jump to navigation

បច្ចេកវិទ្យា៖ Syncios 25/05/2015

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា.
Tags: , ,
2 comments

ជាមួយ នឹង Syncios អ្នក ទាំង អស់ គ្នា អាច Import រឺ Export ទិន្ន័យ រវាង ទូរស័ព្ទ iOS Android និង កុំព្យូទ័រ របស់ អ្នក ទាំង អស់ គ្នា បាន យ៉ាង ងាយ តាម រយៈ ខ្សែ USB។

ក្រាហ៊្វិក៖ Apple by the Numbers 20/09/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, បច្ចេកវិទ្យា.
Tags: , , , , , , ,
add a comment

ចុច​លើ​រូបភាព​ចូល​ទៅ​អាន

Related articles

ក្រាហ៊្វិក៖ Apples Vs Apples 10/01/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, បច្ចេកវិទ្យា.
Tags: , , , , , ,
add a comment

ចុច​លើ​រូបភាព​ចូល​ទៅ​អាន

Related articles

កំប្លែង​រូបភាព៖ iFamily 18/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​រូបភាព.
Tags: , , , , , , , ,
add a comment

Related articles

Samsung ប្ដឹង Apple ប្រឆាំង​នឹង​ទូរស័ព្ទ iPhone 4S 18/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , ,
7 comments

ក្រុមហ៊ុន Samsung Electronics Co. បាន​ដាក់​ពាក្យ​បណ្ដឹង​​ប្រឆាំង​នឹង​ក្រុមហ៊ុន Apple Inc.​ ក្នុង​ប្រទេស​​ជប៉ុន និង ប្រទេស​អូស្ត្រាលី​អោយ​បញ្ឈប់​ការ​លក់​ iPhone 4S ដែល​ការ​ប្ដឹង​នេះ​ពួក​គេ​ធ្វើ​វា​ឡើង​ស្រដៀង​គ្នា​ដូច​ក្នុង​ប្រទេស​បារាំង និង អ៊ីតាលី ដែរ។ បណ្ដឹង​នៅ​ប្រទេស​ជប៉ុន​ពួក​គេ​ក៏​ប្ដឹង​ប្រឆាំង​នឹង​ការ​លក់ iPad2 និង iPhone 4 ផង​ដែរ។

គួរ​បញ្ជាក់​ថា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន Apple Inc. ក៏​បាន​ប្ដឹង​ក្រុមហ៊ុន Samsung មិន​អោយ​លក់​ផលិត​ផល​របស់​ខ្លួន​គឺ​ Galaxy Tab 10.1 នោះ​ ដោយសារ​តែ​ទាក់ទង​នឹង​រូបរាង​ខាង​ក្រៅ និង ប្រអប់​ដូច​គ្នា​ទៅ​នឹង​ផលិតផល​របស់​ខ្លួន​ តែ​អីឡូវ​ក្រុមហ៊ុន Samsung Electronics Co.  ប្ដឹង​ក្រុមហ៊ុន​នោះ​វិញ​ម្ដង​ទាក់ទង​នឹង​បច្ចេកវិទ្យា​ខាង​​ការ​តភ្ជាប់​ដោយ​មិន​ចាំបាច់​ប្រើ​​ខ្សែ​ដែល​មនុស្ស​គ្រប់​គ្នា​ហៅ​វា​ថា “Wireless”។

Related articles

ក្រាហ៊្វិក៖ ដំណើរ​វិវត្តន៍​នៃ iPhone 21/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , ,
add a comment

Related articles

Apple ឈ្នះ​ Samsung នៅ​តុលាការ​​អាល្លឺម៉ង់ 10/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , , ,
4 comments

ប្រហែល​ជា​អ្នក​បាន​ដឹង​ខ្លះ​មក​ហើយ​ចំពោះ​ប្រភេទ​កុំព្យូទ័រ​បន្ទះ​ស្ដើង ​ដែល​គេ​​ហៅ​វា​ថា “Tablet” នោះ​ ចំពោះ​ផលិត​ផល​របស់​ Samsung ដែល​ចេញ​ស៊េរី​ចុង​ក្រោយ​គឺ Galaxy 10.1 ​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​អោយ​ដាក់​លក់​នៅ​ទីផ្សារ​នៅ​អឺរ៉ុប​នោះ​ទេ ព្រោះ​មាន​ភាព​ចម្រុង​ចម្រាស​ជាមួយ​នឹង​​​ក្រុមហ៊ុន Apple។ បញ្ហា​ចម្រុង​ចម្រាស​នេះ​បាន​នាំ​អោយ​ក្រុមហ៊ុន​ទាំង​ពីរ​ឡើង​ដល់​តុលាការ​នៃ​ប្រទេស​អាល្លឺម៉ង់​ ហើយ​ទីបំផុត​ថ្ងៃ​នេះ​លទ្ធផល​ត្រូវ​បាន​ប្រកាស​អោយ​ដឹង​ហើយ​គឺ​ក្រុមហ៊ុន Apple ឈ្នះ​លើ​ក្ដី​នេះ ដូចនេះ​ក្រុមហ៊ុន​ Samsung មិន​មាន​សិទ្ធិ​បញ្ចេញ​ផលិតផល​របស់​ខ្លួន​ លក់​ក្នុង​ទីផ្សារ​នៅ​អឺរ៉ុប​នេះ​បាន​ទៀត​ទេ។

តែ​ខាង​ក្រុមហ៊ុន​របស់ Samsung បាន​និយាយ​ថា​ពួក​គេ​នឹង​ប្ដឹង​ឡើង​ទៅ​ឧទ្ធរណ៍​ទៀត​ចំពោះ​ការ​សំរេច​របស់​តុលាការ​បែប​នេះ។ ខាង​ក្រុមហ៊ុន Apple បាន​អះអាង​ថា​ Galaxy ដែល​មាន​ទូរស័ព្ទដៃ និង កុំព្យូទ័រ​បន្ទះ​ស្ដើង​បាន​ចំលង​តាម​ iPhone និង iPad ហើយ​ខាង​ក្រុមហ៊ុន​ក៏​បាន​​ប្ដឹង​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​មួយ​នេះ​នៅ​សហរដ្ឋ​អាមេរិក អូស្ត្រាលី ជប៉ុន កូរ៉េ និង​នៅ​អឺរ៉ុប​នេះ។

Related articles

iPad 2 ចេញ​ហើយ 07/03/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , ,
add a comment

iPad 2 បង្ហាញ​ខ្លួន​នៅ​ទីផ្សា​ហើយ​នា​ពេល​ថ្មី​ៗ​នៅ​សហរដ្ឋ​អាមេរិក ហើយ​នឹង​បង្ហាញ​ខ្លួន​នៅ​ប្រទេស​ផ្សេង​ៗ​ទៀត​ក្រៅ​សហរដ្ឋ​អាមេរិក​ចាប់​ពី​ថ្ងៃ​ទី ២៥ ខែ មិនា ឆ្នាំ ២០១១ ខាង​មុខ​នេះ។ iPad 2 គឺ​ស្តើង​ជាង​​​ និង ស្រាល​ជាង​មួយ​ដំបូង​ច្រើន​ណាស់ ហើយ​ល្បឿន​ក៏​លឿន​ជាង​ដែរ។ ប៉ុន្តែ​ចំពោះ​អេក្រង់​គឺ​មាន​ទំហំ​ដូច​មុន​ដែរ “៩.៧” ហើយ​ថ្ម​គឺ​អាច​ប្រើ​ដល់ ១០ ម៉ោង​ដូច​គ្នា។

iPad 2 ដែល​ទើប​តែ​ចេញ​នេះ​មាន​ម៉ាស៊ីនថត​ដល់​ទៅ​ចំនួនពីរ មួយ​សំរាប់​ប្រើ video calling និង មួយ​ទៀត​សំរាប់​ប្រើ​ថត​វីដេអូ។ ពេល​នេះ​វា​​ចេញ​មក​ទីផ្សា​មាន​ពីរ​ពណ៌​គឺ ពណ៌ស និង ពណ៌​ខ្មៅ។ បញ្ហា​ដែល​មនុស្ស​ជាច្រើន​ត្អូញ​ត្អែ​រ​អំពី iPad គឺ​វា​អត់​មានកន្លែង​ដោត​យូអែសប៊ី ​(USB port) ដែល​ពិបាក​សំរាប់​អ្នក​ក្នុង​ការ​បញ្ចូល​ និង បញ្ចេញ​ទិន្នន័យ​ពី​វា។ ហើយ​បញ្ហា​មួយ​ទៀត​នៅ​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​ទៅ​ទីកន្លែង​ណា​មួយ​ដែល ឆ្ងាយ​ពី​តំបន់​ដែល​អាច​ប្រើ​ជាមួយ 3G ហើយ​គ្មាន​​ប្រព័ន្ធ WiFi នៅ​ទី​នោះ តើ​អ្នក​នឹង​ភ្ជាប់​ទៅ​អ៊ីនធើណេត​តាម​វិធី​ណា? អ្ន​ក​អាច​អាន​ព័តិមាន​បន្ថែម​អំពី​វា​ក្នុង​គេហទំព័រ​ជា​ផ្លូវការ​របស់ Apple បាន​ដោយ ចុច​ទីនេះ


Related Articles

%d bloggers like this: