jump to navigation

ក្រាហ្វិក៖ Anti-Cancer Superfruits 13/01/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, សម្រស់, សុខភាព.
Tags: , , ,
add a comment

Related articles

សុខភាព៖ តែ​បៃតង​សំរាប់​សុខភាព 28/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​, សុខភាព.
Tags: , , , , , , , , , ,
add a comment

១-តែ​បៃតង​កំចាត់​ជាតិ​ខ្លាញ់​នៅ​ក្នុង​ខ្លួន​ ដោយសារ​តែ​ក្នុង​តែ​បៃតង​ មាន​ឱសថ​ម៉្យាង ហៅថា EGCG​។

២-តែ​បៃតង​កំចាត់​​ជាតិ​ខ្លាញ់​នៅ​ក្បាល​ពោះ តាម​ការ​សិក្សា​របស់​មហា​វិទ្យាល័យ Tufts University បាន​ចង្អុល​បង្ហាញ​ថា​ EGCG ដែល​មាន​ក្នុង​តែ​បៃតង​​អាច​កំចាត់​​ជាតិ​ខ្លាញ់​ ហើយ​អាច​អោយ​អ្នក​សម្រក​ទំងន់​បាន។

៣-តែ​បៃតង​ជួយ​ក្នុង​ការ​ថែ​រក្សា​ថាមពល​ក្នុង​ខ្លួន​អោយ​មាន​សភាព​នឹងន ដោយ​ធ្វើ​អោយ មាន​លំនឹង​កំរិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម ​EGCG អាច​ធ្វើ​អោយ​ការ​ប្រើប្រាស់​អាំងសូលីន (សារធាតុ​ធ្វើ​អោយ​​កើត​ទឹកនោម​ផ្អែម) ក្នុង​ខ្លួន​ប្រសើរ​ឡើង​ ដោយ​ការពារ​មិន​អោយ​​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​លើស​កំរិត ហើយ​ ​EGCG អាច​ជួយ​សម្រួល​ដល់​ភាព​អស់​កំលាំង ភាព​ខឹង​ក្រេវក្រោធ​ និង ភាព​ស្រេក​ឃ្លាន​ចង​ញ៉ាំ​ម្ហូប​អាហារ​ដែល​គ្មាន​ផាសុកភាព។

៤-ការ​ស្រាវជ្រាវ​បង្ហាញ​ថា​តែ​បៃតង ​អាច​ជួយ​ក្នុង​ការ​តតាំង​នឹង​មហារីក​សួត​ផង​ដែរ ដែល​នៅ​ក្នុង​ការ​សិក្សា​មួយ​នៅ​ខែ មេសា ឆ្នាំ​ ២០១០ បាន​បោះផ្សាយ​​ក្នុង​​​ Cancer Prevention Research ថា​ EGCG  ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជួយ​ក្នុង​ការ​បង្ក្រាប​កោសិកា​ដុះដាល​នៃ​មហារីក​សួត។

៥-តែ​បៃតង​អាច​ទប់ស្កាត់​មហារីក​ពោះវៀន ដែល​ការ​សិក្សា​មាន​ចំនួន​យ៉ាង​ច្រើន​បាន បង្ហាញ​អំពី​ EGCG ជួយ​កំចាត់​មហារីក​ពោះវៀន​នេះ​បាន។

៦-នៅ​ក្នុង​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ​តែ​បៃតង​អាច​ធ្វើ​អោយ​មហារីក​ក្រពេញ​ឈ្មោល បាត់បង់​ទៅ​ដោយ​ខ្លួន​ឯង ហើយ​បើ​តាម​ការ​សិក្សា​នៅ​ខែ មិនា ឆ្នាំ​ ២០១០ ក្នុង Cancer Science ចង្អុល​បង្ហាញ​ថា​ EGCG ជួយ​ខ្លួន​ប្រាណ​របស់​យើង ​ដោយ​បង្ក​អោយ​កោសិកា​នៃ​មហារីក​ក្រពេញ​ឈ្មោល ស្លាប់​បាត់បង់​ជីវិត​ដោយ​ខ្លួន​ឯង។

៧-វា​អាច​ការពារ​ស្បែក​របស់​អ្នក​ពី​ភាព​ខូច​រេចរឹល​បាន ​ហើយ​ការពារ​ស្បែក​របស់​អ្នក​ពី ភាព​ជ្រីវជ្រួញ​ដោយ​អាច​អោយ​អ្នក​មើល​ឃើញ​នៅ​ក្មេង​ជាង​វ័យ។​ EGCG មាន​ឥទ្ធិពល​ច្រើន​ជាង វីតាមីន​អឺ (Vitamin E) ដល់​ទៅ​ ២០០ ដង។​

៨-តែ​បៃតង​មាន​ផ្ទុក​​ដោយ​គ្រឿង​​ប្រឆាំង​​នឹង​ជាតិ​ពុល ដូច្នេះ​វា​អាច​ការពារ​ស្បែក ការពារ​អ្នក​ពី​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន​ទៀត​ដូចជា ជំងឺ​រលាក​សន្លាក់ ទឹកនោម​ផ្អែម និង មហារីក។

៩-តែ​បៃតង​មាន​រសជាតិ​ឆ្ងាញ់។ អ្នក​អាច​សាកល្បង​​វា តែ​បៃតង​មាន​ច្រើន​ប្រភេទ ​អ្នក​អាច​សាកល្បង​វា​ជាមួយ​នឹង​ទឹកកក​ក៏​បាន ញ៉ាំ​ក្ដៅ​ក៏​បាន។

Related articles

សុខភាព៖ វ៉ាក់សាំង​​សំរាប់​មហារីក​សួត​ចេញ​ហើយ 13/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​, សុខភាព.
Tags: , , , , , , , , , , ,
add a comment

គុយបា ជា​ប្រទេស​ដែល​សំបូរ​អ្នក​ជក់​ថ្នាំ និង ជា​ប្រទេស​ដែល​មាន​បារី​ស៊ីហ្ក្រា​នាំ​ចេញ​ទៅ​បរទេស​ដ៏​ល្បីល្បាញ អីឡូវ​នេះ​បាន​កំពុង​ត្រៀម​ខ្លួន​ បញ្ចេញ​វ៉ាក់សាំង​សំរាប់​មហារីក​សួត​វិញ​ម្ដង។ ការ​សិក្សា​ស្រាវជ្រាវ​​នេះ​បាន​​ចំណាយ​ពេល​អស់​ ២៥ ឆ្នាំ​នៅ​ឯ Havana’s Center for Molecular Immunology ហើយ​ទីបំផុត​ពេក​គេ​បាន​សំរេច​ហើយ។

វ៉ាក់សាំង​នេះ​មិន​សំរាប់​​ការពារ​ជំងឺ​​មហារីក​នោះ​ទេ តែ​វា​ទប់ស្កាត់​ការ​វាយប្រហារ​នៃ​ជំងឺ នេះ​មក​គ្រាន់​តែ​ជា​ជំងឺ​រ៉ាំរ៉ៃ​ធម្មតា ដោយ​បង្កើត​អោយ​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ (Antibody) សំរាប់​វាយ​ប្រហារ​ទៅ​លើ​ប្រូតេអ៊ីន​​ដែល​បណ្ដាល​អោយ​កោសិកា​សាយភាយ​ដែល​មិន​អាច​គ្រប់គ្រង​បាន​នោះ។​ ឥឡូវ​នេះ​មាន​មនុស្ស​ចំនួន ១០០០ នាក់​ហើយ​ដែល​កំពុង​សាកល្បង​ថ្នាំ​នេះ​នៅ​ប្រទេស​ គុយបា ដោយ​មិន​គិត​ប្រាក់​កម្រៃ។

Related articles

Apple បញ្ចេញ​ផលិតផល​ថ្មី​ស្រឡាង​មួយ​ទៀត​ថ្ងៃ​នេះ 26/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​ជា​ភាសាខ្មែរ, កំប្លែង​រូបភាព, បច្ចេកវិទ្យា.
Tags: , , , , , , , , ,
6 comments

​ទន្ទឹម​នឹង​សុំ​លា​ឈប់​របស់​លោក Steve Jobs ពី​​នាយក​ប្រតិបត្តិ (CEO រឺ Chief Executive Officer) ភ្លាម​នោះ​ ​ក្រុមហ៊ុន​​ Apple ដ៏​ល្បីល្បាញ​ត្រកូល “អាយ” ​របស់​អាមេរិក​​ ដែល​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ ​អាច​​ចាប់​អង្រួន​ពិភព​​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា​​ទំនើប​ៗ អោយ​រញ្ជួយ​​ញាប់ញ័រ​នោះ បាន​បញ្ចេញ​ផលិតផល​ថ្មី​ មួយ​ទៀត​របស់​ខ្លួន​ភ្លាម​នៅ​ថ្ងៃ​នេះ ដែល​ផលិតផល​ថ្មី​នោះ​គឺ “iQuit”។

អើយ​និយាយ​កំប្លែង​លេង​ជាមួយ​លោក​ទេ​លោក “ចបស៍” អើយ​បើ​សិន​ជា​ដំណឹង​នោះ​ជា​ការ​ពិត​ថា​ លោក​លាលែង​ពី​ការងារ​ដោយសារ​មាន​ជំងឺ​មហារីក​មែន​នោះ សង្ឃឹម​ថា​លោក​នឹង​បាន​ជា​សះស្បើយ​មក​វិញ​ឆាប់​ៗ ព្រោះ​ដូច​ជា​កម្សត់​ពេក​ហើយ​ នៅ​ពេល​ដែល​ការងារ របស់​លោក​កំពុង​រីក​ចំរើន​ដល់​កំពូល តែ​លោក​បែរ​ជា​មាន​​ជំងឺ​មិន​អាច​នៅ ​បន្ត​ការងារ​នោះ អោយ កាន់​តែ​ចំរើន​ទៅ​មុខ​ទៀត​បាន។ សូម​ព្រះ​មក​ពី​គ្រប់​សាសនា​តាម​ជួយ​រក្សា​លោក!!!

សំណួរ៖ CEO ប្រែ​ជា​ភាសា​ខ្មែរ​ថា​យ៉ាង​ដូច​ម្ដេច​អ្នក​ទាំង​អស់​គ្នា?

Related articles

ក្រាហ៊្វិក៖ មិនពិត Vs ពិត​នៃ​មហារីក​សុដន់​ 23/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, សុខភាព.
Tags: , , , , , , , , , , ,
add a comment

ចុច​លើ​រូបភាព​ចូល​ទៅ​អាន​

Related articles

Facebook បាន​សង្គ្រោះ​ភ្នែក​ក្មេង​ស្រី​ម្នាក់ 16/10/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , ,
add a comment

Nicola Sharp អាយុ ៤២ ឆ្នាំជា​គិលានុដ្ឋានយិកា​ម្នាក់​មក​ពី​ប្រទេស​អង់គ្លេសបាន​បើក​មើល​រូបថត​មិត្ត​ភក្តិ​របស់​គាត់​​ម្នាក់​ឈ្មោះ Michelle Freeman ក្នុង​ Facebook ពេល​ដែល​រូបថត​​មួយ​សន្លឹក​របស់​កូន​ស្រី​របស់ Michelle Freeman បាន​បង្ហាញ​ គាត់​បាន​ឈប់​តំអក់​មួយ​សន្ទុះ​ដោយ​សារ​គាត់​បាន​ឃើញ​ភ្នែកកូន​ស្រី​នោះ​ដែល​មាន​ឈ្មោះ​ថា Grace ដែល​ទើប​តែ​អាយុ ២ ឆ្នាំ​មាន​អ្វី​ម៉្យាង​ភ្លឺ​ចេញ​ពី​ភ្នែក​របស់​នាង​ដោយ​សារ​តែ​ភ្លើង​បាញ់​ចេញ​ពី​ម៉ាស៊ុន​ថត។

ប៉ុន្តែ Nicola Sharp បាន​កត់សំគាល់​ឃើញ​ថា​គ្រាប់​ភ្នែក​ម្ខាង​របស់​កូន​ស្រី​នោះ​មាន​ពណ៌​ស ដែល​វា​ខុស​ពី​ធម្មតា​ដែល​មាន​ពណ៌​ក្រហម​ពេល​ដែល​ប៉ះ​នឹង​ពន្លឺ​ចេញ​ពី​ម៉ាស៊ីន​ថត។

Nicola Sharp ជា​អ្នក​ធ្វើ​ការ​ក្នុង​ពេទ្យ​កុមារ​អស់​រយៈ​ពេល​មួយ​ទស្សវត្សរ៍​ហើយ​នោះ​បាន​កត់​សំគាល់​ភ្លាម​នោះ​ថា​អ្វី​ដែល​ស​ក្នុង​ភ្នែក​របស់ Grace អាច​ជា​សញ្ញា​នៃ​មហា​រីក​ភ្នែក។ ភ្លាម​នោះ​គាត់​បាន​ទូរសព្ទ​ទៅ​ Michelle Freeman អំពី​ក្តី​សង្ស័យ​របស់គាត់។ ក្នេង​ស្រី​តូច Grace ត្រូវ​បាន​យក​ទៅ​មន្ទីរ​ពេទ្យ​ នៅ​កន្លែង​នោះ​ហើយ​ដែល​វេជ្ជបណ្ឌិត​បាន​រកឃើញ​​មាន​មហា​រីក ​ចំនួន​ពីរ​ដុំ​ក្នុង​ភ្នែក​​ក្មេង​ស្រី​នោះ​ដែល​មិន​ទាន់​បែកនៅ​ឡើយ។

លោក​វេជ្ជបណ្ឌិត​បាន​ប្រាប់​ Michelle Freeman ថា​ប្រសិន​បើ​មហារី​នោះ​បាន​បែក​ខ្ញែក​ហើយ​ នោះ​វា​មាន​ន័យ​ថា​អ្វី​ៗ​វា​បាន​ទៅ​តាម​យថាកម្ម​ហើយ តែ​នេះ​វា​នៅ​ទាន់​ពេល​នៅ​ឡើយ៕៚

%d bloggers like this: