jump to navigation

អត្ថបទ​ដកស្រង់៖ ផល​អាក្រក់​នៃ​ភេសជ្ជៈ​ប៉ូវ​កំលាំង 13/04/2016

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in សម្រស់, សុខភាព.
Tags:
add a comment

ជំងឺបេះដូង

ការទទួលទានភេសជ្ជៈប៉ូវកំលាំង ធ្វើឲ្យបេះដូង របស់អ្នក កន្រ្តាក់ខុស ប្រក្រតី ឬពិសារច្រើន អាចធ្វើឲ្យ ថប់ៗដង្ហើម ហើយមាន អារម្មណ៍ ណែនទ្រូង រហូតមាន ផលប៉ះពាល់ដល់ បេះដូង បើអ្នកមាន ជំងឹបេះដូង ច្បាស់ជា ជាប់បញ្ហា កាន់តែ ធ្ងន់ធ្ងរ។

ឈឺក្បាល

ដោយសារជាតិកាហ្វេអ៊ីននៅក្នុងភេសជ្ជះ ប្រភេទនេះ ទើបអាច បណ្តាលឲ្យឈឺ ផ្នែកមួយចំនួន នៃក្បាល របស់អ្នក តែមិនមាន រយៈពេល យូរទេ និងឈឺតិចៗ ប៉ុណ្ណោះ។

មានអារម្មណ៍ព្រួយបារម្មណ៍

មានសារធាតុ 2 ដែលអាចធ្វើឲ្យហ្សែន មាន បម្រែបម្រួល នៅពេលដែល សារធាតុនេះកើនឡើង ខ្លាំងធ្វើឲ្យ អ្នកមាន អារម្មណ៍ភ័យៗ ឬព្រួយពី រឿងអ្វីមួយ ដោយមិន ដឹងខ្លួន។

កើតរោគគេងមិនលក់

ភេសជ្ជៈប៉ូវកំលាំងពិតជាមានសមត្ថភាព ធ្វើឲ្យមនុស្ស មានស្មារតី ស្រស់ស្អាត និងចាកឆ្ងាយ ពីការងងុយ គេងបាន ប៉ុន្តែវាក៏ជា ផលប៉ះពាល់ មួយដែរ អាចធ្វើឲ្យ អត់ងងុយ និងអាចគេង មិនលក់ រហូតក្លាយ ជាទំលាប់ អាក្រក់បាន។

រោគទឹកនោមផ្អែមប្រភេទទី 2

ភេសជ្ជៈប៉ូវកំលាំង មានសារធាតុស្ករច្រើន អាចធ្វើឲ្យបាត់បង់ ជាតិអាំងស៊ុលីន ដែលផលិត កោសិកាសម្រាប់ លំពែង និងបណ្តាលឲ្យ កើតជាជំងឺ ទឹកនោមផ្អែម ប្រភេទទី 2 បាន។

ការញៀន

គ្រឿងផ្សំក្នុងភេសជ្ជៈនេះ អាចធ្វើឲ្យ អ្នកញៀន បើពិសារច្រើន ឬជាប្រចាំ ដូចនេះ នឹងពិបាក ផ្តាច់ រួមទាំងសារធាតុ កាហ្វេអ៊ីន ផងដែរ។

មានអារម្មណ៍ឆេវឆាវ

ឆាប់ខឹង ដោយសារមានបញ្ហាដល់បេះដូង និងសារធាតុស្ករ ថែមទាំង កាហ្វេអ៊ីន បណ្តាលឲ្យ ទៅជាការ ប្រើហិង្សាផ្សេងៗ។

លើសឈាម

ឈានដល់ការស្ទះសរសៃឈាម ដែលជំរុញឲ្យ សំពាធឈាម ឡើងខ្ពស់ ខុសពីមនុស្សប្រក្រតី រហូតដល់ថ្នាក់ ដាច់សរសៃ ឈាមបាន។

កើតស្ត្រេស

ការបម្រែបម្រួលនៃអរម៉ូន បណ្តាលឲ្យកើតអារម្មណ៍ មិនសប្បាយ ដោយមិន ដឹងមូលហេតុ ហើយបើជួប បញ្ហាអ្វីបន្តិច បន្តួចទៀត និងកាន់ តែស្រេ្តស អាចដល់ថ្នាក់ គិតខ្លី ទៀតផង។

%d bloggers like this: