jump to navigation

N. Korean TV Star Standing Up To Kim Jong-Un 20/12/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​, វីដេអូ​ឯកសារ.
Tags: ,
add a comment

ព័ត៌មាន​អន្តរជាតិ៖ ជំរំ​រៀន​យំ​នៅ​កូរ៉េ​ខាងជើង 12/01/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , ,
2 comments

បើ​តាម​ការ​អោយ​ដឹង​ពី​គេហទំព័រ​មួយ​របស់​កូរ៉េ​ខាងត្បូង​ Daily NK​ និយាយ​អំពី​​ប្រទេស​កូរ៉េ​ខាងជើង​ថា​ ប្រទេស​នេះ​នឹង​ដាក់ទោស​ទណ្ឌ​ ដល់​ប្រជាជន​របស់​ខ្លួន​ណា​ដែល​មិន​ចូល​រួម​កាន់​ពិធី​កាន់ទុក្ខ​ដល់​លោក គីម ជុង អ៊ីល ដែល​ទើប​ស្លាប់​ថ្មី​ៗ​នេះ ដែល​ទោស​នេះ​នឹង​ត្រូវ​ជាប់​គុក​ដល់​ទៅ ៦ ខែ​ទៀត​ផង។ ហើយ​គេហទំព័រ​ខាង​លើ​ក៏បាន​អោយ​ដឹង​ទៀត​ថា​ប្រជាជន​ដែល​ចូល​រួម​កាន់​ទុក្ខ​ ប៉ុន្តែ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ សំរក់​ទឹកភ្នែក​មិន​ពិត​​នឹង​ត្រូវ​បញ្ជូន​ទៅ​ជំរំ​ដើម្បី​​រៀន​សូត្រ​​ឡើង​វិញ។

ស្ដាប់​ទៅ​ដូច​ជា​​យ៉ាង​​ដូច​ជំនាន់​ អាពត អញ្ចឹង មាន​តាម​មើល​​អ្នក​សម្រក់​ទឹកភ្នែក​​មិន​ពិត​ទៀត ហើយ​ដូច​​កូរ៉េ​ខាង​ជើង​នេះ ​ធ្វើ​ម្ដេច​បាន​ដឹង​ថា​អ្នកណា​សម្រក់​ទឹកភ្នែក​ក្លែងក្លាយ​ទៅ? គិត​ទៅ​របប​កុម្មុយនិស្ត​ផ្ដល់​តែ​ភាព​ជូរចត់ ​សំរាប់​សង្គម​មនុស្ស​​គ្រប់​កន្លែង អោយ​តែ​មនោគមវិជ្ជា​នៃ​របប​នេះ​ជះ​ក្លិន​ដល់​ទីណា​​​ ទីនោះ​នឹង​ជួប​តែ​ក្ដី វិនាស​ហិនហោច៕៚

ទឹកភ្នែក​ពិត រឺ ទឹកភ្នែក​ក្លែងក្លាយ គីម ជុង អ៊ុន?

Related articles

គីម ចុង អ៊ីល មេដឹកនាំកូរ៉េ​ខាង​ជើង​ស្លាប់ 19/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , ,
add a comment

តាម​សារព័ត៌មាន​មក​ពី​គ្រប់​ទី​កន្លែង​លើ​សកលលោក​ បាន​អោយ​ដឹង​ថា​ មេ​ដឹកនាំ​កំពូល​មហា​ផ្ដាច់ការ​ កំណាច​ យង់ឃ្នង នៃ​ប្រទេស​កូរ៉េ​ខាងជើង​បាន​ស្លាប់​ហើយ​នៅ​ជន្មាយុ ៦៩ ឆ្នាំ គ្រប់​ស្ថានទូត​ទាំង​​អស់​របស់​កូរ៉េ​ខាងជើង​បាន​បង្ហូត​ទង់ជាតិ​ពាក់​កណ្ដាល​ដង​ ដើម្បី​ចូលរួម​មរណទុក្ខ​នេះ។

មិន​ដឹង​ថា​ សម្ដេច​តា យើង​កើត​ទុក្ខ​រីងរៃ​យ៉ាង​ណា​ទេ​ ដែល​សម្លាញ់​ដ៏​មហា​សែន​ស្និត​របស់​ព្រះអង្គ​ ដែល​ព្រះ​អង្គ​ធ្លាប់​យក​ប្រពន្ធ កូន ទៅ​ផ្ញើ​នៅ​ទីនោះ​បាន​ស្លាប់​ទៅ​បាត់​ក្រោម​សំលេង​អបអរសាទរ សំណើច​សើច​សប្បាយ ការ​ជប់​លៀង​​ ពី​មនុស្ស​ទូទាំង​សកលលោក និង ប្រជាជន​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​ខ្លួន​ឯង​ទាំង​មូល​បែប​នេះ។ ក្នុង​ដួង​ព្រះ​ហរទ័យ​​របស់​ សម្ដេច​តា​ យើង​​មើល​ឃើញ ​ប្រទេស​កូរ៉េ​ខាងជើង​ទាំង​មូល​ ជា​មាស​ជា​និច្ច​​ដរាប​មក ព្រះអង្គ​តែងតែ​សរសើរ​មិន​ដាច់​ពី​ព្រះ​មាត់​ របស់​ព្រះអង្គ ដែល​តែងតែ​ទាំង​សរសេរ​សារលិខិត​ជូនពរ​​ថ្ងៃ​កំណើត​របស់ គីម ជុង អ៊ីល ថា​សូម​កោតសរសើរ​ចំពោះ​ការ​ដឹកនាំ​ ដ៏​ឈ្លាសវៃ​របស់​មេដឹកនាំ​ម្នាក់​នោះ​ ថា​ដឹកនាំ​ “រីកចំរើន​គ្រប់​វិស័យ”។ ឆ្ងល់​ព្រះអង្គ​មាន​បញ្ហា​ជាមួយ​ព្រះ​ភ្នែក​របស់​ព្រះអង្គ​​ទេ​ដឹង ដែល​ថា​ គីម ចុង អ៊ីល ដឹកនាំ​រីកចំរើន​គ្រប​វិស័យ រហូត​ដល់​មើល​មិន​ឃើញ​ប្រទេស​មួយ​ចំហៀង​ទៀត​គឺ​ កូរ៉េ​ខាងត្បូង ថា​គេ​រីកចំរើន​ដល់​ណា?

This is what the world doing when Kim Jong Very Il died

Related articles

កូរ៉េ​ខាង​ជើង​ក៏​នៅ​លើ Facebook ដែរ 21/08/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
add a comment

ដំណឹង​ ដ៏​រំជើប​រំជួល​ រដ្ឋា​ភិបាល​កូរ៉េ​ខាង​ជើង​ថ្មី​ៗ​នេះ​បាន​បង្កើត​ទំព័រ​​លើ Facebook ជា​ផ្លូវ​ការ​មួយ ប៉ុន្តែ​ពួក​គេ​មាន​មិត្ត​ភក្តិ​តែ​ចំនួន ៦៥ នាក់​ប៉ុណ្ណោះ​។

របាយ​ ការណ៍​របស់ AP បាន​អោយ​ដឹង​ថា​ កូរ៉េ​ខាង​ជើង​បាន​បង្កើត​ទំព័រ​លើ​ Facebook ដែល​មាន​ចំណង​ជើង​ថា “uriminzokkiri” មាន​ន័យ​ថា “on our own as a nation” នេះ​ជា​ការ​បង្កើត​ថ្មី​មួយ​ទៀត​បន្ទាប់​ពី​គណនីរបស់​ពួក​គេ​នៅ​លើ Twitter និង YouTube ហើយ​បាន​ចំហរ​ជា​បណ្តាញ​សង្គម​មួយ​ក្នុងសង្គ្រាម​ដែល​គេ​ហៅ​ថា Public Relation War (PR War) ជាមួយ​កូរ៉េ​ខាង​ត្រូង។

ដូច្នេះ ​កូរ៉េ​ខាង​ជើង​គឺ​ជា​ម្ចាស់ យោធា​ដែល​មាន​ចំនួន​ច្រើន​បំផុត​ទី ៤ លើ​សកល​លោក​ ហើយ​ដែល​គ្រប់​គ្រង​ប្រទេស​កូរ៉េ​ខាង​ជើងទាំង​មូល ​ដែល​មាន​ប្រជាជន​ចំនួន​ដល់​ទៅ ២៤ លាន​នាក់​មាន​មិត្ត​ភក្តិ​តែ​ ៦៥ នាក់​ប៉ុណ្ណោះ ហើយ​កូរ៉េ​ខាង​ជើង​គឺ​ពួក​ស្រឡាញ់​ភេទ​ដូច​គ្នា “Interested In: Men” ហើយ “Looking For:Networking”។

សកម្មភាព​ដែល​មាន​ច្រើន​បំផុត​នៅ​លើ​ជញ្ជាំង​របស់​កូរ៉េ​ខាង​ជើង​ (North Korea’s wall) គឺ​ដោយ​បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​ថា “Janathan Raptor Kraus” ពិត​ជា​ចំលែក​មែន។ ហេតុអ្វី​បាន​ជា​ពួក​គេ​មិន​ព្រម​បើក​គណនី​ជា​ Fan page ជំនួស​អោយ​ Personal page របស់​ពួក​គេ?

តើ​នេះ​ពិត​ជា​ Facebook page របស់​កូរ៉េ​ខាង​ជើង​ពិត​ប្រាកដ​មែន?

%d bloggers like this: