jump to navigation

ក្រាហ៊្វិក៖ តើ​អ្នក​គួរ​ជ្រើស​យក​សត្វ​អ្វី​មក​ចិញ្ចឹម? 04/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, ព័ត៌មាន​ផ្សេង​ៗ.
Tags: , , , , , , , , , ,
add a comment

ចុច​លើ​រូបភាព​ចូល​ទៅ​អាន​

Related articles

កុំ​អោយ​សូកូឡា​ទៅ​ឆ្កែ​ញ៉ាំ ទុក​អោយ​មនុស្ស​ស៊ី 02/02/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​, សុខភាព.
Tags: , , , , ,
add a comment

តើ​ អ្នក​ស្រលាញ់​​ឆ្កែ​របស់​​អ្នក​ទេ? តើ​អ្នក​តែងតែ​ចែក​រំលែក​អ្វី​ៗ​សព្វ​យ៉ាង​ជាមួយ​ឆ្កែរបស់​អ្នកសូម្បី​តែ​ អ្វី​ដែល​អ្នក​ញ៉ាំ? ជា​ការ​ល្អ​ដែល​អ្នក​ស្រលាញ់​ និង ចេះ​ចែក​រំលែង​អ្វី​ៗ​ជាមួយ​អ្នក​ដែល​អ្នកស្រលាញ់ តែ​ប្រយ័ត្ន​របស់​មួយ​គឺ “សូកូឡា” វានាំ​មក​នូវ​គ្រោះ​ថ្នាក់​ដល់​ឆ្កែ​របស់​អ្នក​បាន ដូច្នេះ​សូម​ទុក​សូកូឡា​របស់​អ្នក​អោយ​ឆ្ងាយ​ពី​អ្នក​ដែល​អ្នក ស្រឡាញ់!

សារធាតុ ​ក្នុង​សូកូឡា​អាច​ធ្វើ​អោយ​ឆ្កែ​រំជើបរំជួល​​ដ៏​សែន​ខ្លាំង​ខ្លា​ដល់​កំរិត ​គ្រោះថ្នាក់​មួយ។ ផល​គ្រោះថ្នាក់​នេះ​​វា​នឹង​កើត​ឡើង​តាម​កំរិត​ថា​ឆ្កែ​នោះ​ញ៉ាំ​អស់​ចំនួន​ ប៉ុន្មាន ឆ្កែ​នោះ​មាន​ទម្ងន់​ប៉ុន្មាន និង ភាព​ប្រតិកម្ម​នឹង​សារធាតុ​ដែល​ឆ្កែ​នោះ​មាន​ចំពោះ​សារធាតុ​ក្នុង​សូកូឡា។

នេះ​បើ​តាម​ការ​អោយដឹង​ពី​លោក Greg Nelson ដែល​ជា​អនុប្រធាន​នៃ Central Veterinary Associates ​នៅ Valley Stream, N.Y (ក្រុង​ញូយក) ការ​ប្រតិកម្ម​អាច​មាន​ដូច​ជា​មាន​បញ្ហា​ឈឺ​ក្នុង​ពោះ ក្អួត រាករូស បេះដូង​ដើរ​ញាប់​ខ្លាំង មិន​អាច​នៅ​ស្ងៀម​បាន ហើយ​ករណី​ធ្ងន់ធ្ងរ​អាច​ដល់​ប្រកាច់​ស្តូកស្តឹង បាត់​បង់​ស្មារតី​ រហូត​ដល់​ស្លាប់​ ដូច្នេះ “No chocolate to the dogs”​ ចូរ​ចងចាំ!!!

Related Articles

%d bloggers like this: