jump to navigation

ក្រាហ៊្វិក៖ Why do Chinese consumers pay so much for foreign brands? 06/02/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ.
Tags: , ,
add a comment

ចុច​លើ​រូបភាព​ចូលអាន

ចិន​គ្រោង​សាងសង់​អគារ​​កប់​ពពក​តែ​រយៈពេល ៩០ ថ្ងៃ 21/08/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , ,
add a comment

ប្រទេស​ចិន​មាន​គម្រោង​សាងសង់​អគារ​កប់​ពពក ដែល​នឹង​មាន​កំពស់​ ខ្ពស់​ជាង​គេ​លើ​លោក ដែល​មាន​ ២២០ ជាន់ ដោយ​ប្រើ​រយៈពេល​តែ​ ៩០ ថ្ងៃ​ប៉ុណ្ណោះ នៅ​ Changsha ភាគ​ខាង​ត្បូង​ឆៀង​ខាង​កើត​នៃ​ប្រទេស។ គម្រោង​នេះ​នឹង​សាងសង់​ដោយ​ក្រុមហ៊ុន Broad Group ដែល​ក្រុមហ៊ុន​នេះ​នៅ​ខែ ធ្នូ​ កន្លង​ទៅ​បាន​សាងសង់​សណ្ឋាគារ​មាន​កំពស់ ៣០ ជាន់​តែ​រយៈពេល ១៥ ថ្ងៃ​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា​អគារ​កប់​ពពក​សព្វ​ថ្ងៃ​នេះ​ ដែល​មាន​ឈ្មោះ​ថា​ Burj Khalifa នៅ Dubai នោះ​មាន​តែ​ ១៦០ ជាន់​តែ​ប៉ុណ្ណោះ ហើយ​ចំណាយ​ពេល​ដល់​ទៅ​ប្រាំ​មួយ​ឆ្នាំ ដើម្បី​អាច​សាងសង់​រួចរាល់។

Remember: Made in China

Related articles

បច្ចេកវិទ្យា៖ Smartphone វាយ​លុក​ទីផ្សារ​អាស៊ី 03/07/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , ,
add a comment

អ្នក​ដែល​មាន​ទូរស័ព្ទ Smartphone កើន​ឡើង​ជា​លំដាប់​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ហើយ​នៅ​ទីផ្សារ​ចំនួន​ Smartphone មាន​ច្រើន​ជាង​ចំនួន​ទូរស័ព្ទ​ ដែល​មិនមែន​ជា​ Smartphone។ នៅ​ប្រទេស​​សិង្ហបុរី​មាន​អ្នក​មាន​​ទូរស័ព្ទ Smartphone ច្រើន​ជាង​គេ​ក្នុង​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​កូរ៉េ​ខាង​ត្បូង ហុងកុង និង កោះ​តៃវ៉ាន់។ នៅ​ប្រទេស​ជប៉ុន​ចំនួន​អ្នក​ប្រើ​ទូរស័ព្ទ Smartphone ជិត​​ប្រាំបួន​នាក់ ក្នុង​ចំណោម​មនុស្ស​​ដប់​នាក់ (៨៦ ភាគរយ) បាន​ភ្ជាប់​អ៊ីនធឺណិត​ ទៅ​នឹង​ទូរស័ព្ទ​របស់​ពួក​គេ កាល​​ខែ​កន្លង​ទៅ ហើយ​ចំនួន ៨០ ភាគរយ​នៅ​កូរ៉េ​ខាង​ត្បូង និង ៧៦ ភាគរយ​​នៅ​ហុងកុង។ នៅ​ទីផ្សារ​ដូចជា​នៅ​ប្រទេស​ចិន ថៃ និង ម៉ាឡេស៊ី ចំនួន​ប្រហែល​ជា​មួយ​ភាគ​បី​ (៣០ ទៅ ៣២ ភាគរយ) នៃ​អ្នក​ប្រើ​ Smartphone គឺ​​​ពួក​គេ​មាន​​កុំព្យូទ័រ​បន្ទះ​ស្ដើង (Tablet)។

Related articles

កំសាន្ដ​រូបភាព៖ រូបភាព​កាល​ពី​បុណ្យ​​ចូល​ឆ្នាំ​ចិន 25/01/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​រូបភាព.
Tags: , , , , , , , ,
2 comments

Related articles

ភាសា​ចិន​ជា​ភាសា​បរទេស​ទីពីរ​​នៅ​ប្រទេស​កម្ពុជា 05/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , , , , , ,
2 comments

តាម​សារព័ត៌មាន​របស់​ Xinhua បាន​អោយ​ដឹង​ថា​ភាសា​ចិន​ជា​ភាសា​ជា​បរទេស​ទី​ពីរ​បន្ទាប់ពី​​ភាសា​អង់គ្លេស​​ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​សាលា​ភាសា​ចិន​គ្រប់​ទី​កន្លែង​រីក​សុះសាយ​ដូច​ផ្សិត។ ហើយ​បើ​តាម​ស្ដី​របស់​លោក ជ័យ ចាប ដែល​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន និង កីឡា​​បាន​អោយ​ដឹង​ថ្ងៃ​នេះ​ថា​ “​ខ្ញុំ​អង្កេត​ឃើញ​ថា​​ក្មេង​ៗ​ច្រើន​ទៅ​ៗ​សម្រុក​រៀន​ភាសា​ចិន​សព្វ​ថ្ងៃ​នេះ។ ខ្ញុំ​មើល​ឃើញ​ថា​ ភាសា​ចិន​ត្រូវ​បា​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​ជា​អន្តរជាតិ​អីឡូវ​នេះ ហើយ​វា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មាន​សារសំខាន់​ថែម​ទៀត ជា​ពិសេស​ក្នុង​ចំណោម​សង្គម​​ពាណិជ្ជកម្ម​”។

លោក ជ័យ ចាប​ ក៏​បាន​បន្ថែម​ទៀត​ថា​ភាសា​ចិន​បាន​កើន​ប្រជាប្រិយភាព​ជា​លំដាប់​ដោយសារ​តែ​ប្រទេស​ចិន​ជា​អ្នកវិនិយោគទុន​ដ៏​ធំ​​បំផុត​  នាំ​មុខ​គេ​ជា​ដៃ​គូ​ជាមួយ​ប្រទេស​កម្ពុជា។ បើ​យោង​តាម​​សមាគម​ចិន​ក្នុង​ប្រទេស​កម្ពុជា ​បាន​អោយ​ដឹង​ថា​ មាន​សាលា​ភាសា​ចិន​ចំនួន ៥៦ ដែល​មាន​សិស្ស​ច្រើន​ជាង ៣០ ០០០ នាក់​ទូទាំង​ប្រទេស​កម្ពុជា ដែល​ចំនួន​នេះ​មិន​រាប់​បញ្ចូល​សាលា​ឯកជន​តាម​តំបន់​ ដែល​បង្រៀន​ភាសា​ចិន​មិន​ពេញ​ផង​ផង​ទេ៕៚

Related articles

បុណ្យ​ញ៉ាំ​សាច់​ឆ្កែ​ត្រូវ​បាន​លុបចោល​នៅ​ប្រទេស​ចិន 25/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , ,
add a comment

ពិធី​បុណ្យ​ប្រពៃណី​របស់​ចិន​មួយ ​​ដែល​ធ្លាប់​គេ​ប្រារព្ធ​ធ្វើ​ចំនួន​បី​ថ្ងៃ ដែល​បុណ្យ​នេះ​មាន​អាយុ​កាល​ចំនួន ប្រាំមួយ​រយ ឆ្នាំ​មក​ហើយ​នោះ​គឺ “បុណ្យ​បរិភោគ​សាច់​ឆ្កែ” ត្រូវ​បាន​​គេ​លុប​ចោល​ ដោយសារ​តែ​មាន​ការ​រៀបចំ​ប្រឆាំង​តាម​អ៊ីនធឺណិត​ ការ​លុបចេញ​នេះ​ដោយសារ​តែ​មនុស្ស​ជំនាន់​ថ្មី​នេះ​ មាន​គំនិត​ថ្មី​ដែល​គិត​ដល់​សិទ្ធិ​សត្វ។ ពិធី​បុណ្យ​នេះ​គេ​ចាប់ផ្ដើម​វា​ឡើង​នៅ​ឆ្នាំ ១៣៨៩ នៅ​ពេល​ដែល​រឿង​និទាន​ថា​វីរបុរស​រាជវង្ស​ មីង ព្យាយាម​តាម​ចាប់​ខ្លួន​ ជីងហួ ហើយ​សំរេច​ចិត្ត​សំលាប់​ឆ្កែ​ទាំង​អស់​​ដើម្បី​កុំ​​អោយ​ព្រុស​នៅ​ពេល​យប់​​ ដែល​អាច​ធ្វើ​អោយ​ការ​លប​ចូល​នៅ​​ពេល​យប់​បែកការ​បាន។​

សកម្មជន​​ជាច្រើន​បាន​​អោយ​ដឹង​ថា​មាន​ឆ្កែ​​ចំនួន​ពី ៥ ០០០ ដល់ ១០ ០០០ ក្បាល​នឹង​ត្រូវ​គេ​សំលាប់​សំរាប់​ពិធី​នេះ​ ដោយ​មិន​គិត​ដល់​ទុក្ខ​សោក​របស់​ពួក​គេ។ រូបថត និង ក្រាហ្វិក​ជាច្រើន​​​នៃ​ការ​សំលាប់​សត្វ​ឆ្កែ​ បាន​ចរាចរ​ពេញ​អ៊ីនធឺណិត ​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ដោយ​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​បញ្ចេញ​នូវ​​ការ​ខឹង​សម្បារ។

តាម​សំដី​របស់​លោក​ Wang Lingyi ដែល​ជា​សកម្មជន​ម្នាក់​បាន​សរសេរ​នៅ​ក្នុង​ប្រកាស​នៃ​ប្លុក​របស់​គាត់​ថា “សត្វ​ឆ្កែ​ជាច្រើន​នឹង​ត្រូវ​គេ​ចាក់​នឹង​កាំបិត ខ្លះ​សំលាប់​ដោយ​ព្យួរ​ក​ ខ្លះ​សំលាប់​ដោយ​ការ​វាយ​​អោយ​សន្លប់ ហើយ​បោះ​ចូល​ទៅ​ក្នុង​ទឹក​កំពុង​ដាំ​ពុះ។ ឆ្កែ​ខ្លះ​បាន​លោត​បម្រះ​ក្នុង​ទឹក​ដ៏​មហា​សែន​ក្ដៅ​នោះ ពួក​គេ​លំបាក តែ​អ្នក​ដែល​សំលាប់​ឆ្កែ​លក់​នៅ​តែ​សង្កត់​ពួក​គេ​ជ្រមុជ​ក្នុង​ទឹក​ក្ដៅ​នោះ ហើយ​បេះ​បោច​រោម​ពួក​គេ។ ខ្ញុំ​គិត​ថា​​រដ្ឋការ​លុប​ចោល​ពិធី​នោះ ​ពីព្រោះ​តែ​សម្ពាធ​យ៉ាង​ខ្លាំង​ពី​​អ្នក​នៅ​ក្នុង​អ៊ីនធឺណិត”។ ដោយសារ​តែ​ការ​ដាក់​សម្ពាធ​ពី​សាធារណជន​​ រដ្ឋការ​ក្រុង​​បាន​សំរេច​ចិត្ត​នៅ​យប់​ថ្ងៃ​ចន្ទ​ ក្នុង​សប្ដាហ៍​នេះ​ក្នុង​ការ​លុបចោល​ពិធីបុណ្យ​នេះ។៚

Related articles

ប៉ាគីស្ថាន បង្រៀន​ភាសា​ចិន​នៅ​សាលា​ចាប់​ពីឆ្នាំ ២០១៣ 13/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , , ,
2 comments

សេចក្ដី​សំរេច​មួយ​បាន​ធ្វើ​ឡើង​នៅ​កិច្ចប្រជុំ​ដោយ​លោក​រដ្ឋមន្ត្រី​ Qaim Ali Sha និង លេខាធិការដ្ឋាន​ របស់​គាត់​​នៅ​ប្រទេស​ ប៉ាគីស្ថាន កាល​ពី ថ្មី​ៗ​នេះ​កន្លង​ទៅ​ក្នុង​ការ​ដាក់​បញ្ចូល​អោយ​គ្រប់​សាលា​រដ្ឋ​ទាំង​អស់​ត្រូវ​តែ​បង្រៀន​សិស្ស​ចាប់​ពី​ថ្នាក់​ទី ៦ ឡើង​ទៅ​អោយ​រៀន​ភាសា​ចិន​ជា​ដាច់ខាត​ចាប់​ពី​ឆ្នាំ ២០១៣។ ការ​រៀន​ភាសា​ចិន​ក៏​មាន​ការ​លើក​ទឹកចិត្ត​ដល់​សិស្ស​ដែល​​ពូកែ​ភាសា​ចិន​ អាច​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​បរទេស​ដើម្បី​ចំណេះដឹង និង មុខ​ជំនាញ​ផង​ដែរ។

តាម​ការ​អោយ​ដឹង​ការ​ដាក់​ភាសា​ចិន​ចូល​ក្នុង​វិស័យ​អប់រំ​នៃ​ប្រទេស ប៉ាគីស្ថាន នេះ​គឺ​ដោយសារ​តែ​ប្រទេស​ទាំង​ពី​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច និង វប្បធម៌​យូរ​អង្វែង​ជាមួយ​គ្នា។ នាង Aseefa Bhutto ដែល​ជា​កូនស្រី​របស់​លោក​ប្រធានាធិបតី Zardari នៃ​ប្រទេស​ប៉ាគីស្ថាន​មាន​គម្រោង​នឹង​ទៅ​រៀន​ភាសា​ចិន​ នៅ​ប្រទេស​ចិន​ បន្ទាប់​ពី​នាង​បញ្ចប់​សកលវិទ្យាល័យ​។

ប្រទេស​ចិន​ ក៏​អោយ​រង្វាន់​ជា​អាហារូបករណ៍​ ក្នុង​ចំនួន​យ៉ាង​ច្រើន​ចំពោះ​សិស្ស​ ប៉ាគីស្ថាន​ សំរាប់​ការ​រៀន​ភាសា​ចិន។ តាម​ប្រភព​មួយ​ក៏​បាន​អោយ​ដឹង​ថា​ សេចក្ដី​សំរេច​អោយ​ចាប់​ផ្ដើម​បង្រៀន​ភាសា​ចិន​ នៅ​ក្នុង​សាលា​គឺ​ធ្វើ​តាម​បង្គាប់​របស់​លោក​ប្រធានាធិបតី Zardari។

ក្បាច់​ចិន​គឺ​ក្បាច់ “ហុត​ទឹក​សម្លឹង​កាក ដក​ច្រវា​ក្រាក​សម្លឹង​ត្រើយ”

Related articles

យល់​ដឹង​ខ្លះ​ៗ​អំពី​ប្រទេស​ចិន 12/11/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​ផ្សេង​ៗ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
add a comment

“ចុច​លើ​រូបភាព​ចូល​ទៅ​អាន​ព័តិមាន”

%d bloggers like this: