jump to navigation

បារ៉ាក់ អូបាម៉ា និង អ្នក​ដឹក​នាំ​ដុះ​ស្លែ ជួប​គ្នា 14/11/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , , , , ,
4 comments

បារ៉ាក់ អូបាម៉ា នឹង​មក​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ក្នុង កិច្ចប្រជុំ​កំពូល​អាស៊ាន (East Asia summit) ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១៥ ដល់ ២០ ខែ វិច្ឆិកា ឆ្នាំ ២០១២ នេះ នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ ហើយ​ទន្ទឹម​គ្នា​នេះ សារព័ត៌មាន​បរទេស​ជាច្រើន និង Human Right Watch កំពុង​តែ​វាយប្រហារ​យ៉ាង​ខ្លាំង ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​នេះ។ ការ​វាយប្រហារ​នេះ​ សំដៅ​សុំ​អោយ​ អូបាម៉ា ធ្វើ​អ្វី​ម៉្យាង​ដើម្បី​ អោយ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ នូវ​ស្ថានភាព​ក្នុង​ប្រទេស​កម្ពុជា ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស ការ​កាប់​សំលាប់​មនុស្ស ការ​​កំចាត់​អ្នក​ប្រឆាំង សកម្មជន​ប្រឆាំង​ និង អ្នក​កាសែត​ប្រឆាំង​។

តាម​រយៈ​របាយការណ៍​ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ដែល​មាន​ទីតាំង​នៅ​ ញូយ៉ក បាន​បញ្ចេញ​របាយ​ការណ៍​នៅ​ថ្ងៃ​ អង្គារ ខែ វិច្ឆិកា ឆ្នាំ ២០១២ នេះ​ថា ក្រោម​ការ​ដឹកនាំ​​ដុះស្លែ គ្រប់គ្រង​ប្រទេស​តែ​ម្នាក់​ឯង​ជិត ៣០ ឆ្នាំ គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មនុស្សច្រើន​​ជាង​ ៣០០ នាក់​ត្រូវ​បាន​គេ​សំលាប់ ទាក់ទង​នឹង​នយោបាយ ក្នុង​រយៈពេល​ពីរ​ទសវត្ស​​ចុង​ក្រោយ​នេះ ហើយ​ឃាតករ​មិន​បាន​ចាប់​មក​កាត់ទោស តែ​បែរ​ទៅ​ជា​បំពាក់បំប៉ន​អោយ​ឡើង​បុណ្យ​សក្ក​ទៅ​វិញ។

ហើយ​ចំណែក​ប្រជាជន​ខ្មែរ ដែល​រងគ្រោះ​​ដោយ​របប​ដឹកនាំ​សព្វ​ថ្ងៃ​នេះ ក៏​បាន​ត្រៀម​ខ្លួន​ទទួល​លោក អូបាម៉ា នូវ​បណ្ដឹង​ក្នុង​ដៃ​អំពី​​ បញ្ហា​ដី​ធ្លី បញ្ហា​លំនៅឋាន​ បញ្ហា​សិទ្ធិមនុស្ស បញ្ហា​ការងារ បញ្ហា​ព្រៃឈើ ជាដើម។ អញ្ចឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក បារ៉ាក់ អូបាម៉ា ម្ដង​នេះ ជា​លើក​ដំបូង​មក​ប្រទេស​កម្ពុជា​នេះ​គឺ “​បាយ​ចត់” រឺ ពាក្យ​មួយ​ទៀត​ថា “លេប​ស្រា​សំប៉ាញ​យ៉ាង​លំបាក”។

Related articles

តើ​មេ​ដឹក​នាំ​ផ្ដាច់​ការ​ប្រទេស​ស៊េរី​ដល់​ថ្ងៃ​បញ្ចប់? 23/08/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , ,
add a comment

តើ​មេ​ដឹក​នាំ​ផ្ដាច់ការ ក្រាញ់​នឹង​អំណាច​នៃ​ប្រទេស ស៊េរី នឹង​ជា​មនុស្ស​បន្ទាប់​ ត្រូវ​ធ្លាក់​ពី​ដំណែង​នៅ​ពេល​នេះ? លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ចេញ​ការ​ព្រមាន ដល់​​មេ​ដឹកនាំ​នៃ​ប្រទេស​ ស៊េរី គឺ​លោក Bashar Assad ប៉ុន្មាន​ថ្ងៃ​នេះ អីឡូវ​នេះ​លោក​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អង់គ្លេស David Cameron ក៏​បាន​ចេញ​ការ​ព្រមាន​ដែរ ទាក់ទង​នឹង​ Bashar Assad ប្រើ​អាវុធ​គីមី ដើម្បី​វាយ​ប្រហារ​ដល់​ ក្រុម​អ្នក​ប្រឆាំង​ដើម្បី​ទំលាក់​ខ្លួន​​ពី​អំណាច។ David Cameron ក៏​បាន​ពិភាក្សា​គ្នា​ជាមួយ​នឹង ប្រធានាធិបតី​បារាំង Francois Hollande និង ប្រទេស​អឺរ៉ុប​ពីរ​ទៀត​ដែរ អំពី​រឿង​ដដែល​នេះ​។

ចំណែក​ប្រទេស​រុស្សី និង ចិន​បាន​ព្រមាន​ដល់​ ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ខាង​លិច ក្នុង​ការ​លូក​ដៃ​ចូល​ក្នុង​រឿង​ផ្ទៃ​ក្នុង​នៃ​ប្រទេស​​​ស៊េរី​ ព្រោះ​ពួក​គេ​ខ្លាច​សហរដ្ឋ​អាមេរិក យក​ហេតុផល​ការ​ប្រើ​អាវុធ​ជាតិ​គីមី​នេះ ដើម្បី​ចូល​វាយ​លុក​ដល់​ប្រទេស​ស៊េរី ដូច​ករណី​ការ​វាយ​ចូល​ប្រទេស​អ៊ីរ៉ាក់​ក្នុង​អតីតកាល។

ប្រទេស​រុស្សី ​ថា​ចង់​អោយ​មាន​ការ​ពិភាក្សា​ទាក់ទង​នឹង​ ការ​អោយ​លោក Bashar Assad លាលែង​ចេញ​ពី​ដំណែង​ក្នុង​ថ្ងៃ​អនាគត។ ក្នុង​ពេល​កន្លង​ទៅ​អង្គការ​សហប្រជាជាតិ បាន​ពិភាក្សា​គ្នា​រួច​មក​ហើយ អំពី​ការ​ចូល​ធ្វើ​អន្តរាគមន៍​យោធា​ក្នុង​ប្រទេស​ស៊េរី នៅ​ពេល​ដែល​រដ្ឋាភិបាល​របស់ Bashar Assad បាន​បាញ់​សំលាប់​មនុស្ស និង កុមារ​អស់​ចំនួន​ជាច្រើន តែ​ប្រទេស​រុស្សី និង ចិន​ តែងតែ​ប្រើ​សិទ្ធិ​វេតូ​ ដើម្បី​ជំទាស់​ ដែល​វា​ខុសកាល​ពី​ឆ្នាំ​មុន​ ដែល​យុទ្ធនាការ​របស់ NATO យ៉ាង​លឿន​ចូល​ទៅ​ផ្ដួល​រំលំ​របប​ផ្ដាច់ការ​​របស់ Muammar Gaddafi នៅ ប្រទេស​លីប៊ី​នោះ។

  • នេះ​ជា​ពាក្យ​ព្រមាន​របស់​លោក បារ៉ាក់ អូបាម៉ា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ៖

“We have been very clear to the Assad regime, but also to other players on the ground, that a red line for us is [if] we start seeing a whole bunch of chemical weapons moving around or being utilised. That would change my calculus”

Related articles

កំសាន្ដ​វីដេអូ៖ U.K. Official Visit Arrival Ceremony 21/03/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , ,
add a comment

បារ៉ាក់ អូបាម៉ា ជូនពរ​​បុណ្យ​ចូលឆ្នាំ​ចិន 24/01/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , ,
add a comment

ខាង​ក្រោម​ជា​វីដេអូ​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ជូនពរ​ដល់​អ្នក​ចូលឆ្នាំ​ចិន​​ ឆ្នាំ​នៃ​សត្វ​នាគ សំរាប់​អ្នក​ក្នុង​សហរដ្ឋ​អាមេរិក និង សំរាប់​មនុស្ស​គ្រប់​គ្នា​លើ​សកលលោក​ផង​ដែរ។ ​អ្នក​អាច​អាន​សារ​របស់​លោក​ជា​មុន​សិន​ក៏បាន ក្នុង​ករណី​ពិបាក​ស្ដាប់​វីដេអូ​។​

Growing up in Hawaii, I remember all the excitement surrounding the Lunar New Year – from the parades and the fireworks to the smaller gatherings with family and friends. It has always been a time for celebration and hope. And this year, as Americans here at home and around the world welcome the Year of the Dragon, it’s important to remember that our country is stronger because of our diversity. We are richer because of the different cultures that make up this country.

Related articles

អូបាម៉ា ប្រកាសដក​ទ័ព​ទាំង​អស់​ពី​អ៊ីរ៉ាក់​នៅ​ចុង​ឆ្នាំ​នេះ 22/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , , , ,
add a comment

ព័ត៌មាន​ពី​ទីក្រុង​វ៉ាស៊ីងតោន​បាន​អោយ​ដឹង​​ថា​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​ប្រកាស​នៅ​ថ្ងៃ​ សុក្រ ម្សិលមិញ​នេះ​ថា​ទាហាន​សហរដ្ឋ​អាមេរិក​ទាំង​អស់​នឹង​ដក​ចេញ​ពី​ប្រទេស​ អ៊ីរ៉ាក់ អោយ​អស់​​នៅ​ដំណាច់​ឆ្នាំ​ឆ្នាំ​នេះ​ថ្ងៃ​ទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១។

នេះ​ជា​សារ​ជា​ផ្លូវការ​មួយ​ចេញ​ពី​វិមាន​ពណ៌​ស​​​ រឺ White House៖

 “Today the President will announce that we will fulfill our commitment and complete the drawdown of US troops from Iraq by the end of the year. This will allow us to say definitively that the Iraq war is over, and that the partnership between the US and Iraq will be a normal one between two sovereign nations. During their conversation, President Obama and PM Maliki strongly agreed that this is the best way forward for both countries.”

Related articles

អូបាម៉ា ភ្លេច​រាប់​ជន​ផ្ដាច់ការ​ម្នាក់​ទៀត​នៅ​ស្រុក​ខ្មែរ 22/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , ,
3 comments

ក្រាហ៊្វិក៖ សហរដ្ឋ​អាមេរិក​ជំពាក់​លុយ​អ្នក​ណា​ខ្លះ? 11/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , ,
add a comment

ចុច​លើ​រូបភាព​ចូល​ទៅ​អាន

Related articles

Hillary Clinton នឹង​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា 18/10/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , ,
add a comment

រដ្ឋ​ មន្រ្តី​ការ​បរទេស​អាមេរិក​លោក​ស្រី Hillary Clinton នឹង​ធ្វើ​ទស្សនកិច្ច​មក​ប្រទេស​កម្ពុជា​ចុង​ខែ​នេះ​ បន្ទាប់​ពី​លោក Ban Ki-moon អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ អង្គារ ក្រោយ​នេះ។ តែ​ទោះយ៉ាងណា​លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស​បាន​និយាយថា​គេ​មិន​ទាន់ដឹង​កាល​​បរិច្ឆេទ​ពិត ​ប្រាកដ នៅ​ឡើយ​ទេ។

លោក ​កុយ គួង​ បាន​និយាយ​ទៀត​ថា “យើង​កំពុង​តែ​ធ្វើ​ការ​នេះ​ ហើយ​យើង​នឹង​បញ្ចេញ​ព័តិមាន​ជា​ផ្លូវ​ការ​ពេល​ដែល​យើង​ធ្វើ​ការងារ​នេះ​ សំរេច​ហើយ តែ​ខាង​ស្ថានទូត​អាមេរិក​មិន​ទាន់​បាន​ទទួល​ការ​បញ្ជាក់​បន្ថែម​អំពី​ដំណើរ​ ទស្សនកិច្ច​នេះ​ពី​ក្រុង​វ៉ាស៊ីន​តោន​នៅ ឡើយ​ទេ”។

លោក ​ កុយ គួង បាន​និយាយ​ទៀត​ថា​គោលបំណង​នៃ​ដំណើរ​ទស្សកិច្ចនេះ “គឺ​ដើម្បី​រឹត​បន្តឹង​សហប្រតិបត្តការ​ទ្វេភាគី និង មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ”។ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ប្រធានាតិបតី​ Barack Obama សហរដ្ឋអាមេរិក​បាន​ប៉ុនប៉ង​ដើរ​តួរ​យ៉ាង​រឹងមាំ​នៅ​ក្នុង​តំបន់ និង ការពារ​វត្តមាន​របស់​ខ្លួន​នៅ​នឹង​មុខមាត់​នៃ​ការ​កើន​ឡើង​របស់​ប្រទេស​ចិន​ នោះ។

នៅ ​​ក្នុង​ការ​សន្ទនា​អំពី​សុវត្ថភាព​អាស៊ាន​នៅ​ក្រុង​ហាណូយ​កាល​ពី​ខែ កក្កដា កន្លង​ទៅ​នេះ​អ្នក​ស្រី Hillary Clinton បាន​កកូរ​កកាយ​ទីក្រុង​ប៉េកាំង​ដោយ​បាន​និយាយ​អះអាង​ថា​សហរដ្ឋអាមេរិក​មាន​ “ចំណាប់​អារម្មណ៍​ជា​ប្រជាជាតិ​មួយ” ក្នុង​ការ​ឃើញ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង៕៚

%d bloggers like this: