jump to navigation

Cambodia – We Will Not Be Moved 27/11/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ភាសា​អង់គ្លេស.
Tags: , , , , , , , , , ,
add a comment

Related articles

បារ៉ាក់ អូបាម៉ា និង អ្នក​ដឹក​នាំ​ដុះ​ស្លែ ជួប​គ្នា 14/11/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , , , , ,
4 comments

បារ៉ាក់ អូបាម៉ា នឹង​មក​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ក្នុង កិច្ចប្រជុំ​កំពូល​អាស៊ាន (East Asia summit) ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១៥ ដល់ ២០ ខែ វិច្ឆិកា ឆ្នាំ ២០១២ នេះ នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ ហើយ​ទន្ទឹម​គ្នា​នេះ សារព័ត៌មាន​បរទេស​ជាច្រើន និង Human Right Watch កំពុង​តែ​វាយប្រហារ​យ៉ាង​ខ្លាំង ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​នេះ។ ការ​វាយប្រហារ​នេះ​ សំដៅ​សុំ​អោយ​ អូបាម៉ា ធ្វើ​អ្វី​ម៉្យាង​ដើម្បី​ អោយ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ នូវ​ស្ថានភាព​ក្នុង​ប្រទេស​កម្ពុជា ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស ការ​កាប់​សំលាប់​មនុស្ស ការ​​កំចាត់​អ្នក​ប្រឆាំង សកម្មជន​ប្រឆាំង​ និង អ្នក​កាសែត​ប្រឆាំង​។

តាម​រយៈ​របាយការណ៍​ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ដែល​មាន​ទីតាំង​នៅ​ ញូយ៉ក បាន​បញ្ចេញ​របាយ​ការណ៍​នៅ​ថ្ងៃ​ អង្គារ ខែ វិច្ឆិកា ឆ្នាំ ២០១២ នេះ​ថា ក្រោម​ការ​ដឹកនាំ​​ដុះស្លែ គ្រប់គ្រង​ប្រទេស​តែ​ម្នាក់​ឯង​ជិត ៣០ ឆ្នាំ គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មនុស្សច្រើន​​ជាង​ ៣០០ នាក់​ត្រូវ​បាន​គេ​សំលាប់ ទាក់ទង​នឹង​នយោបាយ ក្នុង​រយៈពេល​ពីរ​ទសវត្ស​​ចុង​ក្រោយ​នេះ ហើយ​ឃាតករ​មិន​បាន​ចាប់​មក​កាត់ទោស តែ​បែរ​ទៅ​ជា​បំពាក់បំប៉ន​អោយ​ឡើង​បុណ្យ​សក្ក​ទៅ​វិញ។

ហើយ​ចំណែក​ប្រជាជន​ខ្មែរ ដែល​រងគ្រោះ​​ដោយ​របប​ដឹកនាំ​សព្វ​ថ្ងៃ​នេះ ក៏​បាន​ត្រៀម​ខ្លួន​ទទួល​លោក អូបាម៉ា នូវ​បណ្ដឹង​ក្នុង​ដៃ​អំពី​​ បញ្ហា​ដី​ធ្លី បញ្ហា​លំនៅឋាន​ បញ្ហា​សិទ្ធិមនុស្ស បញ្ហា​ការងារ បញ្ហា​ព្រៃឈើ ជាដើម។ អញ្ចឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក បារ៉ាក់ អូបាម៉ា ម្ដង​នេះ ជា​លើក​ដំបូង​មក​ប្រទេស​កម្ពុជា​នេះ​គឺ “​បាយ​ចត់” រឺ ពាក្យ​មួយ​ទៀត​ថា “លេប​ស្រា​សំប៉ាញ​យ៉ាង​លំបាក”។

Related articles

យុទ្ធសាស្ត្រ​ថ្មី​របស់​ គណបក្ស សង្គ្រោះ​ជាតិ 26/09/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , , , ,
add a comment

យុទ្ធសាស្ត្រ​ថ្មី​មួយ​របស់​គណបក្ស​ថ្មី​គឺ គណបក្ស សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ទើប​តែ​ច្របាច់​បញ្ចូល​គ្នា​រ​វាង​​ គណបក្ស សិទ្ធិ​មនុស្ស និង គណបក្ស សម រង្ស៊ី បាន​បង្ហាញ​អោយ​ឃើញ​ ក្នុង​ពេល​ថ្មី​ៗ​នេះ​គឺ “ការ​ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​បោះឆ្នោត​រើស​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣”។ យុទ្ធសាស្ត្រ​ថ្មី​នេះ​​ត្រូវ​បាន​គណបក្ស​ថ្មី​នេះ ប្រុង​នឹង​ប្រើ​ ប្រសិន​ណា​ជា​មិន​មាន​កំណែទម្រង់​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ចេញ​ទេ តាម​រយៈ​យុទ្ធសាស្ត្រ​ថ្មី​នេះ គណបក្ស​ សង្គ្រោះ​ជាតិ សង្ឃឹម​ថា​អាច​ជា​ការ​បំភិតបំភ័យ​មួយ ដល់​គណបក្ស​កាន់​អំណាច​បាន ព្រោះ​ថា​ការ​មិន​មាន​គណបក្ស​ប្រឆាំង ចូលរួម​ការ​បោះឆ្នោត ជា​ការ​គំរាម​កំហែង​យ៉ាង​សម្បើម​ ដល់​ទៅ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។

យើង​មិន​ដឹង​ថា​តើ​ការ​បំភិតបំភ័យ​ របស់​គណបក្ស​ សង្គ្រោះ​ជាតិ អាច​ធ្វើ​​អោយ​មាន​ការ​ភិតភ័យ​មែន​រឺ​យ៉ាង​ណា​នោះ​ទេ ព្រោះ​ថ្ងៃ​មុន​នេះ​លោក ហ៊ុន សែន បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើ​ពហិការ​មិន​ចូល​រួម​​នឹង​ការ​បោះឆ្នោត ដោយ​អោយ​សមាជិក​របស់​ខ្លួន ត្រៀម​ខ្លួន​ដើម្បី​ទទួល​យក​កៅអី​ ដែល​គណបក្ស សង្គ្រោះ​ជាតិ បោះបង់​ចោល។

បើ​សិន​ជា​គណបក្ស សង្គ្រោះ​ជាតិ មិន​ចូល​រួម​​ការ​បោះឆ្នោត​មែន ចុះ​គណបក្ស​ផ្សេង​ទៀត​​ តើ​ពួក​គេ​នឹង​មិន​ចូល​រួម​ដែរ? តាម​មើល​ទៅ​មិន​ដូច្នេះ​ទេ​ដូច​ជា​ គណបក្ស ហ៊្វុនស៊ីនប៉ិច គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស ខ្មែរ​ឈប់​ក្រ…ល…។ អញ្ចឹង​បើ​សិន​ជា​គណបក្ស​ទាំង​នោះ​ នៅតែ​ចូលរួម​អញ្ចឹង​ការ​ធ្វើ​ពហិការ​របស់​ គណបក្ស សង្គ្រោះ​ជាតិ ហាក់​មិន​គំរាម​កំហែង​ដល់​ គណបក្ស ប្រជាជន​កម្ពុជា ខ្លាំង​ណាស់​នោះ​ទេ ព្រោះ​ការ​បោះឆ្នោត​នៅ​តែ​ជា​ការ​បោះឆ្នោត​ពហុបក្ស។

កាល​ពី​ពេល​កន្លង​ទៅ​លោក សួន សេរីរដ្ឋា ប្រធាន​អំណាច​ពលរដ្ឋ​ខ្មែរ តែងតែ​អំពាវ​នាវ​ អោយ​ប្រជាជន​កម្ពុជា ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​បោះឆ្នោត តែ​​លោក សម រង្ស៊ី បាន​អំពាវនាវ​ដល់​ប្រជាជន​ខ្មែរ​ទាំង​អស់ កុំ​អោយ​ជឿ​តាម​ការ​ឃោសនា ​របស់​អ្នក​នយោបាយ​​ឡប់ឡិន​ផ្សេង មិន​អោយ​ពួក​គេ​ចូល​រួម​ការ​បោះឆ្នោត តែ​ពេល​នេះ​លោក សម រង្ស៊ី​ ខ្លួន​ឯង​ជា​អ្នក​មាន​គំនិត ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​បោះឆ្នោត​ ដោយ​ខ្លួន​លោក​ទៅ​វិញ។ អញ្ចឹង​យើង​មើល​ឃើញ​ថា ជំហាន​ដើរ​មួយ​នេះ ជា​ជំហាន​ដើរ​បោះ​​តាម​ក្រោយ​លោក សួន សេរីរដ្ឋា រឺ ជា​ជំហាន​ដែល​លោក សម រង្ស៊ី បោះ​ជំហាន លើ​ជំហាន​ដែល​លោក​ហាម​ប្រជាជន​មិន​អោយ​បោះ​ដើរ​កាល​ពី​ពេល​កន្លង​មក។

គិត​ថា​ប្រសិន​ជា​ការ​ធ្វើ​ពហិការ​ មិន​ចូល​រួម​ការ​បោះឆ្នោត ក្លាយ​ជា​រឿង​ពិត នឹង​មាន​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​សំណាក់​ អន្តរជាតិ ប្រទេស​ជា​ម្ចាស់​អំណោយ អង្គការ​​ជាតិ និង អង្គការ​អន្តរជាតិ​ ជា​មិន​ខាន​ទៅ​លើ​ការ​បោះឆ្នោត​ឆ្នាំ ២០១៣ ខាង​មុខ​នេះ។ អញ្ចឹង​តើ​ គណបក្ស សង្គ្រោះ​ជាតិ ពិត​ជា​ហ៊ាន​ធ្វើ​ពហិការ​មែន​ទេ ប្រសិន​ជា​ គ-ជ-ប មិន​មាន​ការ​កែ​ទម្រង់? ហើយ​ប្រសិន​ជា​ គណបក្ស សង្គ្រោះ​ជាតិ មិន​ចូល​រួម​ការ​បោះឆ្នោត​មែន​តើ គណបក្ស ប្រជាជន​កម្ពុជា ហ៊ាន​បោះឆ្នោត​ដោយ​គ្មាន​ គណបក្ស សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ ដែល​ធំ​ជាង​គេ​បំផុត​ក្នុង​ប្រទេស​មួយ​នេះ​ទេ?

Related articles

សំណួរ​នៅ​តែ​ត្រូវ​បាន​គេ​ចោទ​ទាក់ទង​នឹង “កោះត្រល់” 20/09/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , , , ,
8 comments

និយាយ​រឿង​ “កោះត្រល់” ​ដែល​មាន​ផ្ទៃ​ដី​​ដល់​ទៅ ៥៤០ គីឡូម៉ែត្រ​ក្រឡា ដែល​ជិត​ប៉ុន​ទំហំ​ប្រទេស​សិង្ហបុរី​ទាំង​មូល​នោះ ​ដែល​បាត់បង់​ទៅ​ប្រទេស​វៀតណាម ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន បាន​ឡើង​មក​អះអាង​ក្នុង​រដ្ឋសភា កាល​ពី​កន្លង​ទៅ ដោយ​រុញ​ការ​​ទទួល​ខុស​ត្រូវ​ទៅ​ដាក់​លើ អតីត​ព្រះមហាក្សត្រ​ខ្មែរ​គឺ សម្ដេច​ សីហនុ នោះ ដែល​ព្រះអង្គ​ជា​អ្នក​យក​ផែនទី​ប្រទេស​កម្ពុជា ដែល​មាន​ទំហំ ១៨១ ០៣៥ គីឡូម៉ែត្រ​ក្រឡា​នោះ ទៅ​តម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ គឺ​មិន​មាន​រាប់​បញ្ចូល កោះត្រល់​ ចូល​ក្នុង​​ទំហំ​ដី​ខាង​លើ​ឡើយ។

បញ្ហា​ព្រំដែន ​និង កោះត្រល់ នេះ​ត្រូវ​បាន​គេ​យក​ជា​ប្រធានបទ​មួយ សំរាប់​ជជែក​គ្នា ចោទ​គ្នា​ថា​ជា​អ្នក​ស្នេហា​ជាតិ អ្នក​ក្បត់​ជាតិ​ជាដើម ហើយ​ពេល​កន្លង​ទៅ​គេ​តែងតែ​ចោទ​លោក ហ៊ុន សែន តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​រឿង​នេះ​ជា​បន្ទុក​លើ សម្ដេច សីហនុ ទៅ​វិញ។ ឆ្ងល់​មែនទែន​ សម្ដេច​ សីហនុ នៅ​រស់រាន​មាន​ជីវិត​នៅ​ឡើយ ម្ដេច​ក៏​មិន​ចេញ​មក​បកស្រាយ​អោយ​បាន​ច្បាស់​យ៉ាង​ដូច​ម្ដេច​ទៅ? ហើយ​មួយ​វិញ​ទៀត​ម្ដេច​ក៏​លោក ហ៊ុន សែន មិន​យាង​សម្ដេច​ សីហនុ ចេញ​មក​បកស្រាយ​ជាមួយ​ផង​ទៅ? ហើយ​ថែម​មួយ​ទៀត​ខាង​គណបក្ស សម រង្ស៊ី ដែល​ចោទ​សំណួរ​នោះ ម្ដេច​ក៏​មិន​រុញ​សំណួរ​ដដែល នោះ​ទៅ​អោយ​សម្ដេច សហនុ បំភ្លឺ​ដែរ​ផង​ទៅ? ហើយ​កាន់​តែ​ពិសេស​ទៅ​ទៀត ខ្ញុំ​គិត​ថា​សម្ដេច សីហនុ ប្រាកដ​ជា​បាន​លឺ​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បកស្រាយ​ហើយ ក្នុង​ពេល​កន្លង​ទៅ ម្ដេច​ក៏​ព្រះអង្គ​មិន​យាង​ចេញ​មក​បកស្រាយ អោយ​ប្រជាជន​ខ្មែរ ដែល​កំពុង​ចង្អុល​មុខ​គ្នា ដាក់​កំហុស​​អោយ​គ្នា អោយ​បាន​ដឹង​ច្បាស់​ថា​រឿង​ពិត​វា​យ៉ាង​ម៉េច​ផង​ទៅ?

Related articles

Anonymous Hacks Cambodia over The Pirate Bay Co-founder’s Arrest 13/09/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , ,
add a comment

Related articles

ក្រសួង​ធនធាន​ទឹក​ជូន​ដំណឹង​ប្រយ័ត្ន​គ្រោះ​ទឹក​ជំនន់ 10/09/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , ,
add a comment

Related articles

ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេជោ​? 23/08/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , ,
13 comments

និយាយ​ពី​សហរដ្ឋ​អាមរិក ដែល​មាន​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ជា​អ្នក​ដឹក​នាំ ដូច​អត់​មាន​សមិទ្ធិផលសង្គម​​កសាង​ក្នុង​ប្រទេស​ដ៏​ធំ​មួយ​នេះ ដាក់​ឈ្មោះ​ថា បារ៉ាក់ អូបាម៉ា សោះ វា​ចំលែក​តែ​ប្រទេស​ខ្មែរ​មួយ​ ប្រទេស​ដ៏​មហា​កំពូល​ក្រ រស់​បាន​ដោយសារ​តែ​លក់​ធនធាន​ធម្មជាតិ លុយ​កម្ចី លុយ​ជំនួយ យក​មក​កសាង​ជាតិ​តែ​ទៅ​ជា​ដាក់​ឈ្មោះ​លោក ហ៊ុន សែន ទៅ​វិញ។

លោក ហ៊ុន សែន មិន​ខ្មាស​គេ​ទេ​អី? ខ្មាស​ពួក​ក្មេង​ៗ​ទើប​តែ​ធំ​ឡើង​រាប់​លាន​នាក់​ក្នុង​ប្រទេស ពួក​ក្មេង​ៗ​ដែល​បាន​ចូល​សាលារៀន ទទួល​ការ​អប់រំ​ បណ្ដុះបណ្ដាល​ ខុស​ពី​លោក ពួក​គេ​ទាំង​នោះ​ខ្ពើមរអើម​​នឹង​មនុស្ស​មារយាទ​ មិន​សូវ​បាន​ដូច​លោក​ខ្លាំង​ណាស់ ត្បិត​តែ​គេ​មិន​ហ៊ាន​និយាយ​ចំពោះ​មុខ​របស់​លោក។

អីឡូវ​នេះ​ចូល​ដល់​​ពហុកីឡាដ្ឋាន​ ដែល​ប្រុង​នឹង​សាងសង់​ចុង​ឆ្នាំ​នេះ ដែល​នឹង​ចំណាយ​លុយ​រដ្ឋ​ពី ១០០ ទៅ ៥០០ លាន​ដុល្លារ​អាមេរិក ទៅ​ជា​ដាក់​ឈ្មោះ​បុគ្គល​ខ្លួន​ទៅ​វិញ “ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេជោ”? គិត​ទៅ​ស្រុក​ខ្មែរ​មួយ​នេះ​ យ៉ាប់​អី​ក៏​យ៉ាប់​ទាំង​សព្វ​គ្រប់​បែប​នេះ ​យ៉ាប់​ទាំង​ពួក​អាចក់​​អាចែម ដែល​ផ្ដួចផ្ដើម​គំនិត​ដាក់​ឈ្មោះ​នេះ​ឡើង​ផង​ទៀត “នេះ​គឺ​ជា​ប្រទេស​កំពូល​ក្រ ក្រ​ទាំង​សព្វ​​គ្រប់ ក្រ​ទាំង​មារយាទ”។

Related articles

វៀតណាម ​និង ច្បាប់​រៀបការ​ភេទ​ដូច​គ្នា 30/07/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , ,
add a comment

អីឡូវ​នេះ​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម កំពុង​តែ​ពិចារណា​ថា​តើ​នឹង​​​អនុញ្ញាត អោយ​មនុស្ស​ដែល​មាន​ភេទ​ដូច​​គ្នា​ អាច​រៀបការ​ដោយ​ស្រប​ច្បាប់​បាន បើ​សិន​ជា​​រដ្ឋាភិបាល​មួយ​នេះ​អនុញ្ញាត​មែន វា​នឹង​ក្លាយ​ជា​ប្រទេស​​ទី​មួយ​ក្នុង​ទ្វីប​អាស៊ី ដែល​បោះ​ជំហាន​ដើរ​មុន​គេ​ក្នុង​ករណី​នេះ។

ទោះ​បី​ជា​មាន​ ការ​ស្នើ​សុំ​ទៅ​ក្រសួង​យុត្តិធម៌​ ហើយ​សំណើ​នេះ​ត្រូវ​បាន​គេ​ លើក​មក​ពិចារណា​ក្ដី តែ​ពួក​គេ​មិន​ទាន់​ប្រាកដ​​នៅ​ឡើយ​ទេ​ថា ក្រសួង​នឹង​អនុញ្ញាត​អោយ​ប្រជាជន​វៀតណាម​ ដែល​ស្រលាញ់​ភេទ​ដូច​គ្នា​អាច​រៀបការ​បាន តែ​វា​ក៏​ជា​សញ្ញា​ជោគជ័យ​មួយ​ដែរ សំរាប់​តំបន់​ខ្លះ​ក្នុង​ប្រទេស​ ដែល​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ត្រូវ​បាន​គេ​យក​ទៅ​ដាក់​គុក រឺ វាយ​នឹង​រំពាត់​ផ្ដៅ​នោះ។

ប្រទេស​វៀតណាម​ហាក់​បី​ដូច​ជា​​ កំពុង​តែ​បោះ​ជំហាន​ដើរ​យ៉ាង​ចម្លែក ដោយ​ប្រទេស​នេះ​តែងតែ​រឹត​បន្តឹង ត្បិតត្បៀត សិទ្ធិ​សេរីភាព​ប្រជាជន​ខ្លួន​ ជា​ពិសេស​សិទ្ធិ​សេរីភាព​ក្នុង​ផ្នែក​នយោបាយ។ ហើយ​ប្រទេស​នេះ​ក្នុង​ពេល​កន្លង​មក​ធ្លាប់​បាន​ចាត់​ទុក អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ជា “បិសាច​សង្គម – Social Evil” ដូច​គ្នា​នឹង​អ្នក​ញៀន​ថ្នាំ និង ពេស្យាចារ​។

គួរ​ដឹង​ថា​ក្នុង​សកលលោក​ទាំង​មូល ​មាន​ប្រទេស​ចំនួន​ដល់​ទៅ ១១ ហើយ ដែល​អនុញ្ញាត​ដោយ​ច្បាប់​ អោយ​ពួក​គេ​រៀបការ​បាន តែ​នៅ​សហរដ្ឋ​អាមេរិក​ មាន​តែ​រដ្ឋ​មួយ​ចំនួន​ប៉ុណ្ណោះ​ ដែល​អនុញ្ញាត​។

សំរាប់​ប្រទេស​ឥណ្ឌូណេស៊ី ដែល​​​ប្រជាជន​អ៊ីស្លាម​ច្រើន​រស់នៅ​នោះ មាន​ច្បាប់​យ៉ាង​តឹងរ៉ឹង​ចំពោះ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ដោយ​ពួក​គេ​ជា​ជាប់​គុក​ដល់​ទៅ ២០ ឆ្នាំ​ តែ​នៅ​ប្រទេស​ ម៉ាឡេស៊ី ត្រូវ​បាន​គេ​វាយ​នឹង​រំពាត់​ផ្ដៅ។ ប្រទេស​វៀតណាម​នឹង​មាន​ព្យុហយាត្រា ​​បុរស​ស្រលាញ់​បុរស​ “Gay Pride Parade” ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី ០៥ ខែ សីហា ឆ្នាំ ២០១២ ខាង​មុខ​នេះ​ នៅ​ទីក្រុង​ហាណូយ។

Related articles

%d bloggers like this: