jump to navigation

ក្រាហ៊្វិក៖ The Life Of Facebook’s Mark Zuckerberg 04/01/2015

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ.
Tags: ,
add a comment

ចុច​លើ​រូបភាព​ចូល​អាន

បច្ចេកវិទ្យា៖ App មួយ​ចំនួន​សំរាប់ Instagram 25/06/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា.
Tags: , , ,
add a comment

សំរាប់​អ្នក​ប្រើ Instagram លើ​ទូរស័ព្ទ iPhone អ្នក​នឹង​ត្រូវការ App មួយ​ចំនួន​ជា​ជំនួយ សំរាប់​ដាក់​រូបថត​មើល​ទៅ​ឃើញ​ឡូយ ថ្ងៃ​នេះ​សូម​ណែនាំ​មួយ​ចំនួន​សំរាប់​អ្នក​ប្រើ iPhone តែ​ខ្ញុំ​គិត​ថា​វា​ក៏​មាន​សំរាប់ iPad និង Android ផង​ដែរ ដូច្នេះ​សូម​សាកល្បង​ទាំង​អស់​គ្នា ព្រោះ​ Instagram ជា​កន្លែង​ចែកចាយ​រូបភាព​យ៉ាង​ងាយ​ស្រួល​ពី​ទូរស័ព្ទ​របស់​អ្នក តើ​អ្នក​មាន​គណនី​មួយ​ក្នុង Instagram ហើយ? សូម​បង្កើត​មួយ​ដើម្បី​អាច​ចូល​រួម​ជាមួយ​ពួក​យើង!

Squaready – Instagram Layouter សំរាប់​អ្នក​ដែល​ចង់​ដាក់​រូប​ក្នុង Instagram ទាំង​មូល​ មិន​ចង់​បាត់​ខាង​លើ បាត់​ខាង​ក្រោម បាត់​ខាង​ឆ្វេង បាត់​ខាង​ស្ដាំ ដូច្នេះ​អ្នក​អាច​ធ្វើ​បាន​យ៉ាង​ងាយ​អីឡូវ​នេះ។

Followers+ សំរាប់​មើល​ដឹង​អ្នក​ដែល​ Follow យើង និង អ្នក​ដែល​យើង Follow គេ ហើយ​មិន​តែ​ប៉ុណ្ណោះ​អ្នក​អាច​ដឹង​អ្នក​ណា​ដែល​ Unfollow អ្នក​ទៀត​ផង ពិត​ជា​ពិសេស។

PhotoRepost សំរាប់​ពេល​ដែល​អ្នក​មើល​រូប​ក្នុង Instgram ហើយ​អ្នក​ចង់​ Repost រូបថត​នោះ​​ទៅ​ក្នុង Instagram របស់​អ្នក ដើម្បី​អោយ​ពួក​ម៉ាក​របស់​អ្នក​បាន​ឃើញ​ដែរ។

PicPlayPost សំរាប់​អោយ​អ្នក​ដាក់​រូប​ជាច្រើន​ជាមួយ​គ្នា រឺ ដាក់​ស៊ុម​រូបថត រឺ បង្កើត​ជា​វីដេអូ និង ចំរៀង​​ជាមួយ​សំរាប់​ដាក់​ក្នុង Instagram បាន​ទៀត​ផង។

Flipagram សំរាប់​ងោយ​អ្នក​បង្កើត​ជា Flip Book ដោយ​ភ្ជាប់​ជាមួយ​នឹង​បទ​ចំរៀង​បាន ហើយ​ដាក់​បង្ហោះ​ក្នុង Instagram តែ​វា​មាន​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ។

Instamag សំរាប់​អោយ​អ្នក​ដាក់​រូបថត​ច្រើន​ចូល​គ្នា ដាក់​ស៊ុម ដាក់​សីតុណ្ហភាព ដាក់​ទីកន្លែង​បាន​ទៀត​ផង មុន​នឹង​អ្នក​ដាក់​បង្ហោះ​ចូល​ក្នុង Instagram របស់​អ្នក។

ក្រាហ៊្វិក៖ Facebook Image Dimentions 05/05/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, បច្ចេកវិទ្យា.
Tags: ,
add a comment

ចុច​លើ​រូបភាព​ចូល​អាន

93228407438_I5KYQ869_l

តើ​អ្នក​ដឹង​ទេ៖ សំរាប់​ខែ មករា ឆ្នាំ ២០១៤ 19/01/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, តើ​អ្នក​ដឹង​ទេ?.
Tags: ,
2 comments

-ការ​ជេរ​បញ្ចោរ​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់។

-ជា​មធ្យម​មនុស្ស​ម្នាក់​មាន​សក់​ចំនួន ១០០ ០០០ (មួយ​សែន) សរសៃ។

-ស្លាបព្រា​កាហ្វេ​អាច​ផ្ទុក​ទឹក​ចំនួន ១២០ ដំណក់។

-គីមជុងអ៊ីល មាន​កំពស់ ១៥៨ សង់ទីម៉ែត តែ​ពាក់​ស្បែក​ជើង​ដាក់​បាត​ ១០ សង់ទីម៉ែត្រ​ដើម្បី​ជា​ជំនួយ។

-នៅ​កំពូល​ភ្នំ​អេវើរែស​ (Mt.Everest) អ្នក​អាច​ភ្ជាប់​ 3G លេង​អ៊ីនធឺណិត​បាន។

-សត្វ​ត្រី​អាច​លង់​ទឹក​ស្លាប់​បាន។

-ឡាន​អាច​ការពារ​អ្នក​ អោយ​មាន​សុវត្ថភាព​បំផុត​ពី​រន្ទះ​ ដោយសារ​តែ​ដែក​ជុំវិញ​ខ្លួន​វា ដែល​មិនមាន​ទាក់ទង​អ្វី​បន្តិច​សោះ​នឹង​កង់​របស់​វា។

-មនុស្ស​ស្រី ៩០ ភាគរយ​ដើរ​ចូល​ក្នុង​ហាង​ទំនិញ​ផ្សេង​ៗ ភ្លាម​នោះ​ដើរ​បត់​ទៅ​ខាង​ស្ដាំ​ដៃ។

-ជា​មធ្យម​មនុស្ស​ដក​ដង្ហើម​ចំនួន ២៣ ០០០ (ពីរ​ម៉ឺន​បី​ពាន់) ដង​ក្នុង​មួយ​ថ្ងៃ។

-កូរ៉េ​ខា​ង​ជើង​មាន​ទូរស័ព្ទ​តែ​មួយ​លាន​តែ​ប៉ុណ្ណោះ មួយ​ក្នុង​ចំណោម​មនុស្ស​ ២៥ នាក់។

បច្ចេកវិទ្យា៖ ទាញ​យក​វីដេអូ​ពី​ហ្វេសប៊ុក 04/12/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា.
Tags: , , , , ,
add a comment

ចង់​ទាញ​យក​វីដេអូ​​ពី​ហ្វេសប៊ុក ថ្ងៃ​នេះ​សូម​ណែនាំ​របៀប​មួយ​ចំនួន ដែល​អាច​អោយ​អ្នក​ទាញ​យក​វីដេអូ​បាន​​យ៉ាង​ងាយ ដោយ​គ្រាន់​តែ​អ្នក​ទាំង​អស់​គ្នា​ចំលង URL (Copy) ហើយ​ទម្លាក់​ដាក់​ក្នុង​ប្រអប់​ ក្នុង​វែបសាយត៍​​ហើយ​ទាញ​យក​តែ​ម្ដង​បាន (១) http://www.downvids.net (២) http://www.downfacebook.com (៣) http://facebookvideoz.com ហើយ​ចំណែក​ចុង​ក្រោយ​នេះ​ សំរាប់​អ្នក​ប្រើ Google Chrome អ្នក​អាច​ប្រើ Extentions មួយ​ដែល​មាន​ឈ្មោះ​ថា  FVD Video Downloader ដើម្បី​ទាញ​យក​វីដេអូ​ក៏បាន ហើយ​វា​ក៏​កាន់​តែ​ងាយ​ស្រួល​ទៅ​ទៀត។ ​

 Related articles

បច្ចេកវិទ្យា៖ ទាញ​យក​ Mp3 ពី​វីដេអូ​ក្នុង​ហ្វេសប៊ុក 11/11/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា.
Tags: , , ,
add a comment

ខ្ញុំ​មិន​ដែល​ទាញ​យក​វីដេអូ​ ពី​ហ្វេសប៊ុក​ជា Mp3 នោះ​ទេ [Convert Facebook videos to Mp3] តែ​ប្រហែល​ជា​អ្នក​ទាំង​អស់​គ្នា​ ចង់​ធ្វើ​ដូច​នេះ? ព្រោះ​មនុស្ស​មួយ​ចំនួន​ ដាក់​​វីដេអូ​ចំរៀង​ក្នុង​ហ្វេសប៊ុក ហើយ​អ្នក​ចង់​បាន​បទ​ចំរៀង​នោះ​ជា Mp3 សំរាប់​ស្ដាប់ អ្នក​អាច​ធ្វើ​វា​បាន​ដោយ​ងាយ ដោយ​ចំលង​ Facebook URL មក​ដាក់​ក្នុង​ប្រអប់​នោះ ហើយ​ទាញ​យក​តែ​ម្ដង​បាន។

Related articles

ផ្ទាល់​ខ្លួន៖ ពីរ​សប្ដាហ៍​នៅ​ប្រទេស​ថៃ 01/11/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន, រឿង​ពិត, ស្នេហា.
Tags: , , , ,
9 comments

ខ្ញុំ​ចង់​ជួប​នាង​ម្ដង​ទៀត មុន​ថ្ងៃ​ខាន​ស្អែក មុន​នឹង​នាង​សំរេចចិត្ត​ទៅ​ប្រទេស​ថៃ ចំនួន​ពីរ​សប្ដាហ៍។ ក្រោយ​ពីរ​សប្ដាហ៍​នោះ​នាង​នឹង​ក្លាយ​ជា​មនុស្ស​ថ្មី នាង​ត្រូវ​យំ​រៀងរាល់​យប់ ព្រោះ​តែ​នាង​សោកស្ដាយ​ នាង​ពិបាក​នឹង​ទទួល​យក​ការ​បាត់បង់​មួយ។ សំណួរ​មួយ​ទាំង​កណ្ដាល​យប់​និយាយ​ដាក់​ត្រចៀក​ខ្ញុំ​ “តើ​បង​នៅ​ទទួល​យក​ញុំ​ទេ?” ខ្ញុំ​មិន​ឆ្លើយ​អ្វី​ទាំង​អស់ តែ​ខ្ញុំ​និយាយ​ថា​ “កុំ​ទៅ​ថៃ​អី” តែ​នាង​នៅ​តែ​និយាយ​ដដែល​ៗ​ថា ​គ្មាន​ជម្រើស​នោះ​ទេ។ “គ្រួសារ​ខ្ញុំ​នឹង​ចប់​មិន​ខាន ប្រសិន​បើ​ខ្ញុំ​កើត​មក​ជា​ស្រី​ដែល​មាន​រូបរាង​អាក្រក់” នាង​និយាយ​បែប​នេះ​ទាំង​យំ​ខ្សិកខ្សួល។ ខ្ញុំ​បាន​យក​រូបថត​របស់​នាង​ទាំង​អស់​ មក​ដាក់​មួយ​កន្លែង ខ្ញុំ​ក៏​រំជួលចិត្ត​ដែរ ព្រោះ​នាង​នឹង​មិនមែន​ជា​នាង​ដូច​មុន​ទៀត ក្នុង​រយៈពេល​មួយ​យ៉ាង​ខ្លី ហើយ​ក៏​មិន​ដឹង​ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង។ ខ្ញុំ​គ្រុន​ផ្ដាសាយ​ចំនួន​ជិត​មួយ​សប្ដាហ៍​ទៅ​ហើយ ឈឺ​បំពង់​ក ក្អក តែ​ខ្ញុំ​នៅ​តែ​ព្យាយាម​និយា​ជាមួយ​នាង។ ខ្ញុំ​សួរ​នាង​ថាហេតុអ្វី​ក៏​មិន​ព្រម​កេង​ទៀត យប់​ជ្រៅ​ណាស់​ទៅ​ហើយ​ នាង​ថា​ថ្ងៃ​នេះ​រវល់​ណាស់ ព្រោះ​ទៅដើរ​ម៉ូដ ព្រោះ​ជា​ថ្ងៃ​ហាឡូវីន (Halloween)។

ខ្ញុំ​កេង​មិន​លក់​ទាល់​តែសោះ ព្រោះ​តែ​រឿង​របស់​នាង ខ្ញុំ​គិត​ស្រមៃ​ដល់​មុខ​របស់​នាង ច្រើន​ជាង​សព្វ​ដង ខ្ញុំ​ស្រមៃ​ឃើញ​ទឹកភ្នែក​របស់​នាង​ ដែល​ហូរ​ជោគ​ថ្ពាល់ នៅ​ថ្ងៃ​ស្អែក​ខ្ញុំ​នឹង​និយាយ​ជាមួយ​នឹង​នាង​ម្ដង​ទៀត សង្ឃឹម​ថា​នឹង​មាន​ជម្រើស​ល្អ​សំរាប់​នាង​ មិនដឹងជម្រើសណាទេ តែបើនាងទៅថៃមែន អ្វី​គ្រប់​យ៉ាង​នឹង​ចប់​ជា​មិន​ខាន នាងនឹងសោក​ស្ដាយ​ និង បន្ទោស​ខ្លួន​ឯង​អស់​មួយ​ជីវិត ទោះ​បី​ថា​នោះ​មិន​ដែល​ជា​ជម្រើស​ ដែលនាងចង់បានសំរាប់ជីវិត ដ៏ស្រស់ផូរផង់របស់នាងក៏​ដោយ​។ គេនិយាយថាគ្រប់បញ្ហាទាំងអស់ សុទ្ធតែមានដំណោះស្រាយរបស់វា ត្រូវហើយ តែគ្រប់ដំណោះស្រាយទាំងអស់មិនសុទ្ធតែ ជាជម្រើសដែលយើងពេញចិត្តនោះទេ។  ទោះ​យ៉ាង​ណា​សូម​អរគុណ សំរាប់​ភាព​ស្មោះត្រង់ ដែល​មិន​លាក់លៀម​ជាមួយ​នឹង​ខ្ញុំ តាម​ពិត​នាង​អាច​លាក់បាំង​នឹង​ខ្ញុំ​បាន​យ៉ាង​ងាយ ប្រសិន​ជា​នាង​មិន​ចង់​ប្រាប់។ ​​​ ​ ​

​​​​​​ ​​ ​​​​​ ​ ​​​​​ ​​ ​​​​​​ ​ ​​​​​   ​​​​​​​​ ​​​​​ ​ ​​​​​​ ​​​

Related articles

តើ​អ្នក​ដឹង​ទេ៖ សំរាប់​ខែ សីហា ឆ្នាំ ២០១៣ 03/08/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, តើ​អ្នក​ដឹង​ទេ?.
Tags: , , ,
2 comments

-បើ​អ្នក​ដាក់​ចេកទុំ​ជាប់​នឹង​ប៉េងប៉ោះ​ខ្ចី ប៉េងប៉ោះ​នឹង​ទុំ​ដែរ​ជា​មិន​ខាន។

-ផលិតផល​ដំបូង​បង្អស់​ដែល Sony ផលិត​ចេញ​លក់​ដំបូង​បង្អស់​គឺ​ឆ្នាំង​ដាំ​បាយ។

-មេដាយ​មាស​នៃ​កីឡា​អូឡាំពិក​ធ្វើ​ពី​ប្រាក់ ៩២.៥ ភាគ​រយ។

-យេស៊ូ ត្រូវ​បាន​គេ​លើក​ឡើង​ក្នុង​គម្ពីរ​កូរ៉ាន​ច្រើន​ជាង មហាម៉េដ។

-ក្រែម​លាប​បបូរ​មាត់​ភាគ​ច្រើន​ផ្ទុក​នូវ​ស្រកា​ត្រី។

-សត្វ​ស្រមោច​មិន​ដេក​ទេ។

-ហ៊ីត្លែមានទំនាក់ទំនងស្នេហាស្អិតល្មួតជាមួយនឹងក្មួយស្រីរបស់គាត់ Geli Raubal នាងបានសម្លាប់ខ្លួនរបស់នាងនៅឆ្នាំ ១៩៣១ ដោយកាំភ្លើងខ្លី ហើយនៅឆ្នាំ ១៩៤៥ ហ៊ីត្លែក៏ប្រើកាំភ្លើងនោះ ដើម្បី​បញ្ចប់​ជីវិត​របស់​គាត់​ដែរ។

-មាន iPhone App មួយ​ដែល​បកប្រែ​ភ្លាម​ៗ ទៅ​ជា​ភាសា​អង់គ្លេស រឺ អេស្បាញ៉ុល ដោយ​គ្រាន់​តែ​ប្រើ​ម៉ាស៊ីន​ថត ដែល​មាន​នៅ​ជាមួយ​នឹង iPhone នោះ។

-នៅ​ប្រទេស កាណាដាទាំង​មូល​មិន​មាន​ដី​ទីកន្លែង​ណា​មួយ ដែល​ទាប​ជាង​នីវ៉ូ​ទឹក​សមុទ្រ​នោះ​ទេ។

-Facebook ពណ៌​ខៀវ​ស្ទើរ​តែ​ទាំង​ស្រុង ព្រោះ​តែ​លោក Mark Zuckerburg ខ្វាក់​ពណ៌​ក្រហម និង បៃតង។

%d bloggers like this: