jump to navigation

ក្រាហ៊្វិក៖ The Life Of Facebook’s Mark Zuckerberg 04/01/2015

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ.
Tags: ,
add a comment

ចុច​លើ​រូបភាព​ចូល​អាន

ម្ចាស់​ Facebook អាច​ឈ្នះរង្វាន់​ណូបែល​សន្តិភាព​ទេ? 07/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , ,
add a comment

ពាន​រង្វាន់​ណូបែល​សន្តិភាព​ដែល​ជា​ភាសា​អង់គ្លេស​គឺ Nobel Peace Prize សំរាប់​ឆ្នាំ ២០១១ នេះ​នឹង​ប្រកាស​អោយ​ដឹង​ក្នុង​រយៈពេល​ប្រហែល​ជា​​ពីរ​ម៉ោង​ទៀត​តែ​ប៉ុណ្ណោះ បើ​ម៉ោង​នៅ​ស្រុក​ខ្មែរ​គឺ​ប្រហែល​ជា​ម៉ោង​ ៣ រសៀល​នេះ។ ការ​ប្រកាស​រង្វាន់​នេះ​នឹង​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​តាម​អ៊ីនធឺណិត​ផង​ដែរ​​ពី​ទីក្រុង​អូស្លូ នៃ​ប្រទេស​ន័រវេស ក្នុង​គេហទំព័រ​របស់​ខ្លួន​គឺ http://www.nobelprize.org ដូច្នេះ​ប្រសិន​ជា​លោក​អ្នក​ចាប់​អារម្មណ៍​សូម​រង់ចាំ​មើល​ទាំង​អស់​គ្នា។

ដោយសារ​តែ  ហ្វេសប៊ុក ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កំចាត់​ពួក​អ្នក​ដឹក​នាំ​ផ្ដាច់ការ​​​អោយ​ធ្លាក់​ពី​អំណាច​​អស់​ជាច្រើន​នាក់ ទើប​មាន​មនុស្ស​ជា​ច្រើន​គិត​សង្ស័យ​ថា​ម្ចាស់​ ហ្វេសប៊ុក ​គឺ​លោក Mark Zuckerberg អាច​នឹង​មាន​កិត្តយស​ទទួល​បាន​រង្វាន់​ណូបែល​សន្តិភាព​នេះ ហើយ​ចំលើយ​នឹង​ដឹង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ។

បើ Mark Zuckerberg ​អាច​ឈ្នះ​រង្វាន់​នេះ​ចុះ​ចំណែក​ Jullian Assange ម្ចាស់​ Wikileaks?

Related articles

តើ​អ្នកណា​ជា​ម្ចាស់​ Facebook? 19/01/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , , ,
add a comment

បើ​និយាយ​អំពី Facebook អ្នក​ទាំង​អស់​គ្នា​រមែង​គិត​ទៅ​ដល់ Mark Zuckerberg ព្រោះ​អ្នក​ទាំងអស់​គ្នា​ដឹង​ថា​គាត់​ជា​អ្នក​បង្កើត​វា​ឡើង​ តែ​ក្នុង​ភាព​ជា​ម្ចាស់​វា​មិន​ទាំង​ស្រុង​នោះ​ទេ​ថា អ្នក បង្កើត​​នោះ​​ជា​ម្ចាស់តែ​ឯកឯង​។ ចង់​ដឹង​ថា​តើ​អ្នក​ណា​ជា​​ម្ចាស់ Facebook ខ្លះ​សូម​ចុច​មើល​​ខាង​ក្រោម!

Related Articles

ទស្សនា​ Mark Zuckerberg ម្តង​ទៀត​ក្នុង 60 Minutes 07/01/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , , ,
1 comment so far

អ្នក​ទាំង​អស់​គ្នា​ប្រហែល​បាន​អាន​អត្ថបទ​ចាស់​មួយ​ ដែល​ខ្ញុំ​ចុះ​ផ្សាយ​កាលពី​មុន​អំពី​ម្ចាស់​ Facebook ដែល​មនុស្ស​គ្រប់​គ្នា​ស្គាល់​ថា​គាត់​គឺ Mark Zuckerberg ដែល​កាល​នោះ​ខ្ញុំ​បាន​សរសេរ​ថា​គាត់​នឹង​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី 60 Minutes ចងចាំទេ? អីឡូវ​នេះ​ខ្ញុំ​សូម​នាំ​វីដេអូ​ទាំង​នោះ​មក​ជូន​ទស្សនា​ដូច​តទៅ៖

Related Articles

ម្ចាស់ Facebook នៅ​ប្រទេស​ថៃ​ 30/12/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
add a comment

តាមសារព័តិមាន​មួយ​បាន​អោយ​ដឹង​ថា​​លោក Mark Zuckerberg ដែល​ជា​ម្ចាស់​គេហទំព័រ​ដ៏​ល្បី​ Facebook មួយ​រូប​នេះ​ត្រូវ​បាន​គេ​ឃើញ​លំហែរកាយ​ជាមួយ​មិត្តភក្តិ​របស់​គាត់​នៅ​ហាង​ផឹកស្រា​មួយ​កន្លែង​នៅ​ទីក្រុង​ បាងកក នៃ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ។ Mark Zuckerberg មក​ប្រទេស​ថៃ​ដើម្បី​ចូលរួម​ពិធី​រៀបការ​របស់​លោក Chris Cox ដែល​ជា​នាយក​រង​របស់ Facebook ដែល​រៀបការ​ជាមួយ​នឹង​ស្រី​ថៃ​ម្នាក់។

Related Articles

​Facebook បាន​ចំណូល​ពីរពាន់​លាន​ដុល្លារ​ឆ្នាំ ២០១០ 20/12/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​ផ្សេង​ៗ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , ,
add a comment

នា​ពេល​ថ្មី​ៗ​នេះ​ម្ចាស់ Facebook ដែល​អ្នក​ទាំង​អស់​គ្នា​ដឹង​ថា​គឺ​លោក Mark Zuckerberg ត្រូវ​បាន​ទស្សនាវដ្តី Time magazine អោយ​ចំណាត់​ថ្នាក់​ជា​មនុស្ស​ប្រចាំ​ឆ្នាំ “Person of the Year” នៃ​ឆ្នាំ​ ២០១០ នេះ។ ចំនែក​សារព័តិមាន​របស់ Bloomberg ដែល​ជា​សារព័តិមានសង្កត់​ធ្ងន់​លើ​មុខជំនួញ​ និង សេដ្ឋកិច្ច​នោះ​បាន​ប៉ាន់​ប្រមាណ​ថាប្រាក់​ចំណូល​សំរាប់​ឆ្នាំ​ ២០១០ របស់​ Facebook គឺ​បាន​​រហូត​ដល់​ទៅ ២ ០០០ ០០០ ០០០ (ពីរពាន់​លាន) ដុល្លារ​ឯណោះ ដែល​ប្រាក់​ចំណូល​នេះ​កើន​ឡើង​ច្រើន​ជាង​ពីរ​ដង​ប្រៀប​ធៀប​នឹង​ឆ្នាំ ២០០៩ ដែល​បាន​តែ ៨០០ ០០០ ០០០ (ប្រាំបីរយលាន) ដុល្លារ​តែ​ប៉ុណ្ណោះ។

Related Articles

Facebook ផ្លាស់ប្តូរ​រូបរាង​ថ្មី 06/12/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , ,
4 comments

Facebook នឹង​ផ្លាស់​ប្តូរ​រូបរាង​ថ្មី​​ក្នុង​ពេល​ឆាប់​ឆាប់​នេះ តែ​ប្រសិន​ជា​អ្នក​មិនអាច​រង់​ចាំ​បាន​អ្នក​អាច​ពាក់​មុខ​មាត់​ និង រូបរាង​ថ្មី​ ដោយ​ខ្លួន​អ្នក​បាន​ដោយ ចុចទីនេះ តែ​អ្នក​អាច​រង់ចាំ​មើល​ការ​ពន្យល់​របស់​ Mark Zuckerberg ដែល​ជា​ម្ចាស់​ Facebook សិន​ក៏​បាន​ក្នុង​កម្មវិធី​ 60 minutes តាម​ទូរទស្សន៍យប់​នេះ​  ហើ​យ​ប្រសិន​ជា​អ្នក​មិន​អាច​មើល​កម្មវិធី​នោះ​បាន​​តាម​ទូរទស្សន៍​អ្នក​ក៏​អាច​មើល​វា​ក្នុង YouTube បាន​ដែរ​ ព្រោះ​ 60 minutes ក៏​បាន​ដាក់​វីដេអូ​របស់​ខ្លួន​ក្នុង​​នោះ​អស់​មួយ​រយៈ​​មក​ហើយដែរ។

“ចំនុច​មួយ​ចំនួន​ដែល​បាន​ដាក់​លើ​រូបរាង​ថ្មី​របស់​​ Facebook”

  • រូបថត​ដែល​បិត​ឈ្មោះ​របស់​អ្នក (your tagged photos) ដែល​ថ្មី​ៗ​នឹង​លេច​ឡើង​នៅ​ផ្នែក​ខាង​លើ​នៃ​ទំព័របស់​អ្នក ហើយក៏​មាន​រូបថត​មិត្តភក្តិ របស់​អ្នក​ច្រើន​ជាង​មុន​នឹង​ឃើញ​លើ​​ទំព័រនៃ Profile ​របស់​អ្នកដែរ។
  • អីឡូវ​នេះ​ក៏​មាន​កន្លែង​មួយ​នៅ​លើ​ទំព័រ​របស់​អ្នក​ដែល​សរសេរ​ថា “Philosophy” ដែល​​ជា​ប្រអប់​មួយ​សំរាប់​ដាក់​អ្វី​ជា​សាសនា ទស្សនៈ​នយោបាយ ដំណកស្រង់​ផ្សេង​ៗ​ដែល​អ្នក​ចូលចិត្ត។ ហើយ​មួយ​ទៀត​ដែល​ថ្មី​ស្រឡាង​ដែរ​គឺ “People Who Inspire You” កន្លែង​នោះ​អ្នក​អាច​ជ្រើស​រើស​​មនុស្ស​មួយ​ចំនួន​ដែល​អ្នក​កោត​សរសើរ រឺ ចង់​រៀន​សូត្រ​តាម​ជាដើម។
  • មាន​កន្លែង​មួយ​ទៀត​សំរាប់​កីឡា “Sports” ដែលអ្នក​​ប្រហែល​ជា​អាច​បង្ហាញ​ពី​សកម្មភាព​ផ្សេង​ៗ​តាម​រយៈ​ទូរសព្ទ​ដៃ​របស់​អ្នក អំពី​អ្វី​ដែល​អ្នក​កំពុង​តែ​ធ្វើ ជាមួយ​កីឡា ហាត់ប្រាណ លេង​បាល់ រត់​ក្នុង​សួនច្បារ​ជាដើម តែ​ប្រហែល​មិនមែន​កំពុង​ហែល​ទឹក​នោះ​ទេ។

តើ​អ្នក​ណា​ជា​មិត្ត​ស្រី​របស់​ម្ចាស់ Facebook? 02/10/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
2 comments

  • Priscilla Chan គឺ​ជា​មិត្ត​ស្រី​របស់​ម្ចាស់ Facebook គឺ​ Mark Zuckerberg

នាង​បាន​លេច​រូបរាង​ឡើង​ក្នុង​សារព័តិមាន​ និង ចំណង​ជើង​សារព័តិមាន​ជាច្រើន នេះ​ក៏​ព្រោះ​តែ​នាង​ជា​សង្សារ​របស់​ម្ចាស់​ Facebook។ Mark Zuckerberg ជួន​កាល​ក៏​បាន​បញ្ចេញ​អោយ​ដឹង​ពី​ជីវិត​ស្នេហា​របស់​គាត់ និង ឈ្មោះ​មនុស្ស​ស្រី​ដែល​អាច​ធ្វើ​អោយ​បេះដូង​របស់​គាត់​រញ្ជួយ​ញាប់​ញ័រ​ដែរ ដែល​ត្រូវ​បាន​គេ​ដឹង​ថា​គ្មាន​អ្ន​ណា​ក្រៅ​ពី Priscilla Chan នោះ​ទេ។

អ្នក​ទាំង​ពី​បាន​ជួប​គ្នា​នៅ​ក្នុងឆ្នាំ ២០០៤ ពេល​ដែល​ពួក​គេ​បាន​កំពុង​តែ​សិក្សា​នៅ​មហាវិទ្យាល័យ​ Harvard University ម្លេះ​គឺ​ក្នុង​ឆ្នាំ​តែ​មួយ​ដែល​ Facebook ត្រូវ​បាន​ចាប់​បដិសន្ធិ​ឡើង។ គេ​បាន​រាយការណ៍​ដែរ​ថា​នាង Priscilla Chan គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដំបូង​ដែល​បាន​គាំទ្រ​ Mark Zuckerberg នៅ​ពេល​​ដែល Facebook បាន​កំពុង​តែ​ចាប់​ផ្តើម។

គេ​បាន​និយាយ​ផង​ដែរ​ថា Priscilla Chan បាន​កំពុង​តែ​ដើរ​តួរ​យ៉ាង​សកម្ម​ក្នុង​ការងារ​នៃ​ Facebook របស់​មិត្ត​ប្រុស​របស់​នាង​ ដែល​បាន​ឈរ​​ជាមួយ​គាត់​ឆ្លង​កាត់​បញ្ហា​ច្បាប់​ទម្លាប់ ប្រជាប្រិយភាព សំណូម​ពរ​ផ្សេង​ៗ​​ពី​​សារព័តិមាន និង អ្វី​សព្វ​យ៉ាង។ នាង​បាន​ និង កំពុង​តែ​ថែ​ទាំ​ទំនាក់ទំនង​របស់​នាង​ប្រកប​ដោយ​ផាសុខភាព​ជា​មួយ​នឹងបុរស លេង​ខ្លួន​របស់​នាង។

Mark Zuckerberg​ ដែល​ជា​ម្ចាស់ Facebook មាន​អាយុ ២៦ ឆ្នាំ​ត្រូវ​បាន​គេ​ចាត់​ចំណាត់​ថ្នាក់​​ជាអ្នក​​​មាន​​​​បំផុត​ទី ៣៥ នៅ​​អាមេរិកដែល​បណ្តាញ​ទំនាក់ទំនងសង្គម Facebook របស់​គាត់​មាន​តំលៃ​រហូត​ដល់ ៦.៩ ពាន់​លាន​ដុល្លារ​នោះ គឺ​មាន​ជាង​ឆ្នាំ​ទៅ​ដល់​ទៅ ៣០០ ភាគរយ​ឯ​ណោះ។

ខ្សែ ​ភាពយន្ត​មួយ​របស់​ជីវិត Mark Zuckerber និង ការងារ​ Facebook របស់​គាត់​ដែល​មាន​ចំណង​ជើង​ថា ‘The Social Network’ បាន​ផលិត​ចេញ​ហើយ ហើយ​បាន​ដាក់​បញ្ចាំង​ចាប់​ពី​​ថ្ងៃ​ទី ០១ ខែ តុលា ឆ្នាំ ២០១០ នេះ​នៅ​គ្រប់​រោងភាពយន្ត​ទាំងអស់​នៅ​​សហរដ្ឋ​អាមេរិក៕៚

%d bloggers like this: