jump to navigation

ហាម​​សំពត់​ខ្លី​ជ្រុល​នៅ​កូរ៉េ​ខាង​ត្បូង​ 23/03/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​, សម្រស់.
Tags: , , , , , , , ,
add a comment

ប្រធានាធិបតី​ Park Geun-hye ដែល​ទើប​តែ​ឡើង​គ្រង​ដំណែង ក្នុង​ពេល​ថ្មី​នេះ រួម​ជាមួយ គណៈរដ្ឋមន្ត្រី​របស់​នាង​ បាន​យល់ព្រម​នូវ​ច្បាប់ សំរាប់​ស្ត្រី​កូរ៉េ​ខាងត្បូង​​ទាំង​អស់ មិន អោយ​ស្លៀក​សំពត់​ខ្លី [Mini Skirt] ដែល​មាន​លក្ខណៈ​ខ្លី​ហួសហេតុ និង សំលៀក​បំពាក់​ផ្សេង​ក្ដី ដែល​បញ្ចេញ​សាច់​ពេក​នៅ​ទី​សាធារណៈ​។ ប្រសិន​ជា​ប៉ូលិស​មើល​ឃើញ​ថា ពួក​នាង​ស្លៀក​សំពត់ ខ្លី​ហួសហេតុ​ពេក ពួក​នាង​នឹង​ប្រឈម​នឹង ការ​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​ប្រហែល ៤៥ ដុល្លារ​អាមេរិក។

ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​ប្រទេស​លេង​ខ្លួន​មួយ​ ក្នុង​ចំណោម​ប្រទេស​ក្នុង​អាស៊ី ដែល​សម្បូរ​ដោយ​តារា​ស្រស់​ស្អាត​យ៉ាង​ច្រើន​​នោះ តើ​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​​ ចំពោះ​ច្បាប់​នេះ​យ៉ាង​ណា​នោះ​ទេ? គួរ​បញ្ជាក់​ថា​​លោក Park Chung-hee ដែល​ជា​ឪពុក​របស់​នាង​ ប្រធានាធិបតី​ថ្មី​នេះ ក៏​ធ្លាប់​ហាមប្រាម​មិន​អោយ​មាន​ការ​ស្លៀក​សំពត់​ខ្លី ហួសហេតុ​ពេក ដែរ កាល​ពី​គាត់​គ្រប់គ្រង​ប្រទេស​នេះ​ក្នុង​កំឡុង​ឆ្នាំ ១៩៧០។

Related articles

ព័ត៌មាន​អន្តរជាតិ៖ ជំរំ​រៀន​យំ​នៅ​កូរ៉េ​ខាងជើង 12/01/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , ,
2 comments

បើ​តាម​ការ​អោយ​ដឹង​ពី​គេហទំព័រ​មួយ​របស់​កូរ៉េ​ខាងត្បូង​ Daily NK​ និយាយ​អំពី​​ប្រទេស​កូរ៉េ​ខាងជើង​ថា​ ប្រទេស​នេះ​នឹង​ដាក់ទោស​ទណ្ឌ​ ដល់​ប្រជាជន​របស់​ខ្លួន​ណា​ដែល​មិន​ចូល​រួម​កាន់​ពិធី​កាន់ទុក្ខ​ដល់​លោក គីម ជុង អ៊ីល ដែល​ទើប​ស្លាប់​ថ្មី​ៗ​នេះ ដែល​ទោស​នេះ​នឹង​ត្រូវ​ជាប់​គុក​ដល់​ទៅ ៦ ខែ​ទៀត​ផង។ ហើយ​គេហទំព័រ​ខាង​លើ​ក៏បាន​អោយ​ដឹង​ទៀត​ថា​ប្រជាជន​ដែល​ចូល​រួម​កាន់​ទុក្ខ​ ប៉ុន្តែ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ សំរក់​ទឹកភ្នែក​មិន​ពិត​​នឹង​ត្រូវ​បញ្ជូន​ទៅ​ជំរំ​ដើម្បី​​រៀន​សូត្រ​​ឡើង​វិញ។

ស្ដាប់​ទៅ​ដូច​ជា​​យ៉ាង​​ដូច​ជំនាន់​ អាពត អញ្ចឹង មាន​តាម​មើល​​អ្នក​សម្រក់​ទឹកភ្នែក​​មិន​ពិត​ទៀត ហើយ​ដូច​​កូរ៉េ​ខាង​ជើង​នេះ ​ធ្វើ​ម្ដេច​បាន​ដឹង​ថា​អ្នកណា​សម្រក់​ទឹកភ្នែក​ក្លែងក្លាយ​ទៅ? គិត​ទៅ​របប​កុម្មុយនិស្ត​ផ្ដល់​តែ​ភាព​ជូរចត់ ​សំរាប់​សង្គម​មនុស្ស​​គ្រប់​កន្លែង អោយ​តែ​មនោគមវិជ្ជា​នៃ​របប​នេះ​ជះ​ក្លិន​ដល់​ទីណា​​​ ទីនោះ​នឹង​ជួប​តែ​ក្ដី វិនាស​ហិនហោច៕៚

ទឹកភ្នែក​ពិត រឺ ទឹកភ្នែក​ក្លែងក្លាយ គីម ជុង អ៊ុន?

Related articles

Samsung ប្ដឹង Apple ប្រឆាំង​នឹង​ទូរស័ព្ទ iPhone 4S 18/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , ,
7 comments

ក្រុមហ៊ុន Samsung Electronics Co. បាន​ដាក់​ពាក្យ​បណ្ដឹង​​ប្រឆាំង​នឹង​ក្រុមហ៊ុន Apple Inc.​ ក្នុង​ប្រទេស​​ជប៉ុន និង ប្រទេស​អូស្ត្រាលី​អោយ​បញ្ឈប់​ការ​លក់​ iPhone 4S ដែល​ការ​ប្ដឹង​នេះ​ពួក​គេ​ធ្វើ​វា​ឡើង​ស្រដៀង​គ្នា​ដូច​ក្នុង​ប្រទេស​បារាំង និង អ៊ីតាលី ដែរ។ បណ្ដឹង​នៅ​ប្រទេស​ជប៉ុន​ពួក​គេ​ក៏​ប្ដឹង​ប្រឆាំង​នឹង​ការ​លក់ iPad2 និង iPhone 4 ផង​ដែរ។

គួរ​បញ្ជាក់​ថា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន Apple Inc. ក៏​បាន​ប្ដឹង​ក្រុមហ៊ុន Samsung មិន​អោយ​លក់​ផលិត​ផល​របស់​ខ្លួន​គឺ​ Galaxy Tab 10.1 នោះ​ ដោយសារ​តែ​ទាក់ទង​នឹង​រូបរាង​ខាង​ក្រៅ និង ប្រអប់​ដូច​គ្នា​ទៅ​នឹង​ផលិតផល​របស់​ខ្លួន​ តែ​អីឡូវ​ក្រុមហ៊ុន Samsung Electronics Co.  ប្ដឹង​ក្រុមហ៊ុន​នោះ​វិញ​ម្ដង​ទាក់ទង​នឹង​បច្ចេកវិទ្យា​ខាង​​ការ​តភ្ជាប់​ដោយ​មិន​ចាំបាច់​ប្រើ​​ខ្សែ​ដែល​មនុស្ស​គ្រប់​គ្នា​ហៅ​វា​ថា “Wireless”។

Related articles

កូរ៉េ​ខាង​ត្បូង​ប្រើ​ថ្នាំ​ក្រៀវ​សំរាប់​ដាក់ទោស​ Paedophile 29/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , ,
2 comments

ប្រទេស​កូរ៉េ​ខាង​ត្បូង​ទើប​តែ​បាន​អនុម័ត​ច្បាប់​ថ្មី​មួយ​កាល​ពី​ខែ កក្កដា ក្នុង​ពេល​កន្លង​ទៅ​សំរាប់​ដាក់ទោស​ដល់​បុរស​ ដែល​ចូលចិត្ត​រួម​ភេទ​ជាមួយ​ក្មេង​ មិន​ទាន់​គ្រប់​អាយុ (Paedophile) ​ដោយ​នឹង​ត្រូវ​គេ​ចាក់​ថ្នាំ​គ្រៀវ​ “Chemical castration” ដែល​ថ្នាំ​នេះ​អាច​មាន​ប្រសិទ្ធិភាព​ដល់​ទៅ​ ១៥ ឆ្នាំ​ធ្វើ​អោយ​បុរស​ទាំង​នោះ​គ្មាន​ចំណង់​ផ្លូវភេទ​​​។ រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​ថា​ ការ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ការពារ​កុមារ​ អោយ​រួច​ផុត​ពី​ការ​​ចាប់​រំលោភ​ផ្លូវ​ភេទ ការ​ជួញ​ដូរ​ជាដើម។ តែ​ទោះ​យ៉ាងណា​ក្ដី​ច្បាប់​នេះ​ ត្រូវ​បាន​គេ​រិះគន់​ថា​វា​រំលោភ​សិទ្ធិ​មនុស្ស​ផង​ដែរ។

Related articles

បច្ចេកវិទ្យា៖ ល្បឿន​អ៊ីនធឺណិត​កូរ៉េ​ខាង​ត្បូង​ជាប់​លេខ ១ 21/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , ,
4 comments

ប្រទេស​ កូរ៉េ​ខាង​ត្បូង​ បាន​ជាប់​ចំណាត់​ថ្នាក់​ពិភពលោក​សំរាប់​ល្បឿន​នៃ​ការ​ Download ពី​អ៊ីនធឺណិត នេះ​បើ​យោង​តាម​ព័ត៌មាន​ដែល​ទើប​ចេញ​ផ្សាយ​ថ្មី​នេះ ដែល​ល្បឿន​មាន​ដល់​ទៅ ២,២០២​ kilobytes ក្នុង​មួយ​វិនាទី ខាង​ក្រោម​នេះ​ជា​ប្រទេស​ជាប់​ចំណាត់​ថ្នាក់​បន្តបន្ទាប់​​ តែ​សំរាប់​សហរដ្ឋ​អាមេរិក​គឺ​ជាប់​ចំណាត់​ថ្នាក់​លេខ​ ២៦។

Related articles

មនុស្ស​យន្ត​បង្រៀន​អង់គ្លេស​នៅ​កូរ៉េ​ខាង​ត្បូង 26/10/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
add a comment

នៅ​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​គ្រូបង្រៀន ​ភាសាអង់គ្លេស​ពេញ​លក្ខណៈ​មិនមាន​គ្រប់​គ្រាន់​សំរាប់​សិស្ស​នោះ រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​បាន​អភិវឌ្ឍន៍​ការ​នាំ​យក​ដ៍ពិសេស មាន​ តែមួយសំរាប់​បំពេញ​សេចក្តី​ត្រូវការ​របស់​សិស្ស​នោះ​គឺ “គ្រូបង្រៀន​យន្ត = Robot Teacher”។

ទូរទស្សន៍ CNN រាយការណ៍​ថា​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​ប្រើ​កម្មវិធី​សំរាប់​ធ្វើ​ ពិសោធន៍​មួយ​ដើម្បី​សាកល្បង​ពី​ប្រសិទ្ធិភាព​នៃ​គ្រូបង្រៀន​យន្ត​នៅ​ក្នុង​ ថ្នាក់​រៀន សាលាដំបូង​មួយ​ចំនួន ហើយ​គេ​មាន​គំរោង​ពង្រាយ​កម្មវិធី​នេះ​ទៅ​សាលារៀន​ចំនួន ១៨ ទៀត​ក្នុង​ចុង​ឆ្នាំ​នេះ។ មនុស្ស​យន្ត​នេះ​ត្រូវ​បាន​គេ​គ្រប់គ្រង​ពីចំងាយ​ដោយ​គ្រូបង្រៀន​អង់គ្លេស​មួយ​ចំនួន ដែល​រស់នៅប្រទេស​ផ្សេង​ៗ។

វិស្វករ ​ស្រាវជ្រាវ​ម្នាក់ Mun-Taek Choi បាន​និយាយ​ប្រាប់​ទូរទស្សន៍​ CNN ថាការ​ប្រមើល​មើល​របស់​​រដ្ឋាភិបាល​បាន​បង្ហាញ​ថា “ប្រព័ន្ធ​មនុស្ស​យន្ត​នៃ​ការ​អប់រំ​ពិតជា​ជួយ បង្កើន​ចំណា​ប់អារម្មណ៍​ដល់​ សិស្ស​ និង ជំរុញ​ទឹកចិត្ត​ដល​ពួក​គេ​ក្នុង​ការ​សិក្សារ​ភាសា​អង់គ្លេស​ ហើយ​ក៏​ធ្វើ​អោយ​ជំនាញ​ភាសា​អង់គ្លេស​របស់​ពួក​គេ​រិត​តែ​ប្រសើរ​ឡើងដែរ។

នេះ​ មិនមែន​ជា​​ការ​លុកលុយ​មនុស្ស​យន្ត​ លើក​ដំបូង​ចូល​ទៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នោះ​ទេ។ យោង​តាម​​ភូមិសាស្ត្រ​ជាតិ​បាន​អោយ​ដឹង​ថា​រដ្ឋាភិបាល​សង្ឃឹម​ថា​នឹង​ឃើញ​ មនុស្ស​យន្ត​ចំនួន​មួយ​មាន​ក្នុងគ្រប់​ផ្ទះ​សម្បែង​នៅ​ក្នុង​ប្រទេស​នេះ​យ៉ាង​យូរ​ បំផុត​នៅ​ឆ្នាំ ២០២០។ មនុស្ស​យន្ត​នៅ​ក្នុង​ផ្ទះ​អាច​បែងចែក​ផ្នែក​ផ្សេង​ៗ​ជាច្រើន​នៃ​សេវាកម្ម​ដូចជា បំពេញ​ការងារ ផ្ទះ​ និង កំដរ​ក្មេងក្មាង៕៚

កូរ៉េ​ខាង​ជើង​ក៏​នៅ​លើ Facebook ដែរ 21/08/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
add a comment

ដំណឹង​ ដ៏​រំជើប​រំជួល​ រដ្ឋា​ភិបាល​កូរ៉េ​ខាង​ជើង​ថ្មី​ៗ​នេះ​បាន​បង្កើត​ទំព័រ​​លើ Facebook ជា​ផ្លូវ​ការ​មួយ ប៉ុន្តែ​ពួក​គេ​មាន​មិត្ត​ភក្តិ​តែ​ចំនួន ៦៥ នាក់​ប៉ុណ្ណោះ​។

របាយ​ ការណ៍​របស់ AP បាន​អោយ​ដឹង​ថា​ កូរ៉េ​ខាង​ជើង​បាន​បង្កើត​ទំព័រ​លើ​ Facebook ដែល​មាន​ចំណង​ជើង​ថា “uriminzokkiri” មាន​ន័យ​ថា “on our own as a nation” នេះ​ជា​ការ​បង្កើត​ថ្មី​មួយ​ទៀត​បន្ទាប់​ពី​គណនីរបស់​ពួក​គេ​នៅ​លើ Twitter និង YouTube ហើយ​បាន​ចំហរ​ជា​បណ្តាញ​សង្គម​មួយ​ក្នុងសង្គ្រាម​ដែល​គេ​ហៅ​ថា Public Relation War (PR War) ជាមួយ​កូរ៉េ​ខាង​ត្រូង។

ដូច្នេះ ​កូរ៉េ​ខាង​ជើង​គឺ​ជា​ម្ចាស់ យោធា​ដែល​មាន​ចំនួន​ច្រើន​បំផុត​ទី ៤ លើ​សកល​លោក​ ហើយ​ដែល​គ្រប់​គ្រង​ប្រទេស​កូរ៉េ​ខាង​ជើងទាំង​មូល ​ដែល​មាន​ប្រជាជន​ចំនួន​ដល់​ទៅ ២៤ លាន​នាក់​មាន​មិត្ត​ភក្តិ​តែ​ ៦៥ នាក់​ប៉ុណ្ណោះ ហើយ​កូរ៉េ​ខាង​ជើង​គឺ​ពួក​ស្រឡាញ់​ភេទ​ដូច​គ្នា “Interested In: Men” ហើយ “Looking For:Networking”។

សកម្មភាព​ដែល​មាន​ច្រើន​បំផុត​នៅ​លើ​ជញ្ជាំង​របស់​កូរ៉េ​ខាង​ជើង​ (North Korea’s wall) គឺ​ដោយ​បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​ថា “Janathan Raptor Kraus” ពិត​ជា​ចំលែក​មែន។ ហេតុអ្វី​បាន​ជា​ពួក​គេ​មិន​ព្រម​បើក​គណនី​ជា​ Fan page ជំនួស​អោយ​ Personal page របស់​ពួក​គេ?

តើ​នេះ​ពិត​ជា​ Facebook page របស់​កូរ៉េ​ខាង​ជើង​ពិត​ប្រាកដ​មែន?

%d bloggers like this: