jump to navigation

ទស្សនៈ “កុំ​លោភ​ហួស​ប្រមាណ” 04/02/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ, សាសនា, សុភមង្គល.
Tags: , , , , , ,
3 comments

សូម​ខំ​សាង​ល្អ​អ្នក​ទាំង​អស់​គ្នា កុំ​លោភលន់​ហួស​ប្រមាណ កុំ​បង្ក​​គ្រោះភ័យ​ដល់​អ្នក​ផង សូម​រស់នៅ​ដោយ​សន្តិភាព គោរព​ស្រលាញ់​គ្នា​ ថែ​រក្សា​គ្នា​ជា​បង​ប្អូន ព្រោះ​នៅ​ទីបំផុត​មនុស្ស​គ្រប់​គ្នា​ចាកចេញ​ទៅ​វិញ ដោយ​មិន​អាច​សណ្ដោងយក​​​អ្វី​ សូម្បី​តែ​បន្តិច​ទៅ​តាម​ខ្លួន។

“កើត​មក​មាន​ប៉ុណ្ណា ត្រលប់​ទៅ​វិញ​មាន​​តែ​ប៉ុណ្ណឹង​ឯង”

Related articles

ចំណេះដឹង​ទូទៅ៖ តើ​អ្នក​ដឹង​ទេ? 20/01/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, តើ​អ្នក​ដឹង​ទេ?.
Tags: ,
add a comment

-កណ្ដាល​នៃ​ព្រះអាទិត្យ​មាន​កំដៅ​រហូត​ដល់​ទៅ ១៥ លាន​អង្សារ​សេ។

-ស្បែក​លើ​បបូរ​មាត់​របស់​អ្នក​ទទួល​ដឹង​ខ្លាំង​ដល់​ទៅ ២០០ ដង​ ជាង​ស្បែក​ចុង​ម្រាម​ដៃ​របស់​អ្នក។

-ពាក្យ​អង់គ្លេស​មាន​តែ​មួយ​គត់ ដែល​យើង​លុប​​អក្សរ​ខាង​ចុង ៤ តួរ​ តែ​នៅ​តែ​បញ្ចេញ​សំលេង​ដូច​ដើម​គឺ​ពាក្យ Queue = Q ។

-អ្នក​បើក​យន្ដហោះ​ត្រូវ​ញ៉ាំ​ម្ហូប ខុស​គ្នា​ពី​ដៃ​គូ​​របស់​ខ្លួន ព្រោះ​ខ្លាច​ករណី​ពុល​អាហារ​កើត​​មាន​ឡើង (ពុល​ទាំង​អស់​គ្នា​បាន​អ្នក​ណា​បើក)។

-វា​ខុស​ច្បាប់​ ក្នុង​ការ​ប្រកប​របរ​ជា​ស្រី​ពេស្យា​ នៅ​តំបន់​មួយ​នៃ​ប្រទេស​អ៊ីតាលី​គឺ Siena ប្រសិន​ជា​អ្នក​មាន​ឈ្មោះ​ថា “Mary”។

-វា​មិនមែន​ជា​ការ​ពិត​ទេ ដែល​គេ​និយាយ​ថា​មនុស្ស​ប្រើប្រាស់​តែ​ចំនួន ១០% នៃ​ខួរក្បាល តាម​ការ​ពិត​យើង​ប្រើ​ខួរ​ក្បាល​របស់​យើង​ ១០០%។ 

-ប្រសិន​ជា​​អ្នក​មាន​លុយ​ចំនួន​មួយពាន់​​លាន​ដុល្លារ ហើយ​ចាយ​មួយ​ថ្ងៃ​មួយ​ពាន់​ដុល្លារ នោះ​អ្នក​នឹង​ចំណាយ​ពេល ២៧៤៩ ឆ្នាំ​ទើប​ចាយ​លុយ​នោះ​អស់។

-បុរស​ដែល​មាន​បំផុត​នៅ​ប្រទេស​ចិន មាន​ឈ្មោះ​ថា កាស៊ីង សរសេរ​បែប​នេះ Ka-Shing ដែល​សំលេង​ប្រហាក់​ប្រហែល “Cashing”។

-ស្រមោច​អាច​លើក​របស់​ផ្សេង​ៗ​ ដែល​មាន​ទម្ងន់​ធ្ងន់​ជាង​ខ្លួន​របស់​វា​ដល់​ទៅ​ដប់​ដង។

-៨០% នៃ​រូបភាព​ទាំង​អស់​លើ​អ៊ីនធឺណិត​ជា​រូប​ស្រី​ស្រាត។

Related articles

អត្ថបទ​ចំរៀង ១០០ បទ​ថ្មី​បញ្ជាក់​ថា​គាត់​ជា​ វ៉ោយ ហូរ? 27/12/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , ,
add a comment

ភ្នំពេញ៖  ដើម្បី​​កុំ​ឲ្យ​គេ​គិត​ថា​លោក​គឺជា ​តា​ព្រលិត​ជួស​ជុល​ម៉ាញ៉េ​ទៀត​ កវី​ដៅ​មុខ​មួយ​ចំហៀង​លោក វ៉ោយ ហូរ បាន​លើក​ឡើង​ថា​៖​«ពេល​នេះ​ខ្ញុំ​មាន​បទ​ចម្រៀង​សរសេរ​ប៉ារ៉ូល​ថ្មី​ចំនួន​១០០​បទ​ទុក​ជា​ចំណង​ដៃ​បញ្ជាក់​ថា ខ្ញុំ​នេះ​ពិត​ជា​កវី​ប្រភព​វោហា វ៉ោយ ហូរ ពិត​មែន​នោះ​»។​

គេ​នៅ​ចាំ​បាន​ថា កវី​និពន្ធ​ជំនាន់​ចន្លោះ​ទសវត្សរ៍​ឆ្នាំ ១៩៦០-១៩៧០ ​រូប​នេះ​សម្បូរ​ទៅ​ដោយ​មនោ​សញ្ចេតនា​​លន្លង់​លន្លោច ​ស្រមើ​ស្រមៃ​ទៅ​តាម​ធម្មជាតិ​។​ កវី​និពន្ធ​ជំនាន់​នោះ​គេ​បាន​ស្គាល់​ដូច​ជា​លោក គង់ ប៊ុនឈឿន ដែល​មាន​រហ័ស​នាម​ថា កវី​ម្ចាស់​ស្ទឹង​សង្កែ លោក​ម៉ាឡាពី លោក ស្វាយ សំអឿ និង​កវី​ប្រភព​វោហា វ៉ោយ ហូរ ជាដើម​។ ក្នុង​ចំណោម​អ្នក​និពន្ធ​ទាំង​នោះ​អ្នក​និពន្ធ​ដែល​សម្បូរ​គំនិត​ បែប​មនោ​ស​ញ្ចេតនា​និយម ​ជាប់​រណ្តំ​ពាក្យ​ពេចន៍​ហូរ​ដូច​ទឹក​នោះ​មាន​តែ​លោក វ៉ោយ ហូរ ម្នាក់​គត់ ដែល​ទទួល​បាន​ងារ​ជា​កវី​ប្រភព​វោហារសាស្ត្រ​មិន​ចេះ​រីង​ស្ងួត​ និង ​សរសេរ​បទ​ចម្រៀង​បាន​ច្រើន​ជាង​គេ​បង្អស់​ហើយ​បទ​ចម្រៀង​របស់​គាត់​ភាគ​ច្រើន​ច្រៀង​ ដោយ​អធិរាជ​សំឡេង​មាស​លោក ស៊ីន ស៊ីសាមុត​ និង ​អ្នកស្រី ​រស់ សេរីសុទ្ធា​។​

—-អាន​ព័ត៌មាន​ទាំង​ស្រុង ចុច​ទីនេះ

Related articles

ឃាតករ​សិប្បនិម្មិត ត្រលប់​ចូល​គុក 27/12/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , , , ,
add a comment

កាល​ពី​ថៃ្ង​ទី ២២ ខែ មករា ឆ្នាំ ២០០៤ លោក ជា វិជ្ជា ត្រូវ​បាន​គេ​បាញ់​សំលាប់​កណ្ដាល ក្រុង​ភ្នំពេញ ខែ សីហា ឆ្នាំ ២០០៥ សុខ សំអឿន និង ប៊ន សំណាង បាន​តុលាការ​កាត់ទោស​អោយ​ជាប់​ពន្ធនាគារ​ចំនួន ២០ ឆ្នាំ​ម្នាក់​ពី​បទ​ចោទ​មនុស្ស​ឃាត​លើ​លោក ជា វិជ្ជា។ ក្រោយ​មក​តុលាការ​សាលា​ឧទ្ធរណ៍ កាល​ពី​ខែ មេសា ឆ្នាំ ២០០៧ បាន​សម្រេច​តម្កល់​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​នោះ ចាត់​ទុក​ជា​បាន​ការ។ ខែ មករា ឆ្នាំ ២០០៩ តុលាការ​កំពូល​បាន​ប្រកាស​សាល​ដីកា​ដោះលែង ប៊ន សំណាង និង សុខ សំអឿន ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន ដោយសារ​តែ​តុលាការ​សាលា​ឧទ្ធរណ៍ កន្លង​មក​មិន​បាន​សម្រេច​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​ថ្មី ចំពោះ​សំណុំ​រឿង​នេះ។ ថ្ងៃ ទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៣ នេះ សាលាឧទ្ធរណ៍​បាន​កាត់​ទោស​ពួក​គេ​ម្ដង​ទៀត អោយ​ជាប់​គុក​ម្នាក់ ២០ ឆ្នាំ​ដដែល ទោះ​ជា​មាន​ឯកសារ​បញ្ជាក់​ជាច្រើន បញ្ជាក់​ថា​បុរស​ទាំង​ពីរ​នាក់​នេះ មិនមែន​ជា​ឃាតករ​ក្ដី ប្រសិន​ជា​លោក​អ្នក​បាន​ទស្សនា​រឿង “ឃាតករ​សិប្បនិម្មិត – Plastic Killers” និង “អ្នកណា​សំលាប់​ ជា វិជ្ជា – Who Killed Chea Vichea” អ្នក​ទាំង​អស់​គ្នា នឹង​ប្រាកដ​ថា​ពួក​គេ​ទាំង​ពីរ​នាក់​ មិនមែន​ជា​ឃាតករ​ពិតប្រាកដ​ទេ សូម្បី​​តែ​​ក្នុង​​សេចក្ដី ថ្លែងការណ៍​របស់​លោក ហេង ពៅ ក៏​បាន​បញ្ជាក់​អញ្ចឹង​ដែរ។ ពាក្យ​ខ្មែរ​មួយ​ឃ្លា​និយាយ ថា “ស្វា​លួច​ស៊ី​បាយ យក​មក​លាប​មាត់​ពពែ”។

Related articles

រឿង​ពិត៖ ផ្កា​​រាត្រី – Night Flower 22/12/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ពិត, ស្នេហា.
Tags: , , , , , ,
8 comments

យប់​មួយ​ដ៏​សែន​ស្ងាត់ មនុស្ស​ម្នា​កំពុង​តែ​កេង​លក់​ស្កប់ស្កល់ បន្ទប់​កេង​របស់​ខ្ញុំ​ដែល​មាន​ប្រហោង​ឥដ្ឋ​​សំរាប់​អោយ​ខ្យល់​ចេញ​ចូល ភ្លាម​នោះ​ស្រាប់​តែ​លឺ​សំលេង​មនុស្ស​ប្រុស​ស្រែក​យំ កង​រំពង​លឺ​ស្លុង​ទៅ​ក្នុង​អាកាស សម្រែក​ស្ទើរ​ផ្ទុះ​បែក​បំពង់​ក។ ក្នុង​ពេល​នោះ​ដែរ ក៏​មាន​សំលេង​មនុស្ស​ស្រី​ស្រែក​យំ​ខ្សឹកខ្សួល​ជាមួយ​គ្នា។ ​​រាត្រី​នោះ​ភ្លើង​ដាច់ ជា​ហេតុ​ធ្វើ​អោយ​ខ្ញុំ​ដុត​ចង្កៀង​ប្រេងកាត ដាក់​នៅ​ក្បាល​ដំណេក ខ្ញុំ​បាន​ដើរ​លប​ៗ​តាម​ចំហៀង​ផ្ទះ កៀន​របង​ដែល​មាន​ដើម​ត្រែង​បក់​ត្រសៀក ត្រជាក់​ស្លឹក​ត្រចៀក ព្រឺ​ក្បាល​ខ្ញាក​ៗ​ដល់​ចុង​ជើង។

នោះ​គឺ​នារី​ដើរ​លក់​ផ្កា​កណ្ដាល​រាត្រី តាម​ហាង​នានា នៅ​ត្រើយ​ម្ខាង​នៅ​ “ព្រែក​លាភ​” នេះ​ឯង ដែល​មាន​ប្ដី​ថ្មី​ថ្មោង ដែល​ទើប​តែ​ផ្លាស់​មក​ពី​ខេត្ត​​ទើប​តែ​ប៉ុន្មាន​ខែ។ ខ្ញុំ​ក្រាប​ពួន​សំងំ​នៅ​កៀន​ក្បែរ​គុម្ព​ផ្កា​ម្លិះ​ លួច​មើល​នាង​ដោយ​មិន​ដឹង​ខ្លួន។ ឈាម​ក្រហម​ច្រាល​នៅ​បន្ត​ហូរ​នៅ​ឡើយ ចេញ​តាម​ជើង​សំពត់​ខ្លី​របស់​នាង សស្រាក់​ដល់​ចុង​ជើង ខ្លួន​ញ័រ​ចំប្រប់ ដៃ​នៅ​សំពះ​អង្វរ អង្រួន​ជើង​ប្ដី​របស់​នាង ដែល​កំពុង​តែ​ស្រែក​យំ​គក់​ដើមទ្រូង​ សំលឹង​ទៅ​ក្នុង​មេឃ​ដូច​ជា​ឆ្កែ​ចចក​មួយ​ក្បាល។

រឿង​នេះ​នឹង​ចាប់ផ្ដើម​ដូច​តទៅ៖

បុប្ផា​ និង សត្យា ជា​សង្សារ​នឹង​គ្នា​នៅ​សាលា​នេត​យ៉ង់ នៃ​ក្រុង​បាត់​ដំបង ពួក​គេ​ជា​គូ​ស្នេហ៍​ដ៏​សមសួន និង ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ពី​សំណាក់​មិត្ត​រួម​សាលា និង គ្រូ​ៗ។ នៅ​ទីក្រុង​បាត់​ដំបង​ទាំង​មូល ស្ទើរ​តែ​គ្រប់​ទី​កន្លែង​មាន​ស្នាម​ជើង​ពួក​គេ​ទាំង​ពីរ​នាក់។ វា​ជា​ពេល​វេលា​ជិត​ចូល​ដល់​ប្រលង​បាក់ឌុប​ទៅ​ហើយ ស្រាប់​តែ​ឪពុក​ម្ដាយ​របស់​ បុប្ផា បាន​ដឹង​រឿង​ស្នេហា​មួយ​នេះ ហើយ​ក៏​លែង​អោយ​នាង​មក​រៀន​បន្ត​ទៀត។ ការ​មិន​បាន​ជួប​មុខ​គ្នា​ញឹកញាប់ បណ្ដើរ​កាន់​ដៃ​គ្នា​តាម​ដង​ស្ទឹង​សង្កែ​ ជា​ទារុណកម្ម​ដួង​ចិត្ត​មួយ។

រាត្រី​​​ខែពេញវង់​​ អម​ដោយ​ដួង​ព្រះ​ចន្ទ្រា​ដេរដាស​ពេញ​មេឃ ស្រមោល​មនុស្ស​ពីរ​នាក់​កាន់​បង្វេច​ខោអាវ កាន់​ដៃ​គ្នា​រត់​កាត់​តាម​វាលស្រែ​ក្រោយ​​ភូមិ នោះ​គឺ បុប្ផា និង សត្យា។ ពួក​គេ​ទាំង​ពីរ​នាក់​សំរេចចិត្ត​​រត់​ចេញ​ពី​ផ្ទះ ទាំង​វ័យ​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ ចោល​ការ​សិក្សា​ដែល​ជិត​ដល់​ថ្ងៃ​ប្រលង​ទៅ​ហើយ។ តើ​ពួក​គេ​ទៅ​ណា​ហ្ន៎ ទាំង​ក្មេង​ខ្ចី វ័យ​មិន​ទាន់​ចេះ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​នៅ​ឡើយ?

“ភ្នំពេញ” ទីក្រុង​នៃ​ក្ដី​រំភើប​ រំជើបរំជួល មាន​ភ្លើង​ពណ៌​ចម្រុះ មនុស្ស​ណែនណាន់​តាន់តាប់ ម៉ូតូ ស៊ីក្លូ ឡាន ហាង​ទំនិញ ហាង​ម្ហូប​អាហារ ភោជនីយដ្ឋាន​ទំនើប​ៗ ក្មេង​សិស្ស​សាលា​មហា​វិទ្យាល័យ​ស្លៀកពាក់​ស៊ិចស៊ី បែប​ទំនើប​ប្លែក​ភ្នែក។ តើ​​ក្នុង​ទីក្រុង​ធំ​បែប​នេះ បុប្ផា និង សត្យា អាច​រស់នៅ​ដោយ​របៀប​ណា បើ​ខ្លួន​មិន​ទាំង​មាន​លុយ​កាក់​ច្រើន​ក្រាស់ និង ចំណេះដឹង​ខ្ពស់​សំរាប់​ប្រច្រៀត​​ខ្លួន ចូល​ទៅ​ក្នុង​ពិភព​នៃ​ការ​ប្រជែង​គ្នា​ដើម្បី​រស់​នេះ?

ពួក​គេ​ទាំង​ពីរ​នាក់​បាន​សំរេចចិត្ត​ ជួល​បន្ទប់​មួយ​ស្នាក់នៅ​ នៅ​ត្រើយ​ខាង​កើត​នៃ​ទីក្រុង​គឺ “ម្ដុំ​ព្រែក​លាភ” ដែល​តំលៃ​ផ្ទះ​ជួល​ទាប​ និង កៀន​ផ្ទះ​អាច​ដាំ​ដុះ​ខ្លះ​ៗ ដើម្បី​ចិញ្ចឹម​ជីវិត…

—-សូម​រង់ចាំ​អាន​នៅ​ភាគ​បន្ត……

Related articles

No bail to Mam Sonando 14/12/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ភាសា​អង់គ្លេស.
Tags: , , , , , ,
add a comment

Related articles

ស៊ូ​រិ​យ៉ា ​ប្រាសាទ ​ស៊ូ​បេ​ឌី មក​កម្ពុជា​លើក​ទៅ ៩ 08/12/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , , , , ,
add a comment

លោក​​ស៊ូ​រិ​យ៉ា ​ប្រាសាទ ​ស៊ូ​បេ​ឌី ​អ្នក​រាយការណ៍​​ពិសេស​​ របស់​​អគ្គលេខាធិការ​អង្គការ សហ​ប្រជាជាតិ​ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​ថ្មី​ទៀត​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៨​ដល់​ថ្ងៃ​ទី​១៥​ធ្នូ​ខាង​មុខ​នេះ។ គោលដៅ​នៃ​ទស្សនកិច្ច​នេះ​ គឺ​ដើម្បី​តាម​ដាន​ការ​អនុវត្ត​អនុសាសន៍​របស់​លោក ​ដែល​លោក​បាន​ផ្ដល់​នៅ​ក្នុង ​ទស្សនកិច្ច​មុន​ៗ​របស់​លោក។ ដូច​រាល់​ឆ្នាំ​ដែរ ទស្សនកិច្ច​លើក​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ចំ​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០​ធ្នូ​ផង​ដែរ។
លោក​ ស៊ូរិយ៉ា ប្រាសាទ ស៊ូបេឌី អ្នក​រាយការណ៍​ពិសេស​ របស់​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ​ ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​នឹង​ផ្ដើម​ទស្សនកិច្ច​លើក​ទី​៩​របស់​លោក​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​៨​​ធ្នូ​ស្អែក​នេះ​ទៅ រហូត​ដល់​ថ្ងៃ​ទី​១៥​ធ្នូ។

សេចក្ដី​ប្រកាស​ព័ត៌មាន ​របស់​ការិយាល័យ​សិទ្ធិមនុស្ស​ប្រចាំ​ទី​ក្រុង​ហ្សឺណែវ​ បាន​សរសេរ​ថា ក្នុង​ទស្សនកិច្ច​នេះ អ្នករាយការណ៍​ពិសេស​ នឹង​ពិនិត្យ​មើល​សមិទ្ធផល​ ​នៃ​ការ​អនុវត្តិ​របស់​រដ្ឋាភិបាល ​នូវ​អនុសាសន៍​​របស់​លោក​​លើ​វិស័យ​មួយ​ចំនួន ​ដែល​ជា​ប្រធានបទ​នៃ​ ទស្សនកិច្ច​មុន​ៗ​របស់​លោក។ វិស័យ​ទាំងនោះ​រួមមាន ការកែទម្រង់​ប្រព័ន្ធ​តុលាការ សភា ការបោះឆ្នោត និង​បញ្ហា​សម្បទាន​ដី​សេដ្ឋកិច្ច។

—អាន​អត្ថបទ​ទាំង​ស្រុង ចុច​ទីនេះ

Related articles

សួង សោភ័ណ្ឌ មាន​វាសនា​ដូច​លោកស្រី មួរ សុខហួរ? 02/12/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , ,
2 comments

ក្រោយ​ពី អូបាម៉ា ពិភាក្សា​គ្នា​តែ​ពីរ​នាក់​ ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ អ្នកទោស​នយោបាយ បញ្ហា​ការ​រំលោភ​យក​ដី​ធ្លី​ ការ​បោះឆ្នោត​ដោយ​សេរី និង យុត្តិធម៌ យើង​ឃើញ​ថា​លោក ហ៊ុន សែន មិន​ទទួល​យក​តាម​ការ​ស្នើសុំ​នោះ​ឡើយ ដោយ​រុញច្រាន​ថា​ “ប្រទេស​កម្ពុជា​គ្មាន​​អ្នកទោស​នយោបាយ មាន​តែ​អ្នក​នយោបាយ​ជាប់ទោស​ព្រហ្មទណ្ឌ” ហើយ​បញ្ហា​សិទ្ធិមនុស្ស​ថា “បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា មាន​ស្ថានភាព​ល្អ​ប្រសើរ​ជាង​ប្រទេស​ក្នុង​តំបន់” ជាដើម។

ក្រោយ​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន ត្រូវ​បាន​បញ្ចប់ អីឡូវ​ចូល​ដល់​បញ្ហា​មួយ​ទៀត​ ទាក់ទង​នឹង​បុណ្យ​អុំទូក​ឆ្នាំ ២០១០ ដែល​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​នោះ មាន​ការ​ចលាចល​រត់​ជាន់​គ្នា​លើ​ស្ពាន​កោះ​ពេជ្រ​ ដែល​បណ្ដាល​អោយ​មនុស្ស​ជាង ៣០០ នាក់​បាត់បង់​ជីវិត​នោះ អីឡូវ​ក្រុម​យុវជន​​ប្រឆាំង​របស់​គណបក្ស សម រង្ស៊ី បាន​ដាក់​ពាក្យ​បណ្ដឹង​លោក ហ៊ុន សែន ទៅ​តុលាការ​ ទាក់ទង​នឹង​ការ​ស្លាប់​បាត់បង់​ប្រជាជន​ទាំង​នោះ។

ឆ្លើយ​តប​នឹង​បណ្ដឹង​នេះ នៅ​ក្នុង​ពិធី ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ជូន ប្រជាពលរដ្ឋ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃ​ទី ២ ខែ ធ្នូ នេះ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក​នឹង​ប្តឹង​បក​ទៅ​ប្រធាន ចលនា​យុវជន គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ ក្នុង​ករណី​ដែល​តុលាការ​រក​មិន​ឃើញ កំហុស របស់​លោក​ ដែល​ប្រធាន ចលនា​យុវជន គណបក្ស សម រង្ស៊ី រូប​នេះ​បាន​ប្ដឹង លោក​ទាក់ទិន​នឹង​រឿង​ខាង​លើ។

តើ​មូលហេតុ​អ្វី​បាន​ជា​ពួក​គេ ត្រូវ​ប្ដឹង​លោក ហ៊ុន សែន ក្នុង​ពេល​នេះ ក្រោយ​ពេល​ហេតុការណ៍​បាន​កើត​ឡើង​ដល់​ទៅ ២ ឆ្នាំ? ហេតុអ្វី​បាន​ជា​ពួក​គេ​ត្រូវ​ប្ដឹង​លោក ហ៊ុន សែន តែ​មិន​ប្ដឹង​លោក កែវ ជុតិម៉ា រឺ លោក ទូច ណារ៉ុថ? តើ​ជា​ការ​ត្រឹមត្រូវ​ទេ ក្នុង​ការ​ប្ដឹង​លោក ហ៊ុន សែន ទាក់ទង​នឹង​បញ្ហា​នេះ? តើ សួង សោភ័ណ្ឌ នឹង​មាន​ជោគវាសនា ដូច​នឹង​លោក​ស្រី មួ សុខហួរ ដូច​កាល​ពី​លោក​ស្រី ប្ដឹង​លោក​ ហ៊ុន សែន កាល​ពី​មុន?

បើ​មើល​តាម​ហេតុការណ៍ ឃើញ​ថា​ការ​រត់​ជាន់​គ្នា​ស្លាប់​នោះ វា​ជា​រឿង​ចៃដន្យ​មួយ មិន​មាន​អ្នក​ណា​រៀប​គម្រោង ដើម្បី​បង្កើត​អោយ​មាន​ការ​រត់​ជាន់​គ្នា​ស្លាប់​នោះ​ទេ រឿង​កើត​ឡើង​នោះ​គេ​អាច​ប្រើ​ពាក្យ​មួយ​ថា “យថាហេតុ”។ ជា​សំណួរ​ អញ្ចឹង​​​ប្រសិន​ជា​កាល​ពេល​នោះ​លោក សម រង្ស៊ី ជា​អ្នក​ដឹក​នាំ​វិញ តើ​លោក សម រង្ស៊ី នឹង​ធ្វើ​យ៉ាង​ដូច​ម្ដេច? ចុះ បើ​ពេល​នោះ​លោក កឹម សុខា ជា​អ្នក​ដឹកនាំ​វិញ​ តើ​លោក​នឹង​ធ្វើ​យ៉ាង​ដូច​ម្ដេច? ចុះ​បើ​ពេល​នោះ​លោក បារ៉ាក់ អូបាម៉ា ជា​អ្នក​ដឹក​នាំ​វិញ​ តើ​លោក​នឹង​ធ្វើ​យ៉ាង​ដូច​ម្ដេច? ចូល​​ទៅ​សម្រាក​ក្នុង​គុក? លាលែង​ពី​ដំណែង​នាយក​រដ្ឋមន្ត្រី?

តើ​លោក សួង សោភ័ណ្ឌ ប្ដឹង​នេះ​ចង់​​ចោទ​ថា​លោក ហ៊ុន សែន ជា​អ្នក​សំលាប់​មនុស្ស​ចំនួន​ជាង ៣០០ នាក់​នោះ? តើ​​លោក សួង សោភ័ណ្ឌ ចង់​ប្ដឹង​អោយ​​លោក ហ៊ុន សែន ចូល​ទៅ​ដេក​គុក រឺ សង​ជា​ប្រាក់ រឺ អោយ​សុំទោស រឺ ចង់​បាន​អ្វី​ផ្សេង​ពី​នេះ នៅ​ពេល​ដឹង​ថា​ ខ្លួន​នឹង​ចាញ់​លោក ហ៊ុន សែន ១០០%? ព្រោះ​អ្នកណា​ក៏​ដឹង​ដែរ​ថា តុលាការ​ស្ថិត​ក្រោម​អំណាច​បញ្ជា​របស់​លោក ហ៊ុន សែន “ច្បាប់​តូច​ជាង​មនុស្ស”។

Related articles

%d bloggers like this: