jump to navigation

តើ​គួរ​ចាប់​កំណើត​នៅ​ទីណា​ឆ្នាំ ២០១៣? 29/11/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​ជាតិ, ព័ត៌មាន​ភាសា​អង់គ្លេស, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , , ,
1 comment so far

បើ​តាម​អង្គភាព The Economist’s Intelligence Unit បាន​អោយ​ដឹង​សំរាប់​ឆ្នាំ ២០១៣ អំពី​ប្រទេស​ដែល​អ្នក​គួរ​ តែ​ចាប់​កំណើត ឃើញ​ថា​រាប់​ពី ១ ដល់ ១០ ឃើញ​មាន​ប្រទេស​ ក្នុង​ទ្វីប​អឺរ៉ុប មាន​ចំនួន​ដល់​ទៅ​ ៥ ឯណោះ​ ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ ហើយ​សំរាប់​ទ្វីប​អាស៊ី​ មាន​ប្រទេស​ពីរ​ ដែល​ជាប់​ចំណាត់​ថ្នាក់​ ជាប់​លេខ ៦ ​គឺ​ប្រទេស សិង្ហបុរី និង ជាប់​លេខ ១០ គឺ​ទីក្រុង​ហុងកុង។ ប្រទេស​ចិន​ជាប់​ចំណាត់​ថ្នាក់​លេខ ៤៩ ប្រទេស​ថៃ​លេខ ៥០ ប្រទេស​វៀតណាម​លេខ ៦៨។

តាម​ការ​ពិត​ប្រសិន​ជា​យើង​គិត​ដល់ ប្រទេស​ក្រីក្រ​ដូចជា​ប្រទេស​កម្ពុជា មិន​មាន​ក្នុង​បញ្ជី​ពី​លេខ ១ ដល់ ៨០ ផង​ទេ ការ​វាយ​តំលៃ​នេះ​ ធ្វើ​ឡើង​ជា​ទូទៅ​តែ​ប៉ុណ្ណោះ​ តែ​យើង​ក៏​ត្រូវ​ដឹង​​ថា​សំរាប់​អ្នក​រកស៊ី​មាន​បាន “អ្នក​មាន​ទ្រព្យ” ដែល​មាន​ភាគរយ​តូច​ប៉ុណ្ណោះ​ ក្នុង​ប្រទេស​កម្ពុជា​ ពួក​គេ​សប្បាយ​រីករាយ​ ជាង​អ្នក​​ដែល​រស់នៅ​ក្នុង​ ប្រទេស​ជាប់​ចំណាត់​ថ្នាក់​ខ្ពស់ ក្នុង​បញ្ជី​ទៀត​ផង “អ្នក​មាន​ស្រុក​ខ្មែរ រស់នៅ​ដូច​ជា​ស្ដេច”។

តែ​ក្នុង​ពេល​តែ​មួយ ក្រៅ​ពី​ចំនួន​មួយ​ភាគ​តូច​នេះ មនុស្ស​ភាគច្រើន​​ក្នុង​ប្រទេស​កម្ពុជា ​ជា​អ្នក​ក្រីក្រ។ បើ​និយាយ​អំពី “អ្នក​​ក្រីក្រ” ក្នុង​ប្រទេស​កម្ពុជា ស្ថានភាព​របស់​ពួក​គេ​យ៉ាង​ណា ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​ចាំបាច់​អត្ថាធិប្បាយ​បន្ថែម​នោះ​ទេ អ្នក​ទាំង​អស់​ដឹង​​ដោយ​ខ្លួន​ឯង​។

“ទ្រព្យ​ធន​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​ជា​​គ្រោះអាសន្ន”

ការ​មាន​ទ្រព្យធន​ច្រើន អាច​​ជួយ​សម្រាល​ដល់​​​ជីវិត​​​ អោយ​ធូរ​ស្បើយ​មួយ​ផ្នែក​យ៉ាង​ធំ ទោះ​អ្នក​រស់នៅ​ទី​ណា​ក្ដី ក្នុង​ប្រទេស​​​អ្នក​មាន​ ក្នុង​ប្រទេស​អ្នក​ក្រ គឺ​ដូច​តែ​គ្នា។ តែ​បើ​យើង​បង្វែរ​និយាយ​អំពី​បញ្ហា​សន្តិសុខ​សង្គម​ ឧក្រិដ្ឋកម្ម គ្រោះថ្នាក់​ ជំនឿ​ទុកចិត្ត​នៅ​ទី​សាធារណ​ វិស័យ​អប់រំ ទំនួល​ខុសត្រូវ​ពី​សង្គម សុខាភិបាល អយុត្តិធម៌​សង្គម ប្រសិទ្ធិភាព​នៃ​ច្បាប់ សិទ្ធិ​សេរីភាព ភាព​ស្មើភាព​គ្នា​ក្នុង​សង្គម​មិន​សំខាន់​ស្រី​ រឺ ប្រុស……ដោយ​សំអាង​លើ​បញ្ហា​អស់​ទាំង​នេះ​ហើយ ដែល​អ្នក​ទាំង​អស់​គ្នា លែង​មាន​ចម្ងល់​ថា​ ហេតុអ្វី​បាន​ប្រទេស​មួយ​ចំនួន និង ប្រទេស​កម្ពុជា មិន​ជាប់​ចំណាត់​ថ្នាក់​​ល្អ​ក្នុង​បញ្ជី​ ទាំង​នេះ​​ហើយ​ជា​ចំលើយ​។

—-អាន​​ព័ត៌មាន​លំអិត ចុច​ទីនេះ

Related articles

វីដេអូ៖ Sex, Lies and Julian Assange 08/10/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ប្រទេស​ស៊ុយអែត, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , ,
add a comment

Related articles

លោក​ចោរ​ឈាម​ទឹកកក 19/09/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ប្រទេស​ស៊ុយអែត, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
1 comment so far

ប៉ុន្មាន​ថ្ងៃ​នេះ​ព័ត៌មាន​ធ្វើ​អោយ​កក្រើក​ប្រទេស ស៊ុយអែត ទាក់ទង​នឹង​ “លោក​ចោរ​ឈាម​ទឹកកក” ឃើញ​ចុះ​ផ្សាយ​តាម​​កាសែត ផ្សាយ​តាម​ទូរទស្សន៍ តាម​វិទ្យុ គ្រប់​ប៉ុស្តិ៍។ លោក​ចោរ​ម្នាក់​នោះ​អាយុ ២៨ ឆ្នាំ ដែល​តែងតែ​ដើរ​លួច​របស់​ទ្រព្យ លូក​ហោប៉ៅ ដែល​បុរស​ម្នាក់​នោះ​​មិនមែន​ជា​ជនជាតិ​ស៊ុយអែត​នោះ​ទេ​ ​ជា​មនុស្ស​រត់​មក​ពី​ប្រទេស​ផ្សេង មក​រស់នៅ​​ផ្ញើ​ប្រាណ​នៅ​ប្រទេស​នេះ។

នៅ​យប់​ថ្ងៃ​មួយ​ម៉ោង​ប្រហែល​ជា ៣ ទៀប​ភ្លឺ​បុរស​ម្នាក់​ ជនជាតិ​ស៊ុយអែត ស្រវឹង​ធ្លាក់​ភ្នែក​ខ្លាំង រហូត​ដល់​សន្លប់​ហើយ​ធ្លាក់​ចូល​ក្នុង​ផ្លូវ​រថភ្លើង​ក្នុង​ក្រុង ជួនជា​ពេល​នោះ​លោក​ចោរ​ឈាម​ទឹកកក​នៅ​ទីនោះ​ឃើញ​បែប​នោះ បាន​ស្ទុះ​ចុះ​ទៅ​ផ្លូវ​រថភ្លើង​តាម តែ​រឿង​ដែល​មិន​នឹក​ស្មាន​នោះ​គឺ​លោក​ចោរ​ឈាម​ទឹកកក​ មិនមែន​លោត​ចុះ​ ទៅ​ជួយ​លើក​បុរស​ស្រវឹង​សន្លប់​យក​ឡើង​ចេញ​ពី​ផ្លូវ​រថភ្លើង​នោះ​ទេ គឺ​លោក​ចោរ​ឈាម​ទឹកកក​នោះ​ គ្រាន់​តែ​លោត​ចុះ​ទៅ​ស្ទាប​ហោប៉ៅ ​ស្ទាប​យក​លុយ​តែ​ប៉ុណ្ណោះ ហើយ​ក៏​លោត​ឡើង​មក​វិញ ដោយ​ទុក​អោយ​បុរស​ស្រវឹង​ដេក​សន្លប់​លើ​ផ្លូវ​រថភ្លើង អោយ​រថភ្លើង​កិន​​​ទៅ​វិញ។

តាម​ការ​អោយ​ដឹង​បុរស​ស្រវឹង ​មិន​ត្រូវ​បាន​រថភ្លើង​កិន​រហូត​ដល់​ស្លាប់​នោះ​ទេ ដោយសារ​តែ​រថភ្លើង​មិន​កិន​ចំ​កន្លែង​ស្លាប់ កិន​ដាច់​ជើង​ម្ខាង។ អីឡូវ​នេះ​លោក​ចោរ​ឈាម​ទឹកកក​ត្រូវ​បាន​គេ​ចាប់​ខ្លួន​បាន​ហើយ ព្រោះ​តែ​លោក​ចោរ​ឈាម​ទឹកកក​ម្នាក់​នោះ ​មិន​បាន​គិត​ថា គ្រប់​ស្ថានីយ​រថភ្លើង​មាន​បំពាក់​ម៉ាស៊ីន​ថត​ ហើយ​តាម​រយៈ​​ម៉ាស៊ីន​ថត​នេះ​ហើយ ដែល​នាំ​អោយ​គេ​អាច​តាម​ចាប់​លោក​ចោរ​ម្នាក់​នោះ។

ប្រទេស​ស៊ុយអែត ពិត​ជា​មិន​រីករាយ​នឹង​ទទួល​យក​ជន​អន្តោប្រវេសន៍​បែប​​​នេះ​ ប៉ុន្មាន​នោះ​ទេ ដែល​រត់​ចោល​ស្រុក មក​សុំ​សិទ្ធិ​ជ្រក​កោន​ក្នុង​​ប្រទេស​របស់​គេ ដែល​ជា​មនុស្ស​មាន​ឈាម​ទឹកកក​ត្រជាក់​ស្រឹម​បែប​នេះ​នោះ។

ទាក់ទង​នឹង​រឿង​នេះ​ក៏​នឹក​ឃើញ​ដល់​ មនុស្ស​ឈាម​ត្រជាក់​នៅ​ប្រទេស​កម្ពុជា​ដែរ មាន​សន្ធឹក​សន្ធាប់ នៅ​ទីក្រុង​ក៏​មាន នៅ​ស្រុក​ស្រែ​ក៏​មាន។ លឺ​ថា​បើ​នៅ​ប្រទេស​កម្ពុជា​យើង បើ​យើង​មាន​គ្រោះថ្នាក់​ចរាចរ​ដួល​របួស​ធ្ងន់ធ្ងរ រឺ សន្លប់​បាត់បង់​ស្មារតី នឹង​មាន​មនុស្ស​រត់​មក​ឆោឡោ​ច្រើន​ណាស់ មក​ស្ទាប​ហោប៉ៅ​ខោ ហោប៉ៅ​អា​វ ជួយ​ដោះ​ចិញ្ចៀន ដោះ​ខ្សែ​ក ដោះ​នាឡិកា​ យក​ទូរស័ព្ទ និង ជួនកាល​ស៊ី​ដល់​ដោះ​ខ្សែ​ក្រវាត់​បាត់​ទៀត​ផង។

Related articles

Anonymous Hacks Cambodia over The Pirate Bay Co-founder’s Arrest 13/09/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , ,
add a comment

Related articles

កំសាន្ដ​វីដេអូ៖ Welcome to Sweden 27/03/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, ព័ត៌មាន​ប្រទេស​ស៊ុយអែត.
Tags: , , ,
add a comment

“Mind your step” នៅ​ក្រុង​ ស្តុកខុម ប្រទស ស៊ុយអែត 12/06/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ប្រទេស​ស៊ុយអែត, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , ,
add a comment

សំរាប់​អ្នក​រស់​នៅ​ប្រទេស ស៊ុយអែត តើ​អ្នក​បាន​ទៅ​ទីក្រុង ស្តុកខុម ទេ​ថ្មី​ៗ​នេះ? ហើយ​បាន​ទៅ​វិសាលដ្ឋាន “Sergels torg” ទេ​រវាង​ថ្ងៃ​ទី ០៧ ដល់ ១២ ខែ មិថុនា ឆ្នាំ ២០១១ នេះ? ប្រសិន​ជា​អ្នក​បាន​ទៅ​ អ្នក​នឹង​ឃើញ​ការ​បំភាន់​ភ្នែក​នេះ​ជា​មិន​ខាន ដែល​វា​បង្កើត​ឡើង​ដោយ Erik Johansson ការ​បន្លំ​​ភ្នែក​នេះ​​លោក​បាន​ដាក់​ឈ្មោះ​វា​ថា “Mind your step”

Related articles

ផ្លូវ​ក្រោម​ដី​ទីក្រុង​ ស្តុកខុម នៃ​ប្រទេស ស៊ុយអែត 06/06/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​រូបភាព, ព័ត៌មាន​ប្រទេស​ស៊ុយអែត.
Tags: , , , , ,
10 comments

ប្រព័ន្ធ​ផ្លូវ​ក្រោម​ដី​សំរាប់​រថភ្លើង​នៅ​ទីក្រុង​ ស្តុកខុម នៃ​ប្រទេស ស៊ុយអែត ត្រូវ​បាន​គេ​និយាយ​ថា​ជា​​ពិព័រណ៍​សិល្បះ​​ដ៏​វែង​បំផុត​លើ​លោក ដែល​មាន​ប្រវែង​ដល់​ទៅ​ ១១០ គ-ម។ ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្រោម​ដី​ ហាក់​បី​ដូច​ជា​ធ្វើ​ដំណើរ​កាត់​រឿង​ដែល​គួរ​អោយ​រំជើបរំជួល ចំណត​​រថភ្លើង​ជាង ៩០ ក្នុង​ចំណោម​ ១០០ ចំណត​ក្នុង​ទីក្រុង​ត្រូវ​បាន​គេ​តុបតែង​លម្អ​ដោយ​​រូប​ចម្លាក់ ​​​គំនូរ​តូច​ៗ ផ្ទាំង​គំនូរ​ធំ​ៗ ការ​ឆ្លាក់​ក្បាច់ ក្បាច់​អណ្ដែត​ ដោយ​អ្នក​សិល្បៈ​ជាង​ ១៥០ នាក់។

Related articles

សុខភាព៖ ស្អាត​ព្រោះ​តែ​ដំណេកជា​រឿង​​ពិត​មួយ 26/12/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​ប្រទេស​ស៊ុយអែត, សុខភាព.
Tags: , , , , ,
28 comments

យោង​តាម​ការ​សិក្សា​ស្រា​វ​ជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​ស៊ុយអែត​​ មក​ពី​វិទ្យាស្ថាន Karolinska Institute នៅ​ទីក្រុង ស្តុកខុម បាន​អោយ​ដឹង​ថា​ “ស្អាត​ព្រោះ​តែ​​ដំណេក = Beauty Sleep” វា​មិនមែន​ជា​រឿង​និទាន​ដែល​គេ​តែងតែ​និយាយ​លេង​នោះ​ទេ វា​គឺជា​ការ​ពិត​មួយ។ អ្នក​សិក្សា​ស្រាវជ្រាវ​ទាំង​នោះ​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​មនុស្ស​ស្រី និង ប្រុសដែល​មាន​​ចំនួន ២៣ នាក់​ដោយ​ថត​រូប​ពួក​គេ​ទាំង​ពី​រ​ពេល ពេល​ដែល​ពួក​គេ​ដេក​គ្រប​គ្រាន់ និង ពេល​ដែល​ពួក​គេ​ដេក​មិន​គ្រប់គ្រាន់។ ការ​សិក្សា​នោះ​ធ្វើ​ឡើង​យ៉ាង​ផ្ចិតផ្ចង់​បំផុត​ លើ​ការ​បញ្ចេញ​ទឹកមុខ មាស៊ីនថត​​ រយៈ​ចំងាយ​ក្នុង​ការ​ថត និង ការ​ដែល​មិនមាន​ប្រើ​ម្សៅ​ជា​ជំនួយ។

បន្ទាប់​មក​ពួក​គេ​បាន​យក​រូបថត​ទាំង​អស់​នោះ​ ទៅ​អោយ​ក្រុម​អ្នក​អង្កេត​ដាក់​ពិន្ទុ​ដោយ រូបថត​និមួយ​ៗ​​សង្កត់​ធ្ងន់​ទៅលើ​គុណសម្បត្ត​ជាច្រើន រួម​ទាំង​សុខភាព និង ភាព​ទាក់ទាញ​ផង​ដែរ។ ជា​លទ្ធផល​បាន​បង្ហាញ​ថា​រូបថត​របស់​ស្រី និង ប្រុស​ទាំង​នោះ​ដែល​ជាប់​បាន​ពិន្ទុ​ឈ្នះ​គឺ​រូបថត​ពេល​ដែល​ពួក​គេ​បាន​ដេក​គ្រប់​គ្រាន់៕៚

Related Articles

%d bloggers like this: