jump to navigation

ហាម​​សំពត់​ខ្លី​ជ្រុល​នៅ​កូរ៉េ​ខាង​ត្បូង​ 23/03/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​, សម្រស់.
Tags: , , , , , , , ,
add a comment

ប្រធានាធិបតី​ Park Geun-hye ដែល​ទើប​តែ​ឡើង​គ្រង​ដំណែង ក្នុង​ពេល​ថ្មី​នេះ រួម​ជាមួយ គណៈរដ្ឋមន្ត្រី​របស់​នាង​ បាន​យល់ព្រម​នូវ​ច្បាប់ សំរាប់​ស្ត្រី​កូរ៉េ​ខាងត្បូង​​ទាំង​អស់ មិន អោយ​ស្លៀក​សំពត់​ខ្លី [Mini Skirt] ដែល​មាន​លក្ខណៈ​ខ្លី​ហួសហេតុ និង សំលៀក​បំពាក់​ផ្សេង​ក្ដី ដែល​បញ្ចេញ​សាច់​ពេក​នៅ​ទី​សាធារណៈ​។ ប្រសិន​ជា​ប៉ូលិស​មើល​ឃើញ​ថា ពួក​នាង​ស្លៀក​សំពត់ ខ្លី​ហួសហេតុ​ពេក ពួក​នាង​នឹង​ប្រឈម​នឹង ការ​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​ប្រហែល ៤៥ ដុល្លារ​អាមេរិក។

ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​ប្រទេស​លេង​ខ្លួន​មួយ​ ក្នុង​ចំណោម​ប្រទេស​ក្នុង​អាស៊ី ដែល​សម្បូរ​ដោយ​តារា​ស្រស់​ស្អាត​យ៉ាង​ច្រើន​​នោះ តើ​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​​ ចំពោះ​ច្បាប់​នេះ​យ៉ាង​ណា​នោះ​ទេ? គួរ​បញ្ជាក់​ថា​​លោក Park Chung-hee ដែល​ជា​ឪពុក​របស់​នាង​ ប្រធានាធិបតី​ថ្មី​នេះ ក៏​ធ្លាប់​ហាមប្រាម​មិន​អោយ​មាន​ការ​ស្លៀក​សំពត់​ខ្លី ហួសហេតុ​ពេក ដែរ កាល​ពី​គាត់​គ្រប់គ្រង​ប្រទេស​នេះ​ក្នុង​កំឡុង​ឆ្នាំ ១៩៧០។

Related articles

បច្ចេកវិទ្យា៖ Smartphone វាយ​លុក​ទីផ្សារ​អាស៊ី 03/07/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , ,
add a comment

អ្នក​ដែល​មាន​ទូរស័ព្ទ Smartphone កើន​ឡើង​ជា​លំដាប់​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ហើយ​នៅ​ទីផ្សារ​ចំនួន​ Smartphone មាន​ច្រើន​ជាង​ចំនួន​ទូរស័ព្ទ​ ដែល​មិនមែន​ជា​ Smartphone។ នៅ​ប្រទេស​​សិង្ហបុរី​មាន​អ្នក​មាន​​ទូរស័ព្ទ Smartphone ច្រើន​ជាង​គេ​ក្នុង​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​កូរ៉េ​ខាង​ត្បូង ហុងកុង និង កោះ​តៃវ៉ាន់។ នៅ​ប្រទេស​ជប៉ុន​ចំនួន​អ្នក​ប្រើ​ទូរស័ព្ទ Smartphone ជិត​​ប្រាំបួន​នាក់ ក្នុង​ចំណោម​មនុស្ស​​ដប់​នាក់ (៨៦ ភាគរយ) បាន​ភ្ជាប់​អ៊ីនធឺណិត​ ទៅ​នឹង​ទូរស័ព្ទ​របស់​ពួក​គេ កាល​​ខែ​កន្លង​ទៅ ហើយ​ចំនួន ៨០ ភាគរយ​នៅ​កូរ៉េ​ខាង​ត្បូង និង ៧៦ ភាគរយ​​នៅ​ហុងកុង។ នៅ​ទីផ្សារ​ដូចជា​នៅ​ប្រទេស​ចិន ថៃ និង ម៉ាឡេស៊ី ចំនួន​ប្រហែល​ជា​មួយ​ភាគ​បី​ (៣០ ទៅ ៣២ ភាគរយ) នៃ​អ្នក​ប្រើ​ Smartphone គឺ​​​ពួក​គេ​មាន​​កុំព្យូទ័រ​បន្ទះ​ស្ដើង (Tablet)។

Related articles

កំសាន្ត​វីដេអូ៖ Korea’s Got Talent 20/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , ,
12 comments

America’s Got Tanlent” ជា​ភាសា​ខ្មែរ​អាច​និយាយ​បាន​ថា ​”អាមេរិក​មាន​ទេពកោសល្យ” មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ចំពោះ​សកលលោក ទាំង​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប​ជា​ច្រើន​ចំលង​តាម ដូច​ជា​នៅ​ប្រទេស​អង់គ្លេស​គឺ Britain’s Got Talent។ ក្នុង​ប្រទេស​ស៊ុយអែត​កម្មវិធី​នេះ​គេ​ដាក់​ឈ្មោះ​ថា Talang ជា​ភាសា​ស៊ុយអែត ដែល​ប្រែ​ជា​ភាសា​អង់គ្លេស​ថា Talent នេះ​ឯង។ ក្នុង​ទ្វី​អាស៊ី​ប្រទេស​មួយ​ដែល​យុវវ័យ​ខ្មែរ​កំពុង​ពេញ​និយម​នោះ​គឺ​ប្រទេស​កូរ៉េ (កូរ៉េ​ខាង​ត្បូង) ដែល​ប្រទេស​មួយ​នេះ​បាន​តែងតែ​ចំលង​តាម​ស្ទីល​អាមេរិក​យ៉ាង​គំហុក​ អីឡូវ​នេះ​ពួក​គេ​ក៏​មាន Korea’s Got Talent ដែរ។ និយាយ​ទៅ​កម្មវិធី​នេះ​ល្អ​​តាម​គំនិត​ខ្ញុំ​ ព្រោះ​បាន​ផ្ដល់​ឱកាស​ដល់​អ្នក​ ដែល​មាន​ទេពកោសល្យ​បាន​បង្ហាញ​ស្នាដៃ​របស់​ខ្លួន ទោះ​បី​ថា​អ្នក​នោះ​មិន​ចាំ​បាច់​មាន​រូបរាង​សង្ហា ស្អាត​ រឺ មាន​ខ្សែ​នាំ​ចូល​សិល្បៈ​ក្ដី គឺ​កម្មវិធី​នេះ​អនុញ្ញាត​អោយ​មនុស្ស​គ្រប់​គ្នា​ចូល​បង្ហាញ​បាន។ ខ្ញុំ​បាន​មើល​ Korea’s Got Talent នេះ​ដែរ គួរ​អោយ​ចាប់​អារម្មណ៍​ចំពោះ​ប្រទេស​កូរ៉េ​មួយ​នេះ ដែល​លេច​មុខ​លេច​មាត់​ក្នុង​ពិភពលោក​នឹង​គេ​បាន​ច្រើន​គ្រប់​វិស័យ​តែ​ម្ដង​ ទាំង​បច្ចេកវិទ្យា កីឡា សិល្បៈ និង ជា​ច្រើន​​ទៀត។

វីដេអូ​ដែល​ខ្ញុំ​ចូលចិត្ត​បទ “Tomorrow”

ចូល​ទៅ​មើល​​វីដេអូ​ច្រើន​ទៀត​ក្នុង​ YouTube ​សូម​ចុច​ទីនេះ

  • ចំពោះ​អ្នក​ឈ្នះ​ America’s Got Tanlent អាច​ទទួល​បាន​លុយ​ ១០០ ០០០ ០០០ (មួយ​លាន) ដុល្លារ។
  • ចំនែក​ឯ​ Britain’s Got Talent វិញ​នឹង​ទទួល​បា​ប្រាក់ ១០០ ០០០ (មួយ​សែន) ផោន។
  • ចំនែក​ឯ Korea’s Got Talent ទទួល​បាន​ប្រាក់​ចំនួន ១០០ ០០០ (មួយ​សែន) ដុល្លារ​សហរដ្ឋអាមេរិក។

Related articles

%d bloggers like this: