jump to navigation

តើ​អ្នក​ដឹង​ទេ៖ សំរាប់​ខែ កញ្ញា ២០១៤ 23/09/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, តើ​អ្នក​ដឹង​ទេ?.
Tags: , , , , , , ,
add a comment

-Muhamad គឹជា​ឈ្មោះ​សាមញ្ញ​ដែល​គេ​ដាក់​អោយ​ទារក​ច្រើន​បំផុត​ នៅ​ប្រទេស​អង់គ្លេស និង វ៉េល នៅ​ឆ្នាំ ២០០៩ និង ២០១១ និង ២០១២។

-នៅ​ពេល​ដែល George Washington ស្លាប់ ណាប៉ូឡេអុង​បាន​បញ្ជារ​អោយ​មាន​ការ​កាន់​ទុក្ខ​ចំនួន​ ១០ ថ្ងៃ​នៅ​ទូទាំង​ប្រទេស​បារាំង។

-Microsoft បាន​អោយ​ Domain មួយ​ដែល​មាន​ឈ្មោះ​ថា http://www.bob.com ទៅ​បុរស​ម្នាក់​ ដែល​មាន​ឈ្មោះ​ថា បុប ដើម្បី​ដូរ​ជាមួយ​គាត់​នូវ Domain ដែល​មាន​ឈ្មោះ​ថា http://www.windows2000.com​

-សីហា ឆ្នាំ ២០១៤ គឺ​ជា​ខែ​សីហា​ដែល​ក្ដៅ​ជាង​គេ​ ក្នុង​ប្រវត្តិសាស្ត្រ​ក្នុង​សកល។

-នៅ​សហរដ្ឋ​អាមេរិក​ អ្នក​ទំនង​ជា​ធ្វើអត្តឃាត​ចំនួន​ច្រើន​ជាង​ពីរ​ដង ជាជាង​ត្រូវ​បាន​គេ​ធ្វើ​ឃាត។

​-មនុស្ស​ស្រី​អាច​ផើម​បាន​ទៀត ខណៈ​នាង​កំពុង​តែ​ផើម​ស្រាប់​ហើយ។

-គ្រឿង​ដែល​គេ​សំរាប់​លាយ​ធ្វើ​ម្ហូប​អោយ​មាន​រសជាតិ​ផ្សេង​ៗ ៧០ ភាគរយ​គឺ​មក​ពី​ប្រទេស​ឥណ្ឌា។

-នៅ​​សហរដ្ឋ​អាមេរិក​ចំនួន​មនុស្ស​​នៅ​លីវ មាន​ចំនួន​ច្រើន​ជាង​ចំនួន​មនុស្ស​រៀបការ។

-ម៉ាកាវ​គឺ​ជា​កន្លែង​ ដែល​មាន​ដង់ស៊ីតេ​មនុស្ស​​ណែនណាន់​តាន់​តាប់​បំផុត​​ក្នុង​លោក ដែល​មាន​មនុស្ស​ដល់​ទៅ ៤៨០០០ នាក់​ក្នុង​មួយ​ម៉ៃល៍​ការ៉េ។

-ពពួក​ប្រជៀវ​គឺ​ជា​ថនិកសត្វ​តែ​មួយ​គត់ ដែល​មាន​សមត្ថភាព​អាច​ហើរ​បាន។

Related articles

តើ​អ្នក​ដឹង​ទេ? 26/10/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, តើ​អ្នក​ដឹង​ទេ?.
Tags: , , , ,
add a comment

-តាម​ការ​សិក្សា​បាន​អោយ​ដឹង​ថា​ មនុស្ស​ម្នាក់​ក្នុង​ចំណោម​បី​នាក់ (មួយ​ភាគ​បី) មាន​អារម្មណ៍​កាន់​តែ​មិន​ពេញ​ចិត្ត​នឹង​ជីវិត​ខ្លួន​ឯង នៅ​ពេល​បាន​ចូល​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក។

-ទីកន្លែង​ដែល​ដើមឈើ​ខ្ពស់​ជាង​គេ និង ចាស់​ជាង​គេ​ក្នុង​លោក​ ត្រូវបានគេរក្សាជាសំងាត់បំផុត ព្រោះតែមិនចង់អោយអ្នក ទេសចរណ៍ដឹង ហើយប្រជ្រៀតគ្នាទៅមើល  ដែលអាចបំផ្លាញដល់វាបាន។

– LOL (Lough Out Loud) ទើប​ត្រូវ​បាន​សៀវភៅ​វចនានុក្រម Oxford English Dictionary ទទួល​ស្គាល់​បញ្ចូល​ក្នុង​កំណែទម្រង់​ថ្មី​នៅ​ឆ្នាំ ២០១១ នេះទេ។

-ឱកាស​ដែល​អាច​ស្លាប់ ​ដោយសារ​គ្រោះ​ថ្នាក់​ធ្លាក់​យន្ដហោះ​គឺ មួយ​ភាគ​ដប់​មួយ​លាន (1/11.000.000) ។

-ឆ្កែ​ដែល​មានអាយុ​ចំណាស់​ជាង​គេ​លើ​លោក​ស្លាប់​នៅ​អាយុ ២៩ ឆ្នាំ។

-៣០០០០ គេហទំព័រ​ត្រូវ​បាន​គេ​បំបែក​បាន​ជា​រៀងរាល់​ថ្ងៃ។

-ប្ដី​ប្រពន្ធ​ដែល​រស់នៅ​ជាមួយ​គ្នា​ មុន​ពេល​រៀបការ មាន​អត្រា​លែងលះ​គ្នា​ ខ្ពស់​ជាង​ប្ដី​ប្រពន្ធ​ ដែលរង់ចាំរហូតដល់រៀបការហើយ។

-ក្រឡេក្រឡា​នៅ​លើ​សត្វ​ខ្លា​ទាំង​អស់​មិន​ដូច​គ្នា​នោះ​ទេ ដូច​ជា​ស្នាម​ក្រយ៉ៅ​ដៃ​របស់​មនុស្ស​ដែរ។

-Super Mario កាល​ពី​ដើម​ឡើយ​ត្រូវ​បាន​គេ​ហៅថា Mr Video ។

-រយៈពេល​ពរ​ពោះ​របស់​សត្វ​ដំរី​គឺ​រយៈពេល​ពីរ​ឆ្នាំ។​​​​ ​​​​ ​​ ​​​​​​​​ ​​​​​​​ ​ ​​ ​​​​​​ ​

ក្រាហ៊្វិក៖ Olympic by​ the number 03/08/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កីឡា, ក្រាហ៊្វិក, ចំណេះដឹងទូទៅ.
Tags: , , , ,
add a comment

ចុច​លើ​រូបភាព​ចូល​អាន

Related articles

Which is the world’s biggest employer? 20/03/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , ,
add a comment

Related articles

ព្យាយាម​យក​សាកសព​ឡើង​យន្ត​ហោះ​ដោយស្ត្រី​ពីរ​នាក់ 06/09/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
add a comment

នៅ ​ខែ មេសា កន្លង​ទៅ​នេះ​មាន​ស្ត្រី​ពីរ​នាក់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​បន្ទាប់​ពី​ពួក​ គេ​បាន​ព្យាយាម​ឡើងយន្តហោះ​ពី​ Liverpool ប្រទេស​អង់គ្លេស​ទៅ​កាន​ទី​ក្រុង ប៊ែឡាំង ប្រទេស​អាល្លឺម៉ង់ ជាមួយ​នឹង​សាកសព​បុរស​ម្នាក់​ដាក់​ក្នុង​រទេះ​រុញ​ដោយ​ពាក់​វ៉ែនតា ខ្មៅ។ ការចោទ​ប្រកាន់​ត្រូវ​បាន​គេ​លើកលែង​ពីព្រោះ​តែ​អាជ្ញាធ័រ​មិន​អាច​ស្វែង​រក ភស្តុតាង​បញ្ជាក់​ពី​ពេល​វេលា​ដែល​បុរស​នោះ​បាន​ស្លាប់។

បុរស ​ដែល​បាន​ស្លាប់​នោះ​អាយុ ៩១ ឆ្នាំ​មាន​ឈ្មោះ​ថា Kurt Willi Jarant ដោយ​ហេតុថា​បាន​ឡើង​យន្តហោះ​មួយ​ជាមួយ​ប្រពន្ធ​ និង កូនស្រី​របស់​គាត់​ ពេល​ដែល​មន្ត្រី​ធ្វើ​ការ​ក្នុង​ព្រលានយន្តហោះ​បាន​សំរេច​ចិត្ត​ថា​ពួក​គេ​ គួរ​តែ​ពិនិត្យ​មើល​ជីពចរ​របស់ គាត់។ ម្តាយ និង កូនស្រី​និយាយ​ថា​ពួក​គេ​បាន​គិត​ថា​ Kurt Willi Jarant បាន​កំពុង​ដេក​លក់​។ មេធាវី​ម្នាក់​របស់​  Crown Prosecution Service បាន​រៀបរាប់​ប្រាប់ Sky News ថា៖

“ការ ​មើល​សារ​ឡើង​វិញយ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត​លើ​សំណុំ​ឯកសារ​ដែល​បាន​ដាក់​មក កាន់​ខ្ញុំ​ដោយ​ប៉ូលីស​ ខ្ញុំ​បាន​សន្និដ្ឋាន​ថា​វា​អត់​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​លើក​យក​ ការ​ចោទប្រកាន់​ដែល​មាន​ការ​ទាក់ទង​ដល់​ការ​ស្លាប់​របស់ Kurt Willi Jarrant នោះ​ទេ”

Kurt Willi Jarrant គឺជា​ជនជាតិ​អាហ្លឺម៉ង់​ ដូច្នេះ​ប្រហែល​ពួក​គេ (ម្តាយ និង កូនស្រី) ​បាន​ដឹង​ថា​គាត់​បាន​ស្លាប់​ទៅ​ហើយ​ តែ​ពួក​គេ​នៅ​តែ​ព្យាយាម​ដើម្បី​សន្សំ​លុយ​ខ្លះ​ដោយ​ការ​នាំ​សាកសព​របស់​ គាត់​តាម​យន្តហោះ​ទៅ​អាល្លឺម៉ង់​? ព្រោះ​ការ​ដាក់​​សាកសព​តាម​កប៉ាល់​គឺ​ថ្លៃ​ណាស់។

Related Articles

%d bloggers like this: