jump to navigation

បច្ចេកវិទ្យា៖ Adblock Plus 02/02/2015

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា.
Tags: , , ,
add a comment

ការចរាចរណ៍ក្នុងអ៊ីនធឺណិតតាមគេហទំព័រជាច្រើន វាតែងតែលោតចេញមក នូវការផ្សាយពាណិជកម្ម ផ្សេងៗ ជាពិសេសគឺគេហទំព័រលេងហ្គ្រេមជាដើម ដែលវារំខានដល់ចិត្តមែនទែន តែអ្នកអាចដោះស្រាយបញ្ហានេះបាន ចំពោះអ្នកប្រើ Window ហើយធ្វើការចរាចរណ៍ តាមអ៊ីនធឺណិតជាមួយនឹង Google Chrome អ្នកអាចទាញយក Adblock Plus Exention មកប្រើប្រាស់បាន វាមានប្រសិទ្ធិភាពហើយ នឹងលែងមានពាណិជកម្ម មករំខានអារម្មណ៍របស់អ្នកទៀតហើយ។

បច្ចេកវិទ្យា៖ ទាញ​យក​វីដេអូ​ពី​ហ្វេសប៊ុក 04/12/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា.
Tags: , , , , ,
add a comment

ចង់​ទាញ​យក​វីដេអូ​​ពី​ហ្វេសប៊ុក ថ្ងៃ​នេះ​សូម​ណែនាំ​របៀប​មួយ​ចំនួន ដែល​អាច​អោយ​អ្នក​ទាញ​យក​វីដេអូ​បាន​​យ៉ាង​ងាយ ដោយ​គ្រាន់​តែ​អ្នក​ទាំង​អស់​គ្នា​ចំលង URL (Copy) ហើយ​ទម្លាក់​ដាក់​ក្នុង​ប្រអប់​ ក្នុង​វែបសាយត៍​​ហើយ​ទាញ​យក​តែ​ម្ដង​បាន (១) http://www.downvids.net (២) http://www.downfacebook.com (៣) http://facebookvideoz.com ហើយ​ចំណែក​ចុង​ក្រោយ​នេះ​ សំរាប់​អ្នក​ប្រើ Google Chrome អ្នក​អាច​ប្រើ Extentions មួយ​ដែល​មាន​ឈ្មោះ​ថា  FVD Video Downloader ដើម្បី​ទាញ​យក​វីដេអូ​ក៏បាន ហើយ​វា​ក៏​កាន់​តែ​ងាយ​ស្រួល​ទៅ​ទៀត។ ​

 Related articles

ក្រាហ្វ៊ិក៖ How Google makes its money? 02/09/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, បច្ចេកវិទ្យា.
Tags: ,
add a comment

ចុច​លើ​រូបភាព​ចូល​អាន

large (1)

ក្រាហ៊្វិក៖ ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ ២០១១ របស់ Google 24/01/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ.
Tags: , , , ,
add a comment

ចុច​លើ​រូបភាព​ចូល​ទៅ​អាន

Related articles

Sony ទិញ​យក​ Ericsson 27/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , , ,
2 comments

ក្រុមហ៊ុន​បច្ចេកវិទ្យា​​របស់​ជប៉ុន​ដ៏​ធំ​ ដែល​គេ​គ្រប់គ្នា​ស្គាល់​នោះ​គឺ​ក្រុមហ៊ុន Sony អីឡូវ​បាន​ទិញ​យក​ការ​គ្រប់គ្រង​ទាំង​ស្រុង​នៃ​ការ​ផលិត​ទូរស័ព្ទចល័ត​ ​Sony Ericsson ពី​ក្រុមហ៊ុន​ផលិត​គ្រឿង​របស់​​ប្រទេស​ ស៊ុយអែត ហើយ​​ ដែល​ក្រុមហ៊ុន​​នោះ​មាន​ឈ្មោះ​ថា Ericsson។

ក្រុមហ៊ុន Sony បាន​យល់ព្រម​ទិញ​យក​ភាគហ៊ុន​ ៥០ ភាគរយ​នោះ​​បើ​គិត​ជា​ទឹកប្រាក់​គឺ ១.៥​ ពាន់​លាន​ដុល្លារ (មួយ​ពាន់​លាន​កន្លះ) ដោយ​ចាប់​ពី​ពេល​នេះ​ទៅ​​ក្រុមហ៊ុន​នេះ​ជា​ម្ចាស់​ដាច់​មុខ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​នៃ​ផលិតផល​នៃ​ទូរស័ព្ទ​នេះ។

នៅ​ឆ្នាំ​ ២០០១ ក្រុមហ៊ុន Sony និង ក្រុមហ៊ុន Ericsson បាន​ចូល​រួម​គ្នា​ផលិត​ទូរស័ព្ទ​ចល័ត​​​ហើយ​ពួក​គេ​ ក៏​បាន​​ធ្វើ​អោយ​កាន់តែ​ប្រសើរ​ឡើង​ ដោយ​ដាក់​ភ្ជាប់​មក​ជាប់​ជាមួយ​នូវ Walkman សំរាប់​អ្នក​និយម​ចូលចិត្ត​ស្ដាប់​បទ​ចំរៀង និង Syber-shot សំរាប់​អ្នក​ដែល​និយម​ថត​រូប  ហើយ​​ពេក​គេ​បាន​ទទួល​ជោគជ័យ​មួយ​ដែរ​កាល​ពី​ដំបូង។ រហូត​ដល់​ឆ្នាំ ២០០៨ ពួក​គេ​បាន​​អភិវឌ្ឍន៍​ដល់​ទូរស័ព្ទ​ប្រទេស Smartphone ដោយ​ប្រើ​ប្រព័ន្ធ Android របស់​ក្រុមហ៊ុន Google។

Related articles

ក្រុមហ៊ុនចិន​​មាន​ចំណាប់​អារម្មណ៍​ចង់​ទិញ Yahoo 04/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , ,
add a comment

សំរាប់​អ្នក​ប្រើ​អ៊ីនធឺណិត​ស្រុក​ខ្មែរ​យើង​ ភាគច្រើន​អ្នក​ដែល​បង្កើត​អ៊ីមែល​ មក​ប្រើប្រាស់​ភាគច្រើន​គឺ​ប្រើ​ Yahoo ព្រោះ​តែ​វា​ងាយស្រួល​ប្រើ​ និង ​ទំហំ​ដែល​យើង​ផ្ទុក​ទិន្នន័យ​ក្នុង​នោះ​គ្មាន​ដែន​កំណត់ ហើយ​ដោយសារ​តែ​ Yahoo មាន​របស់​ផ្សេង​ៗ​ទៀត​ដែល​ពិសេស​ដូចជា​សារព័ត៌មាន​គ្រប់​យ៉ាង Yahoo Messenger និង ហ្ក្រេម​ជាដើម។ មិន​តែ​ប៉ុណ្ណោះ Yahoo ហាក់​បី​ដូចជា​សកម្ម​ណាស់​ក្នុង​ការងារ​របស់​ខ្លួន​ ពួក​គេ​តែងតែ​បន្ទាន់​សម័យ​គ្រប់​ពេល​វេលា តែ​អ្វី​ដែល​ Yahoo មាន​ប្រជាប្រិយភាព​ខ្លាំង​នោះ​គឺ​សារព័ត៌មាន អ៊ីមែល និង ការ​ជជែក​កំសាន្ដ​នេះ​ឯង (Yahoo Messenger)។​

ដោយសារ​ភាព​ល្បីល្បាញ និង សម្រស់​ជាទី​គយគន់​នៃ​នាង​ក្រមុំ​ Yahoo នេះ​មាន​មនុស្ស​ជាច្រើន​ចង់​បាន​នាង​មក​គ្រង​ថែ​ រហូត​ដល់​ថ្ងៃ​នេះ Jack Ma ដែល​ជា​​​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អ៊ីនធឺណិត​​របស់​ចិន​ Alibaba Group Holding Ltd និយាយ​ថា​គាត់​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​​ទិញ​យក Yahoo Inc នេះ​ដែរ ដែល​គាត់​ថ្លែង​នៅ​មហាវិទ្យាល័យ​ Stanford University។ តែ​ទោះយ៉ាងណា Yahoo កំពុង​តែ​គិត​ថា​តើ​នឹង​លក់​ភាគ​ខ្លះ ឬ លក់​ទាំង​មូល​នូវ​ក្រុមហ៊ុន​របស់​ខ្លួន​នោះ​ទេ បន្ទាប់​ពី​ក្រុមហ៊ុន​នេះ ​បាន​បញ្ឈប់​អគ្គនាយក​ប្រតិបត្តិ​របស់​ខ្លួន​កាល​ពី​ខែ​មុន​គឺ​នាង Carol Bartz នោះ។

គួរ​បញ្ជាក់​ថា​ក្រុមហ៊ុន Yahoo ក៏​មាន​ភាគហ៊ុន​របស់​ខ្លួន​ដល់​ទៅ ៤០ ភាគរយ​ដែរ​ក្នុង ក្រុមហ៊ុន Alibaba Group Holding Ltd។ Carol Bartz ត្រូវ​បាន​គេ​បញ្ឈប់​ការងារ​ដោយសារ​តែ​ នាង​មិន​អាច​ធ្វើ​អោយ​ប្រសើរ​ឡើង ​នូវ​ប្រាក់​ចំណូល​ការផ្សាយពាណិជ្ជកម្ម​​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​ ដែល​មិន​អាច​ប្រកួតប្រជែង​នឹង​ Google Inc ​និង Facebook។ ក្រុមហ៊ុន Yahoo កំពុង​ស្វែងរក​អគ្គនាយក​ប្រតិបត្តិ​ថ្មី​ ហើយ​ក៏​កំពុង​ពិចារណា​ថា​តើ​ត្រូវ​លក់​ក្រុមហ៊ុន​នេះ​​ចោល​តែ​ម្ដង​ឬ​យ៉ាងណា៕៚

Related articles

ប្រើ Evernote សំរាប់​អ្នក​និយម​សរសេរ​អត្ថបទ 19/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , ,
add a comment

ថ្ងៃនេះ​សូម​នាំ​មក​​ជូន​អ្នក​អំពី​កម្មវិធី​មួយ​ ដែល​មាន​ឈ្មោះ​ថា Evernote ដែល​វា​មាន​​សារប្រយោជន៍​ចំពោះ​អ្នក​ដែល​និយម​សរសេរ​អត្ថបទ សរសេរ​កំណត់​ហេតុ​ផ្ទាល់​ខ្លួន និង សរសេរ​គម្រោង ​សំរាប់​ដំណើរ​កំសាន្ដ​ផ្សេង​ៗ​ជាដើម។ កម្មវិធី​នេះ​អ្នក​ទាញ​វា​យក​មក​ប្រើប្រាស់​ដោយ​មិន​គិត​ថ្លៃ គ្រប់​អត្ថបទ​ដែល​អ្នក​សរសេរ​នឹង​ផ្ទុក​ក្នុង​គេហទំព័រ​​នោះ​ ទោះ​បី​ជា​កុំព្យូទ័រ​របស់​អ្នក​ខូច​ ឬ​មាន​ចោរ​លួច​ក៏​អត្ថបទ​ទាំង​នោះ​មិន​បាត់បង់​ដែរ ហើយ​លក្ខណៈ​ពិសេស​មួយ​ទៀត​ គឺ​លោក​អ្នក​អាច​ធ្វើ​ការងារ​សរសេរ​អត្ថបទ​នោះ​ដោយ​មិន​ចាំបាច់​ភ្ជាប់ ជាមួយ​អ៊ីនធឺណិត​ក៏​បាន​ដែរ​​ (Work Offline) ដូច្នេះ​ពេល​ដែល​អ្នក​ភ្ជាប់​ប្រើ​ជាមួយ​អ៊ីនធឺណិត​អ្នក​អាច​ចុច​ Sync វា​បាន​ដើម្បី​ផ្ទុក​ឯកសារ​របស់​អ្នក​ក្នុង​គេហទំព័រ​នោះ។ អត្ថបទ​ដែល​យើង​សរសេរ​នោះ​ក៏​អាច​ផ្ញើ​ទៅ​អ៊ីមែល​មិត្តភ័ក្ដិ​របស់​អ្នក ចែកចាយ​ជាមួយ​អ្នក​នៅ​ក្នុង​ Facebook អ្នក​នៅ​ក្នុង Twitter ក៏​បាន​ដែរ។ ដូចជា​ខ្ញុំ​អ្នក​ដែល​សរសេរ​អត្ថបទ​ចុះ​ផ្សាយ​ក្នុង​ប្លុក ខ្ញុំ​​ប្រើ Evernote ច្រើន​មែន​ទែន សរសេរ​អត្ថបទ​នានា​នៅ​ពេល​ទំនេរ​ទុក​ក្នុង​នោះ។

ចូល​ទៅ​ទាញ​យក​កម្មវិធី​នោះ​ ចុច​ទីនេះ

Related articles

ក្រាហ៊្វិក៖ មាន​អ្វី​កើត​ឡើង​ខ្លះ​ក្នុង​អ៊ីនធឺណិត ៦០ វិនាទី? 06/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, បច្ចេកវិទ្យា.
Tags: , , , , , , , , , ,
add a comment

“អ៊ីនធឺណិត​” គឺ​ជា​កន្លែង​ដែល​រវល់​បំផុត​​ក្នុង​លោក​យើង​ ការ​ធ្វើ​ចរាចរ​ក្នុង​អ៊ីនធឺណិត​មាន​ល្បឿន​មហា​សែន​លឿន​ បើ​ប្រៀបធៀប​នឹង​យាន​យន្ត​នានា​ ដែល​យើង​ប្រើ​ខាង​ក្រៅ។ យើង​ប្រើ​អ៊ីនធឺណិត​សំរាប់​ចែកចាយ​រូបថត អត្ថបទ ស្វែង​រក​ការងារ ស្វែង​រក​ទី​កន្លែង សំរាប់​ជជែក​កំសាន្ដ និង ជាច្រើន​ទៀត។ គ្រាន់​តែ​រយៈពេល​ជា ៦០ វិនាទី​ក្នុង​អ៊ីនធឺណិត​មាន​អ៊ីមែល​ដល់​ទៅ ១៦៨ បាន​ត្រូវ​គេ​ផ្ញើ​ចេញ ១៥០ ប្រកាស​ត្រូវ​បាន​គេ​ដាក់​បោះផ្សាយ​ក្នុង​ប្លុក។ សូម​មើល​បន្ថែម​ទៀត​ខាង​ក្រោម​តើ​រយៈពេល ៦០ វិនាទី​មាន​អ្វី​កើត​ឡើង​ខ្លះ​ក្នុង​អ៊ីនធឺណិត? ហើយ​តើ​គេហទំព័រ​ល្បី​ៗ​នានា​មនុស្ស​យើង​​ធ្វើ​អ្វី​ខ្លះ​នៅ​ទីនោះ?

Related articles

%d bloggers like this: