jump to navigation

ក្រាហ៊្វិក៖ How to beat STRESS 22/12/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, សុខភាព.
Tags: ,
add a comment

ចុ​លើ​រូបភាព​ចូល​អាន

សម្រស់៖ ឧបករណ៍​សំរាប់​​ញញឹម 03/08/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in សម្រស់, សុខភាព, សុភមង្គល.
Tags: , , , ,
add a comment

“ញញឹម​” គឺ​ជា​ក្ដី​សង្ឃឹម ជា​ជោគជ័យ ជា​សម្រស់ ជា​ការ​លើក​ទឹកចិត្ត…….ហើយ​ក៏​ជា​សុខភាព​ផង​ដែរ។ ញញឹម​កាន់​តែ​ច្រើន​ថ្ពាល់​របស់​អ្នក​កាន់​តែ​ស្រស់​ស្អាត ​តឹង​ណែន ដោយសារ​តែ​សាច់​ដុំ​ថ្ពាល់​របស់​អ្នក​បាន​ធ្វើ​​ចលនា។ “ញញឹម” ទោះ​បី​ជា​អ្នក​មិន​មាន​អារម្មណ៍​ចង់​ញញឹម “Fake it until you can make it” ញញឹម​អោយ​បាន​ច្រើន ទោះ​បី​ជា​ញញឹម​​កុហក​ តែ​ប្រសិន​ជា​អ្នក​មិន​អាច​ជំរុញ​​ខ្លួន​ឯង​អោយ​ញញឹម​បាន Happy Smile Trainer អាច​ជួយ​អ្នក​បាន ផលិតផល​មក​ពី​ប្រទេស​ជប៉ុន តំលៃ​ប្រហែល ៥០ ដុល្លារ តែ​ប៉ុណ្ណោះ។

Related articles

សុខភាព៖ កាត់​បន្ថយ​ស្ត្រែស​ប្រាំមួយ​វិធី 17/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in សុខភាព, សុភមង្គល.
Tags: , , , ,
8 comments

១-សើច

សើច​រយៈពេល​មួយ​នាទី​​ស្មើ​នឹង​ហាត់ប្រាណ​ជិះកង់​ចំនួន ១៥ នាទី​ ដែល​វា​អាច​កាត់​បន្ថយ​អ័រម៉ូន​ដែល​ស្ត្រែស​ កាត់បន្ថយ​សម្ពាធ​ឈាម បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ ដូច្នេះ​សូម​ព្យាម​សើច​អោយ​បាន​ច្រើន ដោយ​ជួប​ជុំ​មិត្តភ័ក្ដិ មើល​រឿង​កំប្លែង មើល​រូបថត​ចាស់​ៗ​ជា​ដើម។

២-ធ្វើ​ការងារ​ជាទម្លាប់

សូម​ព្យាយាម​ធ្វើ​ការងារ​សន្សឹម​ៗ​នៅ​ផ្ទះ ដូច​ជា​ការងារ​បោក​ខោអាវ បត់​ខោអាវ លាង​ចាន បោស​ផ្ទះ​សម្បែង ព្រោះ​ការងារ​ទាំង​នោះ​អោយ​យើង​ផ្ចិតផ្ចង់​គំនិត​ស្លុង​នឹង​ការងារ​នោះ​បាន​យ៉ាង​ប្រសើរ។

៣-​បង្កើត​ពាក្យ​សារ​ជា​ថ្មី

ពាក្យ​សម្ដី​មាន​ថាមពល​លើ​ចិត្ត​របស់​អ្នក អ្នក​គួរ​តែ​ប្រើ​ពាក្យ​វិជ្ជមាន និង គិត​វិជ្ជមាន​។ ផ្លាស់​ប្ដូរ​ពាក្យ​អវិជ្ជមាន​មួយ​ចំនួន​ដែល​អ្នក​តែងតែ​ប្រើ​ដូច​ជា​ពាក្យ​ថា “ខ្ញុំ​មិន​អាច”​ ទៅ​និយាយ​ថា​ “ខ្ញុំ​នឹង​ព្យាយាម” ពាក្យ​ថា “ខ្ញុំ​ធុញ​ណាស់” ទៅ​ជា​អ្វី​ផ្សេង​ដែល​វិជ្ជមាន​តាម​ស្ថានការណ៍​នោះ។

៤-និយាយ​កុំ​លឿន​ពេក

អ្នក​ដែល​មាន​អារម្មណ៍​ស្ត្រែស​ច្រើន​តែ​និយាយ​ញាប់​ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​មិន​ទាន់ហន់ ក្ដី​ ដូច្នេះ​សូម​រៀន​និយាយ​តាម​សម្រួល​​ ច្បាស់លាស់ សមហេតុសមផល​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដូច្នេះ​ស្ថានភាព​នឹង​មិន​សូវ​​ច្របូកច្របល់។

៥-កាត់សក់

ការ​មើល​ឃើញ​ខ្លួន​ឯង​ស្អាតបាត សក់​មិន​រញ៉េរញ៉ៃ​ក៏​អាច​អោយ​អ្នក​មាន​អារម្មណ៍​ល្អ​​ដែរ អ្នក​គួរ​ចំណាយ​ពេលវេលា​ខ្លះ​ដើម្បី​ស្អិត​សម្អាត​ខ្លួន​ប្រាណ​ សំលៀកបំពាក់​មាន​ក្លិន​ល្អ ដោយ​ការ​បោក​​គក់​អោយ​បាន​ទៀងទាត់​ ទោះ​បី​ថា​អ្នក​នៅ​ក្នុង​ផ្ទះ​​មិន​ទៅ​ក្រៅ​ក្ដី។

៦-ឈប់​រាប់​ចំនួន​កាឡូរី​

ការ​គិត​ដល់​ទម្ងន់​របស់​អ្នក​ច្រើន​ហួសហេតុ​ពេក ចង់​ធាត់​ ចង់​ស្គម ដោយ​ខ្វាយ​ខ្វល់​អំពី​រឿង​នោះ​បណ្ដាល​អោយ​​អ្នក​ស្ត្រែស​បាន​ អ្នក​មិន​គួរ​គិត​អំពី​រឿង​នោះ​ច្រើន​ហួស​ពេក​ទេ អ្នក​គ្រាន់​តែ​កំណត់​ការ​ញ៉ាំ​ម្ហូប​ដែល​មាន​ផាសុកភាព​ទៅ​បាន​ហើយ។

Related articles

%d bloggers like this: