jump to navigation

ហាម​​សំពត់​ខ្លី​ជ្រុល​នៅ​កូរ៉េ​ខាង​ត្បូង​ 23/03/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​, សម្រស់.
Tags: , , , , , , , ,
add a comment

ប្រធានាធិបតី​ Park Geun-hye ដែល​ទើប​តែ​ឡើង​គ្រង​ដំណែង ក្នុង​ពេល​ថ្មី​នេះ រួម​ជាមួយ គណៈរដ្ឋមន្ត្រី​របស់​នាង​ បាន​យល់ព្រម​នូវ​ច្បាប់ សំរាប់​ស្ត្រី​កូរ៉េ​ខាងត្បូង​​ទាំង​អស់ មិន អោយ​ស្លៀក​សំពត់​ខ្លី [Mini Skirt] ដែល​មាន​លក្ខណៈ​ខ្លី​ហួសហេតុ និង សំលៀក​បំពាក់​ផ្សេង​ក្ដី ដែល​បញ្ចេញ​សាច់​ពេក​នៅ​ទី​សាធារណៈ​។ ប្រសិន​ជា​ប៉ូលិស​មើល​ឃើញ​ថា ពួក​នាង​ស្លៀក​សំពត់ ខ្លី​ហួសហេតុ​ពេក ពួក​នាង​នឹង​ប្រឈម​នឹង ការ​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​ប្រហែល ៤៥ ដុល្លារ​អាមេរិក។

ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​ប្រទេស​លេង​ខ្លួន​មួយ​ ក្នុង​ចំណោម​ប្រទេស​ក្នុង​អាស៊ី ដែល​សម្បូរ​ដោយ​តារា​ស្រស់​ស្អាត​យ៉ាង​ច្រើន​​នោះ តើ​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​​ ចំពោះ​ច្បាប់​នេះ​យ៉ាង​ណា​នោះ​ទេ? គួរ​បញ្ជាក់​ថា​​លោក Park Chung-hee ដែល​ជា​ឪពុក​របស់​នាង​ ប្រធានាធិបតី​ថ្មី​នេះ ក៏​ធ្លាប់​ហាមប្រាម​មិន​អោយ​មាន​ការ​ស្លៀក​សំពត់​ខ្លី ហួសហេតុ​ពេក ដែរ កាល​ពី​គាត់​គ្រប់គ្រង​ប្រទេស​នេះ​ក្នុង​កំឡុង​ឆ្នាំ ១៩៧០។

Related articles

មិន​អាច​ស្លៀក​សំពត់​មីនី​នៅ​ប្រទេស​អ៊ីតាលីបាន​ទៀត​ទេ 31/10/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , ,
2 comments

និយាយ​ពី​ប្រទេស​ អ៊ីតាលី ជា​ប្រទេស​មួយ​ដែល​យ៉ាប់​​ក្នុង​ទ្វីប​អឺរ៉ុប។ ទាក់ទង​និង​បញ្ហា​នយោបាយ​គ្រប់គ្រ​ង​ប្រទេស​​ បើ​ប្រៀបធៀប​នឹង​ផ្លូវ​នៅ​ស្រុក​ខ្មែរ​គឺ​ប្រៀប​បាន​នឹង​ផ្លូវ​ ភ្នំពេញ-បាត់ដំបង កាល​ពី ១៥ ឆ្នាំ​មុន គឺ​វា​រលាក់​ ផ្អៀងផ្អង និង ជួនកាល​ក្រឡាប់​ទៀត​ផង។ រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​មិន​ដែល​បាន​បញ្ចប់​អាណត្តិរបស់​ ខ្លួន​ស្រួល​បួល​ទាល់​តែ​សោះ គឺ​ត្រូវ​គេ​ទំលាក់ រឺ រំលាយ​រដ្ឋាភិបាល​នោះ​ចោល​ដោយ​ខ្លួន​ឯង។ បើ​និយាយ​ពី​អំពើ​ពុករលួយ​គឺ​មាន​កំរិត​ខ្ពស់​មែន​ទែន​ ប្រៀប​ធៀប​នឹង​ប្រទេស​ផ្សេង​ៗ នៅ​អឺរ៉ុប​ដូច​គ្នា។

ទាក់ទង ​នឹង​សង្គមកិច្ច​នៃ​ប្រទេស​នេះ​គឺ​ស្ទើរ​តែ “សូន្យ” តែ​ម្តង​ដែល​ប្រៀប​នឹង​ស្រុក​ខ្មែរ​គឺ​ប្រហែល​គ្នា អ្នក​ត្រូវ​តែ​ប្រឹង​រស់​ដោយ​ខ្លួន​ឯង​ទោះបី​ជា​អ្នក​ឈឺ​ ធ្លាក់​ខ្លួន​ពិការ ចាស់​ជរា​គ្មាន​កូន​ចៅ​មើល​ថែ​ គ្មាន​ផ្ទះសម្បែង​ជា​ដើម។ អ្នក​ត្រូវ​បង់​លុយ​ពេល​ទៅ​មន្ទីរ​ពេទ្យ ទៅ​សាលារៀន និង សេវា​សង្គម​ផ្សេង​ៗ​ទៀត​។ ដូច្នេះ​វា​ជា​បញ្ហា​ធំ​មួយ​ចោទ​សំរាប់​អ្នក​ដែល​គ្មាន​ការងារ​ធ្វើ​ ហើយ​គ្មាន​លុយ​នោះ។

ខ្ញុំ​ធ្លាប់​ និយាយ​សម្ភាស​ជាមួយ​មីង​ម្នាក់​ដែល​គាត់​រៀបការ​ជាមួយ​ប្រុស​អ៊ីតាលី ដែល​ពួក​គាត់​ទាំង​ពីរ​នាក់​បាន​ជួប​គា្ន​នៅ​ឆ្នាំ ១៩៩៣ នៅ​ពេល​ដែល​ប្តី​របស់​គាត់​ទៅ​ធ្វើ​ការ​ស្រុក​ខ្មែរ​ជា​ទាហ៊ាន​ម្នាក់​របស់​ អង្គការ​សហប្រជាជាតិ។ គាត់​និយាយ​ថា​បើ​សិន​គាត់​ចង់​​ទិញ​ផ្ទះ ​រដ្ឋ​នឹង​ជួយ​ពួក​គាត់​ពាក់កណ្តាល​ព្រោះ​ប្តី​របស់​ខ្លួនជា​អ្នក​ធំ។ នេះ​ជា​ការ​កុហក​មួយ​ គ្រប់​ប្រព័ន្ធ​គ្រប់គ្រងសង្គម​ សង្គម​កិច្ច គេ​មិន​ដែល​ដែល​បង្កើត​វា​មក​ដើម្បី​ជួយ​អ្នក​ធ្វើ​ធំ​នោះទេ ផ្ទុយ​ទៅ​វិញ​គេ​បង្កើត​វា​មក​ដើម្បី​ជួយ​អ្នក​ដែល​គ្មាន​សមត្ថភាព​រស់​ដោយ​ ខ្លួន​ឯង​ ត្រូវ​ការ​អោយ​សង្គម​នោះ​ជា​អ្នក​ជួយ​យក​ចិត្ត​ទុក​ដាក់។

បើ ​យើង​និយាយ​ជាមួយ​ជនជាតិ​អ៊ីតាលី យើង​នឹង​មាន​អារម្មណ៍ថា​ដូច​យើង​និយាយ​ជាមួយ​ជនជាតិ​ខ្មែរ​ដែរ ព្រោះ​ពួក​គេ​មិន​ដែល​ហត់​​ក្នុង​ការ​អួត​អំពី​អតីតាល​កាល​របស់ ប្រទេស​នេះ​ នោះ​ទេ អួត​អំពី​កំលាំង​ទាហាន​ដ៏​ខ្លាំង​ក្លា ដែល​នាំ​អោយ​អាណានិគម​របស់​អ៊ីតាលី​​គ្រប់​គ្រង​ទ្វីប​អឺរ៉ុប​ស្ទើរ​តែ​ទាំង ​ស្រុង អួត​អំពី​ការ​កសាង​នានា​ក្នុង​អតីតកាល​ដែល​បន្សល់​ទុក​មក​ដល់​សព្វ​ថ្ងៃ។ វា​ដូច​គ្នា​នឹង​ខ្មែរ​យើង​មិន​ដែល​បិទ​មាត់​អំណួត​នឹង អាណាចក្រ​ខ្មែរ​លាត​ សន្ធឹង​វែង​អន្លាយ​ដល់​ចិន អួត​អំពី​ការ​កសាង​ប្រាសាទ​នានា​ក្នុង​អតីតកាល គ្រប់​ពាក្យ​ទាំងអស់​ខ្មែរ​សុទ្ធ​តែ​អង្គរ​វត្ត អង្គរវត្ត អង្គរវត្ត។

អីឡូវ ​យើង​ចូល​ដល់​ប្រធាប​បទ​របស់​យើង​វិញ​ ពេល​ដែល​អាន​ព័តិមាន​នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ហាក់​ពិភពលោក​កំពុង​តែ​ស្ថិត ​ក្នុង​ទស្សវត្សន៍​ ៦០ នៅ​ឡើយ​​នៅ​ពេល​ដែល​ប្រទេស អ៊ីតាលី មាន​គំរោង​ហាម​មិន​អោយ​ស្រី​ៗ​ស្លៀក​សំពត់​មីនី (Miniskirts) ដែល​ជា​សំពត់​ស្ត្រី​ខ្ពស់​ជាង​ជង្គង់​នោះ។ ការ​ហាម​ប្រាម​នេះ​នឹង​វាយ​លុក​តំបន់​តាម​មាត់ សមុទ្រ​ទាំង​អស់ មិន​អនុញ្ញាតិ​អោយ​គ្រប់​ស្ត្រី​ទាំង​អស់​ស្លៀក​សំពត់​បែប​នោះ​ទេ ទោះ​ស្ត្រី​នោះ​ជា​ជនបរទេស ជាអ្នក​​ទេសចរណ៍ក្តី។

បើ ​សិន​ជា​ច្បាប់​នេះ​ធ្វើ​ទៅ​បាន​សំរេច​ វា​ជា​ការ​គួរ​អោយ​អាណិត​ដល់​អ្នក​ដែល​និយម​ហែល​ទឹក​លេង​នៅ​តាម​សមុទ្រ តើ​គេ​ហែល​យ៉ាង​ដូចម្តេច​ទៅ​ជាមួយ​នឹង​សំពត់ រឺ ខោជើង​វែង​នោះ? ដូច្នេះ​ប្រសិន​ជា​អ្នក​មាន​ដំណើរ​កំសាន្ត​ទៅ​ប្រទេស​នេះ​មាន​គំរោង ទៅ​ កំសាន្ត​តាម​ឆ្នេរ​សមុទ្រ គួរ​ត្រៀម​ខោ និង សំពត់​វែង​អោយ​រួច​រាល់​សិន។ ចំពោះ​និស្សិត​ស្រី​ដែល​មក​ពី​ប្រទេស​កម្ពុជា​ប្រហែល​ត្រូវ​កាត់​ សំលៀកបំពាក់​បែប​ហូល ផាមួង ហើយ​មើល​ទៅ ដែល​វា​ហាក់​ដូច​ជា​អ្នក​ទាំងអស់​គ្នា​ទៅ​ប្រទេស​ អ៊ីរ៉ាក់ អ៊ីរ៉ង់ អាហ្ក្រានីស្ថាន​អញ្ចឹង ដែល​ស្តាប់​ទៅ​ហាក់​ដូច​ជា​អ្នក​មិនមែន​មក​ប្រទេស​ស៊ីវីល័យមួយ​ នៅ​អឺរ៉ុប​នោះ​ទេ៕៚

%d bloggers like this: