គុកដាក់មនុស្សល្អ 14/06/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ.Tags: គុក, ប្រទេសកម្ពុជា, ពន្ធនាគារ
1 comment so far
ទីកន្លែងសំរាប់យកមនុស្សអាក្រក់ ដែលប្រព្រឹត្តអំពើអាក្រក់យកទៅដាក់ទោស យកទៅកែប្រែ តែនៅស្រុកខ្មែរវិញពន្ធនាគារដាក់សុទ្ធតែមនុស្សល្អ អ្នកស្នេហាជាតិ អ្នកការពារប្រជាជន ការពារទឹកដី ការពារផ្ទះសម្បែង ស្រែ ចំការ ដែលត្រូវគេប្លន់ទាំងកណ្ដាលថ្ងៃ ហើយទោសទាំងនេះសោតមិនដែលឃើញមានការលើកលែងដោយព្រះមហាក្សត្រអីនោះទេ។
ជាប់ទោសចូលទៅពន្ធនាគារ នៅប្រទេសមានច្បាប់ទម្លាប់ត្រឹមត្រូវ គឺជារឿងដ៏មហា “អាម៉ាស់” តែសំរាប់ព្រះរាជាណាចក្រអច្ឆរិយមួយនេះ ជាប់ទោសគឺជារឿងដ៏គួរអោយស្ញប់ស្ញែងមួយ ដែលបញ្ជាក់ថាពួកគេជាអ្នកក្លាហាន ហ៊ានតតាំងនឹងមនុស្សថ្លើមសត្វតិរច្ឆាន ដែលបំពានរំលោភយកដី លំនៅឋាន ហើយក៏បញ្ជាក់ថាពួកគេអង់អាចហ៊ាននិយាយរិះគន់ ហ៊ានការពារប្រជាជន ហ៊ានរើបម្រាស់។
បើនិយាយពីរឿងពួកមនុស្សអាក្រក់ ដែលរកចំណូលតាមផ្លូវអាក្រក់ ប្រព្រឹត្តអាក្រក់មួយលានដង ជួនកាលជាប់ទោសបានតែម្ដង ព្រោះបង់លុយទៅថ្នាក់លើមិនគ្រប់ ទោះជាជាប់ទោសមែនតែយកលុយមកបន្ថែមអោយទៅមេ ដូច្នេះទោសទោះក្លាយទៅជា “ទោសចូលផ្លូវមុខ ចេញផ្លូវក្រោយ”។
“ចោរចិញ្ចឹមប៉ូលិស ប៉ូលិសការពារចោរ” ពាក្យនេះមនុស្សក្នុងស្រុកខ្មែរចំនួន ១៤ លាននាក់សុទ្ធតែដឹងគ្រប់គ្នា ហើយអ្នកដែលដឹងច្បាស់ជាងគេគឺពួកមេប៉ូលិស ទាហានខ្លួនឯងហ្នឹង ពួកមេៗទាំងនោះថា “កុំទៅភ័យបើគេចាប់ ទុកអោយមេជាអ្នកដោះ តែបើបាញ់បោះប្រយ័ត្នប៉ះចំកូនអញ និង កូនអ្នកធំចាប់ពីផ្កាយបួន ដល់ផ្កាយប្រាំ ព្រោះពួកហ្នឹងសុទ្ធតែខ្សែសម្ដេច”។
Related articles
- Revisiting Pol Pot’s Demokratik Kampuchea (dinmerican.wordpress.com)
- Sad Day – Phnom Penh, Cambodia (travelpod.com)
- Choeung Ek – Phnom Penh, Cambodia (travelpod.com)
ចំរៀងសំរាប់ជាតិ៖ ឱ ទង់ជាតិខ្មែរ 31/05/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំរៀងខ្មែរ, ចំរៀងសំរាប់ជាតិ.Tags: ឱ ទង់ជាតិខ្មែរ
add a comment
ចំរៀងខ្មែរ៖ ដើមឈើស្នេហ៍ 29/05/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំរៀងខ្មែរ.Tags: ដើមឈើស្នេហ៍, មាស សុខសោភា
add a comment
ក្រាហ៊្វិក៖ អ្នកមានអំណាចស្រុកខ្មែររៀបការកូនយ៉ាងម៉េច? 22/05/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ព័ត៌មានជាតិ.Tags: រៀបការ, Khmer, Marriage, Wedding
add a comment
ចុចលើរូបភាពចូលអាន
ក្រាហ៊្វិក៖ កូនរបស់អ្នកស្រី រឺ ប្រុស? 07/05/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ.Tags: ប្រុស, ផើម, ផ្ទៃពោះ, ស្រី, Blood pressure, Death, Electrocardiography, Heart rate, Physical fitness, Risk factor, Tempo
add a comment
ចុចលើរូបភាពចូលអាន
Related articles
- “I couldn’t even carry my own baby properly…” (chloescales.wordpress.com)
- High heart rate at rest signals higher risk of death even in fit healthy people (eurekalert.org)
- Crying Can Help Relieve Stress, But for Optimal Health You Need Better Stress-Relieving Tools (articles.mercola.com)
តើអ្នកត្រូវការលុយប្រាំម៉ឺនរៀលទេ? 07/05/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ជជែក, ព័ត៌មានជាតិ.Tags: គណបក្សប្រជាជនកម្ពុជា, បោះឆ្នោត, ប្រទេសកម្ពុជា
add a comment
នេះគឺជារបៀបនៃការទិញសន្លឹកឆ្នោតមួយរបស់ គណបក្សប្រជាជនកម្ពុជា ដែលនៅតាមភូមិឃុំត្រូវបានមេភូមិ មេឃុំដែលមានទំនោរទៅខាងគណបក្សនេះ បានខ្សឹបខ្សៀវដល់ប្រជាជនថា បើសិនជាពួកគេប្រើទូរស័ព្ទរបស់ពួកគេ ថតសន្លឹកឆ្នោតដែលពួកគេគូស ដែលបង្ហាញឃើញថាពួកគេពិតជា គូសបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជាមែន ពួកគេនឹងទទួលបានលុយចំនួន ៥០០០០ (ប្រាំម៉ឺន) បន្ថែមទៀត លើលុយនឹងអំណោយមួយចំនួន ដែលពួកគេបានទទួលបានរួចមកហើយ។ តើអ្នកទាំងអស់គ្នានឹងលក់សន្លឹកឆ្នោតមួយនេះ ក្នុងតំលៃប្រាំម៉ឺនរៀល សម្រាប់ចាយរយៈពេលប្រាំឆ្នាំមែន?

Related articles
- Same Sex Married Law Drafted in Thailand and Vietname (rockhmerlgbt.wordpress.com)
- Books (ubbsw.wordpress.com)
- food in cambodia (kbthappyfamily.wordpress.com)
ចំរៀងខ្មែរ៖ ច័ន្ទចាកមេឃ 03/05/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំរៀងខ្មែរ.Tags: ច័ន្ទចាកមេឃ, ឆេង សូរិយា, ឯក ស៊ីដេ
add a comment


