jump to navigation

បច្ចេកវិទ្យា៖ Adblock Plus 02/02/2015

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា.
Tags: , , ,
add a comment

ការចរាចរណ៍ក្នុងអ៊ីនធឺណិតតាមគេហទំព័រជាច្រើន វាតែងតែលោតចេញមក នូវការផ្សាយពាណិជកម្ម ផ្សេងៗ ជាពិសេសគឺគេហទំព័រលេងហ្គ្រេមជាដើម ដែលវារំខានដល់ចិត្តមែនទែន តែអ្នកអាចដោះស្រាយបញ្ហានេះបាន ចំពោះអ្នកប្រើ Window ហើយធ្វើការចរាចរណ៍ តាមអ៊ីនធឺណិតជាមួយនឹង Google Chrome អ្នកអាចទាញយក Adblock Plus Exention មកប្រើប្រាស់បាន វាមានប្រសិទ្ធិភាពហើយ នឹងលែងមានពាណិជកម្ម មករំខានអារម្មណ៍របស់អ្នកទៀតហើយ។

បច្ចេកវិទ្យា៖ ទាញ​យក​វីដេអូ​ពី​ហ្វេសប៊ុក 04/12/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា.
Tags: , , , , ,
add a comment

ចង់​ទាញ​យក​វីដេអូ​​ពី​ហ្វេសប៊ុក ថ្ងៃ​នេះ​សូម​ណែនាំ​របៀប​មួយ​ចំនួន ដែល​អាច​អោយ​អ្នក​ទាញ​យក​វីដេអូ​បាន​​យ៉ាង​ងាយ ដោយ​គ្រាន់​តែ​អ្នក​ទាំង​អស់​គ្នា​ចំលង URL (Copy) ហើយ​ទម្លាក់​ដាក់​ក្នុង​ប្រអប់​ ក្នុង​វែបសាយត៍​​ហើយ​ទាញ​យក​តែ​ម្ដង​បាន (១) http://www.downvids.net (២) http://www.downfacebook.com (៣) http://facebookvideoz.com ហើយ​ចំណែក​ចុង​ក្រោយ​នេះ​ សំរាប់​អ្នក​ប្រើ Google Chrome អ្នក​អាច​ប្រើ Extentions មួយ​ដែល​មាន​ឈ្មោះ​ថា  FVD Video Downloader ដើម្បី​ទាញ​យក​វីដេអូ​ក៏បាន ហើយ​វា​ក៏​កាន់​តែ​ងាយ​ស្រួល​ទៅ​ទៀត។ ​

 Related articles

បច្ចេកវិទ្យា៖ ផ្ទុក​រូបភាព​ក្នុង Dropbox ងាយស្រួល​ 12/03/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា.
Tags: ,
add a comment

នេះ​សំរាប់​អ្នក​​​ប្រើប្រាស់ Dropbox សំរាប់​រក្សា​ទុក​ឯកសារ ហើយ​ប្រើប្រាស់​ Google Chrome Web Browser។ ជា​ធម្មតា​ការ​យក​រូបភាព​ផ្សេងៗ ​ពី​អ៊ីនធឺណិត​ទៅ​ផ្ទុក​​ក្នុង Dropbox របស់​អ្នក​ មាន​ច្រើន​ជំហាន តែ​ប្រសិន​បើ​​អ្នក​ប្រើ​ Download to Dropbox [Extention] ដំឡើង​វា​​លើ Google Chrome របស់​អ្នក​ ​វា​មាន​ភាព​ងាយស្រួល​មែន​ទែន ដោយ​គ្រាន់​តែ​ចុច​លើ​កូនកណ្ដុរ​ផ្នែក​ខាង​ស្ដាំ ហើយ​បញ្ជូន​វា​ទៅ​ក្នុង​ Dropbox របស់​អ្នក​ជា​ការ​ស្រេច។

Related articles

កំសាន្ត​វីដេអូ៖ Google Chrome លឿន​តាម​​គំនិត​ជប៉ុន ​ 28/12/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
3 comments

តើ​អ្នក​ទាំង​អស់​គ្នា​ប្រើ​ Web Browser មួយ​ណា​ដែរ? ខ្ញុំ​ប្រើ​ Google Chrome មូលហេតុ​គឺ​ដោយសារ​តែ​ល្បឿន​វា​លឿន​ជាង​ Web Browser ទាំង​ឡាយ​នោះ។ ក្នុង​ចំណោម​ Web Browser ទាំង​អស់​មាន​តែ Google Chrome ប៉ុណ្ណោះ​ដែល​មាន​អ្នក​ប្រើប្រាស់​ច្រើន​ជាង​គេ​នា​ពេល​បច្ចុប្បន្ន។

ចំនែក​ក្រុម Google ជប៉ុន (Google Japan)​ បាន​បង្កើត​នូវ​ការ​សាកល្បង​មួយ​ដើម្បី​បង្ហាញ​ថា​ Google Chrome គឺ​ពិត​ជា​លឿនមែន ការ​សាកល្បង​ដើម្បី​បង្ហាញ​ភស្តុតាង​នេះ​ហាក់​មិនអាច​យក​ជា​ការ​ពិត​ប្រាកដ​នោះ​ទេ តែ​ហាក់​ជា​ការ​កំសាន្ត​សប្បាយ​​ដើម្បី​នាំ​មក​នូវ​ក្តី​ រំភើប​​​ដល់​អ្នក​ទស្សនាតែ​​ប៉ុណ្ណោះ។ សូម​កំសាន្ត​ដូច​តទៅ!

%d bloggers like this: