jump to navigation

ក្រាហ៊្វិក៖ The State of Social Media 2012 22/05/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, ព័ត៌មាន​ផ្សេង​ៗ.
Tags: , , , , ,
add a comment

ចុចលើរូបភាពចូលទៅអាន

Related articles

ស្វាគមន៍​ប្រជាជន​ភូមា​ចូល​ក្នុង Facebook និង Twitter 06/03/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
add a comment

ប្រទេស​ភូមា​នា​ពេល​ថ្មី​ៗ​ ហាក់​ធ្វើ​អោយ​ពិភពលោក​ភ្ញាក់ផ្អើល​ម្ដង​ហើយ​ម្ដង​ទៀត ដែល​រដ្ឋាភិបាល​យោធា​ឯកោ​មួយ​នេះ​បាន​ងាក​ពី​ទី​ងងឹត មក​កាន់​ទី​កន្លែង​ភ្លឺ​វិញ ពី​របៀប​ដឹកនាំ​ផ្ដាច់ការ​កុម្មុយនិស្ត​ ត្រលប់​ហាក់​បក់​រវិច​ៗ​ចូល​មក​ខាង​ ប្រជាធិបតេយ្យ​មាន​ដូចជា​​ការ​ដោះលែង​ អ្នក​ទោស​នយោបាយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ការ​ដោះលែង​​អ្នក​ប្រឆាំង​​ដ៏​មាន​ឥទ្ធិពល ​គឺ​អ្នកស្រី​ អង់សានស៊ូជី ការ​អនុញ្ញាត​អោយ​​គណបក្ស​របស់​អ្នកស្រី ​អង់សានស៊ូជី​ អាច​ចូល​រួម​ប្រកួត​ប្រជែង​ ការ​បោះឆ្នោត​ដោយ​សេរី ការ​បើក​អោយ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ អន្តរជាតិ​ជាមួយ​នឹង​ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើន​ ដែល​សូម្បី​តែ​ជាមួយ​សហរដ្ឋអាមេរិក ហើយ​ពិសេស​ជាង​គេ​បំផុត​គឺ​ រដ្ឋាភិបាល​មួយ​នេះ​បាន​ព្រម​ធ្វើការ​កែ​ទម្រង់​នយោបាយ។

ហើយ​អីឡូវ​នេះ​មួយ​ជំហាន​យ៉ាង​ថ្មី និង ភ្ញាក់ផ្អើល​បំផុត​មួយ​ទៀត​​សំរាប់​ប្រជាជន​ភូមា និង ពិភពលោក​ទាំង​មូល​ គឺ​ប្រទេស​នេះ​បាន​បើក​អោយ​កាន់​តែ​ទូលាយ​ ដល់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ក្នុង​ប្រទេស​នេះ ​អោយ​ពួក​គេ​អាច​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​គឺ Facebook និង Twitter។ សូម​ស្វាគមន៍​ប្រជាជន​ភូមា​ចូល​មក​ពិភពលោក​ថ្មី សង្ឃឹម​ថា​នឹង​បាន​ឃើញ​ពួក​គេ​ដាក់​រូបភាព​ផ្សេង​ៗ ព័ត៌មាន រូបថត​ប្រជាជន​របស់​ពួក​គេ​ ចែកចាយ​ជាមួយ​នឹង​ពិភពលោក។ ​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​ក៏​បន្ធូរបន្ថយ​ Firewall របស់​ខ្លួន​ ដែល​អាច​អោយ​អ្នក​ប្រើប្រាស់​ទាំង​ឡាយ​ក្នុង​ប្រទេស​នេះ​ អាច​អាន​ព័ត៌មាន​ដែល​កើត​ឡើង​ ក្នុង​សកលលោក​ផង​ដេរ។

គួរ​បញ្ជាក់​ថា​ប្រទេស​ភូមា​ជា​ប្រទេស​ដ៏​ក្រីក្រ​មួយ ហើយ​ពេល​កន្លង​មក​តែងតែ ព្យាយាម​ធ្វើ​ខ្លួន​អោយ​កាន់​តែ​ឯកោ​ មិន​ទំនាក់ទំនង​ជាមួយ​នឹង​បរទេស​ ព្រោះ​តែ​អ្នក​ដឹកនាំ​ខ្លាច​មាន​ការ​ ជ្រៀតជ្រែក​អំណាច ហើយ​ធ្វើ​អោយ​ខ្លួន​បាត់បង់​មុខ​ដំណែង។ ប្រទេស​មួយ​នេះ​មិន​​គ្រាន់​តែ​ក្រីក្រ​ប៉ុណ្ណោះ​ទេ​ គឺ​អំនួត​ខ្លួន​ថែម​​ទៀត​ផង ដែល​ប្រទេស​ខ្លួន​ក្រីក្រ ប្រជាជន​ខ្វះខាត តែ​ប្រសិន​ជា​មាន​អង្គការ​សប្បុរសធម៌​ រឺ ប្រទេស​អ្នក​មាន​ជាច្រើន​ជំនួយ​ដល់​ពួក​គេ ពួក​គេ​បែរ​ជា​ឆ្លើយ​​យ៉ាង​ខ្លី​មួយ​ម៉ាត់​ថា “ខ្ពើម​យក”។ មនុស្ស​ជាច្រើន​ចងចាំ​ថា​ នៅ​ពេល​​កន្លង​ទៅ​ប៉ុន្មាន​ឆ្នាំ​ ប្រទេស​នេះ​ជួប​ប្រទះ​នឹង​គ្រោះ​ធម្មជាតិ​ ដែល​បណ្ដាល​អោយ​មនុស្ស​ស្លាប់​ជាង​ដប់​ម៉ឺន​នាក់ ហើយ​អង្គការ​មនុស្សធម៌ និង ប្រទេស​ជាច្រើន​បាន​យក​អំណោយ​ទៅ​សង្គ្រោះ តែ​រដ្ឋាភិបាល​យោធា​មួយ​នេះ​មិន​អនុញ្ញាត​ អោយ​​អំណោយ​ទាំង​នោះ​ចូល​ដល់​ជន​រងគ្រោះ​នោះ​ទេ រហូត​ដល់​មាន​ការ​ចរចា​យ៉ាង​លំបាកលំបិន ហើយ​អំណោយ​ទាំង​នោះ​ស្ទើរ​តែ​ហួស​ពេល​សំរាប់​សង្គ្រោះ​ជន​រងគ្រោះ​ទាំង​នោះ​ទៅ​ហើយ។

Related articles

កំប្លែង​រូបភាព៖ We can gossip as much as we want 19/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​រូបភាព, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
add a comment

បះបោរ​ដេញ​លោក​នាយក​រដ្ឋមន្ត្រី​នៃ​​ប្រទេស​ រុស្ស៊ី 11/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , , ,
2 comments

អីឡូវ​នេះ​ចោរ​លួច​បន្លំ​សន្លឹក​ឆ្នោត Vladimir Putin ​ដែល​ជា​នាយក​រដ្ឋមន្ត្រី​នៃ​​ប្រទេស​រុស្ស៊ី​ កំពុង​តែ​ជួប​ភាព​វឹកវរ​​ដោយសារ​ ម្ចាស់​ឆ្នោត​ងើប​ឡើង​តវ៉ា​ ទាមទារ​អោយ​​បញ្ចប់​ការ​ដឹកនាំ​របស់​ខ្លួន។ ចំនួន​អ្នក​តវ៉ា​មាន​ចំនួន​ ៦០០០០ នាក់​ហើយ​កំពុង​តែ​កើន​ឡើង ដែល​គេ​គិត​ថា​នឹង​អាច​ដល់ ១០០០០០ នាក់។​ ពួក​​អ្នក​តវ៉ា​ទាំង​នោះ​​​ហៅ​ការ​តវ៉ា​នេះ​ថា​ជា​​បដិវត្តន៍​មួយតែ​ជា​ “បដិវត្តន៍​នយោបាយ”។ អ្នក​តវ៉ា​ទាំង​នោះ​បាន​កាន់​បាដា​សរសេរ​អក្សរ​ថា “The rats should go!” និង “Swindlers and thieves – give us our elections back!”។ ការ​ជួបជុំ​គ្នា​​នេះ​កំពុង​ធ្វើ​ឡើង​ក្នុង​អាកាសធាតុ​ដ៏​ត្រជាក់​ មាន​ធ្លាក់​ព្រិល​ផង​ដែរ​។ ការ​បះបោរ​ប្រឆាំង​នេះ​មាន​សណ្ឋាន​ដូច​ជា​នឹង​នៅ​មជ្ឈិម​បូព៌ា​ និង នៅ​អាហ្វ្រិក​​​ខាង​ជើង​ដែរ។ ការ​​រៀបចំ​អោយ​បាន​ជួប​ជុំ​តវ៉ា​នេះ​ត្រូវ​បាន​គេ​អោយ​ដឹង​ថា​ផ្ដើម​​ឡើង​ចេញ​ពី​​ Twitter និង Facebook។

Related articles

ក្រាហ៊្វិក៖ China answer to social networking 01/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , ,
13 comments

ចុច​លើ​រូបភាពចូល​ទៅ​អាន

Related articles

Contact Lenses អាន​ព័ត៌មាន​ និង មើល​ទូរទស្សន៍​បាន 23/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , ,
6 comments

គិត​ទៅ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ដូច​ជា​ការ​កំប្លែង​មួយ​​អញ្ចឹង ពេល​ដែល​ពួក​គេ​បង្កើត​ឡើង​​នូវ​របស់​ថ្មី​បន្ត​បន្ទាប់​រហូត រហូត​ដល់​ពេល​នេះ​ពួក​គេ​បង្កើត​ត្របក​សំរាប់​ពាក់​លើ​កែវ​ភ្នែក រឺ ហៅ​ជា​ភាសា​អង់គ្លេស​ថា Contact Lenses។ Contact Lenses ថ្មី​​ដែល​ពួក​គេ​បង្កើត​ឡើង​នេះ​គឺ​មាន​ភ្ជាប់​ជាមួយ​ Wireless ទៅ​ទូរស័ព្ទ​របស់​អ្នក​ផ្ទាល់​ ដោយ​ទូរស័ព្ទ​របស់​អ្នក​បញ្ជូន​ទិន្នន័យ​មក​ Contact Lenses នេះ​ដោយ​អាច​អោយ​អ្នក​មើល​​ទូរទស្សន៍​បាន អាន​ព័តិមាន​ផ្សេង​ៗ​លើ​អ៊ីនធឺណិត​បាន អាន​សារ​ពី​ Facebook រឺ Twitter រឹ សារ​​ដែល​គេ​ផ្ញើ​ចូល​ទូរស័ព្ទ​អ្នក​ផ្ទាល់​បាន​ ដោយ​អ្នក​មិន​ចាំ​បាច់​មើល​អេក្រង់​ទូរស័ព្ទ​អ្នក​ក៏​បាន​ដែរ។ Contact Lenses ដែល​គេ​បង្កើត​ថ្មី​នេះ​គឺ​​ពាក់​ដូច​គ្នា​នឹង Contact Lenses ធម្មតា​ ដែល​មនុស្ស​ជា​ច្រើន​បាន​ប្រើ​ក្នុង​ពេល​កន្លង​មក​​ដែរ។

Related articles

ក្រាហ៊្វិក៖ Where should you post your status? 11/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , ,
add a comment

Related articles

ក្រាហ៊្វិក៖ ប្រវត្តិសាស្ត្រ​នៃ Twitter 04/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , ,
add a comment

ចុច​លើ​រូបភាព​ចូល​ទៅ​អាន

Related articles

%d bloggers like this: