ “Why do you like me?” រឺ “I am not happy today because i have been waiting for your reply all day long” និយាយ​ទៅ​ផ្អែមល្ហែម​ដល់​ក។

ព្រឹក​មិញ​ខ្ញុំ​ទូរស័ព្ទ​ទៅ​ម្ដាយ​មីង​របស់​ខ្ញុំ​ ចង់​និយាយ​អំពី​រឿង​ ប្រពន្ធ​លោក​ពូ​របស់​ខ្ញុំ​រត់​ចោល​គាត់ ស្រាប់​តែ​​ម្ដាយ​មីង​របស់​ខ្ញុំ​​ ប្រាប់​ថា​ដាច់​ឆ្នាំ​នេះ​អោយ​ខ្ញុំ​ទៅ​ស្រុក​ខ្មែរ​ដើម្បី​ចូល​រួម​ពិធី​រៀប​មង្គលការ​​របស់​ជីតា​ខ្ញុំ ដែល​គាត់​អាយុ​​ជាង ៨០ ឆ្នាំ​ទៅ​ហើយ។ ពាក្យ​ដែល​ធ្វើ​អោយ​ខ្ញុំ​ឈឺចិត្ត​ចង់​តែ​បោក​ក្បាល​សំលាប់​ខ្លួន​ចោល​គឺ​ថា “គូ​ដណ្ដឹង​របស់​តា​​ស្អាត​ជាង និង នៅ​ក្មេង​ជាង​មិត្ត​ស្រី​របស់​ខ្ញុំ​ដែល​លក់​ផ្លែឈើ​នៅ​ផ្សារ​ចាស់​ទៅ​ទៀត” 😆

“ចាញ់​ជីតាខ្ញុំ​ម្ដង​នេះ​ឈឺ​ចិត្ត​ជាង​បោះឆ្នោត​ចាញ់​ គណបក្ស​ប្រជាជន​កម្ពុជា​ ទៅ​ទៀត”

Related articles

កំប្លែង​រូបភាព៖ Fewer Teens Are Having Sex These Days 25/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​រូបភាព, កំសាន្ត​រូបភាព, ព័ត៌មាន​ជាតិ.
Tags: , , , , , ,
add a comment

Related articles

%d bloggers like this: