jump to navigation

បច្ចេកវិទ្យា៖ Syncios 25/05/2015

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា.
Tags: , ,
2 comments

ជាមួយ នឹង Syncios អ្នក ទាំង អស់ គ្នា អាច Import រឺ Export ទិន្ន័យ រវាង ទូរស័ព្ទ iOS Android និង កុំព្យូទ័រ របស់ អ្នក ទាំង អស់ គ្នា បាន យ៉ាង ងាយ តាម រយៈ ខ្សែ USB។

បច្ចេកវិទ្យា៖ App មួយ​ចំនួន​សំរាប់ Instagram 25/06/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា.
Tags: , , ,
add a comment

សំរាប់​អ្នក​ប្រើ Instagram លើ​ទូរស័ព្ទ iPhone អ្នក​នឹង​ត្រូវការ App មួយ​ចំនួន​ជា​ជំនួយ សំរាប់​ដាក់​រូបថត​មើល​ទៅ​ឃើញ​ឡូយ ថ្ងៃ​នេះ​សូម​ណែនាំ​មួយ​ចំនួន​សំរាប់​អ្នក​ប្រើ iPhone តែ​ខ្ញុំ​គិត​ថា​វា​ក៏​មាន​សំរាប់ iPad និង Android ផង​ដែរ ដូច្នេះ​សូម​សាកល្បង​ទាំង​អស់​គ្នា ព្រោះ​ Instagram ជា​កន្លែង​ចែកចាយ​រូបភាព​យ៉ាង​ងាយ​ស្រួល​ពី​ទូរស័ព្ទ​របស់​អ្នក តើ​អ្នក​មាន​គណនី​មួយ​ក្នុង Instagram ហើយ? សូម​បង្កើត​មួយ​ដើម្បី​អាច​ចូល​រួម​ជាមួយ​ពួក​យើង!

Squaready – Instagram Layouter សំរាប់​អ្នក​ដែល​ចង់​ដាក់​រូប​ក្នុង Instagram ទាំង​មូល​ មិន​ចង់​បាត់​ខាង​លើ បាត់​ខាង​ក្រោម បាត់​ខាង​ឆ្វេង បាត់​ខាង​ស្ដាំ ដូច្នេះ​អ្នក​អាច​ធ្វើ​បាន​យ៉ាង​ងាយ​អីឡូវ​នេះ។

Followers+ សំរាប់​មើល​ដឹង​អ្នក​ដែល​ Follow យើង និង អ្នក​ដែល​យើង Follow គេ ហើយ​មិន​តែ​ប៉ុណ្ណោះ​អ្នក​អាច​ដឹង​អ្នក​ណា​ដែល​ Unfollow អ្នក​ទៀត​ផង ពិត​ជា​ពិសេស។

PhotoRepost សំរាប់​ពេល​ដែល​អ្នក​មើល​រូប​ក្នុង Instgram ហើយ​អ្នក​ចង់​ Repost រូបថត​នោះ​​ទៅ​ក្នុង Instagram របស់​អ្នក ដើម្បី​អោយ​ពួក​ម៉ាក​របស់​អ្នក​បាន​ឃើញ​ដែរ។

PicPlayPost សំរាប់​អោយ​អ្នក​ដាក់​រូប​ជាច្រើន​ជាមួយ​គ្នា រឺ ដាក់​ស៊ុម​រូបថត រឺ បង្កើត​ជា​វីដេអូ និង ចំរៀង​​ជាមួយ​សំរាប់​ដាក់​ក្នុង Instagram បាន​ទៀត​ផង។

Flipagram សំរាប់​ងោយ​អ្នក​បង្កើត​ជា Flip Book ដោយ​ភ្ជាប់​ជាមួយ​នឹង​បទ​ចំរៀង​បាន ហើយ​ដាក់​បង្ហោះ​ក្នុង Instagram តែ​វា​មាន​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ។

Instamag សំរាប់​អោយ​អ្នក​ដាក់​រូបថត​ច្រើន​ចូល​គ្នា ដាក់​ស៊ុម ដាក់​សីតុណ្ហភាព ដាក់​ទីកន្លែង​បាន​ទៀត​ផង មុន​នឹង​អ្នក​ដាក់​បង្ហោះ​ចូល​ក្នុង Instagram របស់​អ្នក។

បច្ចេកវិទ្យា៖ Hightalk Software Corp 29/10/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា.
Tags: , , ,
add a comment

ក្នុង​ហ្វេសប៊ុក​ពេល​ថ្មី​ៗ​នេះ មាន​មនុស្ស​ជាច្រើន​បាន​ប្ដូរ​រូប​របស់​ខ្លួន ទៅ​ជា​តុក្កតា​ដ៏​គួរ​អោយ​ស្រលាញ់ ដែល​មាន​មុខ​មាត់​ដូច​ម្ចាស់​ខ្លួន​ពិត​ៗ អ្នក​អាច​ធ្វើ​បាន​ដូច​គ្នា​សំរាប់​អ្នក​ប្រើ iOS និង Android ដោយ​ទាញ​យក​វា​មក​​ប្រើប្រាស់​ដែល Application នោះ​មាន​ឈ្មោះ​ថា Hightalk Software Corp សំរាប់ iOS ចុច​ទីនេះ សំរាប់ Android ចុច​ទីនេះ 

តើ​អ្នក​ដឹង​ទេ៖ សំរាប់​ខែ សីហា ឆ្នាំ ២០១៣ 03/08/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, តើ​អ្នក​ដឹង​ទេ?.
Tags: , , ,
2 comments

-បើ​អ្នក​ដាក់​ចេកទុំ​ជាប់​នឹង​ប៉េងប៉ោះ​ខ្ចី ប៉េងប៉ោះ​នឹង​ទុំ​ដែរ​ជា​មិន​ខាន។

-ផលិតផល​ដំបូង​បង្អស់​ដែល Sony ផលិត​ចេញ​លក់​ដំបូង​បង្អស់​គឺ​ឆ្នាំង​ដាំ​បាយ។

-មេដាយ​មាស​នៃ​កីឡា​អូឡាំពិក​ធ្វើ​ពី​ប្រាក់ ៩២.៥ ភាគ​រយ។

-យេស៊ូ ត្រូវ​បាន​គេ​លើក​ឡើង​ក្នុង​គម្ពីរ​កូរ៉ាន​ច្រើន​ជាង មហាម៉េដ។

-ក្រែម​លាប​បបូរ​មាត់​ភាគ​ច្រើន​ផ្ទុក​នូវ​ស្រកា​ត្រី។

-សត្វ​ស្រមោច​មិន​ដេក​ទេ។

-ហ៊ីត្លែមានទំនាក់ទំនងស្នេហាស្អិតល្មួតជាមួយនឹងក្មួយស្រីរបស់គាត់ Geli Raubal នាងបានសម្លាប់ខ្លួនរបស់នាងនៅឆ្នាំ ១៩៣១ ដោយកាំភ្លើងខ្លី ហើយនៅឆ្នាំ ១៩៤៥ ហ៊ីត្លែក៏ប្រើកាំភ្លើងនោះ ដើម្បី​បញ្ចប់​ជីវិត​របស់​គាត់​ដែរ។

-មាន iPhone App មួយ​ដែល​បកប្រែ​ភ្លាម​ៗ ទៅ​ជា​ភាសា​អង់គ្លេស រឺ អេស្បាញ៉ុល ដោយ​គ្រាន់​តែ​ប្រើ​ម៉ាស៊ីន​ថត ដែល​មាន​នៅ​ជាមួយ​នឹង iPhone នោះ។

-នៅ​ប្រទេស កាណាដាទាំង​មូល​មិន​មាន​ដី​ទីកន្លែង​ណា​មួយ ដែល​ទាប​ជាង​នីវ៉ូ​ទឹក​សមុទ្រ​នោះ​ទេ។

-Facebook ពណ៌​ខៀវ​ស្ទើរ​តែ​ទាំង​ស្រុង ព្រោះ​តែ​លោក Mark Zuckerburg ខ្វាក់​ពណ៌​ក្រហម និង បៃតង។

ក្រាហ៊្វិក៖ Apple by the Numbers 20/09/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, បច្ចេកវិទ្យា.
Tags: , , , , , , ,
add a comment

ចុច​លើ​រូបភាព​ចូល​ទៅ​អាន

Related articles

ក្រាហ៊្វិក៖ Apples Vs Apples 10/01/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, បច្ចេកវិទ្យា.
Tags: , , , , , ,
add a comment

ចុច​លើ​រូបភាព​ចូល​ទៅ​អាន

Related articles

ដំណឹង​សំរាប់​អ្នក​ប្រើ iPhone BlackBerry Gmail 07/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មាន​ផ្សេង​ៗ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , ,
add a comment

លោក Julian Assange ដែល​ជា​ស្ថាបនិក​នៃ​អង្គការ Wikileaks បាន​និយាយ​​សំដៅ​ទៅ​អ្នក​ប្រើ​​ iPhone, BlackBerry, Gmail  មួយ​ឃ្លា​ថា “You’re all screwed”។ នេះ​ក៏​ដោយសារ​ក្រុមហ៊ុន​មួយ​ចំនួន​របស់​ប្រទេស​នៅ​លោក​ខាង​លិច និង ក្រុមហ៊ុន​ចិន មាន​លក់​គ្រឿង​ប្រដាប់​ដែល​អាច​​តាមដាន​​ជាមួយ​នឹង​ទូរស័ព្ទ​ទាំង​នោះ​បាន។ 

ផលិតផល​ដែល​ក្រុមហ៊ុន​ទាំង​នោះ​ផលិត​ឡើង​ អាច​ប្រើ​ទូរស័ព្ទ​ទាំង​នោះ​ ដើម្បី​លួច​ថតរូប​ដល់​អ្នក​ប្រើ​ និង អ្នក​នៅ​ជុំវិញ​បាន​ ដោយ​អ្នក​មិន​ទាំង​ដឹង​ខ្លួន​ផង។ ក្រុមហ៊ុន​ទាំង​នោះ​ក៏​លក់​ផលិតផល​ ដែល​អាច​អោយ​ពួក​គេ​​ប្ដូរ​សារ​ដែល​អ្នក​សរសេរ​ អាច​តាម​ដាន​ទីតាំង​របស់​អ្នក និង អាច​ដឹង​ពី​មនុស្ស​ក្នុង​បញ្ជី​អ៊ីមែល​របស់​អ្នក។

គួរ​បញ្ជាក់​ថា​ក្រុមហ៊ុន​ដែល​លក់​ផលិតផល​នោះ​​ខាង​ Wikileaks បាន​អោយ​ដឹង​ថា​មាន​ដល់​ទៅ​ចំនួន ១៦០ ក្រុមហ៊ុន ក្នុង​ប្រទេស​ចំនួន ២៥ ប្រទេស។ ផលិតផល​នោះ​ក៏​អាច​លួច​ថត​សំលេង​របស់​អ្នក​កំពុង​និយាយ​គ្នា តាម​ទូរស័ព្ទ រឺ ក្រៅ​ទូរស័ព្ទ​ហើយ​ផ្ញើ​ទៅ​ពួក​គេ​បាន សូម្បី​តែ​ទូរស័ព្ទ​របស់​អ្នក​ដាក់​ជា Stand-by mode ក៏​ដោយ។ 

ចំណែក​អ្នក​កាសែត​ម្នាក់​មក​ពី​ទស្សនាវដ្ដី​ប្រចាំ​សប្ដាហ៍​នៃ​ប្រទេស​អ៊ីតាលី​​ L’Espresso គឺ​លោក Stefania Maurizi បាន​និយាយ​ថា​ផលិតផល Software នោះ​មិន​គ្រាន់​តែ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​អាច​បង្កើត​សារ​ក្លែងក្លាយ​ហើយ​ផ្ញើ​សារ​នោះ​ចេញ​ទៀត​ផង។ Steven Murdoch មក​ពី​ក្រុម Cambridge Security ​បាន​និយាយ​ថា​ Software ទាំង​នោះ​ក៏​កំពុង​បាន​ផលិត​ដោយ​ក្រុមហ៊ុន​នៅ​ប្រទេស​អង់គ្លេស​ ​ដែល​ក្រុម​ហ៊ុន​ខ្លះ​មាន​ទីតាំង​នៅ​ Surrey និង Oxford ទៀត​ផង។

Related articles

កំប្លែង​រូបភាព៖ iFamily 18/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​រូបភាព.
Tags: , , , , , , , ,
add a comment

Related articles

%d bloggers like this: