jump to navigation

កំណាព្យ​ភាសា​ខ្មែរ៖ គំនុំ​ស្ត្រី 06/08/2016

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំណាព្យ​ភាសាខ្មែរ​, ប្រវត្តិសាស្ត្រ​ខ្មែរ.
Tags:
add a comment

ថ្ងៃរះក្ដៅហែង     ងងឹតម្នាក់ឯង     កណ្ដាលវាលធំ
សំបកក្រៅសើច ឈាមក្នុងស្រែកយំ កណ្ដាលវាលធំ
យំក្នុងសើចក្រៅ។

មួយនឹកដល់ប្ដី ដែលចោរអប្រិយ៍ ខាងជើងចាប់ទៅ
មួយនឹកដល់កូន មាសស្ងួនឆោមឆ្លៅ ខាងត្បូងលួចទៅ
យូរខែឆ្នាំហើយ។

ឱ!សែនសង្វេគ ប្ដីកូនកែវភ្នែក សម្លាញ់ខ្ញុំអើយ
តើព្រាត់ជួបវិញ ឬមិនជួបឡើយ ខ្មែរទុក្ខឥតស្បើយ
ទុក្ខអើយទុក្ខងំ។

ថ្ងៃរះក្ដៅហែង ងងឹតម្នាក់ឯង កណ្ដាលវាលធំ
សំបកក្រៅសើច បេះដូងទួញយំ ខ្មែរបៀមគំនុំ
យំក្នុងសើចក្រៅ។

“ដកស្រង់ចេញពីសៀវភៅ អង្គការជានរណា

%d bloggers like this: